បរិយាយថ្ងៃនេះ៖ ពលរដ្ឋនៅខេត្តសៀមរាបចង់អោយរដ្ឋាភិបាលដកប្រាសាទអង្គរវត្តពីក្រុមហ៊ុនឯកជនមកជាសម្បត្តិរដ្ឋវិញ

ដោយៈ រ៉េត ខេត្តសៀមរាប ថ្ងៃទី 20 ខែ 02 ឆ្នាំ 2015 វេលាម៉ោង 05:38 នាទី ចំនួនអានៈ 2230

នៅ​គ្រប់​ទិសទីក្នុង​ទឹក​ដី​ខេត្ត​សៀមរាប​គេ​សង្កេត​ឃើញ​ថា មាន​ប្រ​ជា​ពល​រដ្ឋ​ខ្មែរ​ភាគ​ច្រើន​មាន​ការ​រអូ​រទាំ​រិះគន់​​ដល់​រាជ​រដ្ឋា​ភិបាលកម្ពុជា​​ថា មិន​គួរ​យក​ប្រាសាទ​អង្គរ​វត្ត​ដែល​មាន​ចំ​ណូល​ក្រាស​ក្រែលជា​ង​គេ​ក្នុង​វិស័យ​ទេសចរណ៍នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ទៅ​កុងត្រា​អោយ​ក្រុម​ហ៊ុន​ឯក​ជន​ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា ជាក្រុម​ហ៊ុន​របស់​លោក ឧកញ្ញាសុខគង់នោះទេ ព្រោះ​ការ​កុងត្រានេះ​វា​បាន​បាត់​បង់​ថវិការ​​ចំណូល​របស់​ជាតិជា​ច្រើន​សន្ធឹកសន្ធាប។

បង​ប្អូន​ប្រ​ជាពលរដ្ឋ​នៅ​ទូទាំង​ខេត្តសៀម​រាប​ ​ដែល​មិន​សូវ​យល់​ដឹង​អំ​ពី​បញ្ហាខាង​លើបាន​សាក​សួរ​គ្នា​ពី​មាត់​មួយទៅ​មាត់​មួយថា តើ​មូល​ហេតុ​អ្វី​បាន​នៅ​ប្រ​ទេស​កម្ពុជា​ រដ្ឋា​ភិបាល​មិន​គ្រប់​គ្រង​កាវិនិយោគធំៗ មិន​គ្រប់​គ្រង​ចំណូល​ធំៗដោយ​ខ្លួនឯង បែជា​ចូល​ចិត្ត​កុង​ត្រា​អោយ​ក្រុម​ហ៊ុន​ឯក​ជនកេង​ចំណេញ​ប្រាក់​យ៉ាង​សន្ធឹក​សន្ធាប់​បែបនេះ? ឬមួយ​រដ្ឋា​ភិបាល​កម្ពុជា​មិន​មាន​លទ្ធភាព និង​មិន​មាន​ធន​ធានមនុស្ស​ ដែល​អាច​ធ្វើ​ការ​ងារ​នេះបានដូច​ក្រុម​ហ៊ុន​ឯកជន ឬរដ្ឋា​ភិបាល​មិន​ទុក​ចិត្ត​មន្រ្តីក្រោម​ឱវាទ​របស់​ខ្លួន​ទើប​សម្រេច​ចិត្ត​ យក​ក្រុម​ហ៊ុន​ធំៗទាំង​នេះ​ទៅ​កុង​ត្រាអោយ​ក្រុម​ហ៊ុន​ឯកជនបែបនេះទៅវិញ?

