ប៉េអឹមខេត្តបញ្ជូនខ្លួនជនដៃដល់៧នាក់ជាកម្មកររោងម៉ាស៊ីនទឹកកកឈូករដ្ឋ ពីបទហឹង្សាដោយចេតនាទៅតុលាការ

ដោយៈ រ៉េត ខេត្តសៀមរាប ថ្ងៃទី 02 ខែ 04 ឆ្នាំ 2016 វេលាម៉ោង 06:10 នាទី ចំនួនអានៈ 1517

កាលរិយាល័យព្រហ្មទណ្ឌ​អាវុធ​ហត្ថ​ខេត្ត​សៀមរាប​បាន​បញ្ជូន​ជន​ដៃ​ដល់​០៧​នាក់ដែល​បាន​ប្រើ​ហឹង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់​ទោស​ ​ទៅ​សាលា​ដំ​បូង​ខេត្ត​សៀមរាប​នៅ​រសៀល​ថ្ងៃទី០២ ខែមេសា ឆ្នាំ២០១៦នេះ។

សូម​រំលឹក​ថា នៅ​យប់​ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៦​វេលាម៉ោង១១ មាន​ក្រុង​ជន​ដៃដល់​មួយក្រុមមាន​គ្នា​០៧​នាក់​ ​ជិះ​រថ​យន្ត​ម៉ាកហៃលេនដឺ​ពណ៍​ខ្មៅពាក់​ស្លាកលេខភ្នំពេញ 2K-6261 ទៅ​ពួនស្ទាក់​វាយ​បុរស់​វ័យ​៣៧​​​ឆ្នាំ​ម្នាក់​ ឈ្នោះ​ ឈួរលាង អោយ​រង​របួស​ស្ទើ​តែ​ស្លាប់​ស្ថិត​​នៅ​ចំនុច​ភូមិ​វត្ត​ដំ​ណាក់ សង្កាត់​សាលាកំរើក ក្រុង​សៀមរាប (ខាងត្បូងឈាង​ខាង​លិច​សាលារៀន​វិទ្យា​ល័យ​អង្គរ) ចម្ងាយ​តែ​ប្រហែល​១០ម៉ែត្រ​ពី​ផ្ទះ​ជន​រង​គ្រោះ​ ខណៈជន​រង​គ្រោះ​ជិះ​ម៉ូតូចេញ​ពី​ផ្ទះ​របស់​ខ្លួន។

ការិយាល័យ​ព្រហ្មទណ្ឌ​អាវិធ​ហត្ថ​ខេត្ត​សៀមរាប​បាន​អោយ​ដឹង​ថា ដោយ​មាន​ការ​រាយ​ការ​ពី​ប្រ​ជា​ពល​រដ្ឋ​នៅ​ក្បែរនោះ​ថា មាន​ការ​ប្រើ​អំ​ពើ​ហឹង្ស​ដោយ​ចេតនាទើប​កម្លាំ​ម៉េអឹម​ខេត្ត​បាន​ចុះ​ទៅ​បង្ក្រាប​ ហើយ​បាន​ដក​ហូត​បាន​ដំ​បង​ឈើ​ជ្រុង​០១ដើមប្រវែង​ជិត​១ម៉ែត្រ​ជា​វត្ថុតាង និង​ឃាត់​ខ្លួន​ជន​សង្ស័យ​០៧​នាក់​យក​មក​សាក​សួរ​កសាង​សំ​ណុំរឿង​បញ្ជូន​ទៅ​តុលាការ​ខេត្ត​សៀម​រាប​នៅរសៀល​​ថ្ងៃទី០២នេះ ខែមេសា ឆ្នាំ២០១៦។ ​សមត្ថ​កិច្ច​បាន​បង្ហើបទៀត​​ថា មូលហេតុឈានដល់​​ព្រួត​គ្នា​ប្រើ​ហឹង្ស​លើ​ជន​រង​គ្រោះ​បែប​នេះ អាច​ជារឿងគំនុំ ព្រោះ​កាលពីជាង១ឆ្នាំមុន ខាង​ក្រុម​ជន​ដៃ​ដល់​បាន​យក​សំ​រាមដែល​មាន​ក្លិន​ស្អុយដែល​ជា​កាក​សំ​ណល់​របស់​រោង​ម៉ា​ស៊ី​ទឹក​កក ដែល​មាន​យី​ហោ​ឈ្មោះថា ឈូករដ្ឋ ​​ទៅ​ចាក់​មុខ​ផ្ទះ​ជន​រង​គ្រោះ​ ទើប​ធ្វើឱ្យ​មាន​​ការ​ឈ្លោះ​ទាស់ទែងប្តឹង​ប្តល់​គ្នាដល់​ប៉ុស្តិ៍​ប៉ូលីស​ក្នុង​សង្កាត់​សាលាកំ​រើក ម្តងរួច​ទៅ​ហើយ។ សមត្ថ​កិច្ច​បាន​បន្ថែម​ថា ក្រុម​ជន​ដៃដល់​បាន​សារភាពថា ពួក​គេ​វាយ​មនុស្ស​ច្រឡំ តាម​ពិត​ពួក​គេ​មាន​បំ​ណង​វាយ​ លោក តឹក​សារ៉ាវី ដែល​ជា​ប្អូន​ថ្លៃជន​រង​គ្រោះ​នោះទេ។

