កង​រាជ​អាវុធហត្ថឃាត់ខ្លួនមុខសញ្ញាប្លន់ប្រដាប់អាវុធ២នាក់

ដោយៈ សៀ វិចិត្រ សៀមរាប ថ្ងៃទី 28 ខែ 09 ឆ្នាំ 2012 វេលាម៉ោង 06:09 នាទី ចំនួនអានៈ 1661

មុខ​សញ្ញាចោរ​ប្លន់​នៅក្រុងសៀមរាប ២នាក់ ត្រូវបានអាវុធហត្ថ ខេត្តសៀមរាប ឃាត់ខ្លួន ជាមួយវត្ថុតាង អាវុធធុន AK47 ស្វ័យបត់ ១ដើម និងគ្រាប់ចំនួន ២២គ្រាប់ នៅផ្ទះសំណាក់ ដែលមានឈ្មោះ ឈារី អង្គរ នៅបន្ទប់លេខ៣០៨ ស្ថិតនៅភូមិ ត្រពាំងសេះ សង្កាត់គោកចក ក្រុង-ខេត្តសៀមរាប កាលពីវេលាម៉ោង១១ និង៤៥នាទី យប់ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១២កន្លងទៅ។

លោកវរ:សេនីយ៍ឯក ស្រី យូរ៉ា មេបញ្ជាការរងអាវុធហត្ថខេត្ត និងជាប្រធានមន្ទីរស្រាវជ្រាវ និងយុត្តិធម៌ ដោយមានបទបញ្ជាពី លោកឧត្ដមសេនីយ៍ត្រី ម៉ន សាម៉ុន មេបញ្ជាការកងរាជអាវុធហត្ថ ខេត្ដសៀមរាប នាំកម្លាំងជំនាញ ក្រោមការដឹកនាំពីលោក សំរិទ្ធិ សុខុន ព្រះរាជអាជ្ញារង អមសាលា ដំបូងខេត្តសៀមរាប ចុះប្រតិបត្តិការឆែកឆេរ ឃាត់ខ្លួនជនសង្ស័យ ២នាក់ ជាមួយនឹង អាវុធ ១ដើម គ្រាប់ចំនួន ២២គ្រាប់ ព្រមទាំងវត្ថុតាង មួយចំនួនទៀត។

លោក ស្រី យូរ៉ា បានឲ្យដឹងថា ការប្រតិបត្តិការនេះ ឈានដល់ការឃាត់ខ្លួនជនសង្ស័យ ២នាក់ ដែលទី១មានឈ្មោះ សួន សាក់ ភេទប្រុស អាយុ៣៥ឆ្នាំ រស់នៅភូមិថ្មី ឃុំឈូកខ្សាច់ ស្រុកបារាយ ខេត្តកំពង់ធំ ធ្លាប់ជាប់ពន្ធនាគារ ជនសង្ស័យ ទី២មានឈ្មោះ គីម សុខហេង ភេទប្រុស អាយុ៤២ឆ្នាំ រស់នៅភូមិពោធិ៍ តាអ៊ុន ឃុំស្រយ៉ូវ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ធ្លាប់ជាប់ពន្ធនាគារ សមត្ថកិច្ចបានឆែកឆេរ និងរកឃើញវត្ថុតាង មាន អាវុធធុន  AK 47 ស្វ័យបត់ ១ដើម ដែលមានលេខ ៩៧២៨ និងគ្រាប់ចំនួន ២២គ្រាប់ ព្រមទាំងប្រមូលបាន វិទ្យុទាក់ទង ២គ្រឿង ខ្នោះដៃ១ ម៉ូតូ ១គ្រឿង ខោអាវប៉ារ៉ា ១កំប្លេរ ផងដែរ។

លោកបន្ដថា ជនសង្ស័យទាំង២នាក់នឹង យកអាវុធមកបម្រុងធ្វើកម្មភាពប្លន់ និងកំពុងដើររកទិញដែកសម្រាប់កាច់សោរមានរាងអក្សរតេ និង ទិញថ្នាំបំពុលឆ្កែ ហើយពួកគេ បានដើររកជួលផ្ទះកន្លែងណាដែលស្ងាត់ ដើម្បីពួកវា ប្លន់បានយកម៉ូតូទៅលាក់ទុក។ ហើយបច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងបានបញ្ជូនទៅសាលាដំបូង ខេត្តសៀមរាប ដើម្បីផ្ដន្ទាទោសតាមផ្លូវច្បាប់៕

