លោក ផៃ ស៊ីផាន អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្រ្តី មានប្រសាសន៍ថា សម្តេចតេជោ ហ៊ុន សែន នៅក្នុងអង្គ ប្រជុំគណៈរដ្ឋមន្រ្តីនា ថ្ងៃទី២៦ខែតុលានេះ ដោយបាន សម្រេចឲ្យគណៈកម្មាធិការ ជំនាញធ្វើការពិភាក្សា ដោយត្រូវកំណត់ យកទីតាំងណាដើម្បី ធ្វើការ រៀបចំ សាងសង់ រូបសំណាករបស់ព្រះមហាវីរក្សត្រ ដែលបានសោយ ទិវង្គតកាលពីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១២នៅទីក្រុងប៉េងកាំង ដោយព្រះជរាពាធ។
លោកបន្តថា ការសាងសង់នេះឡើង ក៏មិនខុសប្លែកអី ពីប្រទេសមហា អំណាច មួយចំនួន ដែលបាន សាងសង់នូវ វីរជនកំពូលៗ របស់ពួកគេផងដែរ ដើម្បីទុកឲ្យប្រជាពលរដ្ឋ ធ្វើការគោរព ចំពោះ មហាវីរភាព ដ៏អង់អាចក្លាហ៊ាន របស់ថ្នាក់ដឹកនាំ របស់ពួកគេ។ យ៉ាងណាក៏ដោយ លោក មិនទាន់ ដឹងថា តើរូបសំណាកនោះ នឹងធ្វើពីអ្វីនោះទេ (ស្ពាន់ ស៊ីម៉ង់ត៌ ថ្មកែវ រឺអ្វីផ្សេង)។
ប្រភពដដែលបានបន្តថា សម្តេចបានបញ្ជាឲ្យ សាលារាជធានី និងស្ថាប័នពាក់ព័ន្ធ ឲ្យសិក្សាពិនិត្យ សួនច្បារចន្លោះ ពីវិមានឯករាជ្យ ដល់នាគបាញ់ទឹក ដើម្បីរៀបចំ ធ្វើជាទីតាំងសម្រាប់ តម្កល់រូប សំណាកព្រះមហាវីរក្សត្រ ដើម្បីទុក្ខជូនប្រជាពលរដ្ឋ និងគណៈប្រតិភូ អន្តរជាតិគោរព។ មិនតែប៉ុណ្ណោះ សម្តេចតេជោ ក៏បានប្រកាសថា ព្រះបរមសព របស់ព្រះមហាវីរក្សត្រ ព្រះករុណា ព្រះបាទ នរោត្តម សីហនុ នឹងត្រូវបូជាក្រោយ ពិធីបុណ្យចូលឆ្នាំចិន ដើមឆ្នាំ២០១៣ ខាងមុខនេះ។
សម្តេចតេជោ បានថ្លែងផងដែរថា ក្រោយពីការតម្កល់ ព្រះបរមសព របស់សម្តេចឪ នៅក្នុងព្រះបរម រាជវាំងរយៈពេលបីខែ ហើយសម្តេចក៏ បានណែនាំ ឲ្យរៀបចំ ត្រៀមសម្រាប់ការ ប្រារព្ធពិធីបូជា ព្រះបរមសព របស់ព្រះមហាក្សត្រ អាចនឹងធ្វើក្រោយ ពិធីបុណ្យចូលឆ្នាំចិន នាអំឡុងខែមករា ដើមឆ្នាំ២០១៣៕
ថ្ងៃនេះ | 38496 | នាក់ |
ម្សិលមិញ | 42319 | នាក់ |
សប្ដាហ៍នេះ | 80829 | នាក់ |
ខែនេះ | 228102 | នាក់ |
ឆ្នាំនេះ | 2972406 | នាក់ |
សរុប | 56571302 | នាក់ |
ថ្ងៃទី 06 ខែ 05 ឆ្នាំ 2025 ម៉ោង 20:36 |
Copyright © 2025 Kampuchea Sovanphum News. All Right Reserved. phlongret@ksnews.info 012 703 914 Designed By: it-camservices.net