ក្រុមប្រឹក្សាសារព័ត៌មានកម្ពុជាដឹកនាំអ្នកកាសែត១រយ​នាក់ ​ទៅ​បង្ហាញ​បទ​ពិសោធ​នៅ​ប្រទេស​ថៃ

ដោយៈ សៀ វិចិត្រ សៀមរាប ថ្ងៃទី 16 ខែ 07 ឆ្នាំ 2012 វេលាម៉ោង 11:56 នាទី ចំនួនអានៈ 1767

ក្រុមប្រឹក្សាសារព័ត៌មានកម្ពុជា ដែលមានសមាគមជាច្រើនបានចូលរួមនោះ នឹងត្រូវ ដឹកនាំអ្នកកាសែតចំនួន ១០០ នាក់ ទៅចូលរួមក្នុងកិច្ចប្រជុំ  មួយនៅប្រទេសថៃនាថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១២ ខាងមុខ នេះ ។

ទាក់ទងទៅនឹងកិច្ចប្រជុំនៅប្រទេសថៃ ដែលរៀបចំឡើង  ដោយសហព័ន្ធបណ្តាញផ្សព្វផ្សាយសាអ៊ាន ត្រូវបានលោក  សុខ សុវណ្ណ ប្រធានក្រុមប្រឹក្សា  សារព័ត៌មានកម្ពុជា បានមាន ប្រសាសន៍កាលពីព្រឹកថ្ងៃទី១៦  ខែកក្កដាថា កិច្ចប្រជុំនេះមាន  សារសំខាន់ណាស់បន្ទាប់ពីយើងបានបង្កើតសហព័ន្ធ បណ្តាញផ្សព្វផ្សាយអាស៊ានអស់រយៈពេលជាងពីរឆ្នាំកន្លងមកនេះ។

លោក សុខ សុវណ្ណ បានមាន ប្រសាសន៍បន្តទៀតថាការប្រជុំ នៅលើកនេះ នឹងមានការចូលរួមពីសមាគមវិទ្យុនៅប្រទេសថៃ ដែលពួកគេនឹងធ្វើការផ្សាយបន្តផ្ទាល់ពីក្នុងកិច្ចប្រជុំនេះនៅទូទាំងប្រទេសថៃផងដែរ ។

លោក សុខ សុវណ្ណ ប្រធាន ក្រុមប្រឹក្សាសារព័ត៌មានកម្ពុជាបានរំលឹកឱ្យដឹងថា ការបង្កើតសហព័ន្ធបណ្តាញផ្សព្វផ្សាយអាស៊ាននេះកាលពីដំបូងគឺផ្តើម ចេញពីអ្នកកាសែតកម្ពុជា និង ថៃប៉ុណ្ណោះ ។

លោកបន្តថានៅពេលនោះទៀតសោត ប្រទេសកម្ពុជានិងប្រទេសថៃកំពុងមានជម្លោះក្តៅលើបញ្ហាព្រំដែន ដែលធ្វើឱ្យការបង្កើត សហព័ន្ធបណ្តាញផ្សព្វផ្សាយអាស៊ាន បានផ្តោត យ៉ាងសំខាន់ទៅលើការកសាងសន្តិភាពរវាងប្រទេសទាំងពីរផងដែរ ។

លោក សុខ សុវណ្ណ បានបញ្ជាក់ថាសហព័ន្ធបណ្តាញផ្សព្វផ្សាយអាស៊ានមកដល់ពេលនេះ មានប្រទេសមីយ៉ាន់ម៉ា(ភូមា) ចូលរួម មួយទៀត ។ ចំណែកប្រទេសឡាវក៏មានការចូលរួមដែរតែគ្រាន់ជាតំណាងធម្មតាប៉ុណ្ណោះ ។

សម្រាប់ប្រទេសវៀតណាមវិញ ត្រូវបានលោក សុខ សុវណ្ណ ប្រាប់ឱ្យដឹងថាសហព័ន្ធបណ្តាញផ្សព្វផ្សាយអាស៊ានបានធ្វើលិខិតមួយ ច្បាប់ ដើម្បីឱ្យមានការចូលរួមហើយ តែមិនទាន់មានការឆ្លើយតបនៅឡើយទេ ។

