គង់គឹមនី ចៅហ្វាយស្រុកស្នួលកំពុងប្រើល្បិចថោកទាប គាំទ្រក្រុមឈ្មួញរកស៊ីបទល្មើសព្រៃឈើយ៉ាងពេញទំហឹ

ដោយៈ រ៉េត ខេត្តសៀមរាប ថ្ងៃទី 16 ខែ 09 ឆ្នាំ 2014 វេលាម៉ោង 11:27 នាទី ចំនួនអានៈ 1654

យោង​តាម​ចេស​ក្តី​រាយ​ការណ៍​ពី​​ខេត្ត​ក្រ​ចេះ​​បាន​អោយ​ដឹងថាលោក ​គង់-គឹមនី ចៅ​ហ្វាយ​ស្រុកស្នួល​កំពុង​តែ​បើក​ដៃ​អោយ​ក្រុម​ឈ្មួញ​រក​ស៊ី​ដឹក​ឈើ​ខុស​ច្បាប់​ឆ្លង​កាត់​​ស្រុក​ស្នួល​យ៉ាង​អា​ណា​ធិប្ប​តេយ្យ​ទាំង​យប់​ទាំង​ថ្ងៃ​ ហើយលោក​ គង់-​គឹមនី ​ក៏​កំពុង​តែ​ប្រើ​អំ​ណាច​របស់​ខ្លួនកាង​បទ​ល្មើស និង​​គំរាម​កំហែង​ដល់​ក្រុម​សមត្ថ​កិច្ច​តាម​ដង​ផ្លូវ​ ព្រោះសមត្ថ​កិច្ច​និង​អ្នក​កាសែត​ ​ជា​ឆ្អឹង​ទទឹង​ក​ដល់​ការ​រក​ស៊ីខុស​ច្បាប់​​របស់​ក្រុម​ឈ្មួញ​បំ​ផ្លាញ​ព្រៃ​ឈើ​ទាំង​នោះ។

តាម​ប្រ​ភព​ព័ត៌មាន​បាន​អោយ​ដឹង​ថា ជា​រៀង​រាល​ថ្ងៃ​មាន​រថ​យន្ត​ទាំង​តូច​ទាំង​ធំ​ដឹក​ឈើ​ខុស​ច្បាប់​មិន​ក្រោម​៣០០(បីរយ​)គ្រឿង​នោះ​ទេ ដែ​ល​ធ្វើ​ដំ​ណើរ​ឆ្លង​កាត់​ស្រុក​ស្នួល​ខេត្ត​ក្រ​ចេះ ដោយ​បាន​បង់​លុយ​ជូន​មន្រ្តី​ជំ​នាញ​ និង​បាន​សែន​ព្រេន​យ៉ាង​ដិត​ដល់​ ដល់​លោក​ គង់​-សឹម​នី អភិបាល​ស្រុក​​​កំពូល​ប្រើ​ល្បិច​ខូច​​​​​រូប​នេះ។

ប្រ​ភព​បន្តថា កាល​ពី​ថ្ងៃទី​២០​ ខែ​កក្កដា ឆ្នាំ២០១៤ លោក​ គង់-គឹមនី ចៅ​ហ្វាយ​ស្រុក​ខាង​លើ​បាន​ប្រើ​ក្បាច់គុណ​​ហុង​កុង​អោយ​សមត្ថ​កិច្ច​ចាប់​ខ្លួន លោក ជា-ម៉ាប់ ​ប្រ​ធាន​សាខា ​សមាគមន៍​សា​រព័ត៌​មាន​ឃ្លាំ​មើល​កម្ពុជា​ មួយ​​រូប​បញ្ជូន​ទៅ​តុលាការ​ខេត្ត​ក្រ​ចេះ​ដោយ​ចោទ​ពី​បទ​ជំ​រិត​ទា​ប្រាក់ពី​ឈ្មួញ​ដឹក​ឈើ​ខុស​ច្បាប់​។ ប្រ​ភព​ក៏បាន​បន្ថែមផង​ដែរ​ថា អធិការ​ស្រុក​ស្នួល​ក៏បាន​ឃាត់​ខ្លួន​បុគ្គលិក​ទូរ​ទស្សន៍​ប៉ុស្តិ៍លេខ​៣ម្នាក់ អស់​រយៈពេល​បី​ទៅ​បួន​ម៉ោង​ផង​ដែរ ​ខណៈអ្នក​យក​ព័ត៌មាន​រូប​នោះ​ទៅ​ថត​ខ្លោង​ទ្វារ​អធិការ​ស្រុក​បន្ទាប់​ពី​អធិការ​ឃាត់​ខ្លួន​លោក ជា-ម៉ាប់។

