តុលាការសំរេចឃុំខ្លួនយោធាផ្កាយពីរ មនុស្សបីនាក់ទៀត ករណីជួញដូរគ្រឿងញៀន

ដោយៈ ភ្នំពេញ ថ្ងៃទី 30 ខែ 08 ឆ្នាំ 2012 វេលាម៉ោង 06:38 នាទី ចំនួនអានៈ 1808

ចៅក្រមស៊ើបសួរ សាលាដំបូងរាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១២ បានសម្រេចឃុំខ្លួនយោធាផ្កាយពីរ ឈ្មោះ ចាន់ ឫទី្ធឌី មានមុខងារជានាយរងសេនាធិការកងទ័ពជើងគោក និងជាថៅកែភោជនីយដ្ឋានរស្មីបឹងកេងកង ព្រមទាំងឈ្មោះ ឌៀប ស៊ុនឡាយ ភេទប្រុស អាយុ ៥១ឆ្នាំ និងប្រពន្ធឈ្មោះ ញ៉ែម សុខា អាយុ ៤៩ឆ្នាំ មានមុខរបរជាម្ចាស់សំអាងការរតនាពេជ្រ ដាក់ពន្ធនាគារ ក្រោមការចោទប្រកាន់ពីបទ ជួញដូរនូវសារធាតុញៀនខុសច្បាប់។ ចំណែកបុរសអ្នកបើកបរថយន្ត ឈ្មោះ លៀប ឈុនរី អាយុ ២៨ឆ្នាំ ក៏ត្រូវតុលាការសម្រេចឃុំខ្លួនដែរ។ 

យោងតាម មាត្រា២៩ នៃក្រមព្រហ្មទណ្ឌ និងមាត្រា៤០ នៃច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន ឃើញថា មនុស្សទាំងបួននាក់នេះ ត្រូវប្រឈមមុខនឹងការជាប់ពន្ធនាគារពី ២០ឆ្នាំ ទៅ ៣០ឆ្នាំ និងអស់មួយជីវិត បើសិនជាតុលាការរកឃើញថា មានពិរុទ្ធភាពដូចការចោទប្រកាន់នេះមែន។

តាមចម្លើយ ឈ្មោះ ចាន់ ឫទី្ធឌី ជាចៅកែភោជនីយដ្ឋានរស្មីបឹងកេងកង ទើបនៅរសៀលថ្ងៃដដែលនោះ សមត្ថកិច្ចបានចុះឆែកឆេរភោជនីយដ្ឋានរស្មីបឹងកេងកង ដែលមានទីតាំងស្ថិតនៅសង្កាត់បឹងកេងកងទី១ ខណ្ឌចំការមន ប៉ុន្តែពុំបានរកឃើញអ្វីទេ។ តាមចម្លើយរបស់ឈ្មោះ ចាន់ ឫទី្ធឌី ដដែលនេះ នៅរសៀលថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១២ សមត្ថកិច្ចបានចុះទៅឆែកឆេរ នៅផ្ទះសំអាងការរតនាពេជ្រ ដែលមានទីតាំងនៅភូមិត្រពាំងល្វា សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ ជាបន្តទៀត បានឃាត់ខ្លួនពីរនាក់ប្តីប្រពន្ធ មុខរបរសំអាងការរតនាពេជ្រ ហើយដកហូតបានគ្រឿងញៀនប្រភេទយ៉ាម៉ាចំនួន ៣៧១៩,៥ ក្រាម និងប្រភេទម៉ាទឹកកកមានចំនួន ៩៨៩,៩ ក្រាម ព្រមទាំងដកហូតរថយន្ដបាឡែនមួយគ្រឿង ពណ៌ទឹកប្រាក់ និងជញ្ជីងសម្រាប់ថ្លឹងគ្រឿងញៀនមួយគ្រឿងផងដែរ៕ ដោយ CCKNEWS