ក្រុម​ពលរដ្ឋ​នៅ​ខេត្តសៀមរាប​បាន​បន្ត​រិះគន់ថា រដ្ឋា​ភិបាល​សុខ​ចិត្ត​ខ្ចី​លុយ​ពី​បរ​ទេស​យ៉ាង​ច្រើន​សន្ធឹក​សន្ធាប់​ជា​រៀង​រាល់​ឆ្នាំ ដើម្បី​យក​មក​អភិវឌ្ឈន៍​ប្រ​ទេស​កម្ពុជា តែ​ហេតុ​អ្វីបាន​ជា​រដ្ឋាភិបាលមិន​ព្រម​ដក​យក​ក្រុម​ហ៊ុន​ធំ​ៗ​ដែល​ក្រុង​ត្រាអោយ​ក្រុម​ហ៊ុន​ឯក​ជន​ ដើម្បី​បង្វែ​ចំ​ណូល​ទាំង​នោះ​ទៅ​ជា​សម្បត្តិ​របស់​រដ្ឋ​ ដើម្បី​យក​ថវិការ​ដ៏មាហាសាល​នេះ​មក​អភិវឌ្ឈន៍​ប្រ​ទេស ក្នុង​ការ​កាត់​បន្ថយ​ការ​ខ្ចី​ប្រាក់​ពី​ប្រ​ទេស​ជិត​ខាង ដើម្បី​ជាស​វៀង​​ប្រ​ទេស​ម្ចាស់​ជំ​នួយ​ និង​ប្រ​ទេស​ម្ចាស់កម្ចីទាំងនោះ​​មើ​ល​ងាយ​ថា ​រដ្ឋា​ភិបាល​កម្ពុជា​អសមត្ថ​ភាព​ក្នុង​ការ​គ្រប់​គ្រង​ចំណូល​របស់​ខ្លួន ចេះ​តែ​ដើរ​ខ្ចីលុយគេទៅ​វិញ ហើយ​បើ​ការ​កុង​ត្រា​ទាំង​នេះ​គ្មាន​ផល​ប្រ​យោជន៍​អ្វី​ដល់​រដ្ឋា​ភិបាល​ទេ តើ​រដ្ឋា​ភិបាល​នៅ​បន្ត​កុង​ត្រាវា​ធ្វើ​អ្វី​ទៀត​? ដែល​ការ​កុង​ត្រាការ​លក់​សំ​បុទ្រ​ប្រាសាទ​អង្គរ​វត្តនេះ​វានាំ​មក​នូវ​តែ​ការ​រិះ​គន់​មិន​ចេះ​ចប់​មិន​ចេះ​ហើយពី​សំ​ណាក់​ពលរដ្ឋ​របស់​ខ្លួននោះ​។

ពលរដ្ឋ​ខេត្ត​សៀម​រាប​យល់​ឃើញ​ថា គ្មាន​អ្វី​ដែល​សម្តេច​ ហ៊ុន ​សែន នាយក​រដ្ឋ​មន្រ្តី​នៃ​ព្រះ​រាជា​ណាចក្រ​កម្ពុជា​ធ្វើ​មិន​បាន​​នោះ​ទេ ហើយ​ក៏គ្មាន​អ្វី​មក​ររារាំង​បាន​ដែរបើ សម្តេច​ តាំង​ចិត្ត​ថាត្រូវ​តែ​ដក​ប្រាសាទ​អង្គរ​វត្ត​ពី​ក្រុម​ហ៊ុន​លោក ឧកញ្ញា​សុខគង់ មក​ជា​សម្បត្តិ​របស់​រដ្ឋ​វិញនោះ។

ពលរដ្ឋ​នៅ​ខេត្ត​សៀម​រាប​ក៏កំពុង​តែ​ឃ្លាំមើល​យ៉ាង​យក​ចិត្ត​ទុក​ដាក់​ផងដែរ​ចំ​ពោះ​គណបក្ស​សង្គ្រោះ​ជាតិ ដែល​មាន​លោក​ សម រង្ស៊ី​ ជា​ប្រ​ធាន​ និង​លោក​ គឹម​ សុខា ជា​អនុប្រធាន​ ដែល​បាន​សម្រេច​ចិត្ត​ចូល​សភាចាប់​ដៃ​គ្នា​ធ្វើ​ការ​ជាមួយ​គណបក្ស​ប្រ​ជា​ជន​កម្ពុជា ក្នុង​ការ​អភិវឌ្ឈន៍​ប្រ​ទេសជាតិ និង​ក្នុង​ការ​បញ្ចប់​ជម្លោះ​នយោបា​យដែល​បាន​អូស​បន្លាយ​អស់​រយៈពេល​ជិត​មួយ​ឆ្នាំ​រាប់​ចាប់​តាំង​ពី​ថ្ងៃ​បោះ​ឆ្នោត​ទី​២៧ ខែ​កក្កដា ឆ្នាំ​២០១៣ មក​នោះ តើ​គណបក្ស​សង្គ្រោះ​ជាតិអាច​មាន​លទ្ធភាព​ធ្វើ​អ្វី​ខ្លះ?  អាច​ដោះ​ស្រាយ​អ្វី​បាន​ខ្លះ? ដល់​តម្រូវការ​របស់​ពលរដ្ឋ​កម្ពុជាទាំង​មូល។