លោក​ ទូច​-ណូរ៉ា ប្រ​ធាន​សមាគមន៍សារ​ព័ត៌​មាន​​ឃ្លាំ​មើ​ល​កម្ពុជា​ បាន​រៀម​រាប់​សាច់​រឿង​ខា​លើ​ ប្រាប់​តាម​ទូរ​ស័ព្ទ​នៅ​រសៀល​ថ្ងៃទី២២នេះថា ˝ កាល​ពី​ថ្ងៃទី២០​ ខែ​កក្កដា ឆ្នាំ២០១៤ មាន​រថ​យន្ត​ប៉ូ​លីស​សេដ្ឋ​កិច្ច​មួយ​គ្រឿង​បាន​ដេញ​រថ​យន្ត​ម៉ាក់​សាន់​យ៉ុង​មួយ​គ្រឿង​ពី​ចំ​ណុច ​៩០​ដល់​ចំណុច​២ធ្នូ​ ស្ថិត​ក្នុង​ស្រុក​ស្នួល​ ខេត្ត​ក្រ​ចេះ​ដែល​មាន​ចម្ងាយ​ប្រ​ហែល​ជា​ង​១គីឡូ​ម៉ែត្រតែ​ប៉ុណ្ណោះ​។  ឃើញ​ដូច​នោះ​​ ​លោក​ ជា​-ម៉ាប់​ កូន​ចៅ​របស់​លោក​ក៏​បាន​បើ​ក​រថ​យន្ត​តាម​ពី​ក្រោយ​ ស្រាប់​តែ​ឃើញ​ប៉ូ​លីស​សេដ្ឋ​កិច្ច​អោយ​រថ​យន្ត​សាន់​យ៉ុង​ខាង​លើ​បន្ត​ដំ​ណើរ​ទៅមុខ ​ ខណៈនោះ​លោក​ជា​ម៉ាប់​បាន​ថត​រូប​រថ​យន្ត​សាន់​យ៉ុង​នោះ​ពីរ​បីប៉ុស្តិ៍  ស្រាប់​តែ​ភ្លាម​នោះ​​​រថ​យន្ត​របស់​លោក គង់-គឹម​នី​ ចៅ​ហ្វាយ​ស្រុក​ស្នួល​ បាន​បើក​មក​ពាំង​ពី​មុខ​រថ​យន្ត​លោក​ជា​ម៉ាប់​ជាប់​ ហើយ​ហៅ​អោយ​រថ​យន្ត​សាន់​យ៉ុង​ខាង​លើ​បើក​បក​មក​ក្រោយ​វិញ ដោយ​បញ្ជា​អោយ​រថ​យន្ត​សាន់​យ៉ុង​នោះ​ចត​ពី​ក្រោយ​រថ​យន្ត​អ្នក​កាសែត​(ជាម៉ាប់)​ ហើយ​ចោទ​ថា​លោក​ជា​ម៉ាប់​ដេញ​កាក់​រថ​យន្ត​សាន់​យ៉ុង​ ហើយ​ចៅ​ហ្វាយ​ស្រុក​កំ​ពូល​ល្បិច​រូប​នេះ បាន​​ហៅ​កម្លាំង​អធិការ​នគបាល​មក​នាំ​ខ្លួន​លោក​ជា​ម៉ាប់​ទៅ​សាក​សួរ​​ និង​ឃុំ​ខ្លួន​២៤​ម៉ោង​រួច​បញ្ជូន​ទៅ​តុលាការ​ខេត្តដោយ​ចោទ​ថា ឈ្មួញ​ដឹក​ឈើ​ប្តឹង​ពី​បទ​ជំ​រិត​ទា​ប្រាក់​។ លោក​ណូរ៉ា​បាន​បន្តថា រថ​យន្ត​សាន់​យ៉ុង​ខាង​លើ​មិន​មាន​ដឹក​ឈើ​នោះ​ទេ គឺ​ដឹក​សុទ្ធ​តែ​មនុស្ស លោក​ឆ្ងល់ថា តើ​កូន​ចៅ​លោក​​ទៅ​ទា​ប្រាក់​ពី​ថ្លៃអីដែរ​។ លោក​ណូរ៉ា បន្ត​​ថា ឥឡូវ​កូន​ចៅ​របស់​លោក​ត្រូវ​បាន​តុលាការ​ខេត្ត​ក្រ​ចេះ​សម្រេច​ឃុំ​ខ្លួន​ដោយ​អយុត្តិធម៌។ លោក​ណូរ៉ា​ សុំ អោយ​តុលាការ​ខេត្ត​ក្រ​ចេះ​ស៊ើប​អង្កេត​ឡើង​វិញ​ ព្រោះ​លោក ជា-ម៉ាប់ កូន​ចៅ​របស់​លោក​មិន​បាន​ទាំង​និយាយ​ជា​មួយ​ម្ចាស់​រថ​យន្ត​សាន់​យ៉ុង​ខាង​លើ​សូម្បី​តែ​មួយ​ម៉ាត់​ កុំ​ថា​ឡើយ​បាន​ទៅ​ទាប្រាក់​នោះ នេះ​គឺ​ជា​ល្បិច​របស់​លោក គង់-គឹមនី ដែល​តែង​តែ​​មាន​បំ​ណង​បោស​សំ​អាត​សមត្ថ​កិច្ច​ និង​អ្នក​សារ​ព័ត៌មាន​តាម​ដង​ផ្លូវ​ ដើម្បី​ងាយ​ស្រួល​ដល់​ក្រុម​ឈ្មួញ​ដឹក​ឈើ​ខុស​ច្បាប់​ឆ្លង​កាត់ ហើយ​​ជា​ប្រ​យោជន៍​ក្នុង​ការ​អោយ​ឈ្មួញ​បង់​លុយ​ក្រោម​តុ​អោយ​​លោក​​ ដែល​ជា​ទង្វើ​ដ៏ខ្មៅ​កខ្វក់​ហើយ​ថោក​ទាប​បំ​ផុតរក​លេខ​ដាក់គ្មាន។ លោក​ណូរ៉ា​បញ្ជាក់​បន្ថែម​ថា លោក​និង​ស្វែង​រក​យុត្តិ​ធម៌​ជូន​លោក​ជាម៉ាប់កូន​ចៅ​របស់​លោក អោយ​ខាន​តែ​បាន​។˝