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

ម៉េង កែវពេជ្ជតា ជួបវិបិត្តពីរ៖ ប្រឆាំងជម្លោះស្នេហ៍ត្រីកោណ និងបងប្រុសស្លាប់   អាន1616ដង គណបក្សប្រឆាំង​បង្វែការធើ្វបាតុកម្ម​ថ្ងៃ២៣​តុលាទៅជាការគោរពវិញ្ញាណក្ខន្ធ   អាន1917ដង សាកលវិទ្យាល័យ១បើក​វគ្គបណ្តុះបណ្តាល ស្តីពីបញ្ហាប្រឈម នឹងដំណោះស្រាយទប់ទល់នឹង បំរែបំរួលអ?...    អាន1786ដង ឯកឧត្តម សោម រតនា លើកទឹកចិត្តដល់អ្នកសារព័ត៌មានក្នុងការជួយផ្សព្វផ្សាយព្រឹត្តិការណ៍អង្គរ?...    អាន1750ដង សេចក្តីជូនដំណឹង   អាន2530ដង ហេតុ៧ប្រការដែលបុរសស្រ្តីយល់ដឹង   អាន2863ដង លោក ឌឿន សុវណ្ណ សមត្ថកិច្ចនាំខ្លួនក្រោយដកហូត តំណែង   អាន1848ដង មន្រ្តីក្រោមឱវាតសម្តេចហ៊ុនសែនផ្គើនបទបញ្ជាមិនបង្រ្កាបបទល្មើសឈើក្រញូង   អាន1704ដង ក្បួនរថយន្តរបស់សម្តេចក្រុមព្រះ ត្រូវរថយន្តដឹកដីបើគៀរបណ្តាលអោយមនុស្ស៦នាក់រងរបួស   អាន2234ដង បែកធ្លាយ មេប៉ុស្តិ៍ម្នាក់ធ្វើសៀវភៅស្នាក់នៅឪ្យពលរដ្ឋយកលុយ១០ម៉ឺនរៀល   អាន1804ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
លោកយិនប្រសិទ្ធ ពង្រាយកូនចៅដាក់ប៉ុស្តិ៍ជជុះយកលុយ លោក យិន ប្រសិទ្ធ នៅតែមាន​សិទ្ធិ​អំ ណា​ច​ធំធេង​ក្នុងការ​ចាត់តាំង​មន្ត្រី​ជំនិតៗ​ឲ្យ​ចុះ​ប្រមូល​លុយ​ពី​ក្រុម​ឈ្មួញ​រកស៊ី​ដឹកជញ្ជូន​ទំនិញគេចពន្ធ​និង​អ្នករកស៊ី​ដឹកឈើ​ខុសច្បាប់​មិនដែល​ឈឺក្បាល​វិលមុខ​ពី​ចំណ...Read more
តំណាងសហគមន៍៧ស្រុក ហែញត្តិពាក់ព័ន្ធរឿងទំនាស់ដីធ្លី ទៅដាក់ជូនអភិបាលខេត្តមិនបានសម្រេច នៅ​ព្រឹក​ថ្ងៃទី​២២ ខែឧសភា ឆ្នាំ២០១៥នេះ មាន​ប្រ​ជាពល​រដ្ឋ​តំ​ណាង​សហគមន៍​ចំនួន​៧​ស្រុក​ផ្សេង​ៗគ្នា មាន​បំ​ណង​​ហែញត្តិ​ ដាក់​ជូន​អភិបាល​ខេត្ត​សៀមរាប ពាក់​ព័ន្ទ​និង​រឿង​ជម្លោះ​ដី​ធ្លី​របស់​ពួកគាត់ តែ​ត្រូ...Read more
ខ្សឹបដាក់ពាង៖ ពាក្យថា កេងចំណេញនយោបាយ និង ជនអគតិ កំពុងតែពេញនិយមសំរាប់អ្នកគាំទ្របក្សកាន់អំណាច អ្នក​នយោ​បាយ​នៅ​កម្ពុជា​ត្រូវ​បាន​គេ​មើល​ឃើញ​ថា ធ្វើ​នយោបាយ​ដើម្បី​តែ​អំ​ណាច​ផ្ទាល់​ខ្លួន អំ​ណាច​ប្រ​មូល​ផ្តុំ​ បក្ខ​ពួក​និយម ទាំង​គណបក្ស​កាន់​អំ​ណាច​ និង​គណបក្ស​ប្រ​ឆាំង​គេ​ច​មិន​ផុត​ពី​ការ​តែង​តាំង​...Read more
តើ ដួងចិត្តស្រ្តី គឺជាអ្វី? ​       ដួងចិត្តស្រ្តី ១០យ៉ាង ស្រ្តីមានចរិតចូលចិត្តធ្វើការមិនចេះស្ងៀមទេ ស្រ្តីមានការយកចិតទុកដាក់ទៅលើការងារលើសពួកបុរស ស្រ្តីមានចិត្តអត់ធ្មត់ជាងបុរស ស្រ្តីយកពេលទំនេដើម្បីធ្វើក...Read more