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

រាប់ពាន់នាក់ផ្លាស់ទីជម្រកដោយសារភាពវឹកវរនៅមីយ៉ាន់ម៉ា   អាន1782ដង សាលាអនុវិទ្យាល័យមិត្តភាពខ្មែរ-ជប៉ុនព្រះឥន្ទកោសា ប្រកាសអញ្ជើញមហាជនចូលទស្សនាផ្សារប្រឌិត...    អាន1028ដង ពន្លក ជាមេឈ្មួញរកស៊ីដឹកឈើក្រញូងក្បត់ជាតិ ធំម្នាក់ដែលជាឆ្នាំងបាយរបស់សមត្ថកិច្ច   អាន1573ដង លោក សុខអាន ត្រូវបានសម្តេច ហ៊ុនសែន បន្ទោសរឿងដីនៅតាកែវ   អាន1570ដង អ្នកកាសែត២រូបក្នុងចំណោម៤រូប ត្រូវគេដេញកាប់សម្លាប់ និងបោកកម្ទេចកាមេរ៉ាថតរូបចោល   អាន2375ដង គណបក្សសង្គ្រោះជាតិប្រកាសធ្វើមហាបាតុកម្មទួទាំងប្រទេស   អាន1580ដង ថៅកែដីឡូត្តិ៍ផ្នូខ្មោច និងអ្នកឃុបឃិតជិតបានឡើងតុលាការហើយ   អាន1655ដង ដើមរាំងទឹក២៦ដើមធំៗត្រូវបានលោកឧកញ៉ាម្នាក់ដកទំាងឬសពីព្រៃលិចទឹកក្បែរបឹងអភិរក្ស   អាន1907ដង កុមារ​ពីរ​នាក់​បង​ប្អូន​នៅ​ខេត្ត​សៀមរាប​រង​ការ​ធ្វើ​បាប​ធ្ងន់ធ្ងរ​ពី​ឪពុក​បង្កើត   អាន1756ដង កង​ទ​ព័​ត្រូវ​បាន​បញ្ជា​ឲ្យ​ប្រុង​ប្រ​យ​ត្ន័​នៅ​ព្រំដែន​   អាន1619ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
លោកអធិការរងក្រុងកោះហៅមន្ត្រីព្រហ្មទណ្ឌទាំង១៣ប៉ុស្តិ៍អោយចូលរួមរៀនបន្ថែមពីនិតិវិធីព្រហ្មទណ្ឌ នៅ​ព្រឹក​ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៥នេះ លោកអនុសេនីយ៍ឯក​ នួន សក្តិចំរើនរិទ្ធិ អធីការ​រង​ក្រុង​ទទួល​បន្ទុក​ផ្នែក​ព្រហ្ម​ទណ្ឌ និង​លោកអនុសេនីយ៍ឯក​ ជឹង ម៉ារ៉ា នាយ​ផ្នែក​ព្រហ្មទណ្ឌ បាន​កោះហៅ​មន្រ្តី​នគរបាល​ព្...Read more
កាប់៥ពូថៅប្លន់សំលាប់យកម៉ូតូដោយសុវត្តិភាព ប្លន់សំលាប់កាប់៥ពូថៅ ជនរងគ្រោះដេកស្លាប់ក្នុងថ្លុកឈាម​ជនល្មើសឆក់យកម៉ូតូ​គេចខ្លួន​ដោយ​សុវត្តិភាព​ សមត្ថកិច្ច ដុតដៃដុតជើង​ស្រាវជ្រាវមុខសញ្ញាចោរប្លន់​ ផ្អើលកក្រើកខេត្តកំពង់ធំ កាលពីព្រឹក​ថ្ងៃទី០២ខែធ្នូឆ្នា...Read more
ជនសង្ស័យ៣នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ពាក់ពន្ធ័ករណីជួញដូរគ្រឿងញៀន ក្រុម​ជនសង្ស័យ​៣​នាក់ មាន​០២​នាក់​ប្រើប្រាស់ ម្នាក់​ជួញដូរ​គ្រឿងញៀន ត្រូវបាន​កម្លាំង​នគរបាល​ស្រុក​មង្គល​បូរី ធ្វើការ​ឃាត់ខ្លួន​ក្រោយ​ពី​រកឃើញថា ពួកគេ​បាន​ធ្វើ​សកម្មភាព​លក់​ចែកចាយ​គ្រឿងញៀន និង​ដកហូត​បា...Read more
មេព្រៃឃុំស្រែណូយមិនចាត់ការដេប៉ូលក់ឈើឈ្មោះ ស្រែណួយ បើទោះបីជាដឹងថាលោក ឆាយ ថៅកែដេប៉ូទិញឈើខុសច្បាប់ក៏ដោយ ដេប៉ូលក់​ឈើ​មួយកក្លែងឈ្មោះ ស្រែណូយ ស្ថិត​នៅ​ឃុំ​ស្រែ​ណូយ​ ស្រុក​វ៉ារិន ខេត្ត​សៀមរាប ដែល​ត្រូវ​បាន​គេ​ស្គាល់ថា ម្ចាស់ដេប៉ូខាងលើ​នេះមាន​ឈ្មោះ ឆាយ ភេទ​ប្រុស​អាយុ​ប្រហែល​ជាង​៣០​ឆ្នាំ បាន​ប្រ​មូល​ទិញ​ឈើ​ខុ...Read more