លោកបានបញ្ជាក់ថា អ្នកកាសែតខ្មែរនឹងបង្ហាញបទពិសោធវិជ្ជាជីវៈរបស់ខ្លួន ក្នុងកិច្ចប្រជុំរយៈពេល២ថ្ងៃនោះ គឺ នៅថ្ងៃទី ២១ និង២២ កក្កដា ឆ្នាំ២០១២ ។

ក្នុងនោះលោក សុខ សុវណ្ណ  បានឱ្យដឹងថាយើងបានអញ្ជើញ លោករដ្ឋមន្ត្រីក្រសួងព័ត៌មាន ដើម្បីចូលរួមក្នុងកិច្ចប្រជុំនេះដែរ ។ ហើយ ប្រសិនបើលោករដ្ឋមន្ត្រីមិនបានអញ្ជើញទៅវិញ  ក៏ត្រូវតែមានមន្ត្រីតំណាងក្រសួងព័ត៌មានអញ្ជើញទៅចូលរួមដែរ ។

លោក កង ចាន់ចំរ៉ុង ប្រធានរដ្ឋបាលសហព័ន្ធបណ្តាញផ្សព្វផ្សាយអាស៊ានប្រចាំប្រទេសកម្ពុជាបានមានប្រសាសន៍ថា  អ្នកដែលត្រូវ ចូលរួមក្នុងកិច្ចប្រជុំនោះរួមមានគ្រប់សមាគម អ្នកសារព័ត៌មាន ដែលស្ថិតក្នុងជួរគណៈកម្មការ UMA និងមាន វិទ្យុអាស៊ីអាគ្នេយ៍ វិទ្យុបាយ័ន  វិទ្យុមណ្ឌលព័ត៌មានស្ត្រីកម្ពុជា  កាសែតកោះសន្តិភាព កាសែត កម្ពុជាថ្មី កាសែតរស្មីកម្ពុជា  កាសែតនគរវត្ត អប្សរាណេត  ប៉ុស្តិ៍លេខ ១១ ទូរទស្សន៍ប៉ុស្តិ៍ លេខ ៩  កម្មវិធីបច្ចុប្បន្នភាព  ទូរទស្សន៍ហង្សមាស និងអ្នកសារព័ត៌មានមួយចំនួន រួមទាំងទីប្រឹក្សាជំនួយការ UMA សរុប ចំនួន ១០០នាក់ ។

លោក សុខ សុវណ្ណ ប្រធាន ក្រុមប្រឹក្សាសារព័ត៌មានបានអះ អាងថា ការប្រជុំលើកនេះពិត  ជាទទួលបាននូវលទ្ធផលល្អប្រ- សើរសម្រាប់អ្នកកាសែតដែល ស្ថិតនៅក្នុងសហព័ន្ធបណ្តាញ ផ្សព្វផ្សាយអាស៊ាន ៕