ពល​រដ្ឋ​ខេត្តសៀមរាប​ក៏សូម​សំណូម​ពរ​ទៅ​ដល់​លោក នាយករដ្ឋ​មន្រ្តី​ ហ៊ុន សែន និង​លោក សម រង្ស៊ី មេត្តាពិចារ​ណា​សាជាថ្មី​ចំពោះ​ការ​កុង​ត្រា​ប្រាសាទ​អង្គរ​វត្ត​អោយ​ក្រុម​ហ៊ុន​ឯកជន​របស់​លោក សុខគង់ ខាងលើ។ ពលរដ្ឋ​សុំ​អោយ​រដ្ឋា​ភិបាល​ដក​ប្រាសាទ​អង្គរ​វត្ត​ពី​ក្រុម​ហ៊ុន​ឯក​ជន​ខាង​លើ​មក​ជាសម្បត្តិ​រដ្ឋ​វិញ ព្រោះ​ក្រុម​ហ៊ុន​នេះ​មិន​បាន​ផ្តល់​ផល​ប្រ​យោជន៍​អ្វី​ដល់​ពលរដ្ឋ​ខេត្ត​សៀមរាបទេ គឺមាន​តែ​មក​កេញ​ចំ​ណេញ​ មក​បឺត​ជញ្ជគ់ ថវិការ​យ៉ា​ង​សន្ធឹក​សន្ធាប់​ពី​ប្រាសាទ​អង្គរ​វត្ត​ដែល​ជា​សម្បត្តិ​របស់​ដូន​តាខ្មែរ​ ដែល​បាន​បន្សល់ទុក​អោយ​កូន​ខ្មែរ​ជំ​នាន់ក្រោយ​​តែប៉ុណ្ណោះ៕ ដោយ​៖ ផ្លុង-រ៉េត 

