ល​ក់​ភូមិ​គ្រឹះ​របស់​លោក ​ដាប ​ឈួន​ទៀត​ហើយ​នៅក្រុង​សៀមរាប

ដោយៈ សៀមរាប ថ្ងៃទី 28 ខែ 05 ឆ្នាំ 2014 វេលាម៉ោង 01:02 នាទី ចំនួនអានៈ 1692

ទីតាំង​ផ្ទះ​លោក ដាប ឈួន ជា​កន្លែង​ត្រូវប៉ាន់​បំផុត​ស្ថិតនៅតាម​បណ្តោយ​ផ្លូវ​ឆ្ពោះទៅកាន់​ ប្រាសាទអង្គរវត្ត​ទល់មុខ​សណ្ឋាគារ​លំដាប់​ផ្កាយ​៥  ឡឺ​ម៉េ​រ៉េ​ឌា​ន ដែល​ទីតាំង​នោះ​មានតម្លៃ​១​ម៉ែត្រការ៉េ មិនតិចជាង​៣​ពាន់​ដុល្លារ​អាមេរិក​នោះទេ  ស្ថិតក្រោម​ការគ្រប់គ្រង​របស់​ក្រសួង​អប់រំ ហើយ​គេ​ដឹងថា  ឈ្មួញ​បាន​ចែចូវ​ទិញ​ទីតាំង​នេះ អំឡុងពេល​លោក អឹ​​ម សិទ្ធី ធ្វើជា​រដ្ឋមន្ត្រីក្រសួង​អប់រំ និង​មាន​លោក ស៊ូ ភិរិន្ទ ធ្វើជា​អភិបាលខេត្ត​សៀមរាប​។ លិខិតស្នាម​នៃ​ការលក់ដូរ​ដោយ​ជ្រក​ក្រោម​ស្លាក​ដោះដូរ​ទីតាំង​ផ្ទះ​លោក ដាប ឈួន  នេះ​មិន​ត្រូវបាន​ទម្លាយ​ឲ្យ​ដឹង​ជា​សាធារណៈ​នោះទេ ប៉ុន្តែ​បើតាម​ប្រភព​ក្រៅផ្លូវការ​បាន​បង្ហើប​ឲ្យ​ដឹងថា អាជ្ញាធរ​និង​ក្រសួង​អប់រំ​បាន​លក់​ទីតាំង​ផ្ទះ​លោក ដាប ឈួន ឲ្យ​ទៅ​ក្រុមហ៊ុន​មួយ​ឈ្មោះ  G&R ក្នុងតម្លៃ​ប្រហែល​៦០​ឬ​៧០​ម៉ឺន​ដុល្លារ​អាមេរិក​ប៉ុណ្ណោះ គឺ​ថោក​ជាង​តម្លៃ​ជាក់ស្តែង ហើយ​ក្រោយមក​ក្រុមហ៊ុន G&R បាន​យក​ទីតាំង​នេះ​ទៅ​អភិវឌ្ឍន៍​វិនិយោគ​ក្នុងតម្លៃ​មិនតិចជាង​៧​លាន​ ដុល្លារ​អាមេរិក​នោះទេ​។​

ប្រជាពលរដ្ឋ​នៅ​ទូទាំង​ខេត្តសៀមរាប ជាពិសេស​មន្ត្រី​ដែល​ស្រឡាញ់​ទ្រព្យសម្បត្តិ​ជាតិ បាន​សម្តែង​ការសោកស្តាយ​យ៉ាងខ្លាំង​ចំពោះ​ស្ថាប័ន​ពាក់ព័ន្ធ​ដែល ​បាន​ឃុបឃិត​គ្នា​លក់​ទីតាំង​ផ្ទះ​របស់លោក ដាប ឈួន ហៅ​ឈួន​ម្ជុល​ពេជ្រ ជា​ស្តេចត្រាញ់​ដ៏​មានអំណាច​ប្រចាំខេត្ត​សៀមរាប ក្នុងតម្លៃ​រាប់សែន​ដុល្លារ តាមរបៀប​ពុករលួយ​ហើយ​គេ​មិនដឹងថា លុយ​ដែល​បានមកពី​ការលក់​ផ្ទះ​លោក ដាប ឈួន ដែល​ក្រោយមក​ត្រូវបាន​ប្រើប្រាស់​ជា​មជ្ឈមណ្ឌល​យុវជន​កម្ពុជា ត្រូវបាន​បង់​ចូលក្នុង​ខ្ទង់​ថវិកាជាតិ​ណាមួយ​នោះទេ ដែល​ទាមទារ​ឲ្យ​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ពិនិត្យ​ស្រាវជ្រាវ​បញ្ហា​នេះ​ ឡើងវិញ​ផង ដើម្បី​នាំ​មន្ត្រី​ខិលខូច​ពុករលួយ​ដែល​ឃុបឃិត​គ្នា​លក់​ទ្រព្យសម្បត្តិ​ រដ្ឋ​មិន​ប្រក្រតី​យកទៅ​ផ្តន្ទាទោស​តាមច្បាប់​។​

