ស្ថានីយ៍ថ្លឹងរថយន្តដឹកទំនិញ លើសទម្ងន់ក្នុងខេត្តបន្ទាយមានជ័យ ដែល កំពុងថ្លឹងរថយន្តដឹកលើសទម្ងន់ នៅ សង្កាត់និមិត្តក្រុងប៉ោយប៉ែត ខេត្ត បន្ទាយមានជ័យសម្បាយ ប្រមូលលុយមិនបាន ត្រួតពិនិត្យរថយន្ត ដឹកលើសទម្ងន់ទាំងអស់នោះ ឱ្យបានត្រឹមតាម បទបញ្ជារបស់ក្រសួងសាធារណការ និងដឹកជញ្ជូនជៀសវាង ការខូចខាត ផ្លូវជាតិ ដែលជាសម្បត្តិរបស់រដ្ឋ ។
ប្រភពព័ត៌មានបានឱ្យដឹងថា ពេលខ្លះគ្មានសមត្ថកិច្ចថ្លឹងទេ ឃើញតែ ក្រុមអ្នកបើកបរចុះរត់ទៅបង់លុយជាការស្រេច ។ រីឯស្ថានីយ៍ដទៃទៀតក៏ទំនងជាអង្គុយយកតែលុយប៉ុណ្ណោះមិនសូវឃើញ ថ្លឹងរថយន្ត រថយន្តដឹកទំនិញធំៗលើសទំងន់ ចេញពីប៉ោយប៉ែតក្នុងមួយថ្ងៃៗរាប់រយគ្រឿង ។ គេសង្ស័យថា មួយរយៈនេះរថយន្ត ផ្ទុកលើសទម្ងន់ ព្រោះគេដឹងថាប្រព័ន្ធត្រួតពិនិត្យ ទម្ងន់នៅស្ថានីយ៍កូនដំរីខូចអស់ ហើយក្រោយពីរថយន្តធំៗដឹក “អេតចាយ” បានបុកកំទេច។
ប្រភពព័ត៌មានពីអ្នករកស៊ីដឹកស្រូវ អង្ករ មកពីខេត្តជាប់ព្រំដែនវៀតណាមម្នាក់បានត្អូញ ត្អែរប្រាប់អ្នកយកព័ត៌មាន ថា រថយន្ត របស់គាត់គ្រាន់តែបើកតាមផ្លូវជាតិពីខេត្តជាប់ព្រំប្រទល់វៀតណាម មកព្រំប្រទល់ខ្មែរ-ថៃ ដើម្បីលក់អង្ករស្រូវ ត្រូវចំណាយលុយអស់ ជាងមួយលានរៀលដែរ ។
ប្រភពព័ត៌មានពីអ្នករកស៊ីដឹកស្រូវអង្ករយកទៅលក់តាមព្រំដែនថៃបាននិយាយបន្តទៀតថា ចំណែកស្រូវអង្ករចុះថោក ឬក៏ឡើងថ្លៃ ដោយសារកុងត្រូលជជុះនេះឯង ។ បើគិតថ្លៃបង់លុយ គឺគ្រប់ស្ថាប័នតាមផ្លូវ គឺមានសមត្ថកិច្ចចាំឈររាប់ក្បាលឡានច្រើនស្អេក។
ថ្ងៃនេះ | 34653 | នាក់ |
ម្សិលមិញ | 42319 | នាក់ |
សប្ដាហ៍នេះ | 76986 | នាក់ |
ខែនេះ | 224259 | នាក់ |
ឆ្នាំនេះ | 2968563 | នាក់ |
សរុប | 56567459 | នាក់ |
ថ្ងៃទី 06 ខែ 05 ឆ្នាំ 2025 ម៉ោង 18:14 |
Copyright © 2025 Kampuchea Sovanphum News. All Right Reserved. phlongret@ksnews.info 012 703 914 Designed By: it-camservices.net