លោក​ម៉ម សុណង់​ដូ​ធ្លាក់​ខ្លួន​ឈឺ​ក្នុង​ពន្ធនាគារ​ជាលើក​ទីពីរ

ដោយៈ VOA ភ្នំពេញ ថ្ងៃទី 16 ខែ 08 ឆ្នាំ 2012 វេលាម៉ោង 08:11 នាទី ចំនួនអានៈ 1599

នាយកវិទ្យុសំបុកឃ្មុំម៉ម សុណង់ដូបានធ្លាក់ខ្លួនឈឺក្រោយពីជាប់ក្នុងពន្ធនាគារបានជិតមួយ ខែ។ នេះបើតាមការអះអាងរបស់លោកស្រី ឌីន ផាន់ណារ៉ា ភរិយារបស់លោក ម៉ម សុណង់ដូ។ លោកស្រីបញ្ជាក់ថាស្វាមីរបស់គាត់បានធ្លាក់ខ្លួនឈឺជាលើកទី២ហើយ។

ភរិយាលោកម៉ម សុណង់ដូ (ស្តាំ)

លោក ម៉ម សុណង់ដូ អាយុ៧១ឆ្នាំ ដែលជាប្រធានសមាគមអ្នកប្រជាធិបតេយ្យដែរត្រូវបានអាជ្ញាធរកម្ពុជា ចាប់ខ្លួនកាលពីអំឡុងខែកក្កដា។ រួចហើយត្រូវបានតុលាការក្រុងភ្នំពេញបានចេញដីការឃុំខ្លួនបណ្តោះ អាសន្ន នៅពន្ធនាគារព្រៃស ក្រោមបទចោទប្រកាន់ចំនួនបួនចំណុចធំៗ ពាក់ព័ន្ធទៅនឹងការបង្កើតតំបន់អបគមន៍ខុសច្បាប់ប្រឆាំងនឹង រដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន។

លោកស្រី ឌីន ផាន់ណារ៉ា ដែលបានទៅសួរសុខទុក្ខលោកម៉ម សុណង់ដូ នៅថ្ងៃពុធនេះ បានអះអាងថាស្វាមីរបស់លោកស្រីមានជំងឺរាកធ្ងន់ធ្ងរ ទន់ដៃទន់ជើងអស់កម្លាំង និងហើមមុខ។ លោកស្រីបានបញ្ជាក់ថាសុខភាពរបស់លោកម៉ម សុណង់ដូ បានទ្រុឌទ្រោម បន្ទាប់ពីបានជាប់ពន្ធនាគារអស់រយៈពេលជិតមួយខែមកនេះ។
លោកស្រីបានបន្ថែមថា៖

«សុខភាពរបស់គាត់ទ្រុឌទ្រោម ពិសារអ្វីឥតបាន ហើយអស់កម្លាំងខ្លាំង គឺរាក។ ប៉ុន្មានថ្ងៃមុនហ្នឹង គាត់ឈឺមិនទាន់នឹងបាត់ផង។ គាត់ហើមមុខផ្នែកខាងស្តាំហ្នឹង មួយចំហៀង។ ហើមទៅ វាមានកម្តៅក្តៅអ៊ុនៗ វាឈឺបន្តិចៗ។ ឥឡូវហ្នឹងស្រកបានបន្តិច មិនទាន់នឹងអស់ផងហ្នឹង ក៏ចាប់ផ្តើមរាកគ្រុនក្តៅខ្លាំង»។

លោក ស្រ៊ុន លាង ប្រធានពន្ធនាគារព្រៃសបាននិយាយថាដោយសារតែអាកាសធាតុក្តៅ អ្នកទោសដទៃផ្សេងទៀត ដោយរាប់បញ្ចូលទាំងលោកម៉ម សុណង់ដូ មានជំងឺរាករូស និងមួយចំនួនទៀត បានគ្រុនក្តៅ។ លោកបានបញ្ជាក់ថាសុខភាពរបស់លោក ម៉ម សុណង់ដូ បានធូរស្រាលឡើងវិញហើយ បន្ទាប់ពីលោកបានទទួលការព្យាបាលពីក្រុមគ្រូពេទ្យ។
លោកស្រ៊ុន លាងបញ្ជាក់ថា៖

«គាត់ឈឺពោះ និងហើមពោះ។ បើនិយាយរួម ហើមពោះបន្តិចៗទេ ប៉ុន្តែដល់ពេលដែលគាត់ដាក់សេរ៉ូម គាត់ត្រូវការសម្រាក។ ហើយពេលគាត់ដាក់សេរ៉ូម គាត់ថាគាត់មិនចេះដេក ដោយសារមានសេរ៉ូម ខ្លាចក្រែងវាចេញឈាមចេញអី។ គាត់ក៏ដកចេញ ហើយដកចេញបានមួយរយៈពេលខ្លី គាត់ក៏ចាប់ផ្តើមក្តៅ។ ហើយក៏ឲ្យពេទ្យយកប្រដាប់វាស់កម្តៅ ក៏ធ្វើការព្យាបាលគាត់តាំងពីយប់ម៉ិញនោះ។ វេលាម៉ោង៩ជាង ខ្ញុំទៅមើលដែរហ្នឹង»។

