ខ្សឹបដាក់ពាងៈ លោកឃឹម-ប៊ុនសុង អភិបាលខេត្តសៀមរាបចូលចិត្តសន្យាខ្យល់

ដោយៈ សៀមរាប ថ្ងៃទី 28 ខែ 04 ឆ្នាំ 2014 វេលាម៉ោង 12:04 នាទី ចំនួនអានៈ 1514

ក្រុម​ប្រ​ជា​ពល​រដ្ឋ​ដែល​រស់​នៅ​ក្នុង​សង្កាត់​នគរធំ ក្រុង​សៀម​រាប បាន​ធ្វើ​ការ​រិះ​គន់​ថា លោក​ជៀម-កោសេន ប្រ​ធាន​អគ្គី​សនី​ខេត្ត​ និង​លោក​ ឃឹម-ប៊ុន​សុង អភិបាល​ខេត្ត​សៀម​រាប​ បាន​សន្យា​ខ្យល់​មុន​ពេល​បោះ​ឆ្នោត​ថា និង​ធ្វើ​ការ​តភ្ជាប់​បណ្តាញ​អគ្គីសនី​អោយ​ពួក​គាត់​ប្រើ​ប្រាស​អោយ​តែ​គណបក្ស​ប្រ​ជា​ជន​ជាប់​ឆ្នោត​នៅ​អាណត្តិទី​០៥​នេះ។

ប្រ​ជាពល​រដ្ឋ​ខាងលើ​បាន​អោយ​ដឹង​ថា នៅ​ដើម​ខែ​កក្កដា​ឆ្នាំ២០១៣ មុន​ថ្ងៃបោះ​ឆ្នោត​ក្រុម​អគ្គីសនី​ខេត្ត​និង​លោក​អភិបាល​ខេត្ត​សៀម​រាប​ដែល​ទើប​តែ​ឡើង​កាន់​តំ​ណែង​ថ្មី​ បាន​សម្ភោធន៍​កាត់​ខ្មែរ​បូរ និង​ប្រើ​ប្រាស​គ្រឿង​ចក្រ​ខួង​បោះ​បង្គោល​អគ្គី​សនី​នៅ​ភូមិ​អញ្ចាញ សង្កាត់​នគរធំ ក្រុង​សៀម​រាប ដែល​មាន​មន្រ្តី​អ្នក​មុខ​អ្នក​ការឈរ​ហែរ​ហម​អម​ដំ​ណើរ​ ឈរ​តំ​រៀប​ជួរ​អោយ​គេ​ថត​រូប​ទុក​គ្រាន់​បង្អួត​ថ្នាក់​លើ ​និង​ជាលេស​អោយ​ប្រ​ជា​ពល​រដ្ឋ​មាន​ជំនឿ​ដើម្បី​គៀង​គរ​រក​សន្លឹក​ឆ្នោតជូន​គណបក្ស​ប្រ​ជា​ជន​កម្ពុជា តែ​បន្ទាប់​ពី​បោះ​ឆ្នោត​រួច​មក​ទល់​ពេល​នេះ​ជិត​១ឆ្នាំ​ហើយ គេ​មិន​ឃើញ​មាន​អស់​លោក​ខាង​លើ​ត​ភ្ជាប់​បណ្តាញ​អគ្គីសនី​អោយ​ពល​រដ្ឋ​ប្រើ​ប្រាស​ទេ គឺឃើញ​តែ​បង្គោល​ភ្លើង​ដេក​ស្តូក​លើ​ដី​ដដែល។

