កំពង់ស្ពឺ៖សារធាតុគីមីជាច្រើនធុងដែលអាចពាក់ពន្ធ័និងការផលិតគ្រឿងញៀន ត្រូវបានកម្លាំងសមត្ថកិច្ចចម្រុះ ខេត្តកំពង់ស្ពឺ ឆែកឆេរកឃើញ បន្ទាប់ពីមានសេចក្តី រាយការណ៍ពីប្រជាពលរដ្ឋ ហើយករណីនេះកំពុងរងចាំក្រសួងមហាផ្ទៃ និង អាជ្ញាធរជាតិប្រឆាំង គ្រឿងញៀនចុះទៅត្រួតពិនិត្យ ។
ការឆែកឆេរកឃើញសារធាតុគីមីដែលសង្ស័យពាក់ព័ន្ធនិងការផលិតគ្រឿងញៀននេះ ត្រូវបានគេរកឃើញ នៅទីតាំងក្នុងដីឡូត៌អតីតកសិដ្ឋានចិញ្ចឹមជ្រូកស្ថិតនៅភូមិកូនត្រុម ឃុំអូ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ កាលពីរសៀលថ្ងៃទី០២ ខែកក្តដា ឆ្នាំ២០១២ ។
ប្រភពព័ត៌មានពីមន្ត្រីកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺបានប្រាប់ឲ្យដឹងថា សារធាតុគីមីចំនួន៨២ធុង ក្នុងនោះធុងតូចមានចំនួន១១និងធុងធំ៧១ដែលសង្ស័យថាអាចពាក់ពន្ធ័នឹងការផលិត គ្រឿងញៀន ។ ព័ត៌មានបានបន្តទៀតថាការឆែកឆេរកឃើញនេះដោយសារមានសេចក្តីរាយការណ៍ពី ក្រុមប្រជាប្រជាពលរដ្ឋដែល បានប្រទះឃើញសារធាតុគីមីមួយចំនួនបានអណ្តែតក្នុងទឹកអូរ ហើយក៍បានរាយការណ៍ព័ត៌មានដល់កំលាំងសមត្ថកិច្ចប្រចាំគោលនៅតំបន់នោះ រួចក៏ចុះទៅធ្វើស្រាវជ្រាវម្តុំចំណុចដែលមានការសង្ស័យ ដោយសុំយោបល់ពីលោកព្រះរាជអាជ្ញា អមសាលាដំបូងខេត្តកំពង់ស្ពឺជាក់ស្តែងក៏រកឃើញតែម្តង ។
មន្រ្តីប៉ូលិសស្រុកភ្នំស្រួចបានឪ្យដឹងផងដែរថាករណីខាងលើនេះយើងមិនទាន់ហាន សន្និដ្ឋានថាជាសារធាតុគីមីសម្រាបផលិតអ្វីនោះទេ ប៉ុន្តែយើងបានរាយការណ៍បន្តជូនទៅ ថ្នាក់លើ ហើយពេលនេះកំពុងរងចាំមន្ត្រីជំនាញក្រសួងមហាផ្ទៃ និង អាជ្ញាធរជាតិប្រឆាំងគ្រឿងញៀនចុះមកធ្វើការត្រួត ពិនិត្យដើម្បីបញ្ជាក់ពីសារធាតុទាំងនោះ៕
ថ្ងៃនេះ | 38843 | នាក់ |
ម្សិលមិញ | 42319 | នាក់ |
សប្ដាហ៍នេះ | 81176 | នាក់ |
ខែនេះ | 228449 | នាក់ |
ឆ្នាំនេះ | 2972753 | នាក់ |
សរុប | 56571649 | នាក់ |
ថ្ងៃទី 06 ខែ 05 ឆ្នាំ 2025 ម៉ោង 20:49 |
Copyright © 2025 Kampuchea Sovanphum News. All Right Reserved. phlongret@ksnews.info 012 703 914 Designed By: it-camservices.net