មានរឿងរ៉ាវរាប់មិនអស់ដែល បុរសជាតិខ្មែរនៅឯនាយ សមុទ្របានមកលេងស្រុក កំណើត លួចមានស្រីលួចលាក់ ក្បត់ប្រពន្ធកូនឱ្យរស់នៅ វេទនានៅឯក្រៅប្រទេស ។
នាង ចន្ធី កាំ ដែលរស់នៅក្នុងរដ្ឋមែលប៊ន ប្រទេសអូស្ត្រាលី និយាយទាំងអួលដើមកតាម ទូរស័ព្ទប្រាប់ថា នាងមានវាសនាមិនខុសពីភរិយាទាំងនោះឡើយ នាងបាន បាត់បង់ប្តីជាងកន្លះឆ្នាំមកហើយ មិនដឹងជានៅទីណា ។ ប្តីនាងបានប្រាប់នាងនិង កូនប្រុសតែម្នាក់ គត់របស់នាងថា ទៅលេងបងប្អូននៅឯសហរដ្ឋអាមេរិក ។ ការបាត់ប្តី គ្មានដឹងមូលហេតុយូរខែនេះបាន ធ្វើឱ្យនាង និង
កូនប្រុសទន្ទឹងរង់ចាំមើលផ្លូវយ៉ាងយូរដោយពុំមានដំណឹងអ្វីសោះ ដែលធ្វើឱ្យនាងនិងកូនប្រុសមានទុក្ខព្រួយ និង រស់នៅតែលតោលអត់ឃ្លានយ៉ាងខ្លាំងនៅស្រុកគេ ប៉ុន្តែអ្វីដែលធ្វើឱ្យនាង មានការតក់ស្លុត និង ឈឺចាប់នោះបែរជាមានលេច ឮដំណឹងថ្មីមួយពីស្រុកខ្មែរមកវិញថា ប្តីរបស់នាងមិន មែនទៅលេងអាមេរិកទេគឺបែរជាទៅលួចរៀបការ ប្រពន្ធក្មេងដែលត្រូវជាកូនបងធម៌របស់នាង និង ប្តី នៅឯខេត្តកំពង់ចាមហើយនាំគ្នាដើរក្រេបទឹកឃ្មុំ រហូតដល់ប្រទេសសិង្ហបុរីទៀតផង ។
ដំណឹងនេះបានធ្វើឱ្យនាង ចន្ធី កាំ មានសេចក្តី សោកសង្រេងយ៉ាងខ្លាំងដោយសារតែប្តីក្បត់ចិត្តហ៊ានទៅ រៀបការស្រីក្មេងភ្លេចប្រពន្ធ និង កូនដែល ធ្លាប់កម្សត់កម្រនេះទៅវិញ ។ បើតាមមិត្តភក្តិរបស់ នាងដែលរស់នៅ ស្រុកខ្មែរបានប្រាប់ថាលោកប្តី កំហូចរបស់នាងដែលមានឈ្មោះ ស.ង. មានអាយុ សាមសិបបួនឆ្នាំទៅហើយនោះ បានរៀបការជាមួយកូនបងធម៌មានវ័យក្មេង មានមុខរបរជាអ្នកជួលតុ ការ នៅកំពង់ចាមនោះតាំងពីថ្ងៃទី ៣១ ខែឧសភា ឆ្នាំ ២០១២ មកម៉្លេះ ។ ក្រោយពីរៀបការហើយក៏ បាត់ដំណឹងប្តីរហូត នាងមានការព្រួយបារម្ភថាប្តីទៅ លេងបងប្អូននៅ អាមេរិកក្រែងជួបគ្រោះថ្នាក់អ្វីទេដឹង ? លោកប្តីកំហូចដែលជាជាងធ្វើដំបូលផ្ទះ នៅអូស្ត្រាលីរូបនេះ បែរជាមកលួចរៀបការប្រពន្ធក្មេងនៅឯខេត្តកំពង់ចាមទៅវិញ ។ ស្ត្រីរស់នៅអូ-ស្ត្រាលីបានរៀបរាប់ឱ្យដឹងទៀតថា កូនប្រុសតែម្នាក់គត់ដែលជាចំណងដៃរបស់នាង និង ស.ង. នោះ បានយំស្រែកឱ្យម្តាយរបស់វានាំឪពុកមកវិញ ព្រោះវានឹកឪពុកវាណាស់ ។
នាង ចន្ធី ដែលរស់ធំដឹងក្តីនៅឯប្រទេស អូស្ត្រាលីដូចប្តីនាងដែរនោះបាននិយាយថា នាង និង ប្តីបានរៀបការ ជាមួយគ្នាជាងដប់ឆ្នាំហើយ គឺ រៀបការតាមប្រពៃណីខ្មែរដោយមានចាស់ទុំទាំងសង ខាងជាអ្នកជ្រោមជ្រែងទើប អាពាហ៍ពិពាហ៍របស់ពួក នាងបានកើតឡើង រហូតមកដល់មានកូនប្រុសម្នាក់ នាពេលនេះវាអាយុដប់បីឆ្នាំហើយ ប៉ុន្តែនាងក៏ទទួលស្គាល់ថា នាង និង ប្តីទោះបីរៀបការតាមប្រពៃណី ទៅហើយក្តី ក៏នាង និង ប្តីមិនបានចុះសំបុត្រ អាពាហ៍ពិពាហ៍ជាមួយគ្នាឡើយ ហើយប្រជាជនខ្មែរ នៅអូស្ត្រាលីនេះដែលរៀបការមួយចំនួនមិនចុះសំបុត្រ អាពាហ៍ពិពាហ៍ដូចរូបនាងដែរ នាងគិតថា ការរៀបការដែលមិនបានចុះសំបុត្រអាពាហ៍ពិពាហ៍ នេះជារឿងធម្មតា ទៅហើយសម្រាប់នាងនិង មិត្ត ភក្តិនាងជាច្រើននាក់ទៀត ។ សព្វថ្ងៃនេះនាង ចន្ធី មានអាយុម្ភៃប្រាំបួនឆ្នាំ ឯប្តីនាងមានអាយុសាមសិបបួនឆ្នាំ ។