សមាគមអ្នកប្រជាធិបតេយ្យរបស់លោកម៉ម សុណង់ដូ បានធ្វើយុទ្ធនាការប្រមូលស្នាមផ្តិតមេដៃដែលរហូតមកដល់ពេលនេះមាន ចំនួនប្រមាណជាង១០ម៉ឺននាក់ ដើម្បីស្នើសុំទៅតុលាការ និងស្ថានទូតនានាប្រចាំទីក្រុងភ្នំពេញ ជួយអន្តរាគមន៍ដោះលែងលោកម៉ម សុណង់ដូ ឲ្យមានសេរីភាពឡើងវិញ ដោយពួកគេបានអះអាងថាលោកមិនបានប្រព្រឹត្តខុសដូចមានការចោទប្រកាន់ របស់តុលាការទេ។

លោក សុខ សំអឿន មេធាវីការពារក្តីលោកម៉ម សុណង់ដូ បានមានប្រសាសន៍ថាឥឡូវនេះចៅក្រមស៊ើបអង្កេតបានបញ្ចប់ការស៊ើបអង្កេត របស់ខ្លួនហើយ។
លោកបានមានប្រសាសន៍ថា៖

«ចាំឲ្យគេចេញដីការដំណោះស្រាយសិន។ តែមុននឹងដីការដំណោះស្រាយប្រហែលជាខ្ញុំនឹងធ្វើលិខិតមួយសុំឲ្យថា ឲ្យចៅក្រមគេសម្រេចការលើកលែងការចោទប្រកាន់តែម្តង»។

គួរបញ្ជាក់ផងដែរថា ការចាប់ខ្លួនរបស់លោកម៉ម សុណង់ដូ បានកើតមានឡើងបន្ទាប់ពីការបង្ក្រាបដោយអំពើហិង្សាមួយពាក់ព័ន្ធនឹង ការចាប់ទន្ទ្រានយកដីធ្លីនៅភូមិប្រម៉ា ឃុំកំពង់ដំរី ស្រុកឆ្លូង ខេត្តក្រចេះ កាលពីខែឧសភា។ រដ្ឋាភិបាលកម្ពុជា បានប្រើប្រាស់កម្លាំងរាប់រយនាក់ប្រដាប់ដោយអាវុធស្វ័យប្រវត្តិ ដោយបូករួមទាំងឧទ្ធម្ភាចក្រចំនួនពីរគ្រឿង ហើយនៅក្នុងប្រតិបត្តិការនោះបានបណ្តាលឲ្យកុមារីម្នាក់ឈ្មោះ ហេង ចន្ថា អាយុ១៤ឆ្នាំ ត្រូវបានសមត្ថកិច្ចបាញ់សម្លាប់។

រដ្ឋាភិបាលកម្ពុជា បានប្រកាសចាប់ខ្លួនជនសង្ស័យចំនួនប្រាំពីរនាក់ ហើយលោកនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថាមានជនសង្ស័យបួននាក់យ៉ាង តិច បានចេញមកសារភាពហើយ។ ហើយលោកកំពុងតែស្វែងរកចាប់ខ្លួនលោកប៊ុន រដ្ឋា ដែលជាមេគំនិតនៅក្នុងរឿងនេះ ចេញមកសារភាព៕ ហេង រស្មី (វីអូអេ)

