អត្រាគ្រោះថ្នាក់ចរាចរណ៍ប្រចាំឆមាសទី១ ឆ្នាំ២០១២ កើតមាន១១៦លើកថយចុះ៨៨លើក

ដោយៈ សៀ វិចិត្រ ខេត្ត​បន្ទាយមានជ័យ ថ្ងៃទី 28 ខែ 07 ឆ្នាំ 2012 វេលាម៉ោង 11:11 នាទី ចំនួនអានៈ 1611

យោងតាមរបាយការណ៍ប្រចាំត្រីមាសទី១ ឆ្នាំ២០១២ គ្រោះថ្នាក់ចរាចរណ៍នៅទូទាំងខេត្តបន្ទាយមានជ័យ កើតមានចំនួន ១១៦លើក ក្នុងនោះស្រុកម៉ាឡៃកើតមាន៣លើក ស្រុកអូរជ្រៅ៣លើក ស្រុកស្វាយចេក ២លើក ស្រុកថ្មពួក ២លើក ស្រុកភ្នំស្រុក ១០លើក ស្រុកព្រះនេត្រព្រះ ១១លើក ស្រុកមង្គលបូរី ២៦លើក ក្រុងប៉ោយប៉ែត ២២លើក និងក្នុងខេត្ត៣៧លើក បណ្តាលឲ្យមនុស្សស្លាប់ចំនួន៥១នាក់ ស្រី១១នាក់ របួសធ្ងន់១៣២នាក់ ស្រីចំនួន៣២នាក់ និងរបួសស្រាលចំនួន៧៧នាក់ស្រី២៦នាក់ ខូចម៉ូតូធ្ងន់ចំនួន៥៣គ្រឿង និងខូចស្រាលចំនួន៥៩គ្រឿង រថយន្តតូចខូចធ្ងន់ចំនួន១៦គ្រឿង និងស្រាល៣៥គ្រឿង ធ្ងន់រថយន្តធំខូចធ្ងន់ ចំនួន៨គ្រឿង និងស្រាល១២គ្រឿងយានផ្សេងៗខូចធ្ងន់ចំនួន៥គ្រឿងខូចស្រាលចំនួន១១ គ្រឿង ។ ក្នុងនោះបើកបរម៉ូតូមិនពាក់មួកសុវត្ថិភាពចំនួន៣០ករណី ករណីបុករួចមានជនគេចខ្លួន២៩នាក់ អ្នកចូលរួមគ្រឿងថ្នាក់ចំនួន ២៦០នាក់ ។

របាយការណ៍បានបង្ហាញទៀតថា បើប្រៀបធៀបទៅនឹង ឆមាសទី១ឆ្នាំ២០១១ គ្រោះថ្នាក់ចរាចរណ៍ប្រចាំឆមាសទី១ កើតមានចំនួន ២០៤លើក ឃើញថាមានការថយចុះ៨៨លើក ស្មើ៤៣% ។ ក្នុងគ្រោះថ្នាក់ប្រភេទធ្ងន់ថយចុះចំនួន៤០លើក ស្មើ៣០% (ឆមាសទី១ ឆ្នាំ២០១១ គ្រោះថ្នាក់ប្រភេទធ្ងន់កើតមានឡើង១៤៦លើក) ។ គ្រោះថ្នាក់ប្រភេទស្រាល ថយចុះចំនួន៤៨លើក ស្មើ៨៣% (ឆមាសទី១ ឆ្នាំ២០១១ កើតមានចំនួន៥៨លើក) ។ ស្លាប់ថយចុះ៣នាក់ ស្មើ៦% (ឆមាសទី១ឆ្នាំ២០១១ស្លាប់៥៤នាក់ ស្រី១០នាក់) របួសធ្ងន់ថយចុះ២០នាក់ ស្មើ១៣% (ឆមាសទី១ ឆ្នាំ២០១១ របួសធ្ងន់១៥២នាក់ ស្រី៤៣នាក់) ។ របួសស្រាល ១០២នាក់ស្មើ៦២% (ឆមាសទី១ឆ្នាំ២០១១ របួសស្រាល១៧៩នាក់ ស្រី៥៤នាក់) ។ ខូចម៉ូតូធ្ងន់ថយចុះ ២៣គ្រឿង និងស្រាលថយចុះ៦៤គ្រឿង ឆមាសទី១ឆ្នាំ២០១១ ខូចធ្ងន់៧៦គ្រឿង និងស្រាល១២៣គ្រឿង ។ រថយន្តធុនតូចខូចធ្ងន់ថយចុះ៧គ្រឿង និងស្រាលថយចុះ២០គ្រឿង(ឆមាសទី១ ឆ្នាំ២០១១ ខូចធ្ងន់២៣គ្រឿង និងស្រាល៥៥គ្រឿង) ។ រថយន្តធុនធំខូចកើនឡើង៤គ្រឿង និងខូចស្រាលថយចុះ៥គ្រឿង(ឆមាសទី១ ឆ្នាំ២០១១ ខូចធ្ងន់៤គ្រឿង និងស្រាល១៧គ្រឿង) ។ យានផ្សេងៗខូចធ្ងន់កើនឡើង៣គ្រឿង និងស្រាលស្មើគ្នា (ឆមាសទី១ ឆ្នាំ២០១១ខូចធ្ងន់៣គ្រឿង និងស្រាល១១គ្រឿង)។

