លោកគឹមឡេងទាហ៊ានសឹករងកំពុងប្រព្រឹត្តិអំពើពុករលួយផ្គើនបទបញ្ជាសម្តេចហ៊ុនសែន

ដោយៈ ខេត្ត​ឧត្តរ​មាន​ជ័យ ថ្ងៃទី 18 ខែ 02 ឆ្នាំ 2014 វេលាម៉ោង 02:43 នាទី ចំនួនអានៈ 1440

ប្រ​ជាពល​រដ្ឋ​ និង​សមត្ថ​កិច្ច​ជា​ច្រើន​ស្ថា​ប័ន​បាន​និយាយ​តៗ​គ្នា​ថា លោកគឹម-ឡេង​ ទាហ៊ាន​សឹក​រង​បាន​កំ​ពុង​ប្រ​ព្រឹត្តិ​អំ​ពើ​ពុក​រលួយ ក្រោម​ក្រ​សែ​ភ្នែក​លោក ស៊ុន-បូរ៉ាន់ មេបញ្ជា​ការ​សឹក​រង​ស្រុក​ត្រ​ពាំង​ប្រាសាទ ដែល​បាន​​តាំ​ង​ខ្លួន​ជា​សមត្ថ​កិច្ច​ ចាប់​ឈើ​ប្រ​ជា​ពលរដ្ឋ​ក្រី​ក្រ​យក​ទៅ​លក់​ផង រក​ស៊ី​ដឹក​ឈើ​ក្រញូង​ខ្លួន​ឯង​ផង ដាក់​កុង​ត្រូល​ជជុះ​យក​លុយ​ពី​អ្នក​ដឹក​ឈើ​ផង ដែល​ទង្វើ​ទាំង​នេះ​កំ​ពុង​ត្រូវ​បាន​ពល​រដ្ឋ​រិះ​គន់​ថា ផ្គើន​បទ​បញ្ជា​របស់​សម្តេច​ហ៊ុន​សែន។

ប្រ​ភព​ពី​ប្រ​ជា​ពល​រដ្ឋ​ រាប់​រយ​នាក់​បាន​​និយាយ​ដូច​ៗ​គ្នា​ថា លោក​គឹមឡេង កំពុង​តែ​ក្អេង​ក្អាង​ដូច​កូន​ក្អាត់​ចូល​ក្អម ស្រប​ពេល​ដែល​ប្រ​ទេស​ជាតិ​កំ​ពុង​តែ​រៀប​ចំ​រដ្ឋា​ភិបាល​ថ្មី​មិន​ទាន់​បាន​នឹង​នរ នោះ​លោក​បាន​ឆ្លៀត​ឱកាស​លេង​ក្បាច់​គុណ​ហុងកុង​ ដោយ​តាំង​ខ្លួន​ជា​មេ​ប៉ុស្តិ៍ ដាក់​កុង​ត្រូវ​ជជុះ​នៅ​ចំ​នុច​ភូមិ​អូរ​ស្វាយ​ ឃុំ​អូរ​ស្វាយ ស្រុក​ត្រ​ពាំង​ប្រាសាទ ខាង​កើត​រង្វង់​មូល​អូរ​ស្វាយប្រ​ហែល​១០០​ម៉ែត្រ គាប​យក​លុយពល​រដ្ឋ​រក​ស៊ី​ដឹក​ជញ្ជួន​ឈើ​បន្តិច​បន្ទួច​ដាក់​ហោ​ប៉ៅ​ធ្វើ​មាន​ធ្វើ​បាន​ខ្លួន​ឯង។

ប្រ​ជា​ពល​រដ្ឋ​បន្ត​ថា ពួក​គាត់​ជីក​បាន​ឬស​ក្រ​ញូង​ពីរ​បី​ដុំ​ដឹក​ឆ្លង​កាត់​ប៉ុស្តិ៍​លោក​គឹម​ឡេង គឺ​ត្រូវ​បង់​លុយ​ពី​៨-ទៅ​១០​ម៉ឺន​រៀល​ជា​កំ​ហិត បើ​មិន​ដូច្នេះ​ទេ គាត់​ចាប់​យក​ឈើ​នេះ​ទៅ​លក់​ដោយ​ខ្លួន​ឯង មិន​មែន​ចាប់​បញ្ជូន​ទៅ​មេ​ព្រៃ​តាម​ច្បាប់​ទេ។