យោងតាម​របាយការណ៍របស់​សមត្ថ​កិច្ច​បាន​អោយ​ដឹងថា ជនសង្ស័យទាំង០៧​នាក់នោះមាន៖ ទី១/ ឈ្មោះ គង់ លីនិច ភេទប្រុសអាយុ៣១ឆ្នាំមុខរបរបើកឡានដឹកទឹកកក មានទីលំនៅភូមិកញ្ចំ ឃុំកញ្ចំ ស្រុកពារាំង ខេត្តព្រៃវែ់ង បច្ចប្បន្នរស់នៅភូមិសាលាកំរើក សង្កាត់សាលាកំរើក ក្រុងសៀមរាប។ ទី២/ ឈ្មោះ សុខ សុទ្ធា ហៅ ម៉ៅ ភេទប្រុសអាយុ៣០ឆ្នាំមុខរបរដឹកទឹកកក មានស្រុកកំណើត នៅភូមិកញ្ចំ ឃុំកញ្ចំ ស្រុកពារាំង ខេត្តព្រៃវែ់ង បច្ចប្បន្នរស់នៅភូមិសាលាកំរើក សង្កាត់សាលាកំរើក ក្រុងសៀមរាប។ ទី៣/ ឈ្មោះ ឡឺ គឹមចេន ភេទប្រុស អាយុ៣៤ឆ្នាំមុខរបរកម្មកររោងចក្រទឹកកកឈូករ័ត្ន មានស្រុកកំណើត នៅភូមិកញ្ចំ ឃុំកញ្ចំ ស្រុកពារាំង ខេត្តព្រៃវែ់ង បច្ចប្បន្នរស់នៅភូមិជ្រាវ សង្កាត់ជ្រាវ ក្រុងសៀមរាប។ ទី៤/ ឈ្មោះ សៀន ប៊ុនធី ភេទប្រុសអាយុ១៧ឆ្នាំមុខរបរកម្មកររោងចក្រទឹកកកឈូករ័ត្ន មានស្រុកកំណើត នៅភូមិកញ្ចំ ឃុំកញ្ចំ ស្រុកពារាំង ខេត្តព្រៃវែ់ង បច្ចប្បន្នរស់នៅភូមិស្លក្រាម សង្កាត់ស្លក្រាម ក្រុងសៀមរាប។ ទី៥/ ឈ្មោះ គង់ ចាន់ថា ភេទប្រុសអាយុ៣៨ឆ្នាំមុខរបរលក់ទឹកសុទ្ធមានស្រុកកំណើត នៅភូមិកញ្ចំ ឃុំកញ្ចំ ស្រុកពារាំង ខេត្តព្រៃវែ់ង បច្ចប្បន្នរស់នៅភូមិសាលាកំរើក សង្កាត់សាលាកំរើក ក្រុងសៀមរាប។ ទី៦/ ឈ្មោះ ផាន់ សុវណ្ណនី ភេទប្រុសអាយុ២៧ឆ្នាំ មុខរបរជាងជួសជុលទូរស័ព្ទដៃ រស់នៅភូមិសាលាកន្សែង សង្កាត់​ស្វាយ​ដង្គំ ក្រុងសៀមរាប។ ទី៧/ ឈ្មោះ យ៉ង់ ចិន្តា ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរ បើកឡានដឹកទឹកកក មាន​ស្រុក​កំ​ណើតនៅភូមិកញ្ចំ ឃុំកញ្ចំ ស្រុកពារាំង ខេត្តព្រៃវែ់ង បច្ចប្បន្នរស់នៅភូមិសាលាកំរើក សង្កាត់សាលាកំរើក ក្រុងសៀមរាប។

