កម្មករ​រោងចក្រ​អ៊ឹមវ៉េ​ខេត្ត​កំពង់ឆ្នាំង​ចោទ​ថៅកែ​ថា​មិន​ឲ្យ​ទៅ​ចុះ​ឈ្មោះ​បោះ​ឆ្នោត

ដោយៈ សៀ វិចិត្រ ខេត្ត​កំពង់ឆ្នាំង ថ្ងៃទី 07 ខែ 10 ឆ្នាំ 2012 វេលាម៉ោង 10:20 នាទី ចំនួនអានៈ 1598

កម្មការិនី​ផ្នែក​កាត់​ព្រុយ​ខោ​អាវ​នៃ​រោងចក្រ​អ៊ឹមវ៉េ ឈ្មោះ ស្រីមុំ បាន​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី៥ តុលា ថា ថ្មីៗ​នេះ​ផ្នែក​រដ្ឋបាល​រោងចក្រ​បាន​កោះ​ប្រជុំ​កម្មករ​ទាំង​អស់​មក​ប្រាប់ ​ថា ដោយ​រោងចក្រ​ត្រូវ​បញ្ចេញ​ទំនិញ​ឲ្យ​ទាន់​តាម​ការ​បញ្ជា​ទិញ​របស់​ក្រុមហ៊ុន ដូច្នេះ​កម្មការិនី​ទាំង​អស់​ត្រូវ​នៅ​ធ្វើ​ការ​រហូត​ដល់​ថ្ងៃ​ទី១៣ តុលា ទើប​អនុញ្ញាត​ឲ្យ​ទៅ​ចុះ​ឈ្មោះ។

ស្រីមុំ បន្ត​ថា តាម​ប្រតិទិន​របស់ គ.ជ.ប ការ​ចុះ​ឈ្មោះ​ត្រូវ​បញ្ចប់​នៅ​ថ្ងៃ​ទី១២ តុលា ដូច្នេះ កម្មករ​កម្មការិនី​រោងចក្រ​អ៊ឹមវ៉េ ទាំង​អស់​នឹង​មិន​បាន​បោះ​ឆ្នោត​ទេ សម្រាប់​ការ​បោះ​ឆ្នោត​ឆ្នាំ​២០១៣ ខាង​មុខ​នេះ៖ «កម្មករ​គាត់​សួរ​ថា ចុះ​ក្រែង​ថ្ងៃ​ទី១២ គេ​បិទ​ការ​ចុះ​ឈ្មោះ ហើយ​គាត់​ឆ្លើយ​ថា ថ្ងៃ​ណា​ទៅ​មើល​ក៏​បាន​ដែរ ថ្ងៃ១៣ ឬ ១៤ ក៏​បាន​ដែរ មិន​ទាស់​ខុស​អី​ទេ។ អ៊ីចឹង ថ្ងៃ​ទី១២ កម្មករ​ទាំង​អស់​ត្រូវ​នៅ​ធ្វើ​ការ​ទាំង​អស់​គ្នា ព្រោះ​អី​ផលិត​ផល​គាត់​ប្រញាប់​ខ្លាំង​ណាស់»

កម្មការិនី​ម្នាក់​ទៀត​ឈ្មោះ សុជាតិ បាន​ឲ្យ​ដឹង​បន្ថែម​ថា កម្មការិនី​រោងចក្រ​អ៊ឹមវ៉េ សរុប​ប្រមាណ ៤ពាន់​នាក់ សុទ្ធ​តែ​ចង់​ទៅ​បោះ​ឆ្នោត​ជ្រើស​រើស​អ្នក​តំណាង​រាស្ត្រ​របស់​ខ្លួន តែ​ថៅកែ​រោងចក្រ​នេះ​គិត​តែ​ពី​ប្រយោជន៍​ផ្ទាល់​ខ្លួន និង​រំលោភ​សិទ្ធិ​កម្មករ ដោយ​មិន​អនុញ្ញាត​ឲ្យ​កម្មករ​ទៅ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ឡើយ៖ «ជា​ ប្រជាពលរដ្ឋ​ម្នាក់ ខ្ញុំ​ចង់​ជ្រើស​រើស​តំណាង​រាស្ត្រ​របស់​ខ្ញុំ ដោយ​ខ្លួន​ឯង។ តែ​រោងចក្រ​អ៊ឹមវ៉េ បាន​បំបិទ​សិទ្ធិ​ពួក​ខ្ញុំ​ជា​កម្មករ​ជាង​បួន​ពាន់​នាក់​នេះ»