លោក​ទី-សុវិនថាល់ ព្រះ​រាជ​អាជ្ញា​សាលា​ដំ​បូង​ខេត្ត​ក្រ​ចេះ​បាន​ប្រាប់​​កម្ពុជា​សុវណ្ណ​ភូមិ កាល​ពី​រសៀល​ថ្ងៃទី​២១​ម្សិល​មិញ​ថា លោក​ពុំ​បាន​ធ្វើ​ការ​ចោទ​ប្រកាន់​ទៅ​លើ​លោក​ ជា-ម៉ាប់​ ទេតែ​ឈ្មួញ​គេ​មិន​ដក​ពាក្យ​បណ្តឹង ដូច្នេះមាន​តែ​ប្រ​គល់​អោយ​ចៅ​ក្រម​ស៊ើប​សួរ​ជា​អ្នក​សាក​សួរ​ទៅ​តាម​និតិ​វិធីច្បាប់​តែ​ប៉ុណ្ណោះ។

បើ​យោង​តាម​សម្តី​លោក ​ទូច​ណូរ៉ា ​ប្រ​ធាន​សមាគមន៍​សារ​ព័ត៌​មាន​ឃ្លាំ​មើល​កម្ពុជា​ បាន​អោយ​ដឹង​ថា លោក​បាន​ទៅ​ជួប​ចៅ​ក្រម​ស៊ើប​សួរកាល​ពី​រសៀល​ថ្ងៃទី២១​ម្សិល​មិញ ​ដើម្បី​សុំ​ធានាលោក​ជា​ម៉ាប់​អោយ​នៅ​ក្រៅ​ឃុំ​ តែ​ចៅ​ក្រម​បាន​ប្រាប់​ថា ព្រះ​រាជ​អាជ្ញា​បាន​ចោទ​ប្រកាន់​ ហើយ​មាន​ទាំង​លិខិតដែល​ព្រះ​រាជ​អាជ្ញា​ចារ​​ស្មើ​សុំ​អោយ​ចៅ​ក្រម​ឃុំ​ខ្លួន​លោក ជា-ម៉ាប់​ ទៀត​ផង ដូច្នេះ​ចៅ​ក្រម​មិន​អាច​ដោះ​លែង ឬ​អោយ​ធានាក្រៅ​ឃុំ​បាន​ទេ។

កម្ពុជា​សុវណ្ណ​ភូមិ​មិន​អាច​សុំ​ការ​បំ​ភ្លឺ​ពី​ម្ចាស់​រថ​យន្ត​សាន់​យ៉ុង​ និង​លោក គង់-សឹម​នី ចៅ​ហ្វាយ​ស្រុក​ខេត្ត​ក្រ​ចេះ​បាន​ទេពាក់​ព័ន្ធ​ករណី​ខាងលើព្រោះ​គ្មាន​លេខ​ទូរ​ស័ព្ទ តែ​បើ​យោង​តាម​ព័ត៌មាន​ដែល​ទូរ​ទស្សន៍ហង្ស​មាស​​បាន​ចុះ​ផ្សាយ​ថ្ងៃទី២២កក្កដានេះគឺ៖ ម្ចាស់​រថយន្ត​សាន់​យ៉ុង​បាន​ផ្តល់​បទ​សំ​ភាស​ន៍​អោយ​ហង្ស​មាសថា ក្រុម​រថ​យន្ត​ខាង​លើ​ដេញ​កាក់​រថ​យន្ត​របស់​លោក​តែ​រហូត​  ដេញ​រាល់​តែ​ថ្ងៃ។ ចំ​ណែក​ឯលោក​ គង់-គឹមនី ចៅ​ហ្វាយ​ស្រុក​ស្នួល​វិញ​លោក​ និយាយ​ថា លោក​និង​ធ្វើ​ការ​បោស​សំ អាត​ក្រុម​អាណាធិប្បតេ​យ្យ​តាម​ដង​ផ្លូវ​អោយ​អស់។

មជ្ឈដ្ឋាន​ទូទៅ​បាន​ធ្វើ​ការ​រិះ​គន់​ធ្ងន់​ៗថា លោក​ គង់-គឹមនី ចៅ​ហ្វាយ​ស្រុក​ក្រ​ចេះ​ជា​មនុស្ស​ថោក​ទាប​គ្មាន​ពីរ​នៅ​លើ​លោក​នេះ ព្រោះ​បើ​ក​រថ​យន្ត​របស់​ខ្លួន​ទៅ​ពាំង​ពី​មុខ​រថ​យន្ត​អ្នក​កាសែត រួច​ហៅ​រថ​យន្ត​សាន់​យ៉ុង​ដែល​ប៉ូលីស​សេដ្ឋ​កិច្ច​កាក់​សួរ​អោយ​បើក​បក​ក្រោយ​ មក​ចត​ពីក្រោយ​រថ​យន្ត​អ្នក​កាសែត រួច​ចោទថា អ្នក​កាសែត​កាក់​រថ​យន្ត​គេ​ជំ​រិត​ទាប្រាក់។