លោក ឈួរលាង ជនរង​គ្រោះ​បាន​អោយ​អ្នក​យក​ព័ត៌មាន​យើង​ដឹងថា លោក​បាន​ជិះ​ម៉ូតូចេញ​ពី​ផ្ទះ ដែល​មាន​អាស័យ​ដ្ឋាន​ខាងលើបាន​ប្រ​ហែល​តែ​ជាង​១០ម៉ែត្រ ស្រាប់​មាន​មុស្ស​ប្រុស​ជិត​១០​នាក់​រត​សំ​ដៅ​មក​វាយ​លោក​តែម្តង ដោយ​ពួកគេ​ខ្លះ​ប្រើ​កណ្តាប់​ដៃ​ ឯខ្លះ​គេ​ប្រើ​ដំបង។ ភ្លាម​នោះ​លោក​បាន​ស្រែក​ហៅ​បង​ប្អូន​សាច់​ញាតិ​អោយ​ជួយ ទើប​ប្អូន​ថ្លៃរបស់​លោក​រត​ទៅ​ដេញ​ចាប់​ជន​ដៃដល់​​ តែ​ចាប់​មិន​បាន​ពួកគេ​បាន​រត​ឡើង​ឡាន​ហៃ​ឡេន​ដឺ​ខាង​លើ​បើក​ទៅ​បាត់។ លោក ឈួរលាង​ បាន​បន្ត​ថា​ពេល​នោះ​ងងឹតមុខ​សន្លប់​ទើប​បង​ប្អូន​សាច់​ញាតិជូន​ទៅ​សង្គ្រោះបន្ទាន់​នៅ​ឯមន្ទ្រីរពេទ្យ។ លោក ឈួរលាង បាន​អោយ​ដឹង​បន្ថែមនៅ​រសៀល​ថ្ងៃទី​០១​ថា លោក​បាន​អោយ​បង​ប្រុសរបស់​លោក ទៅ​ដាក់​ពាក្យ​បណ្តឹង​នៅ​ឯប៉េអឹម​ខេត្តសៀមរាប ពីបទ​​ហិង្សាដោយ​ចេតនា មាន​ស្ថាន​ទំ​ងន់​ទោស ដោយ​ទាមទាសំណង​ជាទឹក​ប្រាក់​ចំ​នួន​១ម៉ឺនដុល្លារអាមេរីក ហើយ​សូម​អោយ​សមត្ថ​កិច្ច​ផ្តន្ទាទោសជន​ដៃដល់​ទៅ​តាម​ផ្លូវ​ច្បាប់​ផង។

លោក តឹក​សារ៉ាវី ត្រូវ​ជាប្អូថ្លៃជន​រង​គ្រោះខាងលើ​បាន​អោយ​ដឹងថា នៅ​ពេល​បងថ្លៃលោកចេញ​ម៉ូតូពី​ផ្ទះមិន​បាន​១០​ម៉ែត្រ​ផង​ស្រាប់​លឺ​សំ​លេង​ស្រែក​អោយ​ជួយផង​ ភ្លាម​នោះ​លោក​បាន​រត​ទៅ​ដល់​ឃើញ​មនុស្ស​ជិត​១០​នាក់​ប្រ​ដាប់​ដោយ​ដំ​បង​កំ​ពុង​ព្រួត​វាយ​បង​របស់​លោក​ដែល​កំ​ពុង​ដួល​ដេក​លើដី។ លោក​វី​បន្តថា ពេល​ក្រុម​ជន​ដៃ​ដល់​ឃើញ​លោក​រត​ទៅជួយ​បង​លោក​​ ​ពួកក្រុមជន​​ដៃ​ដល់​បែក​វ៉ូង​ប្រសេក​ប្រ​សាច ហើយ​លោក​បាន​រត​តាម​ចាប់​ជន​ដៃដល់​២នាក់​ក្នុង​ចំ​ណោម​នោះ តែ​បែជាមាន​ជន​ដៃ​ដល់​បី​បួន​នាក់​ផ្សេង​ទៀត​មក​ព្រួត​វាយ​បង​របស់​លោក​បន្ថែមនៅ​មុខ​ផ្ទះម្តង​ទៀត​​ ឃើញ​ហេតុ​ការ​ណ៍​ដូច្នេះលោក​រត​បក​មក​ជួយ​បង​វិញ​ តែ​ក្រុម​ជន​ដៃ​ដល់​បាន​នាំ​គ្នា​រត​ឡើង​ឡាន​បើក​ចេញ​ទៅ​បាត់។

