ខារាអូខេពីរ៉ាមីតត្រូវភ្លើងឆេះមានអាថ៍កំបាំងហាមអ្នកកាសែតមិនអោយចូលថត (

ដោយៈ ផ្លុង-រ៉េត សៀមរាប ថ្ងៃទី 14 ខែ 10 ឆ្នាំ 2012 វេលាម៉ោង 05:11 នាទី ចំនួនអានៈ 1546

ខារាអូខេពី​រ៉ាមីតដ៏ធំមួយស្ថិត​ក្នុង​ភូមិ​ចុង​កៅ​ស៊ូ សង្កាត់​ស្លក្រាម ក្រុង​-ខេត្ត​សៀមរាប លើ​ដង​ផ្លូវ​ជាតិ​លេខ​៦ ត្រូវ​បាន​ភ្លើង​ឆេះ​ កាល​ពី​វេលា​ម៉ោង​ជាង​៧យប់ ​ថ្ងៃទី១៣ ខែ​តុលាឆ្នាំ​២០១២នេះ​ ហើយ​ម្ចាស់​ខារាអូខេ​ បាន​បិតទ្វារ​របង​ហាម​មិន​អោយ​អ្នក​កាសែត​ចូល​ថត​រូប និង​មិន​អនុញ្ញាតអោយ​សាច់​ញាតិ​ចូល​ទៅ​ទទួល​កូន​ចៅ​បង​ប្អូន​ដែល​ធ្វើ​ការ​នៅ​ទីនោះ​ថែម​ទៀត​ផង​។

បើ​តាម​ប្រ​ភព​ព័ត៌​មានពី​អ្នក​អង្គុយ​ហូប​បាន​នៅ​មុខ​ខារាអូខេ ពី​រ៉ាមីត​ នេះ​កាល​ពី​ល្ងាច​មិញ​ បាន​អោយ​ដឹង​ថា​ ដំ​បូង​ពួក​គេ​ឃើញ រថ​យន្ត​បន្លត់​អគ្គី​ភ័យ​របស់​ខេត្តប្រ​ហែល​៥​គ្រឿង​ ​បើក​ចូល​ទៅ​ខាង​ក្នុង​របង​ខា​រា​អូ​ខេ​នេះ ទើប​បណ្តាល​អោយ​មាន​ការ​សង្ស័យ​ថា ប្រ​ហែល​មាន​ភ្លើង​ឆេះ។ ប្រ​ភព​បន្តថា គេ​បាន​ទៅ​ឈរ​មើល​ស្រាប់​តែ​ឃើញ​មាន​ផ្សែងហុយខ្មួល​ខ្មាញ​យ៉ាង​ខ្លាំង ចេញ​មក​ក្រៅ​ ទើ​ប​បណ្តាល​អោយ​ផ្អើល​អ្នក​ជិត​ខាង​ អ្នក​ធ្វើ​ដំណើរ​ មក​ចោម​រោម​ឈរ​មើល​ រហូត​ដឹង​ដល់​អ្នក​កាសែ​ត​រាប់​រយ​នាក់ មក​សុំ​ចូល​ថត​រូប​តែ​ ត្រូវ​បាន​ម្ចាស់​ខារាអូខេ បញ្ជា​អោយ​បិត​ទ្វារ និង​ដាក់​កម្លាំង​សមត្ថកិច្ចរាប់​សិប​នាក់ ​មិន​អោយ​អ្នក​កាសែត​ចូលថត​រូប​ទេ។ ប្រភពបន្តទៀតថា ប្រ​ជា​ពល​រដ្ឋ​ ដែល​មាន​កូន​ចៅ សាច់​ញាតិ នៅ​ធ្វើ​ការ​ក្នុង​ខារាអូខេ​នេះ នាំ​គ្នា​ភ័យពេល​លឺ​ថា ខារាអូខេឆេះ ​ហើយ​សុំចូល​រក​សាច់​ញាតិ តែ​ត្រូវ​បាន​គេ​ហាម​មិន​អោយ​ចូល។ មិន​តែ​ប៉ុណ្ណោះបុគ្គលិក​ដែល​ធ្វើ​ការ​នៅ​ទី​នោះ​ ត្រូវ​បាន​ថៅ​កែ​ខារាអូខេ ពីរ៉ាមីត បញ្ជា​អោយ​បិត​ទូរ​ស័ព្ទដៃ​អស់​គ្រប់គ្នា ដែល​ជា​ហេតុ​ធ្វើ​អោយ​​សាច់​ញាតិ​មិន​អាចទំ​នាក់​នង​បានទេ​​ ព្រោះ​ទូរ​ស័ព្ទ​ពួកគេ​សុទ្ធ​តែ​នៅ​ក្រៅ​តំ​បន់​សេវាទាំង​អស់។ ប្រ​ភព​បន្ថែម​ថា កន្លង​មក​ខារាអូខេ​នេះ ធ្លាប់​មាន​ការ​ឈ្លោះ​បាញ់​បោះ​ជា​ញឹក​ញាប់ តែ​គេ​ព្យាយាម​បិត​បាំង​បាន​ល្អ​ ដោយ​គ្មាន​ការ​រំ​ខាង​ពី​សមត្ថ​កិច្ច​ខេត្ត​សៀម​រាប​ទេ ព្រោះ​អ្នក​បាញ់​បោះ​សុទ្ធ​តែ​ជា​កូន​អ្នក​មាន​ ឬ​អ្នក​ធំ​ អ្នក​រក​ស៊ី​ដឹក​ឈើ​ក្រញូង​ខុស​ច្បាប់​ជា​ដើម។ល។