លោកមេគយ ឈួន ហៃប្រធានស្តីទីស្នាក់ការគយ និង លោក យិន ផល្លី កំពុងប្រព្រឺត្តអំពើពុករលូយពេញទំហឹង ក្រោយ​ពី​មា​នការ​រិះគន់​និង​កាសែ​ត​ ក្នុង​ស្រុក​មួយ​ចំនួនចុះ​ផ្សាយ​ពី​ភា​ពពុករ​លួយ ​របស់​ម​ន្ត្រីគ​យ​នៅ​ច្រក​ទ្វារ​អ​ន្តរជាតិ​​ប៉ោយប៉ែ​តខេត្ត​បន្ទាយមាន​ជ័យ ​ ដែល​បាន​​បើក​ដៃ​ឲ្យ​ឈ្មួញ​តូ​ចធំនាំចូ​ល​ទំ...Read more
សមត្ថកិច្ចនៅតែអះអាងថា នាយរងប៉ុស្តិ៍សង្កាត់សៀមរាប​ពុលផ្សែងម៉ាស៊ីនភ្លើង តែខាងមន្ទីរពេទ្យសង្ស័យថា ពុលថ្នាំសត្វល្អិត បន្ទាប់ពី​ធ្វើ​ការ​ស្រាវ​ជ្រាវ​អស់​រយៈពេល​ជាច្រើន​ថ្ងៃក្នុង​ករណី​គ្រួសារ​ប៉ូលីស​ប៉ុស្តិ៍ពុល​ទាំង​គ្រួសារកាល​ពី​ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៥ ក្រុង​សមត្ថកិច្ច ជំនាញបានឲ្យដឹងថា នាយ​រង​ប៉ុស្ដិ៍​នគរបាល សង្កាត...Read more
លោក សុខប៊ុន បានត្រឡប់មកដល់កម្ពុជានៅព្រឹកថ្ងៃទី១៨នេះ ដើម្បីចូលខ្លួនបំភ្លឺរឿងប្រើអំពើហឹង្សាលើកញ្ញា សាសា យោង​តាម​ប្រ​ភពព័ត៌​មាន​ច្បាស់​ការ​បាន​អោយ​ដឹងថា លោក​សុខ​ប៊ុន​បាន​ត្រ​ឡប់​មក​ដល់​ទី​ក្រុង​ភ្នំ​ពេញ​វិញ​ហើយ​នៅ​ព្រឹក​ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ​២០១៥នេះ ដើម្បី​ចូល​បំ​ភ្លឺ​ក្នុង​សំ​ណុំ​រឿង​ប្រើ​អំ​ពើ​ហឹង្សា...Read more
ចេងដារ៉ាវវុធ៖ សូមសម្តេចតេជោហ៊ុនសែននាយករដ្ឋមន្រ្តីជាទីគោរពដ៏ខ្ពង់ខ្ពស់! មេត្តាផ្ដល់យុត្តិធម៌អំពីការដកតួនាទីនិងតវ៉ាលុបឈ្មោះពីមន្ត្រីរាជការរបស់ក្រសួងសង្គមកិច្ច សូមសម្តេចតេជោហ៊ុនសែននាយករដ្ឋមន្រ្តីជាទីគោរពដ៏ខ្ពង់ខ្ពស់! មេត្តាផ្ដល់យុត្តិធម៌អំពីការដកតួនាទីនិងតវ៉ាលុបឈ្មោះពីមន្ត្រីរាជការរបស់ក្រសួងសង្គមកិច្ច ...Read more
លោក ឡុងសំអឿង ប៉ូលីសសេដ្ឋកិច្ចក្រសួងក្រសួង ដេញថ្លៃយកដំណែងថែម១ខេត្តទៀត យោង​តាម​សេចក្តី​រាយ​ការណ៍​ពី​ពល​រដ្ឋ​នៅ​ខេត្ត​បន្ទាយ​មាន​ជ័យ​ ​កាល​ពីប៉ុន្មាន​ថ្ងៃកន្លង​ទៅ​ថ្មីៗនេះ​​​បាន​អោយ​ដឹងថា លោក ឡុង-សំអឿន ប៉ូលីស​សេដ្ឋ​កិច្ចក្រ​សួងសក្តិបី​​ បានដេញ​ថ្លៃ​យក​តំណែង​របស់​លោក​ ហុក-...Read more
បែកធ្លាយលិខិតអាណាមឹក រឿងអធិការក្រុងប្រព្រឹត្តអំពើពុករលួយ លិខិតអនាមិកជាច្រើនសន្លឹក ត្រូវគេឃើញនៅមុខអធិការនគរបាលក្រុងសៀមរាប និងមុខស្នងការដ្ឋាននគរបាលខេត្តសៀមរាបកាលពីថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៥ ដែលក្នុងនោះស្នើឲ្យលោកស្នងការនគរបាលខេត្ត មានវិធានការ ទៅលើលោកអធិការនគរប...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      39402នាក់
ម្សិលមិញ    42319នាក់
សប្ដាហ៍នេះ    81735នាក់
ខែនេះ    229008នាក់
ឆ្នាំនេះ   2973312នាក់
សរុប   56572208នាក់
ថ្ងៃទី 06 ខែ 05 ឆ្នាំ 2025 ម៉ោង 21:07