ម៉ក់ជីតូ ស្នើ​កាសែត​ភ្នំពេញ​ប៉ុស្តិ៍​បំភ្លឺ​ចំពោះ ​ការ​ភ្ជាប់​រូប​លោក​ទៅ​នឹង​ឧក្រិដ្ឋកម្ម​ផ្សេងៗ

ដោយៈ ភ្នំពេញ ថ្ងៃទី 16 ខែ 11 ឆ្នាំ 2012 វេលាម៉ោង 09:11 នាទី ចំនួនអានៈ 1657

លោក​ ម៉ក់ ជីតូ ​ប្រធាន​នាយក​ដ្ឋាន​ប៉ូលិស​ព្រហ្មទណ្ឌ នៃ​ក្រសួង​មហាផ្ទៃ បាន​សម្តែង​ប្រតិកម្ម​ដោយ​ស្នើ​ឲ្យ​កាសែត​ភ្នំពេញ​ប៉ុស្តិ៍​ចុះ​ផ្សាយ​បំភ្លឺ​ចំពោះ​អត្ថបទ​ ដែល​បាន​ភ្ជាប់​រូប​លោក​ទៅ​នឹង​ឧក្រិដ្ឋកម្ម​ផ្សេងៗ​នោះ។

អត្ថបទ​កាសែត​ភ្នំពេញ​ប៉ុស្តិ៍​ចុះ​ផ្សាយ​ថ្ងៃទី១៤ ខែ​វិច្ឆិកា ក្រោម​ចំណង​ជើង​ថា «ការ​បញ្ជា​សំលាប់​មនុស្ស​ក្រៅ​ប្រព័ន្ធ​តុលាការ អនុវត្ត​នៅ​កម្ពុជា​ច្រើន​ទសវត្សរ៍​ហើយ» បាន​​សរសេរ​ដោយ​សំអាង​លើ​​របាយ​ការណ៍​របស់​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស ដែល​ថា ករណី​សម្លាប់​អ្នក​នយោបាយ​នៅ​ក្នុង​ប្រទេស​កម្ពុជា ដែល​ត្រូវ​ស៊ើប​អង្កេត​ដោយ​អង្គការ​សហ​ប្រជាជាតិ FBI សហរដ្ឋ​អាមេរិក ក្រុម​សិទ្ធិមនុស្ស និង​ប្រព័ន្ធ​ផ្សព្វផ្សាយ បាន​រក​ឃើញ​ថា មាន​ជាប់​ពាក់​ព័ន្ធ​នឹង​បុគ្គល​នានា ក្នុង​នោះ​មាន លោក ម៉ក់ ជីតូ ប្រធាន​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​ក្រសួង​មហាផ្ទៃ និង​លោក សុខ ផល ប្រធាន​នាយកដ្ឋាន​កណ្តាល​សន្តិសុខ។

ចំពោះ​ករណី​នេះ លោក ម៉ក់ ជីតូ បាន​និយាយ​នៅ​ក្នុង​លិខិត​ផ្ញើ​ទៅ​កាន់​នាយក​និពន្ធ​កាសែត​ភ្នំពេញ​ប៉ុស្តិ៍​ថា «ខ្ញុំ​មាន​ការ​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង ចំពោះ​អត្ថបទ​ចុះ​ផ្សាយ​នេះ!… ខ្ញុំ​ជឿ​ថា បើ​សិន​ជា​រូប​លោក​ផ្ទាល់ ឈ្មោះ​លោក​ផ្ទាល់ ក៏​ដូច​ជា​អ្នក​សរសេរ​អត្ថបទ​នេះ ឲ្យ​តែ​ជា​មនុស្ស ហើយ​ត្រូវ​បាន​សរសេរ​ចុះ​ផ្សាយ​បែប​នេះ ក៏​ប្រាកដ​ជា​មាន​អារម្មណ៍​ដូច​រូប​ខ្ញុំ ឬ​អាច​ថា​មាន​កំហឹង​ខ្លាំង​ជាង​នេះ​ផង!។ … ខ្ញុំ​មិន​យល់​សោះ​អំពី​បំណង​របស់​អ្នក​សរសេរ​នេះ ក៏​ដូច​ជា​អ្នក​ចុះ​ផ្សាយ តើ​ដោយ​សារ​ស្អប់​រូប​ខ្ញុំ?! ដោយ​សារ​ច្រណែន​និន្ទា?! ឬ​ចង់​មួល​បង្កាច់ បង្ខូច​កិត្តិយស ដើម្បី​កេរ្តិ៍​ឈ្មោះ មុខ​មាត់ បក្សពួក​ខ្លួន ឬ​ដើម្បី​ផល​ប្រយោជន៍​ឯកជន​របស់​ខ្លួន ឬ​បក្ស​ពួក​ខ្លួន?!»។