ករណី​ភ្លើង​ឆេះ​ខារាអូខេ ពីរ៉ាមីត នេះ​បណ្តាល​អោយ​មជ្ឈដ្ឋាន​ប្រ​ជា​ពលរដ្ឋ​មាន​ការ​សង្ស័យ​ថា អាច​មាន​មនុស្ស​ស្លាប់​ ឬ​របូសធ្ងន់​ក៏ថា​បាន ហើយ​ការ​ឆេះ​នេះ​ក៏មិន​ទាន់​ដឹង​ពី​មូល​ហេតុពិត​ប្រាកដនោះ​ទេ ព្រោះ​គេ​ហាម​អ្នក​កាសែត​មិន​អោយ​ចូល​យក​ព័ត៌​មាន ដែល​វា​ជា​រឿង​អាថ៌កំ​បាំង​បំ​ផុត​ គ្មាន​នរណា​បាន​ដឹង​ទាល់​តែ​សោះ​។

យើង​ពុំ​ទាន់​អាច​សុំ​ការ​បំ​ភ្លឺ​ពី​ ម្ចាស់​ខារាអូខេ ឬមេការ​បាន​ទេ​ នៅ​ព្រឹក​ថ្ងៃទី​១៤នេះ។

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

បទល្មើសនេសាទកើតមានពេញបន្ទុកនៅស្រុកសំបូរគ្មានសមត្ថកិច្ចបង្ក្រាប   អាន2332ដង សុខភាព: សាច់ឆ្កែអាចធ្វើអោយអ្នកទទួលទានឆ្លងជំងឺបីប្រភេទ   អាន2039ដង ផ្អើលពលរដ្ឋរាប់ពាន់នាក់ទៅមើលខ្មោចស្លាប់ហើយរស់ឡើងវិញ   អាន2473ដង ពិ​ធី​ប្រកាស​​ផ្ទេរ​ភារ​កិច្ច​និង​​តែង​​តាំង​​មុខ​តំណែង​​មន្ត្រី​នគរ​បាល​​នៃ​​ស្នង​?...    អាន1838ដង រដ្ឋាភិបាលសំរេចឲ្យសាងសង់រូបសំណាកព្រះមហាវិរក្សត្រ   អាន1551ដង ក្រុមចោរប្លន់ទូលក់មាសស្រុកពួកត្រូវបានសមត្ថកិច្ចបង្រ្កាប ដោយជោគជ័យ   អាន1773ដង សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់ករណីអំពើលួចនិងបទប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀ?...    អាន1719ដង វគ្គបណ្តុះបណ្តាលស្តីពី ការរាយការណ៍ព័ត៌មានអំពីការប្រែប្រួលអាកាសធាតុ   អាន1735ដង កម្មករ​វីង​ស្តា​ផ្ទុះ​កូដ​កម្ម​ជាង​១០០០​នាក់​ទាមទា​លក្ខ័ណ​ការ​ងារ   អាន1769ដង មេព្រៃឃុំស្រែណូយមិនចាត់ការដេប៉ូលក់ឈើឈ្មោះ ស្រែណួយ បើទោះបីជាដឹងថាលោក ឆាយ ថៅកែដេប៉ូទិញឈើ?...    អាន2375ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
អាវុធហត្ថក្រុងនិងខេត្តបង្រ្កាបបានក្រុមចោរលួចម៉ូតូ៨នាក់ដោយជោគជ័យបន្ទាប់ពីបាញ់តគ្នាមួយប្រាវ កង​រាជ​អាវុធ​ហត្ថ​ក្រុង និង​ខេត្ត​បាន​ចុះ​ប្រតិបត្តិ​ការ​បង្ក្រាប​ក្រុម​ចោរ​លួច​ម៉ូតូ​នៅ​ចំ​ណុច​ភូមិបឹង សង្កាត់​ជ្រាវ ក្រុម​សៀម​រាប​កាល​ពី​វេលាម៉ោងប្រ​​ប្រែល៦និង​៣០​នាទី​ព្រឹក​​ថ្ងៃទី២៥ ខែមករា ឆ្...Read more