ប្រជាពលរដ្ឋ​រស់នៅក្នុង​ខេត្តសៀមរាប​បាន​សំណូមពរ​ឲ្យ​អង្គភាព​ប្រឆាំង​ អំពើពុករលួយ​និង​ផ្នែក​ពាក់ព័ន្ធ​ពិនិត្យ​សើរើ​បញ្ហា​នេះ​ឡើងវិញ​ជាបន្ទាន់ ដើម្បី​យក​ទីតាំង​សាធារណៈ​របស់​រដ្ឋ​ដ៏​មានតម្លៃ​មួយ​នេះ​មកប្រើប្រាស់​ជា​ សម្បត្តិ​សាធារណៈ​ឡើងវិញ​ព្រោះ​ការលក់​ទីតាំង​ផ្ទះ​លោក ដាប ឈួន ធ្វើឡើង​តាមបែប​មិន​ប្រក្រតី ហើយ​គេ​ដឹងថា លោក អឹ​​ម សិទ្ធី ដែល​កាលណោះ​ជា​រដ្ឋមន្ត្រីក្រសួង​អប់រំ បានធ្វើ​របាយការណ៍​ភូតភរ​លោក ហ៊ុន សែន ថា​ទីតាំង​ផ្ទះ​របស់លោក ដាប ឈួន ចាស់​ទ្រុឌទ្រោម​ត្រូវ​ដោះដូរ​រក​ទីតាំង​ថ្មី​ហើយ​លោក ហ៊ុន សែន ក៏បាន​ចំណារ​ឯកភាព​តាម​សំណើ​របស់លោក អឹ​ុ​ម សិទ្ធី តែម្តង​។​

ក្រោយមក​គេ​បានឃើញ​លិខិត​មួយច្បាប់​របស់លោក អឹ​ម សិទ្ធី ផ្ញើជូន​លោក ស៊ូ ភិរិន្ទ ដែល​កាលណោះ​ជា​អភិបាល​ខេត្តសៀមរាប សុំ​ឲ្យ​បញ្ចូល​ទីតាំង​មជ្ឈមណ្ឌល​វប្បធម៌​យុវជន ទៅក្នុង​សំណង់​អគារ​នៃ​បុរី​រដ្ឋបាល​ខេត្តសៀមរាប គឺ​មានន័យថា​ផ្ទះ​លោក ដាប ឈួន ត្រូវបាន​លក់​ឲ្យ​ឈ្មួញ​តាមរបៀប​មិន​ប្រក្រតី ក្នុងតម្លៃ​ទាប​ជាង​ទីផ្សារ មិនបាន​រក​ទីតាំង​ថ្មី​ណាមួយ​ធ្វើជា​ការិយាល័យ​សម្រាប់​ម​ជ្ឈ​មណ្ឌល​វប្បធម៌ ​យុវជន​នោះទេ គឺ​គេ​លក់​ទីតាំង​ផ្ទះ​លោក ដាប ឈួន តាមរបៀប​ឆៅៗ​ដោយ​គ្រាន់តែ​ស្នើសុំ​ទីតាំង​តូច​មួយ​ក្នុង​បុរី​រដ្ឋបាល​ ខេត្តសៀមរាប សម្រាប់​ឲ្យ​មន្ត្រី​ធ្វើការ​ងារ​តែប៉ុណ្ណោះ​។

