ពលរដ្ឋប្រមាណ១៤០០គ្រួសារទទួលបានទឹកស្អាតប្រើប្រាសនៅខេត្តកំពង់ស្ពឺ

ដោយៈ សុភា កំពង់ស្ពឺ ថ្ងៃទី 16 ខែ 08 ឆ្នាំ 2012 វេលាម៉ោង 09:33 នាទី ចំនួនអានៈ 1710

ពលរដ្ឋនៅជនបទប្រមាណ៨៤០០នាក់ ប្រហែល១៤០០គ្រួសារ រស់នៅក្នុងឃុំចំនួន១០នៃខេត្តកំពង់ស្ពឺ ទទួលបានអត្ថប្រយោជន៍ពីគម្រោងទឹកស្អាតរបស់មូលនិធិអន្តរជាតិសិង្ហ បុរី ។ គម្រោងលើកកម្ពស់វិស័យសុខភាពឈ្មោះថា ”ទឹកសម្រាប់ជីវិត” នេះត្រូវបានបើកសម្ពោធជាផ្លូវការកាលពីព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១២ នៅក្នុងទីស្នាក់ការឃុំខ្ទុំក្រាំង ស្រុកសំរោងទង ដោយមានការចូលរួមពីសំណាក់ឯកអគ្គរដ្ឋទូតសិង្ហបុរីប្រចាំនៅកម្ពុជា អភិបាលរងខេត្តកំពង់ស្ពឺ ថ្នាក់ដឹកនាំមូលនិធិអន្តរជាតិសិង្ហបុរីតំណាងអង្គការប្រជាពលរដ្ឋ និងភ្ញៀវជាតិនិងអន្តរជាតិជាច្រើនរូប។

អ្នកនាង Euleen Goh ប្រធានក្រុមប្រឹក្សាភិបាលមូលនិធិអន្តរជាតិសិង្ហបុរី បានបញ្ជាក់ថា ទឹកអនាម័យពិតជាមានសារៈសំខាន់បំផុតសម្រាប់សុខភាព ហើយការប្រើប្រាស់ទឹកនេះដើម្បីជួយលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋ តាមរយៈការកាត់បន្ថយថាមពល ពេលវេលា ធនធាន និងកែលម្អលំនៅដ្ឋានរបស់ពលរដ្ឋទាំងអស់គ្នា។ អ្នកនាងបន្តទៀតថា គម្រោងទឹកសម្រាប់ជីវិតនេះមានគោលបំណងជួយឲ្យប្រជាជនជនបទជាង៨៤០០ នាក់ក្នុងខេត្តកំពង់ស្ពឺទទួលបានទឹកស្អាតប្រើប្រាស់ជាពិសេសសម្រាប់ ពិសារ ដែលគម្រោងនេះនឹងត្រូវបានអនុវត្តក្នុងរយៈពេល៣ឆ្នាំតាមរយៈការ តំឡើងធុងចម្រោះទឹកស្អាតខ្សាច់ជីវសាស្ត្រចំនួន១៤០០ធុងទៅឲ្យ គ្រួសារនីមួយៗ។ លើលពីនេះគម្រោងក៏នឹងផ្តល់ជូននូវអណ្តូង និងបង្គន់អនាម័យដើម្បីបង្កើនអនាម័យក្នងសហគមន៍ផងដែរហើយតាមរយៈ ការសហការរវាងពលរដ្ឋ និងអង្គការដៃគូ ហើយអ្នកនាងក៏មានគោលបំណងសាងសង់មណ្ឌលសុខភាពផងដែរ។ អ្នកនាងរំពឹងដែរថា នឹងបានឃើញទឹកស្អាតមួយកែវៗដែលបងប្អូនពិសារហូរចុះពីធុងចម្រោះ ទឹកស្អាត ដែលប្រសូតចេញពីចំណងមិត្តភាពដ៏ស្អិតរមួតរវាងប្រទេសសិង្ហបុរី និងប្រទេសកម្ពុជាដែលសម្រេចបាននៅថ្ងៃនេះ។