នៅ​រសៀល​ថ្ងៃទី០២នេះ​អ្នក​យក​ព័ត៌មាន​យើង​ពុំអាច​សុំ​ការ​បំ​ភ្លឺ​ពីលោក ​ព្រះ​រាជអាជ្ញារង និងលោក​​ចៅ​ក្រម​ស៊ើប​សួរ​ដែល​ទទួល​រឿង​ក្តី​នេះ​បាន​ទេ តែ​ប្រ​ភព​ពី​មន្ត្រី​ប៉ែអឹម​ខេត្ត​បាន​អោយ​ដឹងថា ជន​សង្ស័យទាំង០៧​នាក់​បាន​បញ្ជូន​យក​ទៅ​ផ្ញើ​នៅ​កង​រាជ​អាវិធហត្ថ​ខេត្ត​វិញសិន។

អ្នក​យក​ព័ត៌មាន​យើង​ក៏ពុំអាច​សុំ​ការ​បំភ្លឺ​ពី​ថៅ​កែ​រោង​ម៉ាស៊ីន​ទឹក​កកយី​ហោ ឈូគរដ្ឋ​ បាន​ដែរ​ព្រោះ​មិន​មាន​លេខ​ទូរស័ព្ទ​សំ​រាប់​ធ្វើ​ការ​ទំ​នាក់​ទំ​នង ពាក់​ព័ន្ធ​ករណី​ក្រុម​កម្ម​ករ​រោង​ម៉ាស៊ីន​ទឹក​កកនេះនាំ​គ្នា​ទៅ​ប្រើ​ហឹង្សា​លើ​ជន​រង​គ្រោះខាង​លើ។

គេសង្កេតឃើញថា ក្រោមការដឹកនាំរបស់លោក ប៉ោវណ្ណនិត មេប៉េអឹម​ខេត្តសៀមរាប និង​មន្ត្រី​ក្រោម​ឧវាត​របស់​លោក បទល្មើសមួយ​ចំ​នួន​កំពុង​តែត្រូវ​បាន​បង្គ្រាប​ជាហូរហែគួរអោយ​កត់​សម្គាល់៕ ដោយ​៖ ផ្លុង រ៉េត (កម្ពុជាសុវណ្ណភូមិ និង​ធ្វើ​ព័ត៌មាន​ស៊ើប​អង្កេត​មួយក្នុង​ករណី​ការ​ប្រើហឹង្សាខាងលើ សូម​រងចាំអាន)