ប្រ​ជា​ពល​រដ្ឋ​នៅ​ខេត្ត​ក្រ​ចេះ​សម្តែង​ការ​សោក​ស្តាយថា មិន​គួរ​នៅ​ក្រោម​ការ​ដឹក​នាំ​របស់​រាជ​រដ្ឋា​ភិបាល​កម្ពុជា និង​ក្រោម​ការ​ដឹក​នាំ​របស់​សម្តេច​តេជោ ហ៊ុន-សែន មាន​ចៅ​ហ្វាយ​ស្រុក​ដែល​មាន​ល្បិច​ពិស​ពុល​ថោក​ទាប​រក​លេខ​ដាក់​គ្មាន​បែប​នេះសោះ។

ពល​រដ្ឋ​សូម​ផ្ញើ​សារ​ទៅលោក ស-ចំរុង ​ចៅ​ហ្វាយ​ខេត្ត​ក្រចេះ និង​ជា​ពិសេស​សម្តេច​ហ៊ុន​សែន​ មេត្តា​នែ​នាំ​លោក គង់-សឹម​នី ចៅ​ហ្វាយ​ស្រុក​ស្នួល​ខាង​លើ​នេះ​ផង ព្រោះ​កំ​ពុង​តែ​យក​អំ​ណាច​របស់​ខ្លួន​ទៅ​ប្រើ​ល្បិច​ខូច បង្ក​ព្យុះ​ភ្លៀង​អោយ​រាស្រ្ត​ស្លួត​ត្រង់​រង​ទុក្ខ​ពេញ​ស្រុក​ស្នួល​ ខេត្ត​ក្រចេះ៕ ដោយ​៖ផ្លុង-រ៉េត