ការ​សន្យា​ខ្យល់​របស់​មន្រ្តី​ក្រោម​ឱវាត​លោក​នាយក​រដ្ឋ​មន្រ្តី​ ហ៊ុន-​សែន តែង​តែ​កើត​មាន​ឡើង​ជា​និច្ច​នៅ​មុន​ពេល​បោះ​ឆ្នោត​ម្តងៗ តែ​ក្រោម​ការ​បោះ​ឆ្នោត​មន្រ្តី​ក្រោម​ឱវាត​ទាំង​នោះ​គឺ​ជិះ​សេះ​លែង​ដៃ ចង់​អ្នក​ណា​គេ​ជេរ​ថា​យ៉ាង​ណា​ក៏​ពួកគេ​ធ្វើ​ហាក់​គរ​ថ្លង់​មិន​លឺ​មិន​ឃើញ​ មិន​នឹក​ឃើញ​អំ​ពី​ការ​សន្យា​របស់​ខ្លួ​ន​ទាល់​តែ​សោះ ទង្វើ​ទាំង​នេះ​ហើយ​ដែល​ធ្វើ​អោយ​គណបក្ស​ប្រ​ជា​ជន​កម្ពុជា​បាត់​បង់​កៅ​អី​ បាត់​បង់​ប្រ​ជា​ប្រិយ​ភាព​ ធ្វើ​អោយ​ពល​រដ្ឋ​អស់​ជំ​នឿទៅ​លើការ​សន្យា​ខ្យល់​ទាំង​នេះ ដូច​ពាក្យ​ចាស់​មួយ​បាន​ពោល​ថា ˝ពេល​ឈឺ​យក​ដំ​រី​ទៅ​បន់​ តែ​ពេល​ស្រន់​យក​ពង​មាន់​ទៅ​សែន“ តែ​ឥឡូវ​សូម្បី​តែពង​មាន់​ក៏​គេ​មិន​បាន​សែន​ដែរ។​

ពល​រដ្ឋ​ខេត្ត​សៀម​រាប​ធ្វើ​ការ​រិះ​គន់​ថា ចៅ​ហ្វាយ​ខេត្ត​សៀម​រាប​ពី​មួយ​ជំ​នាន់​ទៅ​មួយ​ជំ​នាន់​ ហាក់​អសមត្ថ​ភាព​ក្នុង​ការ​អភិវឌ្ឈន៍ខេត្ត​នេះ​អោយ​បាន​សម្បូរ​សប្បាយ។ បើ​យើង​ក្រឡេក​មើល​ជំ​នាន់​លោក​ ស៊ូ-ភិរិន្ទ​ អភិបាល​ខេត្ត​ចាស់​ដែល​កាន់​តំ​ណែង​ប៉ុន្មាន​ឆ្នាំ​ក្នុង​ខេត្ត​នេះ​ លោក​អភិបាល​ខេត្ត​រូប​នេះ​បាន​ធ្វើ​ការ​លក់​អាគារ​រដ្ឋ​ខ្ទេច​អស់​រហូត​ជំ​លៀស​សាលាខេត្ត​ទៅ​ដាក់​កណ្តាល​ព្រៃរហោរដ្ឋាន​ដ៏​សែន​ស្ងាត់​ច្រ​ងំ​ដែល​មាន​ចម្ងាយ​ជាង​២០​គីឡូ​ម៉ែត្រ​ពី​ក្រុង​សៀម​រាប រួច​និយាយ​យក​លេស​ថា ជា​ការ​អភិ​វឌ្ឈន៍​ដើម្បី​ពង្រីក​ទី​​ក្រុងសៀម​រាប​។

បើ​យើង​ធ្វើ​ការ​ប្រៀប​ធៀប​រវៀង​លោក​ ស៊ូ-ភិរិន្ទ​ និង​លោក​​ ឃឹម-ប៊ុន​សុង ឃើញ​ថា មាន​ការ​ខុស​គ្នា​បន្តិច​បន្ទូច​ដែរ ​ត្រង់ចំ​ណុច​​លោក​ឃឹម​ប៊ុន​សុង​ចេះ​ជួស​ជុល​ផ្លូវ​ដាច់​តិច​តូច​ក្នុង​ក្រុងអោយ​ធ្វើ​ចរាចរណ៍បាន​ស្រួល​​ និង​ចេះដាក់​​ភ្លើង​ពណ៍​លំ​អរ​ទី​ក្រុង​សៀម​រាប​ដែល​មាន​ផ្ទៃ​ដី​ប៉ុន​សំ​បក​ក្តាមនេះ ប៉ុន្តែ​តែ​ពល​រដ្ឋ​រស់​នៅចម្ងាយ​​តែ​២គី​ឡូ​ម៉ែត្រ​ពី​ទី​ក្រុង​នៅ​តែ​ងងឹត​សូន្យ​សុង​ដដែល​។

