ពល​រដ្ឋ​​ខេត្ត​សៀមរាបក្លាយ​ជា​អ្នក​អត់ការងារ​ធ្វើ​​នាំ​គ្នា​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​ថៃ

ដោយៈ តារា សៀមរាប ថ្ងៃទី 04 ខែ 11 ឆ្នាំ 2012 វេលាម៉ោង 01:23 នាទី ចំនួនអានៈ 1573

អង្គការ​មិន​មែន​រដ្ឋាភិបាល​មួយ​ចំនួន​ដែល​ធ្វើ​ការងារ​ពាក់ព័ន្ធ​នឹង​ការ​ជួយ​សង្គ្រោះ​កម្មករ​ខ្មែរ​ចំណាក​ស្រុក បាន​ឱ្យ​ដឹង​ថា ពេល​បច្ចុប្បន្ន​ប្រទេស​កម្ពុជា កំពុង​តែ​មាន​ទីផ្សារ​ការងារ​តិច​តួច​នៅ​ឡើយ។ បញ្ហា​នេះ បាន​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​ស្វែង​រក​ការងារ​ធ្វើ​នៅ​ក្រៅ​ប្រទេស​កាន់​តែ​មាន​ចំនួន​ច្រើន​ឡើងៗ។

ក្នុង​ចំណោម​ពលករ​ចំណាក​ស្រុក​ទាំង​នោះ គឺ​មាន​តិចតួច ដែល​ចាក​ចេញ​ទៅ​ស្រប​ច្បាប់ ចំណែក​ឯ​មួយ​ចំនួន​ធំ គឺ​នាំ​គ្នា​ឆ្លង​ដែន​ខុស​ច្បាប់​ទៅ​រក​ការងារ​ធ្វើ​នៅ​ប្រទេស​ជិត​ខាង។

នៅ​តាម​បណ្ដា​ស្រុក​ភាគ​ខាង​លិច​មួយ​ចំនួន​របស់​ខេត្ត​សៀមរាប គឺ​មាន​ប្រជាពលរដ្ឋ​ជាច្រើន​បាន​នាំ​គ្នា​ចាក​ចោល​ផ្ទះ​សម្បែង ទៅ​រក​ការងារ​ធ្វើ​នៅ​ឯ​ប្រទេស​ថៃ។

យុវជន​ឈ្មោះ ថាប់ ថៃ អាយុ ២៥ឆ្នាំ ជា​អ្នក​ភូមិ​គោកចាស់ នៃ​ឃុំ​ស្រែខ្វាវ ស្រុក​អង្គរជុំ ខេត្ត​សៀមរាប គាត់​បាន​មាន​ប្រសាសន៍​ថា បច្ចុប្បន្ន​អ្នក​ភូមិ​របស់​គាត់​ជាច្រើន​បាន​ចាក​ចេញ​ទៅ​រក​ការងារ​ធ្វើ​នៅ​ឯ​ប្រទេស​ថៃ។ បុរស​ដដែល​បាន​មាន​ប្រសាសន៍​ថា ឪពុក​ក្មេក​របស់​គាត់​បាន​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​ថៃ ជាច្រើន​ខែ​មក​ហើយ។ ចំណែក​ឯ​រូប​គាត់ ក៏​ទើប​តែ​វិល​ត្រឡប់​មក​ពី​ប្រទេស​ថៃ ដែរ។ គាត់​មាន​គម្រោង​វិល​ទៅ​ធ្វើ​ការ​នៅ​ឯ​ប្រទេស​ថៃ វិញ នៅ​ពេល​ឆាប់ៗ ពីព្រោះ​តែ​នៅ​ភូមិ​របស់​គាត់​មិន​មាន​ការងារ​ធ្វើ​ដើម្បី​បាន​កម្រៃ​ជួយ​គ្រួសារ​ទេ ចំណែក​ឯ​ដី​ធ្វើ​ស្រែ​ក៏​មាន​តិច​តួច៖ «នៅ​ទីនេះ ក៏​គ្មាន​ធ្វើ​ការ​អី​ដែរ។ ភាគ​ច្រើន ស្រុក​នេះ​ទូទៅ​ហើយ​ទៅ​ធ្វើ​ការ​នៅ​ថៃ។ ម្នាក់ ៣​ពាន់​បាត ទៅ​ដល់​កន្លែង​ធ្វើ​ការ ទៅ​ដល់​កន្លែង​ក៏​មាន​ថៅកែ​គេ​ធានា​រ៉ាប់រង អត់​ពិបាក​ភ័យ​ខ្លាច​រឿង​តម្រួត​ចាប់​ទេ។ ប្រសិន​បើ​យើង​ធ្វើ​ម៉ៅ​កម្លាំង​យើង​ថ្ងៃ​ណា​បាន ៣០០-៤០០​បាត ផុត​ពី​នោះ ប្រសិន​បើ​យើង​ធ្វើ​ការ​ថ្ងៃ ក៏​បាន ១៥០-២០០​បាត ដែរ»