លោកវរសេនីយ៍ទោ ឈៀម សុផុន បានបញ្ជាក់ថា កត្តាដែលបញ្ហាគ្រោះថ្នាក់ចរាចរណ៍ ក្នុងត្រីមាសទី១ឆ្នាំ២០១២នេះ មានការថយចុះ គឺកម្លាំងជំនាញបានធ្វើការអប់រំដល់ប្រជាពលរដ្ឋ និងសិស្សានុសិស្សតាមសាលារៀន រួមទាំងអ្នកបើកបរយានយន្តគ្រប់ប្រភេទឲ្យចេះគោរពច្បាប់ចរាចរណ៍ និងមានការយោគយល់ចេះអាធ្យាស្រ័យគ្នាទៅវិញទៅមក ជាមួយគ្នានោះដែរ រាល់ការធ្វើវេទិការសេរីទាក់ទងនឹងភូមិ ឃុំមានសុវត្ថិភាព នគរបាលមូលដ្ឋានក៏បានបញ្ជៀតឲ្យប្រជាពលរដ្ឋ ក្នុងសហគមន៍នាំគ្នាគោរពច្បាប់ចរាចរណ៍នេះផងដែ រ៕(ដកស្រង់ពី គេហទំព័រអគ្គនគរបាលជាតិ)

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

អង្គការ​តម្លាភាព​អន្តរជាតិ​ដាក់​កម្ពុជា​ក្នុង​លំដាប់​នៃ​ប្រទេស​មាន​អំពើ​ពុក​រលួយ​ធ្?...    អាន1741ដង លោក ហេ យ៉ែម ហៅដូ មេប៉េអឹមស្នាក់ការសន្តិសុខលេខ ៦៧២ បើកដៃអោយកូនប្រុសវាយពលរដ្ឋម្នាក់ជិតស្ល?...    អាន1806ដង ប្រធានមន្ទីរបរិស្ថានខេត្តដឹកនាំកម្លាំងចុះដាំដើមឈើនៅតំបន់បឹងពារាំង   អាន1856ដង ពលរដ្ឋរិះគន់ ផ្លូវក្រោយផ្សាលើធំថ្មីកកស្ទះដោយសាយកចំណីផ្លូវផ្ញើរម៉ូតូយកលុយ   អាន1621ដង លោក ហ៊ុនសែន ៖ ខ្ញុំមិនចំណុះបរទេស?   អាន1662ដង ពិតជាខ្មាស់គេជាងលិចពងទៅទៀត!   អាន1820ដង អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានបន្តរចុះបំពេញការងារត្រួតពិនិត្យ និងវាយតម្លៃឯកសាររដ្ឋបាល...    អាន1863ដង អគ្គរាជទូត​អង់គ្លេស និង​CEOP​ ​ផ្ដល់​ប័ណ្ណ​សរសើរ​ជូន​អគ្គស្នងការ​នគរបាល​ជាតិ   អាន1771ដង ពុកខ្ញុំជាប៉ូលីសចរាចរណ៍   អាន4524ដង ប្រជាពលរដ្ឋបានរិះគន់គ្រូពេទ្យនៅមន្ទីរពេទ្យបង្អែកខេត្តថា ប្រព្រឹត្តិអំពើពុករលួយ   អាន2329ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