លោក​នាយក​រដ្ឋ​មន្រ្តី​ ហ៊ុន-សែន​ ធ្លាប់​បាន​ប្រ​កាស​ក្តែងៗ​ថា សូម​អោយ​អង្គភាព​អគ្គី​សនី​គ្រប់​ខេត្ត​ក្រុង​ ធ្វើ​ការ​តភ្ជាប់​បណ្តាញ​អគ្គី​សនី​អោយ​ប្រ​ជា​ពល​រដ្ឋ​នៅ​ជាយ​ក្រុង​បាន​ប្រើ​ប្រាស​ផង​ តែ​ការ​ប្រ​កាស​នេះ​ហាក់​គ្មាន​តំ​លៃ​ គ្មាន​ន័យ​ខ្លឹម​សា​អ្វីទាំង​អស់​ ព្រោះ​មន្រ្តី​ក្រោម​ឱវាត​របស់​លោក​គេ​មិន​គោរព​តាម​ ហើយ​ចេះ​តែ​ឆ្លើយ​ថា ˝បាទ​សម្តេចៗ ខ្ញុំ​និង​ធ្វើ​“ ។

ពល​រដ្ឋ​បន្ត​រិះ​គន់ថា គ្រាន់​តែ​បណ្តាញ​អគ្គី​សនី​​ដែល​បាន​កាត់​ខ្សែ​បូរ​ខួង​បោះ​បង្គោល​ជា​ផ្លូវ​ការ​រួច​ទៅ​ហើយ នៅ​តែ​មិន​ធ្វើ​តាម​​ការ​សន្យា​​ ចុះ​ទំ​រាំ​ការ​ងារ​ធំ​ៗ​ផ្សេង​ៗ​ទៀត​ធ្វើ​ម្តេចនិង​​កើត​ បើ​ការ​ងារ​ប៉ុន​អាចម៌រុយ​ធ្វើ​មិន​កើត​ផង។ ពល​រដ្ឋថា ពួកគាត់​​ច្បាស់​ជា​ចង​ចាំ​ជា​និច្ច​នូវ​ការ​សន្យា​ខ្យល់​របស់​ ប្រ​ធាន​អគ្គីសនី​ខេត្ត​ និង​លោក​អភិបាល​ខេត្ត​រូបនេះ។ ពល​រដ្ឋ​ចង់​ដឹងថា តើ​បន្ត​ទៅ​ទៀត​លោក​ ឃឹម-ប៊ុន​សុង និង​លោក​ ជៀម​-កោសេន​ នៅ​មាន​សន្យា​ខ្យល់​អ្វី​ទៀត?​  ពួកគាត់​កំ​ពុង​រង​ចាំ​មើល​៕ ដោយ៖ នាយ​ពាង