យ៉ាង​នេះ​ក្ដី ប្រធាន​ផ្នែក​រដ្ឋបាល​រោងចក្រ​អ៊ឹមវ៉េ គឺ​លោក យិន ណាក់ បាន​ពន្យល់​ចំពោះ​បញ្ហា​នេះ​ថា ភាគី​រោងចក្រ​បាន​អនុវត្ត​តាម​គោលការណ៍​ណែនាំ​របស់​ក្រសួង​ការងារ និង​បណ្ដុះ​បណ្ដាល​វិជ្ជាជីវៈ​ទាំង​ស្រុង ដោយ​ពុំ​ឲ្យ​មាន​ការ​ខុស​ឆ្គង​នោះ​ទេ៖«តាម​ដែល​ខ្ញុំ​បាន​ប្រាប់​ពី​នេះ​ ទៅ​នោះ គឺ​សម្រាប់​អ្នក​នៅ​ក្រៅ​ក្រុង គឺ​ឲ្យ​ឈប់​ពី​ថ្ងៃ​ទី១១ តុលា ទៅ។ ឯ​អ្នក​នៅ​ក្នុង​ក្រុង គឺ​ឈប់​ពី​ថ្ងៃ​ទី១២ តុលា​ទៅ។ ចំពោះ​ថ្ងៃ​ទី១៣ គឺ​ខ្ញុំ​ឲ្យ​ពិភាក្សា​ជាមួយ​កម្មករ»

ប្រតិទិន​របស់ គ.ជ.ប សម្រាប់​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ឆ្នាំ​២០១២ ចាប់​ផ្ដើម​ពី​ថ្ងៃ​ទី១ ខែ​កញ្ញា រហូត​ដល់​ថ្ងៃ​ទី១២ ខែ​តុលា ឆ្នាំ​២០១២។ អ្នក​ដែល​មាន​ឈ្មោះ​ក្នុង​បញ្ជី​បោះ​ឆ្នោត​នេះ ទើប​អាច​មាន​សិទ្ធិ​បោះ​ឆ្នោត​ជ្រើស​រើស​តំណាង​រាស្ត្រ​នា​ខែ​កក្កដា ឆ្នាំ​២០១៣ ខាង​មុខ​នេះ។

ទាក់​ទិន​ចំពោះ​បញ្ហា​ប្រតិកម្ម​របស់​កម្មករ​កម្មការិនី​រោងចក្រ​អ៊ឹមវ៉េ នេះ ប្រធាន​មន្ទីរ​ការងារ និង​បណ្ដុះ​បណ្ដាល​វិជ្ជាជីវៈ ខេត្ត​កំពង់ឆ្នាំង គឺ​លោក ពៅ ស៊ីថា ប្រាប់​អ្នក​យក​ព័ត៌មាន​យើងនៅ​ល្ងាច​ថ្ងៃ​ទី៦ ខែ​តុលា ថា ប្រតិកម្ម​តវ៉ា​នេះ​កើត​ឡើង​ដោយ​សារ​កម្មករ​កម្មការិនី​ទាំង​នោះ​ស្ដាប់​ ច្រឡំ។ លោក​ថា បន្ទាប់​ពី​ទទួល​បាន​ព័ត៌មាន​នេះ មន្ទីរ​ការងារ​បាន​ចាត់​តាំង​ឲ្យ​ប្រធាន​ការិយាល័យ​ការងារ​ខេត្ត ចុះ​ទៅ​ពន្យល់​កម្មករ​កម្មការិនី​ទាំង​នោះ ហើយ​ឥឡូវ ពួក​គេ​យល់​ព្រម​ចូល​ធ្វើការ​ជា​ធម្មតា​វិញ​ហើយ៕