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

ជនសង្ស័យ៤នាក់ត្រូវបានដោះលែងឲ្យនៅក្រៅឃុំបណ្តោះអាសន្ន   អាន1570ដង គំន​សំរាម​ស្អុយ​រលួយ​តាម​ដង​ផ្លូវក្បែរ​ច្រ​មុះ​មន្ទី​បរិស្ថាន​មើល​មិន​ឃើញ    អាន1450ដង សមត្ថកិច្ចចំរុះ ចុះបង្រ្កាបទីតាំងស្កុកឈើរបស់ជនជាតិយួន២កន្លែងធំៗនៅក្រុងបានលុង   អាន2132ដង ឧកញ៉ា ឌីឌុក និងក្រុមហ៊ុន សំអឿនសុវណ្ណ កំពុងសហការគ្នាដំឡើងម៉ាស៊ីនអារឈើខ្នាតយក្ស ហើយប្រកាស...    អាន1644ដង ពលរដ្ឋភ័យស្លនស្លោស្មានថាសង្គ្រាមលោកលើកទី៣កើតឡើងព្រោះស្នូរបាញ់កាំជ្រូចឡើងរញ្ជួយដី   អាន1452ដង បុរសអាយុ៦៩ឆ្នាំម្នាក់ត្រូវអធិការនគរបាលស្រុកអន្លង់វែងចាប់ខ្លួនដោយមិនដឹងមូលហេតុ   អាន1576ដង អគ្គីភ័យឆាប​ឆេះផ្ទះប្រជាពលរដ្ឋ៤០-​៥០ខ្នងបណ្តាល​អោយ​មនុស្ស៧នាក់រង​របួស   អាន1587ដង ថៅ​កែ ​សុ​ង ចា​ក់​ដីលុប​ស​មុទ្រ​ដោយ​ខុ​សច្បាប់​ប្រើ​ឈ្មោះ​អ្នក​ធំផុ​តលេ​ខកា​ង   អាន1576ដង iPhone 6 និង iPhone 6plus បង្ហាញខ្លួនលើទីផ្សារហើយ   អាន2827ដង សមត្ថកិច្ចផ្ទុះអាវុធជាង១០គ្រាប់ពេលចុះបង្ក្រាបគ្រឿងញៀន   អាន1971ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
តំណាងរាស្ត្រ​បក្ស​សង្គ្រោះ​ជាតិ​មណ្ឌល​សៀម​រាម ប្រាប់លោក​​ហ៊ុន ម៉ា​នី​​ ​ឲ្យដូរ​​ខ្លោងទ្វារ​​អង្គ​រ​សង្ក្រាន​​ចេញ អ្នក​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​មណ្ឌល​សៀម​រាម លោក​ អ៊ុំ សំអាន បានប្រាប់ ឲ្យលោក​ ហ៊ុន ម៉ា​នី ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា និងជាអ្នកតំណាងរាស្ត្រគណបក្ស ប្រជា ជនកម្ពុជា នឹងជា កូនប្រ...Read more
ជំនួញឈើប្រណិតប្រភេទធ្នុងកំពុងសម្រុកដឹកជញ្ជូនទៅលក់នៅប្រទេសវៀតណាម តាមច្រកទ្វារព្រំដែនស្រុកអូរយ៉ាដាវ ឡេថាញ់ ជំនួញឈើប្រណិតប្រភេទធ្នុងកំពុងសម្រុកដឹកជញ្ជូនយ៉ាងគំហុកអាណាធិបតេយ្យទៅប្រទេសវៀតណាមតាមរយៈរថយន្តសាំយ៉ុង និងរថយន្តស៊េរីទំនើបដូចជា លុច្សស៊ីស បាឡែន ធុនត្រា ឡង់គ្រីស័រ ហាយឡែនដ័រជា...Read more
លោក នូ-ស៊ីថា ចាយលុយរាប់ម៉ឺនដុល្លារទិញតំណែងមេគយខេត្តត្បូងឃ្មុំសម្រេចដូចបំណង កន្លងមក​លោក នូ ស៊ីថា គឺជា​មន្ត្រី​មួយ​រូប ដែល​ថ្នាក់លើ​ចាត់តាំង​ឱ្យទៅ​ធ្វើ​ជា​ប្រធាន គយ​ប្រចាំ​ច្រក​ដូង ៧​ដើម នៃ​ស្រុក​មេមត់អំឡុងពេល​នោះ លោក នូ ស៊ីថា បាន​យក​តួនាទី​របស់​ខ្លួន​ទៅ​ប្រើប្រាស់ ដើម្បី​ទាញយ...Read more
ព្រះរាជអាជ្ញារ ព្រមានចាត់វិធានការលើអាជីវកម្ម ព្យាបាលមាត់ធ្មេញ ក្រោយរកឃើញថាអាជីវកម្មនេះ ភាគច្រើនគ្មានច្បាប់ លោក ជា សុភ័ក្ត្រ ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត​រតនគីរី បាន​ដឹកនាំ​កម្លាំង​គណៈកម្មការ​សុខាភិបាល​ថ្នាក់​ខេត្ត ចុះ​ត្រួតពិនិត្យ​ច្បាប់​កន្លែង​ធ្វើ​អាជីវកម្ម ព្យាបាល​ដាក់​ធ្មេញ និង​ធ្វើ​ការផ្អាក ធ្វើ​អ...Read more