ចំណែក​យុវជន​ឈ្មោះ យី យន អាយុ ២៣ឆ្នាំ ជា​អ្នក​ភូមិ​ព្រៃអារ នៃ​ឃុំ​ស្រែខ្វាវ ស្រុក​អង្គរជុំ ខេត្ត​សៀមរាប ដែរ គាត់​បាន​មាន​ប្រសាសន៍​ថា គាត់​បាន​បង្ខំ​ចិត្ត​ឈប់​រៀន​តាំង​ពី​ថ្នាក់​ទី៤​ម្ល៉េះ ដោយ​សារ​តែ​ម្តាយ​របស់​គាត់​មេម៉ាយ ហើយ​មាន​ជីវភាព​ក្រីក្រ​ពុំ​មាន​លុយ​កាក់​រៀន​សូត្រ និង​ស្បៀង​អាហារ​គ្រប់គ្រាន់។ យី យន បាន​បញ្ជាក់​ថា គាត់​បាន​ចាក​ចេញ​ពី​ផ្ទះ​ឆ្លង​ដែន​ខុស​ច្បាប់​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​ថៃ ឯ​ខេត្ត​រ៉ាក់យ៉ង រយៈពេល ៥ឆ្នាំ​មក​ហើយ ទើប​តែ​ត្រឡប់​មក​ភូមិ​វិញ កាល​ពី​អំឡុង​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ។ នៅ​ឯ​ប្រទេស​ថៃ គាត់​បាន​ធ្វើ​ការ​ជា​អ្នក​ស៊ីឈ្នួល​ជម្រះ​ស្មៅ ឬ​ជួន​កាល​ស៊ី​ឈ្នួល​កាច់​ម្នាស់ ជា​ដើម។ ការ​ឆ្លង​ដែន​ខុស​ច្បាប់​ទៅ​រក​ការងារ​ធ្វើ​នេះ បាន​ធ្វើ​ឱ្យ​គាត់​មាន​ការ​ប្រឈម​មុខ​ជាច្រើន ក៏ប៉ុន្តែ​គាត់​ត្រូវ​តែ​តស៊ូ​ដោយ​សារ​តែ​ភាព​ក្រ​ខ្សត់។