លោក ព្រីម ជីត ឯកអគ្គរដ្ឋទូតនៃប្រទេសសិង្ហបុរីប្រចាំនៅកម្ពុជាបានថ្លែងថា ប្រជាពលរដ្ឋសិង្ហបុរីសុទ្ធតែបានយល់ច្បាស់ពីគុណតម្លៃរបស់ទឹក ហើយការផ្តល់ជូននូវកម្មវិធីទឹកសម្រាប់ជីវិតនេះក៏ជាការចែករំលែក បទពិសោធន៍របស់ខ្លួនទៅកាន់ប្រទេសជាសមាជិកអាស៊ាន ហើយលោកសប្បាយរីករាយដែលបានចូលរួមធ្វើការជាមួយគម្រោងនេះ។ លោកបន្តទៀតថា កម្មវិធីនេះក៏នឹងជួយជំរុញឲ្យសេវាកម្មសុខភាពកាន់តែល្អ ហើយក៏អាចបន្តរឹតចំណងមិត្តភាណប្រជាជន និងប្រជាជន ប្រទេសនិងប្រទេសទាំងពីរកាន់តែល្អប្រសើរផងដែរ។

លោកប៉ែន សំបូរ អភិបាលរងខេត្តកំពង់ស្ពឺបានលើកឡើងក្នុងកម្មវិធីនេះដែរថាការផ្តល់ ជូនរបស់មូលនិធិអន្តរជាតិសិង្ហបុរីនៅពេលនេះគឺបានឆ្លើយតបចំ គោលដៅ និងតម្រូវការរបស់ប្រជាពលរដ្ឋនៅក្នុងតំបន់ជនបទ និងអាចជួយឲ្យសម្រេចបានគោលដៅសហវត្សធានាឲ្យមានស្ថេរភាព បរិស្ថាន សុខភាព កាត់បន្ថយភាពក្រីក្រជាដើម។ លោកបញ្ជាក់ដែរថា កម្មវិធីនេះក៏បានបង្ហាញពីទឹកចិត្តអាណិតស្រលាញ់របស់ ប្រជាពលរដ្ឋនៃប្រទេសសិង្ហបុរីចំពោះពលរដ្ឋកម្ពុជាផងដែរ។

លោក អ៊ុំ ជឿនពលរដ្ឋរស់នៅក្នុង ភូមិសំពូង ឃុំខ្ទុំក្រាំង ស្រុកសំរោងទងដែលទទួលបានធុងចម្រោះទឹកស្អាតពីមូលនិធិអន្តរជាតិ សិង្ហបុរីបានបញ្ជាក់ថា លោកក៏ដូចជាប្រជាពលរដ្ឋនៅក្នុងតំបន់ពិតជាមានអារម្មណ៍រំភើបរីករាយ រកអ្វីប្រៀបផ្ទឹមមិនបាន។ លោកបានបន្តទៀតថា មុនពេលទទួលបានធុងចម្រោះនេះសមាជិកគ្រួសារលោក និងពលរដ្ឋជាច្រើនក្នុងតំបន់តែងទទួលទានទឹកទាំងឆ្អិន និងឆៅ ដែលបង្កឲ្យមានជំងឺរាករូស គ្រុនពោះវៀន ជាញឹកញាប់ ប៉ុន្តែបន្ទាប់ពីទទួលបានធុងចម្រោះនេះក្រុមគ្រួសារលោកមិនមាន អាការៈខាងលើទៀតឡើយ។ លោកបន្តទៀតថា ធុងចម្រោះទឹកនេះបានជួយកាត់បន្ថយការចំណាយពេលវេលាថវិកា និងនាំឲ្យក្រុមគ្រួសារមានសុខភាពល្អផងដែរ។