ចាប់រំលោភមិនបានសម្រេចវៃសន្លប់រួចអូសទន្លាក់ទឹកស្ទឹង សមត្ថកិច្ច​កំពុងសួរចម្លើយជនល្មើស យោងតាម​ប្រ​ភព​ព័ត៌មាន​បាន​អោយ​ដឹងថា នៅ​ព្រឹក​ថ្ងៃទី១២​ ខែវិច្ឆកា ឆ្នាំ២០១៥នេះ សមត្ថ​កិច្ច​ក្រុង​បាត់​ដំ​បង​​​ចាប់​បាន​ជន​សង្ស័យ ​​​ដែលបាន​​ចាប់​ខ្លួន​នាង​ក្រមុំ​អាយុ​១៨ឆ្នាំ ​កំពុង​លាង​សណ្តែកនៅ​​ផ្ទះ​...Read more
ឧញ្ញាសេះហោះម្នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លូនបញ្ជូនទៅតុលាការ ចៅ​ក្រមសាលាដំបូងខេត្តរតនគិរី លោក ស្រីជ័យ មាលា បានចេញដីការ​ឃាត់ខ្លួន​បុរស​ម្នាក់​ដែល​តាំង​ខ្លួន​ជា​ឧកញ៉ា។​ ការឃាត់ខ្លួនជន​សង្ស័យនេះដោយកម្លាំងកងរាជ​អាវុធហត្ថមូល​ដ្ឋាន​ក្រុង​បាន​លុង នៅ​...Read more
សំលេងម៉ាស៊ីនភ្លើងលាន់លឺកងរំពងនៅមុខប្រាសាទអង្គរវត្ត (មានវីដេអូ) តំ​បន់​រម្យ​ណី​យ​ដ្ឋាន​វប្ប​ធម៌​ធម្ម​ជាតិ​អង្គរ​វត្ត​ ដែល​ជាកន្លែង​​គោរព​បូរ​ជា​ និង​ជា​ទីកម្សាន្ត​របស់​ភ្ញៀវ​​ទេស​ចរណ៍ជាតិ​ និង​អន្ត​រជាតិ ត្រូវ​បាន​គេ​រំ​ខាង​ដោយ​សូរ​សំ​លេង​ម៉ាស៊ីន​ភ្លើង​លាន់​លឺ​កង​...Read more
ឆ្លងដែនទៅឆក់ខ្សែកនៅស្រុកថៃ ត្រូវតម្រួតថៃចាប់បញ្ជួនទៅអោយដេកគុគ ស្រ្តីជនជាតិថៃម្នាក់ត្រូវ​បាន​បុរស់ជនជាតិខ្មែរ​ ឆ្លងដែនទៅឆក់​ខ្សែក​ នៅវេលា​ម៉ោង​៨:២៥​នាទី ព្រឹក​ថ្ងៃ​ទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០១៤ នៅ​ចំណុច​ផ្សារ​ថៃ ស្ថិតនៅ​ភូមិ​សូន្យ​សាន ឃុំ​តាប់​ថៃ ស្រុក​តាប់​ប្រា​យ៉...Read more
ម្តាយបង្កើតរបស់តារាចម្រៀងល្បីឈ្មោះ សុគន្ឋនីសា ត្រូវបានសមត្ថកិច្ចចាប់ខ្លួនពីបទឆបោក ស្ត្រី​ម្នាក់វ័យ​ចំណាស់​ម្នាក់​​ដែល​គេ​អះអាងថា​ជា​ម្តាយបង្កើតរបស់​​តារាចម្រៀង​ល្បីឈ្មោះ សុគ​ន្ឋ នីសា ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន​យោងតាម​ដីកា​បញ្ជា​ឲ្យ​ចូលខ្លួន​របស់លោក អ៊ុំ សុភ​ក្តិ ព្រះរាជអាជ្ញារង​...Read more
អភិបាល​ខេត្ត​បន្ទាយមានជ័យ​ ព្រមាន​ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​ពី​ភាពមិនច្បាស់លាស់​ការងា​រ មិន​ដែល​មក​ធ្វើការ​រវល់​នៅតែ​ភ្នំពេញ​ ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​បន្ទាយមានជ័យ លោក ជុង ឡឹម បាន​រង​ការ​អា​មាស​យ៉ាងខ្លាំង ក្នុង កិច្ចប្រជុំ​មួយ ត្រូវបាន​លោក គោ​ស៊ុំ សារឿ​ត អភិបាលខេត្ត​ព្រមាន​ពី​រឿង​អសកម្ម​មួយចំនួន​នៅក្នុង​មន្ទីរ ក្រៅពីនេះ​ក...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      735នាក់
ម្សិលមិញ    6678នាក់
សប្ដាហ៍នេះ    7423នាក់
ខែនេះ    114501នាក់
ឆ្នាំនេះ   2572404នាក់
សរុប   51932330នាក់
ថ្ងៃទី 14 ខែ 05 ឆ្នាំ 2024 ម៉ោង 06:21