គ្រូពេទ្យឡើងតណ្ហាដល់កំរិត ចាក់ថ្នាំរំលោភប្រពន្ធអ្នកជំងឺបានសម្រេច រឿងដ៏​ចម្លែក​ដែល​ពុំ​ដែល​ធ្លាប់​លឺមួយ​បាន​កើត​ឡើងដោយ​ គ្រូពេទ្យ​​បង្អែក​ ​ផ្នែក​វះកាត់​​ម្នាក់​​បាន​រត់គេច​ខ្លួន​ពី​​មន្ទីរពេទ្យ​បង្អែក​ខេត្តក្រចេះនៅ​​​ព្រឹក​ថ្ងៃ​ទី​១៨​ ខែកក្កដា​ ឆ្នាំ​២០១៥​នេះ​ បន្ទ...Read more
ទទួលទានផ្លែឈើ៣ប្រភេទ អាចជួយកម្ចាត់ខ្លាញ់ក្បាលពោះរបស់អ្នក មនុស្ស​យើង​គ្រប់រូប​ តែង​តែ​ចង់​អោយ​មាន​សុខ​ភាពល្អ មាន​រូប​រាង​ស្អាតសង្ហា មាន​ប្រាជ្ញាវៀងវៃ មាន​ទ្រព្យ​សម្បត្តិស្តុកស្តម្ភ មាន​លុយ​កាក់​ច្រើន​ ចង់​ទទួល​ទាន​អាហារ​ឆ្ងាញៗ។ តែ​នាពេល​បច្ចុប្បន្ន មាន​ម្ហូប...Read more
លោក ចាបសុផារិទ្ធិ មេប៉ូលីសសេដ្ឋកិច្ចខេត្តបន្ទាយមានជ័យកំពុងតែផ្គើនបទបញ្ជារាជរដ្ឋាភិបាល លោក​ ​ ចាបសុ​ផារិទ្ធ មេប៉ូលីស​សេដ្ឋ​កិច្ច​ខេត្ត​បន្ទាយ​មាន​ជ័យ កំពុងតែ​សប្បាយ ក្នុង​ការប្រមូល​​លុយក្រោម​តុ​​ពី​​ក្រុម​ឈ្មួញរក​ស៊ី​នាំទំនិញខុស​ច្បាប់​​ចូល​ពី​ប្រ​ទេស​ថៃ​ មក​​កម្ពុជា​តាម​ច្រក​មួយ​ចំ​នួន...Read more
ពលរដ្ឋកម្ពុជា និងសហព័ន្ធនិស្សិតស្នើឲ្យដកលោក ហោណាំហុង ចេញពីតំណែង ប្រជាពល​រដ្ឋ​កម្ពុជា និង​សហព័ន្ធនិស្សិតបញ្ញវន្តកម្ពុជា ស្នើ​សុំ​ម​អោយ​លោក នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន​សែន ដក​​លោក ហោណាំហុង រដ្ឋ​មន្ត្រី​ក្រសួង​ការ​បរទេស​ចេញ​ពីដំណែង​ បន្ទាប់​ពីមាន​ប្រតិកម្ម​ខ្លាំងៗ​ ចំ​ពោ...Read more
១៤គុម្ភៈទិវានៃក្តីស្រលាញ់ឆ្នាំនេះមាននារីប៉ុន្មាននាក់ យកព្រហ្មចារីទៅប្តូរជាមួយផ្កា១ទង? កាភ្លើត​ភ្លើន​ ការ​ជ្រុល​និយម ការ​គាំទ្រតែ​វប្បធម៌បរទេស ការ​ត្រេក​ត្រអាលនិង​កាម​តណ្ហា​ស្នេហា​ដូរ​ផ្កា​១ទងនៅ​ថ្ងៃ​ទិវ​នៃ​ក្តី​ស្រ​លាញ់​ ឬហៅ​ថា Valentine’s Day របស់​​យុវជន​យុវតី នា​សម័យ​កាល​បច្ចុប្បន្ន​...Read more