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

CCHR ចេញ​របាយការណ៍​​អំពី​ការ​បំពាន​សេរីភាព​បញ្ចេញ​មតិ​នៅ​កម្ពុជា   អាន1546ដង លោក ប៊ិច ជាមេកន្ទ្រាញនៅព្រំដែនវៀតណាម ស្រុកអណ្តូងមាស    អាន1722ដង មន្ត្រីរាជការត្រូវបានរាជរដ្ឋាភិបាលឲ្យឈប់សម្រាកនៅថ្ងៃប្រជុំអាស៊ានថ្ងៃទី១៩-២០វិច្ឆិកា   អាន1654ដង ព្រៃឈើ សួនឧទ្យានជាតិវរៈជ័យរងការកាប់បំផ្លាញដោយមាន​ការ​បើក​ភ្លើង​ខៀវ​ពី​សមត្ថកិច្ច   អាន1567ដង លោក នូ និច នាយប៉ុស្តិ៍នគរបាលច្រកដូនរ័ត្ន នៅតែប្រើតួនាទី និងអំណាចប្រមូលលុយតាមរបៀបពុករលួយ...    អាន1159ដង ចៅអធិការ​វត្ត​ទួល​ក្រសាំង លួចឆាន់ស្រា​ស្រ​វឹង​ ធ្លាក់ភ្នែក ​រួចបើក​រថ​យន្ត​ បុកគល់ឈើ និ...    អាន1757ដង លោក ហមសំបូរ អ្នកយកព័ត៌មានកាសែតកម្ពុជាថ្មីបានទទួលមរណភាព   អាន1717ដង ឈើមួយរថយន្តត្រូវបានសង្កាត់រដ្ឋបាលព្រៃឈើស្រុកបន្ទាយស្រីចាប់បានទាំងព្រឹក   អាន1657ដង ពលរដ្ឋជិត ១០០គ្រួសារ សុខចិត្តស្លាប់មិនបោះបង់ដីធ្លី   អាន1839ដង រន្ទះចង្រៃប្រល័យនារីក្រមុំ២នាក់   អាន1677ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
បទវិភាគ៖ ប៉ុន្មានឆ្នាំចុងក្រោយនេះគេមើលឃើញថាលោក ហ៊ុនសែន រាសីស្រុតចុះ ឬយីអ៊ុនដាក់ ប្រជា​ជន​ខ្មែរមួយចំនួន​តែង​មាន​ជំនឿថា បើ​ថ្ងៃខែឆ្នាំណាគេ​រក​ស៊ី​មាន​បានទ្រព្យ​ធន​ហូរចូល​ ឡើង​បុណ្យឡើង​សក្តិ ឡើង​ប្រាក់ខែ នោះ​គេ​តែង​និយាយថា ថ្ងៃខែឆ្នាំនេះរាសីឡើងខ្ពស់ ឬយីអ៊ុនឡើង តែ​បើ​គេ​រក​ស៊ី​ខាត​បង...Read more
និស្សិតប្រកាសធ្វើបដិវត្តន៍ពណ៌ក្នុងហ្វេកប៊ុកដែលត្រូវសមត្ថកិច្ចចាប់ខ្លួនបដិសេធមិនផ្តល់ចម្លើយ យោង​តាម​ប្រ​ភព​ព័ត៌​មាន​បាន​អោយ​ដឹងថា យុវជន​​​ក្លាហាន​ជា​និស្សិត​សកល វិទ្យា​ល័យ​ខេមរៈ ម្នាក់​កំពុង​ជាប់ពន្ធនាគារ​ព្រៃ​ស រឿង​ប្រកាស​ធ្វើ​បដិវត្តន៍​ពណ៌​ក្នុង​បណ្តាញ​ទំនាក់ទំនង​សង្គម​ហ្វេ​ក​ប៊ុ​ក បដិសេធ​...Read more
ចាប់PMជាឈ្មួញឈើក្រញូងម្នាក់តៃកុងម្នាក់ ដកហូតរថយន្តពាក់ស្លាកលេខ ខ.ម ក្លែងក្លាយ១គ្រឿង សៀមរាបៈ(ដោយប៊ុតវិចិត្រ)សមត្ថកិច្ចចម្រុះបានចាប់ មន្ត្រីប៉េអឹមជាឈ្មួញឈើក្រញូងម្នាក់តៃកុង១នាក់នាំយកទៅសាកសួរ ព្រមទាំងដកហូតរថយន្ត ពាក់ស្លាកលេខ ខ.ម ក្លែងក្លាយ១គ្រឿងដែលមានផ្ទុកឈើគ្រញូង។ ការឈានដល់ចាប់ខ្លួន...Read more
លោក តៅសាវឿន និស្សិតគំរាមដាក់គ្រាប់បែកសម្លាប់លោក សខេង និងត្រូវដោះលែងក្នុងពេល​ឆាប់ និស្សិត​កំរិត​បរិញ្ញាប័ត្រ​ម្នាក់​ឈ្មោះ​ តៅ​សាវឿន មាន​ទីលំនៅ​បច្ចុប្បន្ន ឃុំ​លាងដៃ ស្រុក​អង្គរធំ ខេត្ត​សៀមរាប និង​ជា​អតីត​និស្សិត​សកលវិទ្យាល័យ​សៅ​ស៍​អ៊ី​ស​ថ៍​អេ​សៀ (South East...Read more