លោក យី យន៖ «ឆ្លង​តាម​មាត់​ទ្វារ​អត់​ប្រាក់ រួច​ទៅ​លួច​ឆ្លង​ព្រំដែន​តាម​ព្រៃ។ សន្សំ​លុយ​ជួន​កាល​បាន ៥ពាន់​បាត ៣-៤ពាន់​បាត មក​ផ្ទះ​ម្ដង។ បើ​ជិះ​ឡាន​ឈ្នួល គេ​ឆែក​យក​លុយ​អស់ នៅ​សល់ ១ពាន់ ឬ​ក៏ ៧០០​បាត​ប៉ុណ្ណោះ​ពេល​មក​ដល់​ផ្ទះ។ វេទនា​ណាស់ ពេល​ដែល​តម្រួត​មក​ម្ដងៗ ថៅកែ​ប្រាប់ ក៏​រត់​ពួន​ក្នុង​ព្រៃ។ ជួន​កាល​ពេល​យប់​ថៅកែ​ដឹក​យក​ទៅ​ពួន​ក្នុង​ព្រៃ ហាល​ភ្លៀង​ក៏​មាន។ ផ្សង​ទៅ​ធ្វើ​យ៉ាង​ម៉េច​បើ​យើង​អត់ ជួន​កាល​គេ​ដេញ​បាញ់ ជួន​កាល​តម្រួត​ចាប់​ដាក់​គុក លំបាក​ជាង​ស្រុក​យើង តែ​ស្រុក​យើង​អត់​មាន​ការងារ​ធ្វើ»

ក្រុម​អ្នក​ភូមិ​ដែល​ឆ្លង​ដែន​ខុស​ច្បាប់​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​ថៃ បាន​ឱ្យ​ដឹង​ថា ពួក​គេ​បាន​ប្រឈម​នឹង​បញ្ហា​ជាច្រើន​ក្នុង​ពេល​ដែល​ចូល​ទៅ​ធ្វើ​ការ​ខុស​ច្បាប់​ក្នុង​ប្រទេស​ថៃ ដូច​ជា​អាជ្ញាធរ​ថៃ តាម​ចាប់​ខ្លួន ការ​ធ្វើ​ការងារ​ប៉ុន្តែ​ដល់​ពេល​បើក​លុយ គឺ​ថៅកែ​ខ្លះ​មិន​បើក​ឱ្យ​ជាដើម៕