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

រថ​យន្ត​ដឹក​សពលោកអៀងសារីខូចមុន​ទៅ​ដល់គេហដ្ឋាន   អាន1513ដង ប៉ូលីសអន្តោប្រវេសច្រកអូយ៉ាដាវបានឃាត់ខ្លួនអ្នកកាសែតជាង២០នាក់ទាំងព្រឹក   អាន1606ដង គេសង្ស័យថាក្រុមហ៊ុន ខូវអៀងឡាយ ចាក់ដីលុបប្រឡាយខុសច្បាប់ ដើម្បីសង់ផ្ទះល្វែងលក់   អាន2414ដង លោក នូ និច នាយប៉ុស្តិ៍នគរបាលច្រកទ្វេភាគីព្រំដែនដូនរ័ត្នត្រូវគេសង្ស័យថា បានប្រព្រឹត្តអំ?...    អាន1218ដង ៥នាក់ស្លាប់នៅនិងកន្លែង នឹងជាច្រើននាក់របួសដោយសាគ្រោះថ្នាក់ចរាចរណ៍   អាន1523ដង សមត្ថកិច្ច និង តុលាការចុះឆែកឆេរកន្លែងកែឆ្នៃរថយន្តខុសបច្ចេកទេស តែត្រូវបានលោកផ្កាយបីនៅក?...    អាន2248ដង ឈ្មួញសម្រុកដឹកជញ្ជូនធ្យូង និងឈើចេញពីស្រុកចិត្របុរី ខេត្តក្រចេះ ទៅលក់ប្រទេសវៀតណាមទាំងថ?...    អាន1502ដង ពលរដ្ឋ​ខេត្តសៀម​រាប​ត្អូញត្អែថាខ្វះទឹកស្អាតប្រើប្រាស   អាន1723ដង រទេះដឹកឈើខុសច្បាប់ចំនួន១៥ត្រូវរដ្ឋបាលព្រៃឈើចាប់ទាំងបង្ខំចិត្ត   អាន2382ដង តុលាការ​កោះ​ហៅ​តំណាង​យុវជន​បក្ស​សមរង្ស៊ី​ឲ្យ​ចូល​បំភ្លឺ​នៅ​ថ្ងៃ​៧ ធ្នូ   អាន1751ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
យីហ៊ឺ ហាយប៊ី បបែល ក្លែងក្លាយជាច្រើន ត្រូវបានសម្ថកិច្ចបង្រ្កាប យីហ៊ឺ​សិប្បនិម្មិត ​រួម​ទាំង​បបែល​ ប្រមាណ​ជិត​២០០​គីឡូក្រាម​ ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​សង្កែ​ធ្វើការ​ឃាត់​បាន​ជា​បន្តបន្ទាប់​កាលពី​ថ្ងៃ​ទី១០ ​ខែ​កក្កដា ​ឆ្នាំ​២០១៥ ​វេលា...Read more
ពលរដ្ឋកម្ពុជា និងសហព័ន្ធនិស្សិតស្នើឲ្យដកលោក ហោណាំហុង ចេញពីតំណែង ប្រជាពល​រដ្ឋ​កម្ពុជា និង​សហព័ន្ធនិស្សិតបញ្ញវន្តកម្ពុជា ស្នើ​សុំ​ម​អោយ​លោក នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន​សែន ដក​​លោក ហោណាំហុង រដ្ឋ​មន្ត្រី​ក្រសួង​ការ​បរទេស​ចេញ​ពីដំណែង​ បន្ទាប់​ពីមាន​ប្រតិកម្ម​ខ្លាំងៗ​ ចំ​ពោ...Read more
ក្រុមក្មេងទំនើងពីរក្រុម មើលមុខឌឺដងកាប់គ្នារបួសធ្ងន់ពីរនាក់ ក្រុម​ក្មេងទំនើង​ពីរ​ក្រុម បាន​បើកឆាក​ប្រយុទ្ធ​គ្នា​យ៉ាង​ស៊ីសាច់​ហុតឈាម បន្ទាប់ពី​មាន​ការ​ឌឺដង​ដាក់គ្នា​ទៅវិញទៅមក បណ្តាល​ឲ្យ​អ្នកចាញ់​២​នាក់ របួស​ធ្ងន់ធ្ងរ ត្រូវ​បញ្ជូន​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​។ ចំណែក...Read more