គួរបញ្ជាក់ដែរថា មូលនិធីអន្តរជាតិសិង្ហបុរីបានធ្វើប្រតិបត្តិការបង្កើតសម្ព័ន្ធភាព ជាមួយកម្ពុជាតាមរយៈការចងមិត្តភាពរវាងប្រជាជន និងប្រជាជននេះអស់រយៈពេល១០ឆ្នាំកន្លងមកហើយ តាមរយៈការបញ្ជូនក្រុមអ្នកស្ម័គ្រចិត្តសិង្ហបុរីដូចជាអ្នកជំនាញ អប់រំ  និងគ្រូពេទ្យទៅកាន់ភ្នាក់ងារដៃគូ និងសហគមជាច្រើនមករាជធានីភ្នំពេញ សៀមរាប កណ្តាល និងកំពង់ស្ពឺ។ ក្រៅពីនេះក៏នៅមានគម្រោងជាច្រើនទៀតដែលមូនិធិមួយនេះបាននឹង កំពុងបន្តធ្វើប្រតិបត្តិការដែលមានទាំងកម្មវិធីអ្នកស្ម័គ្រចិត្ត អន្តរជាតិសិង្ហបុរី គម្រោងបណ្តុះបណ្តាលអ្នកជំនាញ និងគម្រោងលើកកម្ពស់វិស័យសុខាភិបាលជាច្រើនទៀតផងដែរ។ គម្រោង”ទឹកសម្រាប់ជីវិត”នេះគឺជាគម្រោងទី២បន្ទាប់ពីការ ប្រតិបត្តិការនៅខេត្តសៀមរាប ហើយការដំឡើងធុងចម្រោះទឹកស្អាតនៅខេត្តកំពង់ស្ពឺនេះនឹងធ្វើជាពី តំណាក់កាលដែលដំណាក់កាលទី១មានការដំឡើងធុងចម្រោះទឹកស្អាតដែល បង្កើតឡើងដោយមូលនិធីSao Sary ចំនួន៨០០ធុង និងអណ្តូងស្នប់ចំនួន៤។ រីឯតំណាក់កាលទី២គឺការដំឡើងធុងចម្រោះទឹកស្អាតខ្សាច់ជីវសាស្ត្រ ៦០០ធុង កសាងបង្គន់១២០ ព្រមទាំងមណ្ឌលសុខភាព និងអាហារូបត្ថម្ភប្រចាំសហគមន៍ផងដែរ ៕