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

រឿងទុំទាវ (មានវីដេអូ)   អាន4172ដង លោក ប៉ូ ប៉េអឹមស្រុកស្វាយលើកាងនិងរតការឈើក្រញូងយូរឆ្នាំតែថ្នាក់លើធ្វើមិនដឹង   អាន1795ដង សេចក្តីជូនដំណឹង   អាន2529ដង ព្រៃឈើ សួនឧទ្យានជាតិវរៈជ័យរងការកាប់បំផ្លាញដោយមាន​ការ​បើក​ភ្លើង​ខៀវ​ពី​សមត្ថកិច្ច   អាន1568ដង ស្ត្រីម្នាក់ត្រូវបានឃាត់ខ្លួនបន្ទាប់ពីសមត្ថកិច្ចរកឃើញប៊ីចេញក្លែងក្លាយ១៨តោន   អាន1767ដង ចំនួន​ប្រជា​ជន​កម្ពុជា​តិច​ជាង ស៊ីម​កាតទូរស័ព្ទ   អាន1701ដង លោក យូសុធា ប្រធានប៉ុស្តិ៍ ច្រកដាក់ដាំ ល្បីឈ្មោះប្រព្រឹត្តអំពើពុករលួយពាក់ព័ន្ធទំនិញឆ្លង?...    អាន2501ដង ប្រធានមន្ទីរបរិស្ថានខេត្តបើកដៃអោយរថយន្ត ដឹកដីខ្សាច់ដឹកហូរទឹកធ្លាក់ពេញថ្នល់និងមិនគ្រប?...    អាន1912ដង ហុក ប៊ុនធឿនហៅស្មី ខ្លាំងខាងរត់ការឈើផ្អើលខេត្តសៀមរាប   អាន1529ដង កូនប្រុស​ស្នងការ​នគរបាល​ខេត្តកណ្តាល បាញ់ផ្អើលក្រុងតា​ខ្មៅ​គ្មាន​អ្នក​ហ៊ានចាប់   អាន1543ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
ពលរដ្ឋសហគមន៍កាណូតទេសចរណ៍ឃុំកំពង់ភ្លុគលើកគ្នាមកតវ៉ាថា ក្រុមហ៊ុនស៊ូជីងនៅតែមិនគោរព សជណ របស់រដ្ឋាភិបាល ដោយអោយបុគ្គលិកព្យាយាម មកដាក់បញ្ជរលក់សំបុត្រដដែល ប្រ​ជា​ពល​រដ្ឋ​២៥០គ្រួសា នៅ​ឃុំ​កំពង់ភ្លុគ បាន​លើក​គ្នា​មក​តវ៉ានៅ​ចំ​ណុច​ភូនិ​កំ​​ពង់​ថ្កូវ ឃុំ​មាន​ជ័យ​ ស្រុក​បាន​សាទបាគង តាំង​ពី​ម៉ោង​៩ព្រឹក​រហូត​ដល់​ល្ងាច​ថ្ងៃទី១០ ខែ​មិ​ថុ​នា​ ឆ្នាំ២០១៥ ដោយពួកគាត់...Read more
លោកព្រះរាជអាជ្ញារង លី សុផាណា ពុំទាន់សម្រេចចោទ ឬ មិនចោទប្រកាន់ លោក កឹម សុខា នៅ ឡើយទេ តុលាការ​បាន​ចំណាយពេល​ជាង​៥​ម៉ោង ពោល​គឺ​ចាប់ពី​ម៉ោង​៨​និង​៣០​នាទី ក្នុង​ការសាកសួ​រលោក កឹម សុខា អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ក្នុង​សំណុំរឿង ញុះញង់​ឱ្យ ប្រព្រឹត្ត​បទ​ឧក្រឹដ្ឋ ឬ ប្រព្រឹត្ត​អំពើ​បង្កឱ្យម...Read more
លោក បូរ-គុណ មេគយច្រកភ្នំដី ត្រូវបានអាជ្ញាធរខេត្តទុកពេល១សប្តាហ៍អោយកាយដីចេញពីមាត់ស្ទឹងអោយអស់ សេច​ក្តីរាយការណ៍​មួយបាន​អោយ​ដឹងថា ​លោក ​បូរ​-គុណ ​មេ​គយ​ច្រក​ភ្នំ​ដី ​ដែលបាន​​ចាក់ដី​រំលោភ​យក​ដី​មាត់​ស្ទឹង​សែ​សិន ដែល​មា​​បណ្តោយ​ប្រវែង​៤៥​ម៉ែត្រ និង​ទទឹង​១០​ម៉ែត្រ ​ត្រូវ​បាន​លោក​អភិបាល​ខេត្ត​បន្ទាយ...Read more
តុលាការកោះហៅ សួន សេរីរដ្ឋា ចូលរួមសវនាការ ថ្ងៃ១៨ កញ្ញា ករណីញុះញង់ដើម្បីផ្តួលរំលំរដ្ឋាភិបាល លោក សួន សេរី​រដ្ឋា ប្រធាន​ចលនា​អំណាច​ពលរដ្ឋ​ខ្មែរ ត្រូវបាន​តំណាង​អយ្យការ អម​សាលាដំបូង​រាជធានី​ភ្នំពេញ ចេញ​ដីកា​កោះហៅ​ឲ្យចូល​រួម​សវនាការ នៅ​ថ្ងៃ​ទី​១៨ ខែ​កញ្ញា ឆ្នាំ​២០១៤​ខាងមុខនេះ ក្រោម​ការចោទប្រកាន់​...Read more