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

កូនស្រីបង្កើតបណ្តេញ និងលើកកៅអីវាយឪពុកបណ្តាលអោយមានរបួសស្នាម   អាន2233ដង ឈើមួយរថយន្តត្រូវបានសង្កាត់រដ្ឋបាលព្រៃឈើស្រុកបន្ទាយស្រីចាប់បានទាំងព្រឹក   អាន1657ដង សេចក្តីជូនដំណឹង   អាន1813ដង ក្រុមហ៊ុនចិនវិនិយោគ ផ្លូវដែក និងរោងចក្រស្លដែក នៅព្រះវិហារ លើទឹកប្រាក់ជាង ៩៦០០ លានដុល្លា?...    អាន1624ដង លោក ខាំលឿ មេឃុំកណ្តែកត្រូវបានពលរដ្ឋចោទថា បានកាប់រានដើមរាំងទឹកដំបន់ហាមឃាត់យកដីធ្វើស្រែ   អាន2331ដង លោក ម៉ក់ ប្រុស​ ចៅហ្វាយស្រុក​សូត្រនិគម​ន៍​ ត្រូវ​បាន​គេទម្លាយថា ដើរ​យកដីរាស្ត្រ​   អាន1804ដង កូនប្រុសនាយសង្កាត់រដ្ឋបាលព្រៃឈើស្រុកស្វាយលើត្រូវបានគេរាយការណ៍ថាកំពុងដឹកឈើយ៉ាងអាណាធិ?...    អាន245ដង ឧកញ៉ា ឌីឌុក និងក្រុមហ៊ុន សំអឿនសុវណ្ណ កំពុងសហការគ្នាដំឡើងម៉ាស៊ីនអារឈើខ្នាតយក្ស ហើយប្រកាស...    អាន1848ដង លោកជំទាវ ឧកញ្ញ៉ា បណ្ឌិត លី អ៊ុំអេង អគ្គនាយិកាក្រុមហ៊ុនលីអ៊ុំអេង បានយកថវិការជាច្រើនដុល្ល?...    អាន1729ដង មនុស្សបីនាក់ស្លាប់ដោយប៉ះគ្នាជាមួយរថយន្តហែសព គ្រួសារកើតទុក្ខមិនសុខចិត្ត   អាន1756ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
លោក សខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានសម្រេចផ្ទេរតំណែង និងបង្កើតគណៈកម្មការស្រាវជ្រាវស៊ើបអង្កេតករណីបណ្ដឹងនានាពាក់ព័ន្ធជាមួយលោក ផែងវណ្ណៈ យោង​តាម​ប្រភព​ព័ត៌មាន​ពី​បណ្តាញ​សង្គម (Facebook) ​ដែល​អាច​ជឿង​ទុកចិត្ត​នៅ​ព្រឹក​ថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៥នេះ​បាន​អោយ​ដឹងថា លោក សខេង ​ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួងម​ហាផ្ទៃ​​បាន​សម្រេច​​​ប...Read more
តំបន់ទេសចរណ៍ធម្មជាតិចំបក់ត្រូវ បានអភិរក្សដោយប្រជាជន ប្រជាពលរដ្ឋរួមគ្នាស្តារព្រៃឈើឡើងវិញតាមរយៈ គម្រោងទេសចរណ៍នៅក្នុងសហគមន៍បន្ទាប់ពីព្រៃឈើនៅ មូលដ្ឋាន ខ្លួនបាន រងការបំផ្លាញយ៉ាងធ្ងន់ធ្ងរដោយសារការកាប់ បំផ្លាញពីសំណាក់អ្នកភូមិខ្លួនឯងផង និងជនខិលខូច មកពីក្រៅផង។ ...Read more
តំណាងរាស្ត្រ​បក្ស​សង្គ្រោះ​ជាតិ​មណ្ឌល​សៀម​រាម ប្រាប់លោក​​ហ៊ុន ម៉ា​នី​​ ​ឲ្យដូរ​​ខ្លោងទ្វារ​​អង្គ​រ​សង្ក្រាន​​ចេញ អ្នក​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​មណ្ឌល​សៀម​រាម លោក​ អ៊ុំ សំអាន បានប្រាប់ ឲ្យលោក​ ហ៊ុន ម៉ា​នី ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា និងជាអ្នកតំណាងរាស្ត្រគណបក្ស ប្រជា ជនកម្ពុជា នឹងជា កូនប្រ...Read more