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

ប្រាក់ ប៉ូលី ប្រធាន​ភូមិ​បាល​ក្រុង​ប៉ោយ​ប៉ែត​ល្បី​ថា​ប្រព្រឹត្ត​អំពី​ពុករលួយក្នុង​ការ...    អាន1698ដង អគ្គរាជទូត​អង់គ្លេស និង​CEOP​ ​ផ្ដល់​ប័ណ្ណ​សរសើរ​ជូន​អគ្គស្នងការ​នគរបាល​ជាតិ   អាន1771ដង មនុស្ស​ម្នាក់​ទៀត​ហើយ​ស្លាប់ក្នុង​ គ្លីនិកផ្សារ​អគ្គ​   អាន1615ដង ផឹកស្រាស្រវឹងភ្នាល់គ្នាហែលទឹកលង់ទឹកស្លាប់ម្នាក់   អាន560ដង លោក អ៊ំសំអាន សរសេរលិខិតសុំទោសលោក ហេងសំរិត ប្រធានរដ្ឋសភា   អាន2737ដង តំណាងរាស្រ្តគណបក្សសង្គ្រោះជាតិមកកាន់បិណ្ឌនៅខេត្ត សៀមរាបខណៈរដ្ឋសភាបើកអង្គប្រជុំលើកដំប?...    អាន1559ដង ម្តាយបង្កើតនិងឳពុកចុងគ្មានព្រហ្មវិហ៊ារធម៌វាយកូនអាយុ៥ឆ្នាំជិតស្លាប់    អាន1659ដង កងរាជអាវុធហត្ថចាប់ខ្លួនស្រ្តីមុខសញ្ញជួញដូរគ្រឿងញៀននៅក្រុងប៉ោយប៉ែត   អាន1791ដង លោកសមរង្ស៊ី បន្ទន់ឥរិយាបទព្រោះចង់​ចូលស្រុកខ្មែរវិញ   អាន1945ដង មាសសុខរតនៈ បដិសេធរឿង​ មាស​សុសោភា ទៅ​កាណាដា   អាន1833ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
លោក ធឹម ធឿន មេប៉ុស្តិ៍ ឃុំ២ធ្នូជាអ្នកឃុបឃិតឲ្យឈ្មួញដឹកឈើខុសច្បាប់ទាំងថ្ងៃទាំងយប់ទៅលក់ស្រុកយួនដោយសេរី ប្រភពព័ត៌មាន​​បានអោយដឹងថា មន្ត្រី​ពាក់​ព័ន្ធ​មួយ​ចំ​នួន​កំពុងតែ​ធ្វើ​ព្យុះភ្លៀង នៅ​ម្ដុំ​ផ្សារ ការ​បី  ដែលមាន​ទីតាំង ស្ថិតក្នុង​ឃុំ​ធ្នូ ស្រុក​ស្នួល ខេត្តក្រចេះ ដែល​សកម្មភាព​ទាំងនេះ បានធ្វើឱ្យ​ប្...Read more
ចាប់រំលោភមិនបានសម្រេចវៃសន្លប់រួចអូសទន្លាក់ទឹកស្ទឹង សមត្ថកិច្ច​កំពុងសួរចម្លើយជនល្មើស យោងតាម​ប្រ​ភព​ព័ត៌មាន​បាន​អោយ​ដឹងថា នៅ​ព្រឹក​ថ្ងៃទី១២​ ខែវិច្ឆកា ឆ្នាំ២០១៥នេះ សមត្ថ​កិច្ច​ក្រុង​បាត់​ដំ​បង​​​ចាប់​បាន​ជន​សង្ស័យ ​​​ដែលបាន​​ចាប់​ខ្លួន​នាង​ក្រមុំ​អាយុ​១៨ឆ្នាំ ​កំពុង​លាង​សណ្តែកនៅ​​ផ្ទះ​...Read more
ចេងដារ៉ាវវុធ៖ សូមសម្តេចតេជោហ៊ុនសែននាយករដ្ឋមន្រ្តីជាទីគោរពដ៏ខ្ពង់ខ្ពស់! មេត្តាផ្ដល់យុត្តិធម៌អំពីការដកតួនាទីនិងតវ៉ាលុបឈ្មោះពីមន្ត្រីរាជការរបស់ក្រសួងសង្គមកិច្ច សូមសម្តេចតេជោហ៊ុនសែននាយករដ្ឋមន្រ្តីជាទីគោរពដ៏ខ្ពង់ខ្ពស់! មេត្តាផ្ដល់យុត្តិធម៌អំពីការដកតួនាទីនិងតវ៉ាលុបឈ្មោះពីមន្ត្រីរាជការរបស់ក្រសួងសង្គមកិច្ច ...Read more
លោក សុខសុវណ្ណ ប្រធានក្រុមប្រឹក្សាសារព័ត៌មានកម្ពុជា ប្រតិកម្មចំពោះស្ថាប័នអយ្យការ និង តុលាការខេត្តកោះកុងថា មានភាពលំអៀង ក្នុងជំនួប​មួយ​ដែលមាន​ការចូលរួមរ​វាង​អ្នកសារព័ត៌មាន​នៅ​ព្រឹក​ថ្ងៃទី​២៩ មិថុនា នេះ ឯ​ក្រុង​ខេមរភូមិន្ទ លោក សុខ សុវណ្ណ ប្រធាន​ក្រុមប្រឹក្សា​អ្នកសារព័ត៌មាន​កម្ពុជា បាន​សម្តែង​ប្រតិកម្ម​ចំពោះ​ស្ថាប័ន អយ្យ...Read more