វិបត្តិរដ្ឋអ៊ីស្លាម: លោកអូបាម៉ាបាននិយាយថាការគំរាមកំហែងរបស់សហរដ្ឋអាមេរិកមិនអាចប៉ាន់ស្មានបានឡើយ លោកប្រធានាធិបតីបារ៉ាក់អូបាម៉ាបានទទួលស្គាល់ថាទីភ្នាក់ងារសហរដ្ឋអាមេរិកមិនអាចប៉ាន់ស្មានបានឡើយពីការគំរាមកំហែងដែលបានចោទដោយក្រុមបះបោរអ៊ីស្លាមក្នុងប្រទេសស៊ីរីនោះទេ។ នៅក្នុងបទសម្ភាសទូរទស្សន៍ស្មោះត្រង់គាត់បានន...Read more
ភ្ញៀវទេសចរណ៍ថៃជាង១៥០០នាក់ ចូលមកទស្សនាប្រាសាទអង្គរវត្ត និងពង្រីកពាណិជ្ជកម្មរបស់ខ្លួននៅកម្ពុជា ភ្ញៀវ​ទេសចរណ៍​ថៃ ដែល​ត្រូវបាន​គេ​ដឹងថា ជា​អាជីវករ​ចំនួន​១៥៦៦​នាក់ បានធ្វើ​ដំណើរ​មក​ទស្ស​នា និង​សិក្សា​ពី​ការធ្វើ​ពាណិជ្ជកម្ម​នៅ​ទឹកដី​កម្ពុជា ខណៈ​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន​ជិត​ចូល​មកដល់​នាពេល​ឆាប់ៗ​ខាង...Read more
សេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផលនៃសម័យ​ប្រជុំលើក​ទី៦ព្រឹទ្ធសភានីតិកាលទី៣ថ្ងៃទី២៣មីនាឆ្នាំ២០១៥ សូមចុចលើរូបភាពខាងក្រោម​ដើម្បីអាច​ព័ត៌មាន​លំអិត។...Read more
ចាប់PMជាឈ្មួញឈើក្រញូងម្នាក់តៃកុងម្នាក់ ដកហូតរថយន្តពាក់ស្លាកលេខ ខ.ម ក្លែងក្លាយ១គ្រឿង សៀមរាបៈ(ដោយប៊ុតវិចិត្រ)សមត្ថកិច្ចចម្រុះបានចាប់ មន្ត្រីប៉េអឹមជាឈ្មួញឈើក្រញូងម្នាក់តៃកុង១នាក់នាំយកទៅសាកសួរ ព្រមទាំងដកហូតរថយន្ត ពាក់ស្លាកលេខ ខ.ម ក្លែងក្លាយ១គ្រឿងដែលមានផ្ទុកឈើគ្រញូង។ ការឈានដល់ចាប់ខ្លួន...Read more
ជល់មាន់ យូគី បៀអាប៉ោងបើកលេងជាចំហរនៅក្នុងកាស៊ីណូកំពង់សោម ស៊ីធី សេចក្ដីរាយការណ៏បាន​ឲ្យដឹងថាកាលពីថ្មីៗនេះអគ្គស្នងការដ្ឋាននគរបាល​ជាតិ បានចេញសេចក្ដីប្រកាស​ជា​សាធា​រណៈដល់ម្ចាស់​កាស៊ីណូនានាដែលបានបើកឲ្យពលរដ្ឋខ្មែ​រចូលទៅលេងល្បែងស៊ី​សងនៅក្នុងកាស៊ីណូរប​ស់ខ្លួន ម្ចាស់កាស៊ីណ...Read more
លោកមេគយ ឈួន ហៃប្រធានស្តីទីស្នាក់ការគយ និង លោក យិន ផល្លី កំពុងប្រព្រឺត្តអំពើពុករលូយពេញទំហឹង ក្រោយ​ពី​មា​នការ​រិះគន់​និង​កាសែ​ត​ ក្នុង​ស្រុក​មួយ​ចំនួនចុះ​ផ្សាយ​ពី​ភា​ពពុករ​លួយ ​របស់​ម​ន្ត្រីគ​យ​នៅ​ច្រក​ទ្វារ​អ​ន្តរជាតិ​​ប៉ោយប៉ែ​តខេត្ត​បន្ទាយមាន​ជ័យ ​ ដែល​បាន​​បើក​ដៃ​ឲ្យ​ឈ្មួញ​តូ​ចធំនាំចូ​ល​ទំ...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      42966នាក់
ម្សិលមិញ    42319នាក់
សប្ដាហ៍នេះ    85299នាក់
ខែនេះ    232572នាក់
ឆ្នាំនេះ   2976876នាក់
សរុប   56575772នាក់
ថ្ងៃទី 06 ខែ 05 ឆ្នាំ 2025 ម៉ោង 23:16