លោក ម៉ក់ ជីតូ បាន​បន្ត​ថា ចាប់​តាំង​ពី​ក្រោយ​ថ្ងៃ​រំដោះ ០៧ មករា ១៩៧៩ រហូត​មក​ដល់​បច្ចុប្បន្ន រូប​លោក​មិន​ដែល​បាន​ធ្វើ​ការ​ក្រោម​ការ​ដឹកនាំ​របស់​លោក សុខ ផល ម្តង​ណា​ទេ។ ហើយ​ថា រឿង​រ៉ាវ​ដែល​បាន​ភ្ជាប់​រូប​លោក និង​ឥស្សរជន​មួយ​ចំនួន ទៅ​នឹង​ឧក្រិដ្ឋកម្ម​ផ្សេងៗ គឺ​ជា​សកម្មភាព​ក្នុង​គោល​បំណង​បង្ខូច​កិត្តិយស​របស់​លោក និង​ឥស្សរជន​មួយ​ចំនួន ដែល​តាម​ពិត​គឺ​ជា​ឧបាយ​កល​បង្ក​ការ​រាំង​ស្ទះ​ជោគជ័យ​របស់​ប្រទេស​កម្ពុជា ក្នុង​បេសកកម្ម​ជា​ផ្ទះ នៃ​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​លើក​ទី២១​ប៉ុណ្ណោះ៕ ប្រ​ភពពី The free press magazine 