នាង ចន្ធី កាំ បានរៀបរាប់ពីដំណើររឿងដែល នាំឱ្យនាង និង ប្តីបានស្គាល់បងធម៌នៅឯកំពង់ចាម ជាអ្នករកស៊ីជួលតុការបុណ្យថា“ដំបូងឡើយ ខ្ញុំ និង ប្តីមិនដែលស្គាល់ពួកគាត់ទាំងនោះឡើយ តែ ចៃដន្យអី ខ្ញុំ និង ប្តីមកលេងស្រុកខ្មែរតាមរយៈក្រុម ហ៊ុនទេសចរណ៍ស្រុកថៃក៏បានជួបបងធម៌នោះនៅ ស្រុកថៃ ហើយពួកគាត់ក៏បានសុំខ្ញុំ និងប្តីធ្វើជាបងប្អូនធម៌ ព្រមទាំងនាំពួកខ្ញុំទៅលេងនៅឯខេត្តកំពង់ ចាមនៅផ្ទះរបស់ពួកគាត់ទៀត ព្រមទាំងនាំគ្នាថត រូបទុកជាអនុស្សាវរីយ៍ដលមាន គាត់ទាំងប្តីប្រពន្ធ និង កូនស្រី របស់គាត់ដែលរៀបការជាមួយ ប្តីរបស់ខ្ញុំសព្វថ្ងៃនេះ ។ កាលនោះខ្ញុំមិនចាប់អារម្មណ៍នឹងកូនស្រី របស់បងធម៌ខ្ញុំឡើយ ព្រោះនាង នៅក្មេងនៅឡើយ មិនតែប៉ុណ្ណោះ ខ្ញុំ និង ប្តីខ្ញុំបានធានាបងធម៌ហុតទឹកសម្លឹងកាកនេះមក លេងឯប្រទេសអូស្ត្រាលីរយៈ ពេលប្រាំសប្តាហ៍ទៀតផង ។ ខ្ញុំ មិននឹកស្មានថាពួកគាត់ធ្វើយ៉ាងនេះសោះ ព្រោះ ពួកគាត់បានដឹងថាប្តីខ្ញុំមានប្រពន្ធថែមទាំងមានកូន ទៅហើយផង ហើយខ្ញុំមិនដឹងថាពួកគាត់ជាចាស់ ទុំប្រភេទនេះសោះ ហ៊ានបំបែកបំបាក់ប្តីប្រពន្ធគេ ព្រមទាំងលើកកូនស្រីខ្លួនឱ្យ ទៅប្តីគេទៀត ។ រឿង នេះធ្វើឱ្យគ្រួសារមានការឈឺចាប់ ”។
ទោះជាមានអំណះអំណាងរបស់នាង ចន្ធី កាំ និង បងប្រុសរបស់នាងនៅប្រទេសអូស្ត្រាលីតាម ទូរស័ព្ទមកក៏ដោយ ក៏នាង មិនបានដឹងថាប្តីរបស់នាងនោះរៀបការនៅកំពង់ ចាម ភូមិអ្វី ឃុំ-ស្រុកអ្វីឡើយ គ្រាន់តែដឹងថ្ងៃខែឆ្នាំ ប៉ុណ្ណោះ ។ នេះគ្រាន់តែជាការរៀបរាប់ពីប្រទេស អូស្ត្រាលីប៉ុណ្ណោះ ហើយអ្នកយកព័ត៌មានយើងមិន អាចរកការបំភ្លឺពីប្តីរបស់នាង ចន្ធី កាំ ឈ្មោះ ស.ង. បានឡើយ ព្រោះយើងមិនដឹងពីអាសយដ្ឋានពិត ប្រាកដរបស់គេឡើយ ។
ជាចុងក្រោយនាង ចន្ធី កាំ បានសុំឱ្យប្តីនាង ត្រឡប់ទៅជួបជុំប្រពន្ធកូនវិញ ព្រោះអីកូនប្រុសនឹក ប៉ាវាណាស់ ។
កន្លងមកមានបងប្អូនខ្មែរនៅឯនាយសមុទ្រដែលមកសប្បាយហ៊ឺហាយកប្រពន្ធក្មេងៗពីរ ឬ បី នាក់ ទីបញ្ចប់ក៏ទុក នាងៗចោលរត់ទៅរកប្រពន្ធកូន គេនៅឯនាយសមុទ្រវិញ ហើយក៏មានប្រុសៗនៅ ឯនាយសមុទ្រមិនតិចដែរ ដែលមកចាញ់បោកស្រីក្មេងៗនៅស្រុកខ្មែរអស់ប្រាក់ ហើយពេលត្រឡប់ ទៅវិញប្រពន្ធលែងក៏មានដែរ មានអ្នកខ្លះឈាន ដល់ចាក់សាំងដុតសម្លាប់ខ្លួនក៏ព្រោះតែខ្លួនចាញ់ បោកស្រីក្មេងៗស្រុកខ្មែរផងដែរ ៕
ប្រភពពី៖ ភ្នំពេញដេលី