លោក អ៊ំសំអាន សរសេរលិខិតសុំទោសលោក ហេងសំរិត ប្រធានរដ្ឋសភា លោក អ៊ំសំអាន ​តំណាង​រាស្រ្ត​មក​ពី​គណបក្ស​សង្គ្រោះ​ជាតិ មណ្ឌល​ខេត្ត​សៀមរាប​បាន​សរសេរ​លិខិត​សុំ​ការ​អធ្យ​ស្រ័យ​ពី​លោក ហេង​សំ​រិន ប្រ​ធាន​រដ្ឋ​សភាកម្ពុជាកាល​ពី​ថ្ងៃ​ទី​២៤ ខែកក្កដា ឆ្នាំ២០១៥​ម្សិល​មិញ។ ...Read more
សេចក្តីជូនដំណឹងស្តីពី លទ្ធផលនៃកិច្ចប្រជុំគណកម្មាធិការអចិន្រ្តៃយ៍ព្រឹទ្ធសភានៃថ្ងៃទី០៩ខែតុលាឆ្នាំ២០១៤ អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា មានកិត្តិយសសូមជំរាបជូនសាធារណជនជ្រាបថា​ នាថ្ងៃព្រហស្បត៍ទី០៩ខែតុលាឆ្នាំ២០១៤ (សូមចុចលើ​រូបភាពខាងក្រោម ដើម្បីអានបន្ត)...Read more
លោក នូ ផេង ប្រធានមន្ទីរធម្មការខេត្តពោធិ៍សាត់ប្រព្រឹត្តអំពើពុករលួយនិងបក្ខពួកនិយម មន្ត្រីរាជការ​នៃ​មន្ទីរ​ធម្មការ​ខេត្តពោធិ៍សាត់​បាន​ឲ្យ​ដឹងថា ការដែល​ឈ្មោះ ពេជ្រ ចន្ថា ប្រព្រឹត្ត​អំពើពុករលួយ​តាមរយៈ​កេងប្រវ័ញ្ច​ថវិកាជាតិ និង​ថវិកា​ចំណាយ​លើ​គម្រោង​ផ្សេងៗ​នោះ​គឺមាន​ការ​បើកដៃ​ពី​លោក នូ...Read more
សេចក្តីប្រកាសព័ត៌មាន ស្តីពី លទ្ធផលនៃសម័យ​ប្រជុំលើក​ទី៧ព្រឹទ្ធសភា​នីតិកាលទី៣ ថ្ងៃសុក្រ​ទី១៧ ខែកក្កដា ឆ្នាំ២០១៥ សេចក្តីប្រកាសព័ត៌មាន ស្តីពី លទ្ធផលនៃសម័យ​ប្រជុំលើក​ទី៧ព្រឹទ្ធសភា​នីតិកាលទី៣ ថ្ងៃសុក្រ​ទី១៧ ខែកក្កដា ឆ្នាំ២០១៥។ សូមចុចលើ​រូប​ភាព​ខាង​ក្រោម ដើម្បីអានព័ត៌មាន​លំអិត...Read more
គេសង្ស័យថាក្រុមហ៊ុន ខូវអៀងឡាយ ចាក់ដីលុបប្រឡាយខុសច្បាប់ ដើម្បីសង់ផ្ទះល្វែងលក់ ប្រជា​ពល​រដ្ឋ​នៅ​ក្រុង​ភ្នំ​ពេញ​មាន​ការ​សង្ស័យថា ក្រុមហ៊ុន ខូវ អៀងឡាយ ស្ថិតនៅចំណុច ប្រឡាយលូប្រាំ ក្នុងភូមិដំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ កំពុងសាងសង់​ផ្ទះ​ល្វែង​​លើ​ដី​ខុស​ច្បាប់ ខណៈក្រុម ហ៊ុន...Read more
បរិយាយថ្ងៃនេះ៖ អ្នកស្នេហាជាតិមាតុភូមិ មិនប្រកាន់និន្នាការនយោបាយនោះទេ ប្រ​ទេស​ជាតិជា​ច្រើន​នៅ​លើ​ពិភពលោក​យើង​នេះ គឺរមែង​តែង​តែមាន​មេដឹក​នាំ​ និង​ប្រ​ជានុរាស្រ្តតិច​ ឬច្រើន​អាស្រ័យទៅ​លើ​ប្រ​ទេសនោះ​តូច​ឬធំ​តែប៉ុណ្ណោះ ប្រ​ទេស​ខ្លះ​គ្មានស្តេច​ តែមាន​ប្រ​ធានាធិបតី ឯប្រទេសខ្ល...Read more
គ្រួសារស្មៀនឃុំមានគ្នាបីនាក់ត្រូវគេសម្លាប់ដុតទាំងមនុស្សដុតទាំងផ្ទះដើម្បីបំផ្លាញភស្តុតាង មនុស្ស​មួយគ្រួសារ​មាន​គ្នា​បីនាក់​ ត្រូវ​បាន​ឃាត្តករ​សម្លាប់ចង​ផ្អោប​គ្នា ​និង​ដុតទាំង​​ផ្ទះទាំង​មនុស្ស​​បំផ្លាញ​ភស្តុតាង នៅ​យប់រំ​លង​អា​ធ្រាត្យ ​ថ្ងៃទី២០​ឈានចូល​ទី២១​ ខែវិច្ឆកា​ ឆ្នាំ២០១៤នេះ ដែល​គ្រួ...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      38950នាក់
ម្សិលមិញ    42319នាក់
សប្ដាហ៍នេះ    81283នាក់
ខែនេះ    228556នាក់
ឆ្នាំនេះ   2972860នាក់
សរុប   56571756នាក់
ថ្ងៃទី 06 ខែ 05 ឆ្នាំ 2025 ម៉ោង 20:55