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

សមត្ថកិច្ចផ្ទុះអាវុធជាង១០គ្រាប់ពេលចុះបង្ក្រាបគ្រឿងញៀន   អាន2145ដង ទូតវៀតណាម៖ការបង្ខំឲ្យប្រជាជនឲ្យចេញពីទឹកក្នុងរយៈពេលខ្លីគឺមិនអាចទៅរួចឡើយ   អាន1790ដង របាយការណ៍សមត្ថកិច្ច៖ មនុស្ស​១០៣នាក់ស្លាប់ និង៤៥៦នាក់រងរបួស ដោយ​គ្រោះថ្នាក់ចរាចរណ៍រយៈព?...    អាន2316ដង អនុបណ្ឌិត ហេង សុភា៖ មុខជំនួញបរាជ័យ ដោយសាកំហុស៥យ៉ាង   អាន1733ដង ធំក្លិនស្អុយរលួយចេញពីមេបញ្ជាការប៉េអឹមស្រុកបសេដ្ឋ   អាន1695ដង ព្រៃឈើ សួនឧទ្យានជាតិវរៈជ័យរងការកាប់បំផ្លាញដោយមាន​ការ​បើក​ភ្លើង​ខៀវ​ពី​សមត្ថកិច្ច   អាន1567ដង ការលើកលែងទោស​លោកសមរង្ស៊ី ​អាច​និយាយ​គ្នា​បាននៅ​ក្រោយ​ការ​កាន់​មរណទុក្ខ​សម្តេចឪ   អាន1709ដង ក្រុមក្មេងទំនើងពីរក្រុម មើលមុខឌឺដងកាប់គ្នារបួសធ្ងន់ពីរនាក់   អាន2350ដង លោកផ្កាយ២ចាន់រិទ្ធឌីត្រូវបានសមត្ថកិច្ចឃាត់ខ្លួនពាក់ពន្ធគ្រឿងញៀន    អាន1760ដង ជ​ញ្ជីង​ថ្លឹង​រថយ​ន្តផ្លូ​វជា​តិលេ​ខ៣ ​កំពុងសប្បាយប្រ​មូលលុយ​ពី​អ្នក​ដឹក​ទំនិញ​   អាន1502ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
ពិធីប្រកាសផ្ទេរមុខតំណែងមេបញ្ជាការកងរាជអាវុធហត្ថខេត្តសៀមរាប នៅ​ព្រឹក​ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៥នេះ ពិធីប្រកាសផ្ទេរមុខ​តំណែង​មេបញ្ជាការកង​រាជ​អាវុធហត្ថ​​ខេត្ត​សៀមរាប បាន​ធ្វើ​ឡើង​នៅ​ទីបញ្ជាការកង​រាជអាវុហត្ថ​ខេត្ត ក្រោម​អធិបតីភាពរបស់ឯកឧត្តម​ សៅ សុខា មេបញ្ជាការ​រង...Read more
ចម្រៀងបទ ជួយថែព្រៃឈើខ្មែរ Post by សារព័ត៌មាន កម្ពុជាសុវណ្ណភូមិ | Kampuchea Sovanphum News....Read more
ដើមរាំងទឹកនៅជុំវិញបឹងទន្លេសាបប្រឈមនឹងការលួចកាប់យកទៅលក់ក្រៅប្រទេស ប្រជាពលរដ្ឋ​ខ្មែរ​ជាច្រើន​ជំនាន់ សុទ្ធតែ​បាន​ស្គាល់​ពី​គុណប្រយោជន៍​នៃ​ដើម​រាំង​ទឹក ដែល​ភាគច្រើន​ដុះ​នៅជុំវិញ​​បឹង​ទន្លេសាប និង​ដុះ​នៅតាម​បឹង អូរ ត្រពាំង តែ​បច្ចុប្បន្ន​ដើម​រាំង គឺជា​មុន​ស្នេហ៍​ទាក់ទាញ...Read more
លោកផ្កាយ២ គឹម-ម៉ាវិន្ថា ដែលសម្លាប់ប្រពន្ធនិងកូន ត្រូវបានសមត្ថកិច្ចបញ្ជួនខ្លួនទៅតុលាការនៅព្រឹក យោង​តាម​ប្រ​ភព​ព័ត៌មាន​នៅ​ព្រឹក​ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៤​ នេះបាន​អោយដឹង​ថា ឧ​ត្ត​ម​សេនីយ៍​ផ្កាយ២ឈ្មោះ គឹម-ម៉ា​វិន្ថា ត្រូវ​បាន​ប៉ូលិស​ក្រសួងមហាផ្ទៃ​ធ្វើការ​សហ​ការណ៍​ជាមួយ​អាជ្ញាធរ​ប្រទេស​ថៃ​ចាប...Read more