រហូតមកដល់​ពេលនេះ ប្រសិនបើ​អង្គភាព​ប្រឆាំង​អំពើពុករលួយ​មាន​ឆន្ទៈ​បើក​ការស៊ើបអង្កេត​ ស្រាវជ្រាវ​ឡើងវិញ​ពី​ការលក់​ទីតាំង​ផ្ទះ​លោក ដាប ឈួន តាមរបៀប​ពុករលួយ​មិនទាន់​យឺត​ពេល​នោះទេ ប្រជាពលរដ្ឋ​នៅ​ទូទាំង​ខេត្តសៀមរាប បាន​ត្រៀមខ្លួន​ធ្វើជា​សាក្សី​ហ៊ាន​ចេញមុខ​បំភ្លឺ​រឿង​ពិត​ពាក់ព័ន្ធ​នឹង​ អំពើពុករលួយ​នៃ​ការលក់​ទីតាំង​ផ្ទះ​លោក ដាប ឈួន ដែលជា​សំណង់​រឹងមាំ​អាច​បម្រើ​ការងារ​បាន មិនមែនជា​អគារ​ចាស់​ទ្រុឌទ្រោម​ស្អី​នោះទេ​។ មិនមាន​អ្វី​ចម្លែក​ទាល់តែសោះ សម្រាប់​ការដឹកនាំ​របស់លោក ហ៊ុន សែន ដែល​បណ្តែតបណ្តោយ​ឲ្យ​មានការ​លក់ដូរ​ទ្រព្យសម្បត្តិ​សាធារណៈ​របស់​រដ្ឋ​យ៉ាង ​វិនាស​ហិនហោច ​៕

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

តំណាងអយ្យការបញ្ជាអោយមេព្រៃរឹបអូសឈើជាច្រើនម៉ែត្រគូបនៅក្បែរព្រៃស្អាក   អាន1767ដង គំរោងធ្វើបារាយណ៍នៅសង្កាត់ជ្រាវ តែកាយដីលក់២០ហិចតា ក្នុងតំលៃ២ម៉ឺនដុល្លារ១ហិចតា ដោយយកឈ្ម?...    អាន1872ដង «វិបត្តិនយោបាយនៅមីយ៉ាន់ម៉ាគួរត្រូវបានសម្លឹងមើលដោយលក្ខណៈសត្យានុម័តនិងមិនលម្អៀង» ដោយ៖ ប?...    អាន2067ដង រដ្ឋបាលព្រៃឈើស្រុកអង្គស្នួលរងការចោទប្រកាន់ថា ដាក់កុងត្រូលជជុះគ្មានរនាំងបាំង   អាន1816ដង លោក​ហ៊ុ​សែន ​បញ្ជា​ឲ្យ​អាជ្ញាធរ​ខេត្ត​ព្រះវិហារ​ចាប់អ្នក​​លក់​ដី​រដ្ឋ   អាន1790ដង កម្មវិធីទទួលទានអាហារជាមួយសម្តេចនាយករដ្ឋមន្ត្រី ហ៊ុនសែន   អាន1694ដង លៀម មុំ ស្តុកឈើប្រណិតឥតច្បាប់រាប់សិបម៉ែត្រគូប ក្នុងកសិដ្ឋានចិញ្ចឹមជ្រូកដ៏ស្អុយកខ្វក់   អាន1661ដង គ្រូពេទ្យនៅ មន្ទីរពហុព្យាបាល និងសម្ភព អង្គរសង់តេ មានបំណងរំលោភផ្លូវភេទអ្នកជំងឺស្រី   អាន2146ដង ប៉េអឹមខេត្តបញ្ជូនខ្លួនជនដៃដល់៧នាក់ជាកម្មកររោងម៉ាស៊ីនទឹកកកឈូករដ្ឋ ពីបទហឹង្សាដោយចេតនាទ?...    អាន1725ដង សូមសមត្ថ​កិច្ច​​គ្រប់លំ​ដាប់ថ្នាក់ និង​ប្រ​ជា​រាស្រ្ត​ខ្មែរ អានច្បាប់​ស្តីពី​ព្រៃ​ឈើ​...    អាន2194ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