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ  លិខិតមិត្តអ្នកអាន 

ព័ត៌មានដែលមានទំទាក់ទំទង

សមត្ថកិច្ចចំរុះបង្ក្រាបរបាំងសាច់៣៧០០ម៉ែត្រលបលូ៣២មាត់ និងឃាត់ខ្លួនមនុស្ស៥នាក់   អាន2152ដង លោក​ស ខេង ព្រមាន​មន្ដ្រី​ថ្នាក់​ក្ថ្រោម​មិន​ឲ្យ​ជម្រិ​តលុយ​ពលរដ្ឋ​   អាន1390ដង គណបក្សសង្គ្រោះជាតិគ្រោងធ្វើមហាបាតុកម្មទូទាំងប្រទេស   អាន1524ដង គេសង្ស័យថា មេឃុំបៀមដៃម្នាក់កំពុងតែប្រើអំណាចជិះជាន់ប្រជាពលរដ្ឋខ្លួនឯង?   អាន326ដង សមត្ថកិច្ចចំរុះចុះរឹបអូសឈើក្រញូងបានជាង៣តោននិងរថយន្ត២គ្រឿង   អាន1471ដង អនិច្ចា​សីលធម៌​សង្គម​ខ្មែរ​   អាន1494ដង តំណាងអយ្យការបញ្ជាអោយមេព្រៃរឹបអូសឈើជាច្រើនម៉ែត្រគូបនៅក្បែរព្រៃស្អាក   អាន1595ដង តុលាការ​ក្រុង​ភ្នំពេញ​ដោះ​លែង​សកម្មជន​ការពារ​ដីធ្លី​បុរីកីឡា​ឲ្យ​មាន​សេរីភាព   អាន1336ដង ពិធីប្រកាសផ្ទេរមុខតំណែងមេបញ្ជាការកងរាជអាវុធហត្ថខេត្តសៀមរាប   អាន2532ដង លិខិតថ្លែង​អំណរគុណ របស់បញ្ញត្តិករទូរគមនាគមន៍កម្ពុជា   អាន1405ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
ផ្អើលពលរដ្ឋរាប់ពាន់នាក់ទៅមើលខ្មោចស្លាប់ហើយរស់ឡើងវិញ ក្រុម​ប្រ​ជា​ពល​រដ្ឋ​រាប់​ពាន់​នាក់​បាន​ផ្អើល​ឈូឆរ​ទាំង​ប្រុស​ទាំ​ង​ស្រី ភ្លូក​ទឹក​ភ្លូកដី នាំ​គ្នា​ទៅ​មើល​សាក​​សព​ស្រ្តី​ម្នាក់ឈ្មោះ ចាន់ធាន អាយុ២៣ឆ្នាំ ដែល​បាន​​ស្លាប់នៅ​មន្ទី​ពេទ្យ​ខេត្ត​កាល​ពី​ថ្ង...Read more
កាប់៥ពូថៅប្លន់សំលាប់យកម៉ូតូដោយសុវត្តិភាព ប្លន់សំលាប់កាប់៥ពូថៅ ជនរងគ្រោះដេកស្លាប់ក្នុងថ្លុកឈាម​ជនល្មើសឆក់យកម៉ូតូ​គេចខ្លួន​ដោយ​សុវត្តិភាព​ សមត្ថកិច្ច ដុតដៃដុតជើង​ស្រាវជ្រាវមុខសញ្ញាចោរប្លន់​ ផ្អើលកក្រើកខេត្តកំពង់ធំ កាលពីព្រឹក​ថ្ងៃទី០២ខែធ្នូឆ្នា...Read more
លោក ស៊ីមសំអាត មេប៉ូលិសអន្តោប្រវេសន៍ច្រកទ្វារប៉ោយប៉ែតគាបយកលុយពីពលករឆ្លងដែនខុសច្បាប់តាមអំពើចិត្ត ក្រុម​ប្រជាពលរដ្ឋ​បាន​និយាយ​រិះគន់ខ្លាំងៗថាបន្ទាប់ពី​លោក ស៊ឹមសំអាត ត្រូវបានតែងតាំង ជា​មេ​ប៉ូលិសអន្តោប្រវេសន៍ ប្រចាំ​ច្រក​ទ្វារ​អន្តរជាតិ  ប៉ោយ​ប៉ែតជំនួស​លោក សៅ ប៊ុន​រិទ្ធ ដែល​ត្រូវ...Read more
បរិយាយថ្ងៃនេះ៖ ពលរដ្ឋនៅខេត្តសៀមរាបចង់អោយរដ្ឋាភិបាលដកប្រាសាទអង្គរវត្តពីក្រុមហ៊ុនឯកជនមកជាសម្បត្តិរដ្ឋវិញ នៅ​គ្រប់​ទិសទីក្នុង​ទឹក​ដី​ខេត្ត​សៀមរាប​គេ​សង្កេត​ឃើញ​ថា មាន​ប្រ​ជា​ពល​រដ្ឋ​ខ្មែរ​ភាគ​ច្រើន​មាន​ការ​រអូ​រទាំ​រិះគន់​​ដល់​រាជ​រដ្ឋា​ភិបាលកម្ពុជា​​ថា មិន​គួរ​យក​ប្រាសាទ​អង្គរ​វត្ត​ដែល​មាន​ចំ​ណូល​ក្រាស​ក...Read more