វិបត្តិរដ្ឋអ៊ីស្លាម: លោកអូបាម៉ាបាននិយាយថាការគំរាមកំហែងរបស់សហរដ្ឋអាមេរិកមិនអាចប៉ាន់ស្មានបានឡើយ លោកប្រធានាធិបតីបារ៉ាក់អូបាម៉ាបានទទួលស្គាល់ថាទីភ្នាក់ងារសហរដ្ឋអាមេរិកមិនអាចប៉ាន់ស្មានបានឡើយពីការគំរាមកំហែងដែលបានចោទដោយក្រុមបះបោរអ៊ីស្លាមក្នុងប្រទេសស៊ីរីនោះទេ។ នៅក្នុងបទសម្ភាសទូរទស្សន៍ស្មោះត្រង់គាត់បានន...Read more
លោក ញ៉ឹម ស៊ីវ័ន្ត នាយសង្កាត់រដ្ឋបាលជលផលជីក្រែង កំពុងបើកដៃអោយអ្នករកស៊ីដាក់ឆ្នុកក្នុងដែនគ្រប់គ្រងរបស់ខ្លួម ការ​​ចិញ្ចឹម​ត្រី​ឆ្ដោរល្មើស​ច្បាប់​ច្រើន​ហួសប្រមាណ ​ធ្វើអោយ​មាន​តម្រូវការ​ត្រី​ល្អិត​យកមក​ធ្វើ​​ជា​ចំណី​ត្រីឆ្តោរ​ទាំង​នោះ​​ច្រើនឡើងៗ​ ដោយ​ការ​ប្រើ​ឧបករណ៍​​​នេសាទ​ចាប់​យក​​ត្រី​ល្អិត​ច្រើនជាងគេ​ក្នុង...Read more
សមត្ថកិច្ចចំរុះបង្ក្រាបរបាំងសាច់៣៧០០ម៉ែត្រលបលូ៣២មាត់ និងឃាត់ខ្លួនមនុស្ស៥នាក់ លបលូសាច់អួនទំនើប៣២មាត់ និងរបាំងសាច់អួន៧កន្លែង ប្រវែង៣៧០០ម៉ែត្រ ឡុកមួយចំនួន​ទៀត ត្រូវបានលោក ឯក ស៊ុនរស្មី ដឹកនាំសមត្ថកិច្ចចម្រុះ និងប្រជាពលរដ្ឋស្ម័គ្រចិត្តនៅក្នុងសហគមន៍​នេសាទ​ចុះ​បង្រាបបទ​ល្មើសដាក់របាំង...Read more
លោក ចាន់សុផល ចៅហ្វាយខេត្តបាត់ដំបងឆ្លើយថា ក្តាប់មិនជុំចំពោះអាជីវកម្មថ្មកែវលើភ្នំ១៥០ ការធ្វើ​អាជីវកម្ម​ថ្មកែវ នៅ​ចំណុច​ជួរ​ភ្នំ​១៥០ ស្ថិតនៅ​ក្បែ​វត្ត​គិរី​សិលា​កែវ ក្នុងភូមិ​អន្លង់​ស្វាយ ឃុំ​តា​គ្រាម ស្រុក​បាណន់ ខេត្តបាត់ដំបង ដែល​ក្តោប​ក្តាប់​ដោយ​លោក​ឧកញ៉ា​ដ៏​វ័យក្មេង​ម្នាក់ ប្រចាំខេត...Read more
ជនសង្ស័យ៣នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ពាក់ពន្ធ័ករណីជួញដូរគ្រឿងញៀន ក្រុម​ជនសង្ស័យ​៣​នាក់ មាន​០២​នាក់​ប្រើប្រាស់ ម្នាក់​ជួញដូរ​គ្រឿងញៀន ត្រូវបាន​កម្លាំង​នគរបាល​ស្រុក​មង្គល​បូរី ធ្វើការ​ឃាត់ខ្លួន​ក្រោយ​ពី​រកឃើញថា ពួកគេ​បាន​ធ្វើ​សកម្មភាព​លក់​ចែកចាយ​គ្រឿងញៀន និង​ដកហូត​បា...Read more
លោកសង្ឃយួន១អង្គដើរបិណ្ឌបាទផ្តេសផ្ទាស ត្រូវបានសមត្ថកិច្ចហៅមកធ្វើកិច្ចសន្យា នគរបាល​ការិយាល័យ​អន្តោរប្រវេសន៍​នៃស្នងការខេត្តសៀមរាប​បានធ្វើការ​ហៅសង្សជនជាតិយួន១អង្គរ មកធ្វើកិច្ច​បញ្ឈប់លែង​អោយ​ដើរបិណ្ឌបាត​បន្តទៅទៀតនេះ​បើ​យោង​តាម​ការ​អោយ​ដឹង​ពី​សមត្ថ​កិច្ច។ មន្ត្រីនគរបាល ការិយាល...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      38471នាក់
ម្សិលមិញ    42319នាក់
សប្ដាហ៍នេះ    80804នាក់
ខែនេះ    228077នាក់
ឆ្នាំនេះ   2972381នាក់
សរុប   56571277នាក់
ថ្ងៃទី 06 ខែ 05 ឆ្នាំ 2025 ម៉ោង 20:34