តើ ដួងចិត្តស្រ្តី គឺជាអ្វី? ​       ដួងចិត្តស្រ្តី ១០យ៉ាង ស្រ្តីមានចរិតចូលចិត្តធ្វើការមិនចេះស្ងៀមទេ ស្រ្តីមានការយកចិតទុកដាក់ទៅលើការងារលើសពួកបុរស ស្រ្តីមានចិត្តអត់ធ្មត់ជាងបុរស ស្រ្តីយកពេលទំនេដើម្បីធ្វើក...Read more
វិបត្តិរដ្ឋអ៊ីស្លាម: លោកអូបាម៉ាបាននិយាយថាការគំរាមកំហែងរបស់សហរដ្ឋអាមេរិកមិនអាចប៉ាន់ស្មានបានឡើយ លោកប្រធានាធិបតីបារ៉ាក់អូបាម៉ាបានទទួលស្គាល់ថាទីភ្នាក់ងារសហរដ្ឋអាមេរិកមិនអាចប៉ាន់ស្មានបានឡើយពីការគំរាមកំហែងដែលបានចោទដោយក្រុមបះបោរអ៊ីស្លាមក្នុងប្រទេសស៊ីរីនោះទេ។ នៅក្នុងបទសម្ភាសទូរទស្សន៍ស្មោះត្រង់គាត់បានន...Read more
តុលាការកោះហៅ សួន សេរីរដ្ឋា ចូលរួមសវនាការ ថ្ងៃ១៨ កញ្ញា ករណីញុះញង់ដើម្បីផ្តួលរំលំរដ្ឋាភិបាល លោក សួន សេរី​រដ្ឋា ប្រធាន​ចលនា​អំណាច​ពលរដ្ឋ​ខ្មែរ ត្រូវបាន​តំណាង​អយ្យការ អម​សាលាដំបូង​រាជធានី​ភ្នំពេញ ចេញ​ដីកា​កោះហៅ​ឲ្យចូល​រួម​សវនាការ នៅ​ថ្ងៃ​ទី​១៨ ខែ​កញ្ញា ឆ្នាំ​២០១៤​ខាងមុខនេះ ក្រោម​ការចោទប្រកាន់​...Read more
បទវិភាគ៖ ប៉ុន្មានឆ្នាំចុងក្រោយនេះគេមើលឃើញថាលោក ហ៊ុនសែន រាសីស្រុតចុះ ឬយីអ៊ុនដាក់ ប្រជា​ជន​ខ្មែរមួយចំនួន​តែង​មាន​ជំនឿថា បើ​ថ្ងៃខែឆ្នាំណាគេ​រក​ស៊ី​មាន​បានទ្រព្យ​ធន​ហូរចូល​ ឡើង​បុណ្យឡើង​សក្តិ ឡើង​ប្រាក់ខែ នោះ​គេ​តែង​និយាយថា ថ្ងៃខែឆ្នាំនេះរាសីឡើងខ្ពស់ ឬយីអ៊ុនឡើង តែ​បើ​គេ​រក​ស៊ី​ខាត​បង...Read more
សមត្ថកិច្ចឃាត់រថយន្តមួយគ្រឿង និងមនុស្សម្នាក់ពាក់ព័ន្ធឈើក្រញូងនិងគ្រឿងញៀន លោក​​ ឯម មុន្នី​ នាយរង​​រដ្ឋបាលព្រៃឈើ​ខាងជើងបឹង​ទន្លេសាប ក្រោម​ការ​ដឹក​នាំរបស់​លោក សំ​រិទ្ធ​សុខុន ព្រះ​រាជអាជ្ញា​រង​តំ​ណាង​អយ្យការ​សាលា​ដំ​បូង​ខេត្ត​សៀម​រាប បាន​ចាប់​​រថយន្តឡិចស៊ិសដឹក​ឈើ​ក្រញូង​ ១គ្រឿ...Read more
ប៉េអឹមស័ក្ត២ម្នាក់វៃស្រីម៉ាស្សា និងបង្កអោយខូចខាតទ្រព្យសម្បត្តិ តែគ្មានសមត្ថកិច្ចណាហ៊ានឃាត់ខ្លួនឡើយ នៅ​ម៉ោង​ប្រ​ហែល​១១​យប់​ថ្ងៃទី២០ ខែវិច្ឆកា ឆ្នាំ២០១៥ មាន​ប៉េអឹម​​ស័ក្ត២ម្នាក់​​​ឈ្មោះ មិត្តសៅ អត្តលេខ ០៥១០៦៩ បាន​ប្រើ​អំ​ពើ​ហឹង្សា​ទៅ​លើ​ស្ត្រី​ម៉ាស្សា​ ដែល​ហាង​មាន​យី​ហោ ម៉ារ៉ាឌីម៉ាស្សា ស្ថិត​នៅ​ភូមិត...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      39178នាក់
ម្សិលមិញ    42319នាក់
សប្ដាហ៍នេះ    81511នាក់
ខែនេះ    228784នាក់
ឆ្នាំនេះ   2973088នាក់
សរុប   56571984នាក់
ថ្ងៃទី 06 ខែ 05 ឆ្នាំ 2025 ម៉ោង 21:00