សមត្ថកិច្ចចាប់រថយន្តយីឌុបដឹកឈើធ្នង់២គ្រឿងរបស់អតីតអភិបាលរងខេត្តកំពង់ចាម ឈើធ្នង់ជិត៦០០ដុំ និងជាង៧០ម៉ែត្រគូប ត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលសេដ្ឋកិច្ច សហការជាមួយផ្នែករដ្ឋបាលព្រៃឈើស្ទោង ខេត្តកំពង់ធំ ស្ទាក់ចាប់ឃាត់បានកាលពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៤ ខណៈឈើទាំងត្រូវបានដឹកតាមរ...Read more
ក្បួនរថយន្តរបស់សម្តេចក្រុមព្រះ ត្រូវរថយន្តដឹកដីបើគៀរបណ្តាលអោយមនុស្ស៦នាក់រងរបួស ក្បួន​រថ​យន្ដ​របស់​សម្ដេច​ក្រុម​​ព្រះ​ដែល​កំ​ពុង​ធ្វើដំ​ណើរ​ត្រឡប់​ទៅទីក្រុង​ភ្នំ​ពេញ​វិញ ត្រូវបានរថ​យន្ដ​ដឹក​ដី​មួយ​គ្រឿង​បាន​បើក​ចូលក្បួនរថ​យន្ត​របស់ព្រះអង្គ ហើយ​​គៀរ​រថ​យន្ដ​របស់​ព្រះ​អង្គបណ្តាល​អោ...Read more
សូមសមត្ថ​កិច្ច​​គ្រប់លំ​ដាប់ថ្នាក់ និង​ប្រ​ជា​រាស្រ្ត​ខ្មែរ អានច្បាប់​ស្តីពី​ព្រៃ​ឈើ​ខ្លះៗផង ច្បាប់ស្តីពីព្រៃឈើ ជំពូក៨:  ការ​ហាមឃាត់ការ​ប្រ​មូល​ផល អនុផល​ព្រៃឈើ និងការ​ការពារព្រៃឈើ មាត្រា ៣២:  ព្រៃឈើ​ត្រូវ​បាន​ការ​ពារ​ប្រ​ឆាំងនឹង​រាល់​សកម្ម​ភាព​ដែល​ធ្វើ​អោយ​ខូច​ខាត បណ្តាល​មក​ពី...Read more
លោកយិនប្រសិទ្ធ ពង្រាយកូនចៅដាក់ប៉ុស្តិ៍ជជុះយកលុយ លោក យិន ប្រសិទ្ធ នៅតែមាន​សិទ្ធិ​អំ ណា​ច​ធំធេង​ក្នុងការ​ចាត់តាំង​មន្ត្រី​ជំនិតៗ​ឲ្យ​ចុះ​ប្រមូល​លុយ​ពី​ក្រុម​ឈ្មួញ​រកស៊ី​ដឹកជញ្ជូន​ទំនិញគេចពន្ធ​និង​អ្នករកស៊ី​ដឹកឈើ​ខុសច្បាប់​មិនដែល​ឈឺក្បាល​វិលមុខ​ពី​ចំណ...Read more
មេប៉ុស្តិ៍ច្រកទ្វារអន្តរជាតិកោះរកា ល្បីថារាប់ក្បាលជនជាតិយួនឆ្លងដែនយកលុយដាក់ហោប៉ៅផ្ទាល់ខ្លួន ថ្មីៗ​នេះ​មេ​ប៉ុស្តិ៍​លោក ពេ​ជ មុនី​រតន៍ នាយ​ប៉ុស្តិ៍​ច្រក​ទ្វារ​ព្រំដែន​កោះ​រកា ដែល​ស្ថិត​នៅក្នុង​ឃុំ​កោះ​រកា ស្រុក​ពាម​ជរ ខេត្ត​ព្រៃវែង កំពុង​រង​នូវ​ការរិះគន់​យ៉ាង​ខ្លាំង​ពី​ប្រជាពលរដ្ឋ​ថា កំពុង​បាន...Read more
កូនប្រុស៤នាក់ពីការភាពក្នុងចំណោមកូនប្រុស៥នាក់ សុំសប្បុរសធម៌ជួយព្យាបាលជំងឺពិការកូនៗផង គ្រួសារ​កសិករ​ក្រីក្រ ដែលមាន​កូនប្រុស​៤​នាក់ សុទ្ធតែ​ពិការ ត្រូវបាន​ក្រុមការងារ​លេខាធិការដ្ឋាន​ក្រុមប្រឹក្សា​ជាតិ​កម្ពុជា ដើម្បី​កុមារ នាំយក​អំណោយ​មួយចំនួន​ទៅ​ផ្តល់ជូន​ដល់ផ្ទះ​របស់គាត់ នៅ​ព្រឹក​ថ្ងៃទី...Read more