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

សមត្ថកិច្ចនៅតែអះអាងថា នាយរងប៉ុស្តិ៍សង្កាត់សៀមរាប​ពុលផ្សែងម៉ាស៊ីនភ្លើង តែខាងមន្ទីរពេទ្...    អាន2384ដង មេប៉េអឹមស្រុកត្រពាំងប្រាសាទឃាត់ខ្លួនអ្នកកាសែតគ្រាន់តែអ្នកកាសែថតរថយន្តរបស់ខ្លួន   អាន1723ដង ពលរដ្ឋចោទថាសង្កាត់រដ្ឋបាលព្រៃឈើអង្គស្នួលជម្រិតទាប្រាក់ពីអ្នកដឹកធ្យូងអុស ហើយឆ្លើយដាក់?...    អាន1583ដង អាដហុកបានរៀបចំ ការប្រជុំសន្ទនា ក្រោមគំរោងសំលេងសំរាប់នៃការផ្សះផ្សា   អាន1751ដង ស្រះចិញ្ចឹមត្រីឆ្តោរបស់ជនជាតិវៀតណាម១កន្លែងត្រូវបានកំលាំងសមត្ថកិច្ចបង្កាប   អាន1736ដង សូមតុលាការខេត្តសៀមរាបជួយផ្តល់យុត្តិធម៌ដល់ខ្ញុំបាទ និង ផ្តន្ទាទោសជនត្រូវចោទផង   អាន1732ដង គ្រឿងញៀនចំនួន០៩ប្រភេទ ត្រូវបានដុតបំផ្លាញចោល នៅក្នុងទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿនញ...    អាន1673ដង លោកម៉ូ-សឿមនាយការិយាល័យក២ភូមិភាគ៤ កំពុងរកស៊ីដឹកឈើខុស ច្បាប់ចិញ្ចឹមមេកើយ    អាន1880ដង ឃុបឃិតគ្នាជាប្រព័ន្ធ បង្វិលយកដីផ្លូវធ្វើផ្ទះ យកដីត្រូវធ្វើផ្ទះទៅធ្វើផ្លូវវិញ   អាន1854ដង ការដេញថ្លៃឈើប្រណីតចំនួន៤៩៦ម៉ែត្រគូបមិនប្រក្រតី   អាន1772ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
លោក មង្គលទីណា តារាចម្រៀងផលិតកម្មថោន បើករថយន្តបុករនាំងដែកដាច់កង់១គ្រាប់ហើយ នៅខំបើករថយន្តរតគេចបន្តទៀត លោក មង្គល​ទីណា តារាចម្រៀង​ផលិតកម្ម​ថោ​នបាន​ បើករថយន្ត​ស៊េរី​ទំនើប​ជ្រុល​បុក​រនាំងដែក​ពុះ​ចែក​ទ្រូវ​បាក់អស់​១០​ផ្ទាំង ដែល​ស្ថិត​តាម​បណ្តោយ​ផ្លូវ​សហព័ន្ធរុស្ស៊ី ទល់មុខ​ព្រលានយន្តហោះ​ពោធិ៍ចិនតុង ស្ថិតក្ន...Read more
ព្រះរាជអាជ្ញារ ព្រមានចាត់វិធានការលើអាជីវកម្ម ព្យាបាលមាត់ធ្មេញ ក្រោយរកឃើញថាអាជីវកម្មនេះ ភាគច្រើនគ្មានច្បាប់ លោក ជា សុភ័ក្ត្រ ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត​រតនគីរី បាន​ដឹកនាំ​កម្លាំង​គណៈកម្មការ​សុខាភិបាល​ថ្នាក់​ខេត្ត ចុះ​ត្រួតពិនិត្យ​ច្បាប់​កន្លែង​ធ្វើ​អាជីវកម្ម ព្យាបាល​ដាក់​ធ្មេញ និង​ធ្វើ​ការផ្អាក ធ្វើ​អ...Read more
ពលរដ្ឋរិះគន់ ការបិទផ្លូវឃោសនារកសម្លេងឆ្នោតរបស់គណបក្សសម្ព័ន្ធដើម្បីប្រជាធិប្បតេយ្យ ខេត្តសៀមរាប ព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៧ មានប្រជាពលរដ្ឋមួយចំនួនសម្ដែង ការមិនពេញចិត្តយ៉ាងខ្លាំង ចំពោះការបិទផ្លូវ ដើម្បីធ្វើការជួបជុំ និងឃោសនារកសម្លេងឆ្នោត របស់គណបក្ស សម្ព័នដើម្បីប្រជាធិប្បតេយ្យ នៅតាម...Read more