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

ព្រឹត្តិ​បត្រព័ត៌​មាន និង​ព្យាករណ៍កម្ពស់​ទឹក​ជំ​នន់ថ្ងៃទី៣០   អាន1758ដង ជនសង្ស័យ២នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន បញ្ជូនទៅតុលាការពាក់ព័ន្ធគ្រឿងញៀន   អាន2217ដង សូមសម្តេចតេជោហ៊ុនសែននាយករដ្ឋមន្ត្រី ជាទីគោរពដ៍ខ្ពង់ខ្ពស់! មេត្តាផ្តល់យុត្តិធម៌អំពី ការ?...    អាន1787ដង ព្យាករណ៍កម្ពស់ទឹកជំនន់ថ្ងៃទី២៦ខែតុលាឆ្នាំ២០១២   អាន1739ដង បទល្មើសនេសាទកើតយ៉ាងអាណាធិបតេយ្យនៅឃុំកំពុងឃ្លាំងក្រោមក្រសែភ្នែក លោក រឹមសំអុន នាយផ្នែកជ?...    អាន1840ដង គ្រូពេទ្យឡើងតណ្ហាដល់កំរិត ចាក់ថ្នាំរំលោភប្រពន្ធអ្នកជំងឺបានសម្រេច   អាន4377ដង យកតួនាទីជាប៉ូលីសប្រើរថយន្តពាក់ស្លាកលេខ ខេមរភូមិនន្ទ និង ស្លាកលេខ ខគរបាល រកស៊ីដឹកឈើខុសច្...    អាន1698ដង ព្រៃឈើនៅដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ប្រឈមនឹងការបំផ្លាញពីពួកជនល្មើសដែលឃុបឃិតជាមួយមន្ត្?...    អាន3774ដង ប្រាក់ ប៉ូលី ប្រធាន​ភូមិ​បាល​ក្រុង​ប៉ោយ​ប៉ែត​ល្បី​ថា​ប្រព្រឹត្ត​អំពី​ពុករលួយក្នុង​ការ...    អាន1697ដង ការរចនាថ្មីបានបង្ហាញខ្លូន បន្ទាប់ពីខ្យល់បក់ធ្វើអោយខួច ខ្លោងទ្វារអង្គរសង្គ្រាន   អាន3733ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
មើលវីដេអូ៖ កាហ្វេផ្សំពីមេសាប៊ូ ប្រេងបាទ និងមេខាប់ យោងតាម​បណ្តាញ​សង្គម Facebook មួយបានអោយដឹង​តាម​រយៈវីដេអូគ្លីបថា មាន​កាហ្វេ​មួយចំនួនដែល​ចរាចរណ៍​នៅ​លើ​ទីផ្សាបច្ចុប្បន្ន​មិន​មែន​ជាកាហ្វេ​ដែល​មាន​គុណភាពល្អទេ គឺដើម្បី​កេងចំណេញច្រើន ក្រុម​អ្នក​ផលិតកា​ហ្វេ...Read more
ក្រុម​ហ៊ុន​ សុខ​សំ​ណាង ​​កំពុងដឹកឈើលើស​ទម្ងន់បំផ្លាញផ្លូវថ្នល់ តាម​ប្រភព​ព័ត៌មានបានឲ្យដឹងថា ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំនេះ ក្រុមហ៊ុន សុខ សំណាង ដែល​ទទួលបាន​សិទ្ធិ រកស៊ី​ឈើ​ក្នុង​ទ្រង់ទ្រាយ​ធំ បន្ត​ពី​ក្រុមហ៊ុន ដា​តា រ៉ាប់​ប៊ើ និង​ក្រុមហ៊ុន ...Read more
លោក ហុកចិត្រា ប៉ូលីសសេដ្ឋកិច្ច បកស្រាយថាខ្លួនមិនបានប្រព្រឹត្តិអំពើពុករលួយដូចការចោទប្រកាន់នោះទេ ពាក់​ព័ន្ធ​ទៅ​នឹង​ការ​ចុះ​ផ្សាយ​ខាង​ក្រោម នៅ​រសៀល​ថ្ងៃទី២២ ខែ​តុលា ឆ្នាំ២០១៤​នេះ លោកហុកចិត្រា ប៉ូលីស​សេដ្ឋ​កិច្ច​ប្រ​ចាំខេត្ត​បន្ទាយ​មាន​ជ័យ​បាន​​ទូរស័ព្ទ​មក​អង្គភាព​សារ​ព័ត៌មាន ​កម្ពុជា​សុវណ្ណភូមិ​ថា...Read more