លោក ចេងដារ៉ាវុធ អតីតប្រធានស្តីទីនាយកដ្ឋានសុខុមាលភាពមនុស្សចាស់នៃក្រសួងសង្គមកិច្ចដង្ហើយហៅលោក នាយករដ្ឋមន្ត្រី ហ៊ុនសែន អោយជួយរកយុត្តិធម៌ជូនលោកផង គេសង្កេត​ឃើញ​ថា មាន​បុគ្គល​មួយ​ចំ​នួន​នៅបំ​រើ​ការ​​ក្នុង​​ក្រ​សួង​សង្គ​មកិច្ច​​មាន​បក្ខពួកនិយម​ បណ្តាល​អោយ​មាន​ភាព​​អយុត្តិ​ធម៌​លើ​មន្ត្រីរាជ​ការ ដូច្នេះ​លោក​ ចេង ដារ៉ាវុធ (អតីត) ប្រ​ធាន​ស្តី​ទី​នាយកដ...Read more
ចំណុចដែលបុរស់មិនចូលចិត្តស្រ្តី -ចរិតប្ញកពារដូចប្រុស -ចាត់ចែងក្នុងគ្រប់រឿង -ប្រកែកយកឈ្នះគ្មានហេតុផល -ចូលចិត្តប្រើហិង្សា -ចូលចិត្តយកឈ្នះដោយគ្មានហេតុ -អួតអាងក្រអឺក ក្រទម -ចំណាយពេលវេលាឥតមានប្រយោជន៍ -គ្មានការងារធ្វើច្បាស់លាស់ -ម...Read more
លោកសង្ឃយួន១អង្គដើរបិណ្ឌបាទផ្តេសផ្ទាស ត្រូវបានសមត្ថកិច្ចហៅមកធ្វើកិច្ចសន្យា នគរបាល​ការិយាល័យ​អន្តោរប្រវេសន៍​នៃស្នងការខេត្តសៀមរាប​បានធ្វើការ​ហៅសង្សជនជាតិយួន១អង្គរ មកធ្វើកិច្ច​បញ្ឈប់លែង​អោយ​ដើរបិណ្ឌបាត​បន្តទៅទៀតនេះ​បើ​យោង​តាម​ការ​អោយ​ដឹង​ពី​សមត្ថ​កិច្ច។ មន្ត្រីនគរបាល ការិយាល...Read more
ប៉ូលិសសេដ្ឋកិច្ច ឡុង សំអឿន ក្តោបក្តាប់បទល្មើស៣ខេត្ត ក្នុងការរកលុយជូនលោក យិនប្រសិទ្ធ? មាន​សេចក្តី​រាយ​ការ​ណ៍​មក​ថា មេ​ប៉ូលិស​សេដ្ឋកិច្ច​៣​ខេត្ត មាន​ខេត្តបន្ទាយមានជ័យ សៀមរាប ឧ​ត្ត​រ​មានជ័យ ឈ្មោះ ឡុង សំអឿន ចាប់ផ្តើម​ល្បីឈ្មោះ​ក្តោប​ក្តាប់​បទល្មើស​សេដ្ឋកិច្ច ត្រូវប៉ាន់​ស្រង់ដើម​យ៉ាង​ពេញបន...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      39923នាក់
ម្សិលមិញ    42319នាក់
សប្ដាហ៍នេះ    82256នាក់
ខែនេះ    229529នាក់
ឆ្នាំនេះ   2973833នាក់
សរុប   56572729នាក់
ថ្ងៃទី 06 ខែ 05 ឆ្នាំ 2025 ម៉ោង 21:25