តំបន់ទេសចរណ៍ធម្មជាតិចំបក់ត្រូវ បានអភិរក្សដោយប្រជាជន ប្រជាពលរដ្ឋរួមគ្នាស្តារព្រៃឈើឡើងវិញតាមរយៈ គម្រោងទេសចរណ៍នៅក្នុងសហគមន៍បន្ទាប់ពីព្រៃឈើនៅ មូលដ្ឋាន ខ្លួនបាន រងការបំផ្លាញយ៉ាងធ្ងន់ធ្ងរដោយសារការកាប់ បំផ្លាញពីសំណាក់អ្នកភូមិខ្លួនឯងផង និងជនខិលខូច មកពីក្រៅផង។ ...Read more
លោក ឧកញ្ញា សុខប៊ុន ត្រូវតុលាការបង្គាប់អោយនាំខ្លួនពីបទប្រើហឹង្សា លើកញ្ញាសាសា រាជធានី​ភ្នំពេញ​៖ កាលពី​ល្ងាច​ថ្ងៃ​ទី​០៨ ខែកក្កដា ឆ្នាំ​២០១៥ លោក ហ៊ឹង ប៊ុ​ន​ថន ព្រះរាជអាជ្ញា​រង​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ចេញ​ដីកា​បញ្ជា​ឲ្យ​សមត្ថកិច្ច​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​នៃ​ក្រសួងមហាផ្ទៃ...Read more
១៤គុម្ភៈទិវានៃក្តីស្រលាញ់ឆ្នាំនេះមាននារីប៉ុន្មាននាក់ យកព្រហ្មចារីទៅប្តូរជាមួយផ្កា១ទង? កាភ្លើត​ភ្លើន​ ការ​ជ្រុល​និយម ការ​គាំទ្រតែ​វប្បធម៌បរទេស ការ​ត្រេក​ត្រអាលនិង​កាម​តណ្ហា​ស្នេហា​ដូរ​ផ្កា​១ទងនៅ​ថ្ងៃ​ទិវ​នៃ​ក្តី​ស្រ​លាញ់​ ឬហៅ​ថា Valentine’s Day របស់​​យុវជន​យុវតី នា​សម័យ​កាល​បច្ចុប្បន្ន​...Read more
គណៈប្រតិភូបញ្ជាការដ្ឋានអង្គរក្ស អញ្ជើញគោរពវិញ្ញាណក្ខ័ន្ត លោក ប៊ួយ គឹមលៀង នៅរសៀលថ្ងៃទី​២៤ មិថុនា ឆ្នាំ២០១៥​នេះ គណៈប្រតិភូបញ្ជាការដ្ឋានអង្គរក្ស ដឹកនាំដោយឯកឧត្តម ឧត្តមសេនីយ៍ទោ គង់ ប៊ុនលី នាយរងសេនាធិការដ្ឋានអង្គរក្ស និង លោកជំទាវបណ្ឌិតឧកញ៉ា លី អ៊ុំអេង ព្រមទាំង ស្វាមី ​តំណាងដ៏ ខ...Read more
សេចក្តីប្រកាសព័ត៌មាន ស្តីពី លទ្ធផលនៃសម័យ​ប្រជុំលើក​ទី៧ព្រឹទ្ធសភា​នីតិកាលទី៣ ថ្ងៃសុក្រ​ទី១៧ ខែកក្កដា ឆ្នាំ២០១៥ សេចក្តីប្រកាសព័ត៌មាន ស្តីពី លទ្ធផលនៃសម័យ​ប្រជុំលើក​ទី៧ព្រឹទ្ធសភា​នីតិកាលទី៣ ថ្ងៃសុក្រ​ទី១៧ ខែកក្កដា ឆ្នាំ២០១៥។ សូមចុចលើ​រូប​ភាព​ខាង​ក្រោម ដើម្បីអានព័ត៌មាន​លំអិត...Read more
លោក ស៊ុយសែម នៅតែបន្តបើកដៃឱ្យ ហ៊ីបាវី មេកំពង់ផែស្វយ័តភ្នំពេញធ្វើអាជីវកម្មខ្សាច់ដោយមិនដេញថ្លៃ មាន​ការ​រិះគន់​ធ្ងន់ៗថា លោក ស៊ុយ​សែម​ ថ្នាក់​ដឹក​នាំ​ក្រ​សួង​រ៉ែ និង​ថាមពល នៅតែ​​បន្ត​បើក​ដៃ​ឱ្យ ​ ​ហ៊ីបា​​វី មេ​កំ​ពង់ផែ​ស្វ​យ័ត​ភ្នំពេ​ញ ​ធ្វើ​អាជីវកម្ម​ខ្សាច់​ដោ​យ​មិ​ន​ដេញថ្លៃ ដែល​ធ្វើ​អោយ​ក្រុម​អ...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      34930នាក់
ម្សិលមិញ    42319នាក់
សប្ដាហ៍នេះ    77263នាក់
ខែនេះ    224536នាក់
ឆ្នាំនេះ   2968840នាក់
សរុប   56567736នាក់
ថ្ងៃទី 06 ខែ 05 ឆ្នាំ 2025 ម៉ោង 18:25