លោកស័ក្តិ៥ ឃុន ជឿន រងការរិះគន់ពីពលករឆ្លងដែនខុសច្បាប់ និងបន្រ្តីក្រោមឱវាត ប្រភពបាននិយាយ​ថា លោក ឃុន ជឿន  បាន​បញ្ជាឲ្យ​កូនទាហានទារប្រាក់ពី​ពលករ​ខ្មែរ ដែល​ចេញ​និង​ចូល​ប្រទេស​ថៃ ម្នាក់​ចំនួន ២០​បាត តាម​ច្រក​របៀង​នានា ចាប់ពី​ភូមិ​សិលា​ខ្មែរ ទំនប់​ដាច់ រហូតដល់​ភូមិ​ចំការ​គរ ...Read more
រទេះដឹកឈើខុសច្បាប់ចំនួន១៥ត្រូវរដ្ឋបាលព្រៃឈើចាប់ទាំងបង្ខំចិត្ត រទេះគោដឹក​ឈើ​ខុស​ច្បាប់​ចំនួន១៥​គ្រឿងត្រូវ​បាន​សង្កាត់​រដ្ឋបាល​ព្រៃឈើ​ឃុំ​ស្រែ​ណូយ​រឹបអូស​ទាំង​តឹង​ដើម​ទ្រូង​បន្ទាប់​ពី​មាន​ជំ​នាញ​មួយ​ចំ​នួន​បាន​ទៅ​យក​លុយអស់​ជាង​២លាន​រៀល​រួចមក។ មន្ត្រីរដ្ឋបាលព្រៃ...Read more
ទិដ្ឋភាពគណបក្សសង្គ្រោះជាតិ​ធ្វើ​បាតុកម្ម​អហឹង្សាថ្ងៃទី១៥ សូមមើល​ រូបភាព និង​វីដេអូ សកម្មភាព​គណបក្ស​សង្គ្រោះ​ជាតិ​ដង្ហែ​ក្បួន​បាតុកម្ម​អហឹង្សា ថ្ងៃទី​១៥​នៅ​រាជ​ធានី​ភ្នំពេញ។ ...Read more
លោកព្រះរាជអាជ្ញារង លី សុផាណា ពុំទាន់សម្រេចចោទ ឬ មិនចោទប្រកាន់ លោក កឹម សុខា នៅ ឡើយទេ តុលាការ​បាន​ចំណាយពេល​ជាង​៥​ម៉ោង ពោល​គឺ​ចាប់ពី​ម៉ោង​៨​និង​៣០​នាទី ក្នុង​ការសាកសួ​រលោក កឹម សុខា អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ក្នុង​សំណុំរឿង ញុះញង់​ឱ្យ ប្រព្រឹត្ត​បទ​ឧក្រឹដ្ឋ ឬ ប្រព្រឹត្ត​អំពើ​បង្កឱ្យម...Read more
បទវិភាគ៖ ប៉ុន្មានឆ្នាំចុងក្រោយនេះគេមើលឃើញថាលោក ហ៊ុនសែន រាសីស្រុតចុះ ឬយីអ៊ុនដាក់ ប្រជា​ជន​ខ្មែរមួយចំនួន​តែង​មាន​ជំនឿថា បើ​ថ្ងៃខែឆ្នាំណាគេ​រក​ស៊ី​មាន​បានទ្រព្យ​ធន​ហូរចូល​ ឡើង​បុណ្យឡើង​សក្តិ ឡើង​ប្រាក់ខែ នោះ​គេ​តែង​និយាយថា ថ្ងៃខែឆ្នាំនេះរាសីឡើងខ្ពស់ ឬយីអ៊ុនឡើង តែ​បើ​គេ​រក​ស៊ី​ខាត​បង...Read more
គ្រួសារស្មៀនឃុំមានគ្នាបីនាក់ត្រូវគេសម្លាប់ដុតទាំងមនុស្សដុតទាំងផ្ទះដើម្បីបំផ្លាញភស្តុតាង មនុស្ស​មួយគ្រួសារ​មាន​គ្នា​បីនាក់​ ត្រូវ​បាន​ឃាត្តករ​សម្លាប់ចង​ផ្អោប​គ្នា ​និង​ដុតទាំង​​ផ្ទះទាំង​មនុស្ស​​បំផ្លាញ​ភស្តុតាង នៅ​យប់រំ​លង​អា​ធ្រាត្យ ​ថ្ងៃទី២០​ឈានចូល​ទី២១​ ខែវិច្ឆកា​ ឆ្នាំ២០១៤នេះ ដែល​គ្រួ...Read more
សេចក្តីជូនដំណឹងស្តីពី លទ្ធផលនៃកិច្ចប្រជុំគណកម្មាធិការអចិន្រ្តៃយ៍ព្រឹទ្ធសភានៃថ្ងៃទី០៩ខែតុលាឆ្នាំ២០១៤ អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា មានកិត្តិយសសូមជំរាបជូនសាធារណជនជ្រាបថា​ នាថ្ងៃព្រហស្បត៍ទី០៩ខែតុលាឆ្នាំ២០១៤ (សូមចុចលើ​រូបភាពខាងក្រោម ដើម្បីអានបន្ត)...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      34626នាក់
ម្សិលមិញ    42319នាក់
សប្ដាហ៍នេះ    76959នាក់
ខែនេះ    224232នាក់
ឆ្នាំនេះ   2968536នាក់
សរុប   56567432នាក់
ថ្ងៃទី 06 ខែ 05 ឆ្នាំ 2025 ម៉ោង 18:12