គ្រូពេទ្យឡើងតណ្ហាដល់កំរិត ចាក់ថ្នាំរំលោភប្រពន្ធអ្នកជំងឺបានសម្រេច រឿងដ៏​ចម្លែក​ដែល​ពុំ​ដែល​ធ្លាប់​លឺមួយ​បាន​កើត​ឡើងដោយ​ គ្រូពេទ្យ​​បង្អែក​ ​ផ្នែក​វះកាត់​​ម្នាក់​​បាន​រត់គេច​ខ្លួន​ពី​​មន្ទីរពេទ្យ​បង្អែក​ខេត្តក្រចេះនៅ​​​ព្រឹក​ថ្ងៃ​ទី​១៨​ ខែកក្កដា​ ឆ្នាំ​២០១៥​នេះ​ បន្ទ...Read more
រថយន្តដឹឈើក្រញូងបង្កប់ក្រោមដំឡូងមួយគ្រឿងត្រូវបានសមត្ថកិច្ចបង្រ្កាប រថយន្តយីឌុបដឹកឈើក្រញូងបង្កប់ក្រោមដំឡូងមួយគ្រឿង ត្រូវបានកម្លាំង រដ្ឋបាលព្រៃឈើ សៀមរាប បានចាប់ ខណៈ​ក្រុម​ ឈ្មួញ​ដឹក​ចេញ ពី​ភូមិសាស្ត្រ​ ខេត្ត​ឧ​ត្ត​រ​មានជ័យ បម្រុង​ឆ្ពោះទៅ ​ទីផ្សារងងឹត​ឯ​ព្រំប្រទល់ ​ប្រទ...Read more
ចាប់PMជាឈ្មួញឈើក្រញូងម្នាក់តៃកុងម្នាក់ ដកហូតរថយន្តពាក់ស្លាកលេខ ខ.ម ក្លែងក្លាយ១គ្រឿង សៀមរាបៈ(ដោយប៊ុតវិចិត្រ)សមត្ថកិច្ចចម្រុះបានចាប់ មន្ត្រីប៉េអឹមជាឈ្មួញឈើក្រញូងម្នាក់តៃកុង១នាក់នាំយកទៅសាកសួរ ព្រមទាំងដកហូតរថយន្ត ពាក់ស្លាកលេខ ខ.ម ក្លែងក្លាយ១គ្រឿងដែលមានផ្ទុកឈើគ្រញូង។ ការឈានដល់ចាប់ខ្លួន...Read more
សេចក្តីជូនដំណឹងរបស់ អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា មានកិត្តិយសសូមជំរាបជូនសាធារណជនជ្រាបថា​ នាថ្ងៃសុក្រទី១០ ខែតុលាឆ្នាំ២០១៤ វេលាម៉ោង៨ព្រឹកព្រឹទ្ធសភា នៃ​ព្រះរាជាណាចក្រ​កម្ពុជា និងបើកសម័យ​ប្រ​ជុំវិសមញ្ញព្រឹទ្ធសភានីតិកាលទី៣ (​ស...Read more
តំណាងសហគមន៍៧ស្រុក ហែញត្តិពាក់ព័ន្ធរឿងទំនាស់ដីធ្លី ទៅដាក់ជូនអភិបាលខេត្តមិនបានសម្រេច នៅ​ព្រឹក​ថ្ងៃទី​២២ ខែឧសភា ឆ្នាំ២០១៥នេះ មាន​ប្រ​ជាពល​រដ្ឋ​តំ​ណាង​សហគមន៍​ចំនួន​៧​ស្រុក​ផ្សេង​ៗគ្នា មាន​បំ​ណង​​ហែញត្តិ​ ដាក់​ជូន​អភិបាល​ខេត្ត​សៀមរាប ពាក់​ព័ន្ទ​និង​រឿង​ជម្លោះ​ដី​ធ្លី​របស់​ពួកគាត់ តែ​ត្រូ...Read more
ក្រុមហ៊ុន ម៉េងឌីលែន ត្រាវកុដ្ធិ បើកលក់ហើយ ប្រមូសិនពិសេស ក្រុមហ៊ុន ម៉េងឌីលែន ត្រាវកុដ្ធិ បើកលក់ហើយ! ១-គម្រោងដីឡូតិ៍ ២-ផ្ទះល្វែងអាជីវកម្ម ៣-ផ្ទះវីឡាលំហែបែបថៃ សូមអានព័ត៌មានលម្អិតដែលមាននៅក្នុងខិតប័ណផ្សព្វផ្សាយខាងក្រោម និងទំនាក់ទំនងសាកសួរព័ត៌មានលម្អ...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      32797នាក់
ម្សិលមិញ    42319នាក់
សប្ដាហ៍នេះ    75130នាក់
ខែនេះ    222403នាក់
ឆ្នាំនេះ   2966707នាក់
សរុប   56565603នាក់
ថ្ងៃទី 06 ខែ 05 ឆ្នាំ 2025 ម៉ោង 17:00