លោក កែវ សែន អភិបាលស្រុកអូរជ្រៅនិង លោកជាពិសី មេបញ្ជាការកងរាជអាវុធហត្ថអូរជ្រៅ និងមន្ត្រីឃុំអូរបីជាន់ មន្ត្រីយោធាបានត្រួតពិនិត្យមើលទឹកជំនន់ពីប្រទេសថៃ បណ្ដាលឲ្យ លិចលង់ ដំណាំកសិកម្មរបស់ពលរដ្ឋជាច្រើនទៀតមានចំនួនភូមិ៥ក្នុងឃុំអូរបី ជាន់។
លោក ជា វណ្ណី មេភូមិទំនប់ដាច់បានឲដឹងថា នៅព្រឹកថ្ងៃទី១៦ កញ្ញា នេះថាជំនន់ទឹកភ្លៀងនេះចាប់ផ្ដើមលិចភូមិរបស់គាត់កាលវេលាម៉ោង ៦ និង ៣០នាទី ព្រឹកបានហូរធ្លាក់មកពីប្រទេសថៃ បណ្ដាលអោយភូមិទំនប់ដាច់បណ្ដាលឲ្យប្រជាពលរដ្ឋដែលទើបនឹងងើបពីដំណេក ឃើញសុទ្ធតែទឹក នៅពេញក្រោមផ្ទះ មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។
លោក កែវ សែន អភិបាលស្រុកអូរជ្រៅ បានឲ្យដឹងថា ជំនន់ទឹកភ្លៀងមកពីភ្លៀង២មេធំៗ ទើបបណ្ដាលឲ្យជន់លិចប៉ះពាល់ដល់ផ្ទះប្រជាពលរដ្ឋដែលរស់នៅក្នុងឃុំ អូរបីជាន់ចំនួន ៥ ភូមិក្នុងចំណោមភូមិទាំង ១១៕
ថ្ងៃនេះ | 38496 | នាក់ |
ម្សិលមិញ | 42319 | នាក់ |
សប្ដាហ៍នេះ | 80829 | នាក់ |
ខែនេះ | 228102 | នាក់ |
ឆ្នាំនេះ | 2972406 | នាក់ |
សរុប | 56571302 | នាក់ |
ថ្ងៃទី 06 ខែ 05 ឆ្នាំ 2025 ម៉ោង 20:36 |
Copyright © 2025 Kampuchea Sovanphum News. All Right Reserved. phlongret@ksnews.info 012 703 914 Designed By: it-camservices.net