លោក បូរ-គុណ មេគយច្រកភ្នំដី ត្រូវបានអាជ្ញាធរខេត្តទុកពេល១សប្តាហ៍អោយកាយដីចេញពីមាត់ស្ទឹងអោយអស់ សេច​ក្តីរាយការណ៍​មួយបាន​អោយ​ដឹងថា ​លោក ​បូរ​-គុណ ​មេ​គយ​ច្រក​ភ្នំ​ដី ​ដែលបាន​​ចាក់ដី​រំលោភ​យក​ដី​មាត់​ស្ទឹង​សែ​សិន ដែល​មា​​បណ្តោយ​ប្រវែង​៤៥​ម៉ែត្រ និង​ទទឹង​១០​ម៉ែត្រ ​ត្រូវ​បាន​លោក​អភិបាល​ខេត្ត​បន្ទាយ...Read more
ចម្រៀងបទ ជួយថែព្រៃឈើខ្មែរ Post by សារព័ត៌មាន កម្ពុជាសុវណ្ណភូមិ | Kampuchea Sovanphum News....Read more
មន្រ្តីជំនាញចុះត្រួតពិនិត្យទីតាំងឡ នំបុ័ងបន្ទាប់ពីរមានពលរដ្ឋពុលជាង៥០០នាក់ នគរបាល ប្រឆាំងបទល្មើស សេដ្ឋកិច្ច នៃស្នងការនគរបាល ខេត្តសៀមរាប នៅព្រឹកថ្ងៃអា​ទិត្យ​នេះ ទី២៩មីនានេះ បានចុះត្រួតពិនិត្យ នូវទីតាំង អាជីវកម្ម ឡនំបុ័ង ១កន្លែង ក្រោយពីរមាន ប្រជាពលរដ្ឋ ជាង៥០០នាក់ បានពុលនោះ។ ...Read more
ចំណុចដែលបុរស់មិនចូលចិត្តស្រ្តី -ចរិតប្ញកពារដូចប្រុស -ចាត់ចែងក្នុងគ្រប់រឿង -ប្រកែកយកឈ្នះគ្មានហេតុផល -ចូលចិត្តប្រើហិង្សា -ចូលចិត្តយកឈ្នះដោយគ្មានហេតុ -អួតអាងក្រអឺក ក្រទម -ចំណាយពេលវេលាឥតមានប្រយោជន៍ -គ្មានការងារធ្វើច្បាស់លាស់ -ម...Read more
ក្រុមប៉ូលីសរបស់​រដ្ឋា​ភិបាល​បាន​ប្រើ​គ្រាប់​បែក​ផ្សែង ឡានបាញ់ទឹក និង​ប្រើ​អំ​ពើ​ហឹង្សា​លើ​បាតុករ ក្រុម​ប៉ូលីស​របស់​រដ្ឋា​ភិបាល​ដែល​ដឹក​នាំ​ដោយ​លោក​ ជួន​សុវណ្ណ​ ស្នង​ការ​រាជ​ធា​នី ភ្នំ​ពេញ​ បាន​ប្រើ​គ្រាប់​បែក​ផ្សែង ឡាន​បាញ់​ទឹក​ និង​ប្រើ​អំ​ពើ​ហឹង្សា ក្នុង​ការ​បង្ក្រាប​ហ្វូង​បាតុករ កាល​ពី​ថ្ងៃ​ទី...Read more
និស្សិតប្រកាសធ្វើបដិវត្តន៍ពណ៌ក្នុងហ្វេកប៊ុកដែលត្រូវសមត្ថកិច្ចចាប់ខ្លួនបដិសេធមិនផ្តល់ចម្លើយ យោង​តាម​ប្រ​ភព​ព័ត៌​មាន​បាន​អោយ​ដឹងថា យុវជន​​​ក្លាហាន​ជា​និស្សិត​សកល វិទ្យា​ល័យ​ខេមរៈ ម្នាក់​កំពុង​ជាប់ពន្ធនាគារ​ព្រៃ​ស រឿង​ប្រកាស​ធ្វើ​បដិវត្តន៍​ពណ៌​ក្នុង​បណ្តាញ​ទំនាក់ទំនង​សង្គម​ហ្វេ​ក​ប៊ុ​ក បដិសេធ​...Read more
លិខិតពលទាហ៊ានសរសេរដាក់ក្នុងហឹបឆ្នោតជូន សម្តេចហ៊ុនសែន ទាហ៊ាន​កងពលលេខ៨​បានសរសេ​លិខិត​ដាក់ក្នុង​ហឹប​ឆ្នោត ដែល​នៅ​ក្នុង​លិខិត​នោះ​គេ​បាន​លើក​យក​ចំណុច​មិន​ល្អ​៧​ចំ​ណុច​ ដែល​នាយ​ទាហ៊ាន​ធំៗ​របស់​គេ​បាន​ប្រ​ព្រឹត្តិ​កន្លង​ទៅ ក្នុង​គោល​បំ​ណង​រាយ​ការណ៍​ជូន​ថ្នាក់...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      39015នាក់
ម្សិលមិញ    42319នាក់
សប្ដាហ៍នេះ    81348នាក់
ខែនេះ    228621នាក់
ឆ្នាំនេះ   2972925នាក់
សរុប   56571821នាក់
ថ្ងៃទី 06 ខែ 05 ឆ្នាំ 2025 ម៉ោង 20:57