ក្រុមហ៊ុន ម៉េងឌីលែន ត្រាវកុដ្ធិ បើកលក់ហើយ ប្រមូសិនពិសេស ក្រុមហ៊ុន ម៉េងឌីលែន ត្រាវកុដ្ធិ បើកលក់ហើយ! ១-គម្រោងដីឡូតិ៍ ២-ផ្ទះល្វែងអាជីវកម្ម ៣-ផ្ទះវីឡាលំហែបែបថៃ សូមអានព័ត៌មានលម្អិតដែលមាននៅក្នុងខិតប័ណផ្សព្វផ្សាយខាងក្រោម និងទំនាក់ទំនងសាកសួរព័ត៌មានលម្អ...Read more
ប៉ូលិសសេដ្ឋកិច្ច ឡុង សំអឿន ក្តោបក្តាប់បទល្មើស៣ខេត្ត ក្នុងការរកលុយជូនលោក យិនប្រសិទ្ធ? មាន​សេចក្តី​រាយ​ការ​ណ៍​មក​ថា មេ​ប៉ូលិស​សេដ្ឋកិច្ច​៣​ខេត្ត មាន​ខេត្តបន្ទាយមានជ័យ សៀមរាប ឧ​ត្ត​រ​មានជ័យ ឈ្មោះ ឡុង សំអឿន ចាប់ផ្តើម​ល្បីឈ្មោះ​ក្តោប​ក្តាប់​បទល្មើស​សេដ្ឋកិច្ច ត្រូវប៉ាន់​ស្រង់ដើម​យ៉ាង​ពេញបន...Read more
បទល្មើសនេសាទកើតមានពេញបន្ទុកនៅស្រុកសំបូរគ្មានសមត្ថកិច្ចបង្ក្រាប ត្រី​ពូជ​ដ៏​កំរ​នៅតែ​រង​ការគំរាមកំហែង​ពី​ក្រុម​នេសាទ​ប្រើប្រាស់​ឧបករណ៍​ល្មើសច្បាប់​។ នេះ​បើ​យោង​ទៅ​លើ​ប្រភព​ពី ប្រជាពលរដ្ឋ​ភាគច្រើន​សូម​មិនអោយ​បញ្ចេញ​ឈ្មោះ តែង​បាន​អះអាង​ដូចៗ​គ្នា​ថា អ្នករកស៊ី​ឆក់​ត្រ...Read more
រឿងប្រ​វត្ត​កម្ពុជាក្រោម ជាស្នាដៃនិពន្ធ​របស់​សម្តេចតា ថត​នៅ​ប្រ​ទេស​កូរ៉េ សូមចុចមើល​ វីដេអូ ដែល​ជាស្នាដៃ​និពន្ធ​របស់​សម្តេច​តា ថតនៅ​ប្រ​ទេសកូរ៉េ ...Read more
សេចក្តីជូនដំណឹងរបស់អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា អគ្គលេខា​ធិការ​ដ្ឋាន​ព្រឹទ្ធ​សភា មាន​កិត្តិ​យស​សូម​ជម្រាប​ជូន​សាធារ​ជន​ជ្រាប​ថា នាថ្ងៃ​ច័ន្ទ​ទី​០៨ ខែ​ធ្នូ ឆ្នាំ២០១៤​ វេលា​ម៉ោង​០៨:០០​ព្រឹក ព្រឹទ្ធ​សភា...Read more
ប្រទេស​កម្ពុជា​ប្រារព្វ​ខួប​២​ឆ្នាំ នៃ​ថ្ងៃ​ចូល​ទីវង្គត់​នៃ​សម្ដេច​នរោត្តម​សីហនុ​ នៅ​ព្រឹក​ថ្ងៃ​ទី​១៥ ខែតុលា ឆ្នាំ​២០១៤នេះ ព្រះរាជ​ពិធី​គោរព​និង​ឧទ្ទិស​ថ្វាយ​ព្រះ​រាជកុសល​ដល់​ព្រះ​វិញ្ញាណក្ខន្ធ ព្រះករុណា ព្រះ​បរម​រតន​កោដ្ឋ​គម្រប់​២​ឆ្នាំ​បាន​ប្រារព្ធ​ធ្វើ​​​ ដោយ​មាន​ការចូលរួម​ពី​រដ...Read more
ជីវប្រវត្តិរូបសង្ខេប បទពិសោធការងារ និងសញ្ញាប័ត្ររបស់លោកឈាងវុន (ចុចអានបានដឹងច្បាស់) នៅវេលាម៉ោង១១និង១០នាទី ព្រឹកថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៦នេះលោក ឈាងវុន បានទូរស័ព្ទមក​លោក ផ្លុងរ៉េត ចាងហ្វាង​សារព័ត៌មាន កម្ពុជាសុវណ្ណភូមិ សាជាថ្មីម្តងទៀតសុំអោយដកស្រង់ឯកសារពីគណនីបណ្តាញសង្គមរបស់លោក ដែល​លោក​បា...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      35562នាក់
ម្សិលមិញ    42319នាក់
សប្ដាហ៍នេះ    77895នាក់
ខែនេះ    225168នាក់
ឆ្នាំនេះ   2969472នាក់
សរុប   56568368នាក់
ថ្ងៃទី 06 ខែ 05 ឆ្នាំ 2025 ម៉ោង 18:52