ករណីវាយទូរ ATMនៅក្នុង ផ្សារទំនើបឡាក់គីម៉ល យកលុយរាប់ម៉ឺនដុល្លាប៉ូលិសឃាត់ខ្លួនសន្តិសុខ២នាក់ សួរនាំ ខេត្តសៀមរាប៖ ទូរដកលុយរបស់ធនាគារចំនួន២របស់ធនាគារកាណាឌីយ៉ានិងធនាគារANZ Royal ដែលដាក់នៅក្នុងផ្សារទំនើបឡាក់គីម៉លត្រូវបានគេវាយកំទេចយកលុយអស់រាប់ម៉ឺនដុល្លា បច្ចុប្បន្នសមត្ថកិច្ចធ្វើការឃាត់ខ្លួនសន្តិសុខចំនួន២...Read more
រថយន្តដឹឈើក្រញូងបង្កប់ក្រោមដំឡូងមួយគ្រឿងត្រូវបានសមត្ថកិច្ចបង្រ្កាប រថយន្តយីឌុបដឹកឈើក្រញូងបង្កប់ក្រោមដំឡូងមួយគ្រឿង ត្រូវបានកម្លាំង រដ្ឋបាលព្រៃឈើ សៀមរាប បានចាប់ ខណៈ​ក្រុម​ ឈ្មួញ​ដឹក​ចេញ ពី​ភូមិសាស្ត្រ​ ខេត្ត​ឧ​ត្ត​រ​មានជ័យ បម្រុង​ឆ្ពោះទៅ ​ទីផ្សារងងឹត​ឯ​ព្រំប្រទល់ ​ប្រទ...Read more
បែកធ្លាយ​​បុរស​ម្នាក់ សរ​សេរ​​សំបុត្រ​​ទៅ​​ម្តាយ ​ពី​រឿង​​ចង់​​លែង​​ប្រ​ពន្ធ​ អ្នកម្តាយជាទីគោរពស្រលាញ់ អ្នក​ម្តាយ​ជាទីគោរពស្រលាញ់​ តើ​អ្នក​ម៉ែ​មាន​សេច​ក្តី​សុខ​ទុក្ខ​យ៉ាង​ណាដែរ? ជា​បឋម​កូន​សូម​ខន្តី​អភ័យ​ទោស​ដែល​ខ្វះ​ការ​គួរ​សម​ដោយ​សរសេរ​សំ​បុត្រ​ផ្ញើ​ជូន​អ្នក​ម៉ែ​ មិន​បាន​ទ...Read more
ប្រជាពលរដ្ឋបានរិះគន់គ្រូពេទ្យនៅមន្ទីរពេទ្យបង្អែកខេត្តថា ប្រព្រឹត្តិអំពើពុករលួយ បើ​ទោះ​ជា​រដ្ឋា​ភិបាល​កម្ពុជា និង​ក្រសួងសុខា​ភិបាល​បាន​ប្រ​កាស​​​អោយ​ក្រុម​គ្រូពេទ្យ​នៅ​តាម​មន្ទីរ​ពេទ្យ​នានា​មិន​អោយ​ប្រ​ព្រឹត្តិ​អំ​ពើ​ពុក​រលួយ​ក្តែងៗ​យ៉ា​ង​ណា​ក៏ដោយ ក៏​ទង្វើ​របស់​ក្រុម​​គ្រូ​ពេទ្យ​...Read more
តំណាងរាស្ត្រ​បក្ស​សង្គ្រោះ​ជាតិ​មណ្ឌល​សៀម​រាម ប្រាប់លោក​​ហ៊ុន ម៉ា​នី​​ ​ឲ្យដូរ​​ខ្លោងទ្វារ​​អង្គ​រ​សង្ក្រាន​​ចេញ អ្នក​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​មណ្ឌល​សៀម​រាម លោក​ អ៊ុំ សំអាន បានប្រាប់ ឲ្យលោក​ ហ៊ុន ម៉ា​នី ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា និងជាអ្នកតំណាងរាស្ត្រគណបក្ស ប្រជា ជនកម្ពុជា នឹងជា កូនប្រ...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      1054នាក់
ម្សិលមិញ    6678នាក់
សប្ដាហ៍នេះ    7742នាក់
ខែនេះ    114820នាក់
ឆ្នាំនេះ   2572723នាក់
សរុប   51932649នាក់
ថ្ងៃទី 14 ខែ 05 ឆ្នាំ 2024 ម៉ោង 09:02