ប៉ាន់មរកត និង ភួងស្រៀវ កំពុងសំងំប្រមូលលុយពីឈ្មួញឈើប្រណិតក្នុងដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់? មេ​បរិស្ថាន​ឧទ្យាន​ជាតិ​កំពង់ឆ្នាំង និង​ពោធិ៍សាត់ ប៉ាន់ មរកត ត្រូវ​គេ​សង្ស័យថា ជា​អ្នកបញ្ជា​ឱ្យ​កូនចៅ​ឈ្មោះ ភួង ស្រៀវ អង្គុយ​ប្រមូល​លុយ​ពី ឈ្មួញ​រកស៊ី​ឈើ​ប្រណីត​ក្នុង​ដែន​ចម្រក​សត្វ​ព្រៃភ្នំ ឱ​រាល់​ខេ...Read more
លោក នូ ផេង ប្រធានមន្ទីរធម្មការខេត្តពោធិ៍សាត់ប្រព្រឹត្តអំពើពុករលួយនិងបក្ខពួកនិយម មន្ត្រីរាជការ​នៃ​មន្ទីរ​ធម្មការ​ខេត្តពោធិ៍សាត់​បាន​ឲ្យ​ដឹងថា ការដែល​ឈ្មោះ ពេជ្រ ចន្ថា ប្រព្រឹត្ត​អំពើពុករលួយ​តាមរយៈ​កេងប្រវ័ញ្ច​ថវិកាជាតិ និង​ថវិកា​ចំណាយ​លើ​គម្រោង​ផ្សេងៗ​នោះ​គឺមាន​ការ​បើកដៃ​ពី​លោក នូ...Read more
ពលរដ្ឋសហគមន៍កាណូតទេសចរណ៍ឃុំកំពង់ភ្លុគលើកគ្នាមកតវ៉ាថា ក្រុមហ៊ុនស៊ូជីងនៅតែមិនគោរព សជណ របស់រដ្ឋាភិបាល ដោយអោយបុគ្គលិកព្យាយាម មកដាក់បញ្ជរលក់សំបុត្រដដែល ប្រ​ជា​ពល​រដ្ឋ​២៥០គ្រួសា នៅ​ឃុំ​កំពង់ភ្លុគ បាន​លើក​គ្នា​មក​តវ៉ានៅ​ចំ​ណុច​ភូនិ​កំ​​ពង់​ថ្កូវ ឃុំ​មាន​ជ័យ​ ស្រុក​បាន​សាទបាគង តាំង​ពី​ម៉ោង​៩ព្រឹក​រហូត​ដល់​ល្ងាច​ថ្ងៃទី១០ ខែ​មិ​ថុ​នា​ ឆ្នាំ២០១៥ ដោយពួកគាត់...Read more
ជនសង្ស័យ៣នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ពាក់ពន្ធ័ករណីជួញដូរគ្រឿងញៀន ក្រុម​ជនសង្ស័យ​៣​នាក់ មាន​០២​នាក់​ប្រើប្រាស់ ម្នាក់​ជួញដូរ​គ្រឿងញៀន ត្រូវបាន​កម្លាំង​នគរបាល​ស្រុក​មង្គល​បូរី ធ្វើការ​ឃាត់ខ្លួន​ក្រោយ​ពី​រកឃើញថា ពួកគេ​បាន​ធ្វើ​សកម្មភាព​លក់​ចែកចាយ​គ្រឿងញៀន និង​ដកហូត​បា...Read more
យីហ៊ឺ ហាយប៊ី បបែល ក្លែងក្លាយជាច្រើន ត្រូវបានសម្ថកិច្ចបង្រ្កាប យីហ៊ឺ​សិប្បនិម្មិត ​រួម​ទាំង​បបែល​ ប្រមាណ​ជិត​២០០​គីឡូក្រាម​ ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​សង្កែ​ធ្វើការ​ឃាត់​បាន​ជា​បន្តបន្ទាប់​កាលពី​ថ្ងៃ​ទី១០ ​ខែ​កក្កដា ​ឆ្នាំ​២០១៥ ​វេលា...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      38471នាក់
ម្សិលមិញ    42319នាក់
សប្ដាហ៍នេះ    80804នាក់
ខែនេះ    228077នាក់
ឆ្នាំនេះ   2972381នាក់
សរុប   56571277នាក់
ថ្ងៃទី 06 ខែ 05 ឆ្នាំ 2025 ម៉ោង 20:34