ប្រជាពលរដ្ឋរាប់ម៉ឺននាក់នៅទីលានប្រជាធិបតេយ្យនៅម៉ោង៧:១៥នាទីព្រឹកនេះ យោងតាម​បណ្តាញ​សង្គម​ Facebook បាន​អោយ​ដឹង​ថា ប្រជា​ពលរដ្ឋ​រាប់ម៉ឺននាក់ប្រ​មូល​ផ្តុំ​ជួប​ជុំ​គ្នា​នៅ​ទី​លាន​ប្រ​ជា​ធិប​តេយ្យនៅ​ម៉ោង​៧:១៥នាទីព្រឹកនេះ ក្នុង​ការ​ធ្វើ​មហា​បាតុ​កម្ម​អហឹង្សា។ ...Read more
លោក តៅសាវឿន និស្សិតគំរាមដាក់គ្រាប់បែកសម្លាប់លោក សខេង និងត្រូវដោះលែងក្នុងពេល​ឆាប់ និស្សិត​កំរិត​បរិញ្ញាប័ត្រ​ម្នាក់​ឈ្មោះ​ តៅ​សាវឿន មាន​ទីលំនៅ​បច្ចុប្បន្ន ឃុំ​លាងដៃ ស្រុក​អង្គរធំ ខេត្ត​សៀមរាប និង​ជា​អតីត​និស្សិត​សកលវិទ្យាល័យ​សៅ​ស៍​អ៊ី​ស​ថ៍​អេ​សៀ (South East...Read more
លោក ចេងដារ៉ាវុធ អតីតប្រធានស្តីទីនាយកដ្ឋានសុខុមាលភាពមនុស្សចាស់នៃក្រសួងសង្គមកិច្ចដង្ហើយហៅលោក នាយករដ្ឋមន្ត្រី ហ៊ុនសែន អោយជួយរកយុត្តិធម៌ជូនលោកផង គេសង្កេត​ឃើញ​ថា មាន​បុគ្គល​មួយ​ចំ​នួន​នៅបំ​រើ​ការ​​ក្នុង​​ក្រ​សួង​សង្គ​មកិច្ច​​មាន​បក្ខពួកនិយម​ បណ្តាល​អោយ​មាន​ភាព​​អយុត្តិ​ធម៌​លើ​មន្ត្រីរាជ​ការ ដូច្នេះ​លោក​ ចេង ដារ៉ាវុធ (អតីត) ប្រ​ធាន​ស្តី​ទី​នាយកដ...Read more
បទវិភាគ៖ អ្នកមានលុយមកធ្វើនយោបាយ និងអ្នកមកធ្វើនយោបាយដើម្បីលុយ នៅ​ក្នុង​ប្រ​ទេស​នីមួយៗ​ មាន​មនុស្ស​រស់​នៅ​ចំរុះ​ជាតិសាសន មាន​អ្នក​ក្រ​មាន​អ្នក​មាន​ អ្នក​តូច​អ្នក​ធំ​ អ្នក​ខ្ពស់​អ្នក​ទាប មាន​អ្នក​ចេះ​មាន​អ្នក​ល្ងង់ មាន​អ្នក​ស្នេហាជាតិ​មាន​អ្នក​បំផ្លាញជាតិ មាន​អ្នក...Read more
មេ​ឈ្មួញ ​លឹម​ ប៊ុ​ណ្ណា​(ហៅ​ខ្នា) ដឹក​ឈើ​ខុសច្បាប់ឆ្លងកាត់ទឹកដីខេត្តត្បូង​ឃ្មុំ​ទៅ​លក់​ស្រុក​យួន​បានរ​លូន​ដោយ​មាន​ការឃុប​ឃិត​ជាមួ​យសម​ត្ថកិច្ច​គ្រប់​ស្ថា​ប័ន ប្រភពពី​ឈ្មួញ​រកស៊ី​ឈើ​​បាន​ឲ្យ​ដឹងថា​មេ​ឈ្មួញជាឧញ្ញ៉ាលឹមប៊ុណ្ណា(ហៅខ្នា)  មាន​មេការ​ម្នាក់​ឈ្មោះ សាន ច​យជាមនុស្សមានជំនាញជាច្រើនឆ្នាំខាងយកលុយឲស្ថាប័នពាក់ពន្ធ័​ទើប ប្រព្រឹត្តទៅ​ដោយ​​រលូនបើសិនជាមិនល...Read more
បែកធ្លាយលិខិតអាណាមឹក រឿងអធិការក្រុងប្រព្រឹត្តអំពើពុករលួយ លិខិតអនាមិកជាច្រើនសន្លឹក ត្រូវគេឃើញនៅមុខអធិការនគរបាលក្រុងសៀមរាប និងមុខស្នងការដ្ឋាននគរបាលខេត្តសៀមរាបកាលពីថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៥ ដែលក្នុងនោះស្នើឲ្យលោកស្នងការនគរបាលខេត្ត មានវិធានការ ទៅលើលោកអធិការនគរប...Read more
មន្ត្រី និងសកម្មជនគណបក្សសង្គ្រោះជាតិ៥រូបត្រូវបានតុលាការដោះលែងនៅថ្ងៃនេះ មន្ត្រី​និង​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​៥​រូប ត្រូវបាន​លោក លឹម មករ​ន្ទ ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​សាលាដំបូង​រាជធានី​ភ្នំពេញ សម្រេច​កាលពី​ព្រឹក​ថ្ងៃទី​១៣ ខែ​មេសា ឆ្នាំ​២០១៥ ដោះ​លែងឲ្យ​នៅ​ក្រៅ​ឃុំ...Read more
លោក អ៊ុំសំអាន រកឃើញផែនទីខ្នាត ១/១០០.០០០ នៅអង្គការសហប្រជាជាតិ (UN) កាលពីម្សិលមិញ នៅ​ព្រឹក​ថ្ងៃទី៨ ខែតុលា ឆ្នាំ២០១៥នេះ លោក​ អ៊ុំសំអាន​តំ​ណាង​រាស្រ្ត​មណ្ឌល​សៀមរាប មក​ពី​គណបក្ស​​សង្គ្រោះ​ជាតិ​បាន​បង្ហោះ​រូបភាព​ផែន​ទី​ដែលោក​បាន​រក​ឃើញ​នៅ​អង្គការសហប្រជាជាតិ (UN) ដែ​ល​មាន​ការ​សរសេរ​រៀប​...Read more
ប៉ាន់មរកត និង ភួងស្រៀវ កំពុងសំងំប្រមូលលុយពីឈ្មួញឈើប្រណិតក្នុងដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់? មេ​បរិស្ថាន​ឧទ្យាន​ជាតិ​កំពង់ឆ្នាំង និង​ពោធិ៍សាត់ ប៉ាន់ មរកត ត្រូវ​គេ​សង្ស័យថា ជា​អ្នកបញ្ជា​ឱ្យ​កូនចៅ​ឈ្មោះ ភួង ស្រៀវ អង្គុយ​ប្រមូល​លុយ​ពី ឈ្មួញ​រកស៊ី​ឈើ​ប្រណីត​ក្នុង​ដែន​ចម្រក​សត្វ​ព្រៃភ្នំ ឱ​រាល់​ខេ...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      39463នាក់
ម្សិលមិញ    42319នាក់
សប្ដាហ៍នេះ    81796នាក់
ខែនេះ    229069នាក់
ឆ្នាំនេះ   2973373នាក់
សរុប   56572269នាក់
ថ្ងៃទី 06 ខែ 05 ឆ្នាំ 2025 ម៉ោង 21:09