ពលរដ្ឋ​អ្នក​ស៊ី​ដឹក​ឈើ​ប្រ​ភេទ​បេង​ធ្នង គគឺ ត្រាច​យាង តាម​រទេះ​បាន​ត្អូញ​ត្អែទាំ​ង​ទឹក​ភ្នែក​ថា ក្រៅ​ពី​ធ្វើ​ស្រែ​ចំ​ការ​ពួក​គាត់​ស៊ី​ច្រៀក​ឈើ​ដែល​សល់​ពី​ឈ្មួញ​ធំៗគេ​កាត់​យក​ដើម​ធំ អស់​សល់​តែ​មែក​តូចៗ បាន​១ថ្ងៃពីរ​បីសន្លឹក​​គ្រាន់​លក់​យក​លុយ​ទិញ​ម្ហូប​ តែ​លោក​គឹម​ឡេង​ទាលុយ​ពី​៥ទៅ​១០​ម៉ឺន​រៀល​ជា​ថ្នូនិង​ការមិន​ចាប់​ចង​ ដែល​តំ​លៃ​នៃ​ការ​ទា​លុយ​នេះ លើស​ពី​តំ​លៃ​ឈើ​ទៅ​ទៀត។ ពួក​គាត់​បន្ត​ត្អូញត្អែ​ថា បើ​ឯកឧត្តម​ ជា-ម៉ន ឯកឧត្តម​ នួន-នៅ និង​លោក ស៊ុន-បូរ៉ាន់ នៅ​តែ​បន្ត​អោយ​លោក គឹម-ឡេង ដើរ​ចាប់​ពល​រដ្ឋ​យក​លុយ យក​ឈើ ឬ​រក​ស៊ី​ដឹក​ឈើ​ក្រ​ញូង​បន្ត​ទៅ​ទៀត ពួក​គាត់​ច្បាស់​ជា​ស្លាប់​មុន​អា​យុ​ជាក់​ជា​មិន​ខាន ម្យ៉ាង​បណ្តោយ​អោយ​កង​ទ័ព​ប្រ​ព្រឹត្តិ​អំ​ពើ​ល្មើស​វិន័យ​បែប​នេះ​ ច្បាស់​ជា​ខូច​ឈ្មោះ​ដល់​អង្គ​ភាព​កង​ទ័ព​ អាប់​អោន​កិត្តិ​យស់​ដល់​ថ្នាក់​ដឹក​នាំ កំ​ពូល​ជាក់​ជា​មិន​ខាន។

ពល​ទា​ហ៊ា​ន​ម្នាក់​បាន​លួច​ខ្សឹប​ប្រាប់​អ្នក​យក​ព័ត៌មាន​យើង​ថា មូល​ហេតុ​ដែល​លោក​ គឹម​-ឡេង​ ហ៊ា​ន​ប្រ​ព្រឹត្តិ​អំ​ពើ​ពុក​រលួយ និង​ធ្វើ​ទង្វើ​ដ៏លាមក​​ដែល​គួរ​អោយ​ស្អប់​ខ្ពើម​បែប​នេះ​ គឺព្រោះ​លោកឡេង​ មាន​ខ្សែ​មាន​ខ្នង ជា​នាយ​រង​ភូមិ​ភាគ​៤​ម្នាក់នៅ​ពី​ក្រោយ​ខ្នង​ចាំ​ការ​ពារ តំ​ណែង​ទាំង​យប់​ទាំង​ថ្ងៃ ព្រោះ​លោក គឹម​-ឡេង ចេះ​រក​លុយ​សែន​ព្រេន ដល់​ថ្នាក់​លើ​របស់​គាត់​បាន​ដិត​ដល់។

ពល​រដ្ឋ​នៅ​ឃុំ​អូរ​ស្វាយ​សុំ​នូម​ពរ​ទៅ​ សម្តេច​ ហ៊ុន-សែន​ នាយ​ក​រដ្ឋ​មន្រ្តី​ថ្មី​នៃ​ព្រះ​រាជា​ណាចក្រ​កម្ពុជា មេត្តា​ចាត់​ចែង​រក​កន្លែង​អោយ​លោក​ គឹម-ឡេង​ សំ​រាកអោយ​បាន​សុខ​ស្រួលផង ព្រោះ​នៅ​ខេត្ត​ឧត្តរមានជ័យ គ្មាន​អ្នក​ណា​ម្នាក់​ហ៊ាន​ហើប​មាត់​នែ​នាំ​ដាស់​ទឿន​លោក​ គឹម-ឡេង​ ដ៏មហាអស្ចារ្យ​នេះទេ ព្រោះ​គាត់​មាន​លុយ​មាន​ខ្នង មាន​អំ​ណាច ថែម​ចេះ​ប្រើ​ក្បាច់​ហុង​កុង​ ឬ​ច្បាប់​ព្រៃ​ទៀតផង។

ពាក់​ព័ន្ធ​ការ​ចោទ​ប្រ​កាន់​ខាង​លើ​នេះ អ្នក​យក​ព័ត៌មាន​យើង​ពុំទាន់​អាច​សុំ​ការ​បំ​ភ្លឺ​ពី​លោក គឹម-ឡេង បាន​ទេ ព្រោះ​ទូរ​ស័ព្ទ​ពុំ​អាច​ទំ​នាក់​ទំ​នង​បាន​៕ ដោយ៖ ផ្លុង-រ៉េត​

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

ប្រជាពលរដ្ឋរាប់ម៉ឺននាក់នៅទីលានប្រជាធិបតេយ្យនៅម៉ោង៧:១៥នាទីព្រឹកនេះ   អាន1621ដង រថយន្តសូគឺម៉ិចដឹកសាំងរបស់លោកសុខគង់បន្លំដឹកឈើក្រញូងខុសច្បាប់   អាន2089ដង មន្ត្រី​បក្ស​ប្រឆាំង​ស្នើ​ឲ្យ​នាយក​រដ្ឋមន្ត្រី​ដក​លោក ចម ប្រសិទ្ធ ចេញ​ពី​តំណែង   អាន1590ដង អៀឆៃយិន អួតថារកស៊ីដឹកឈើក្រញូងដើម្បីចិញ្ចឹមសមត្ថកិច្ចខេត្តសៀមរាប   អាន1414ដង បុរសអាយុ៦៩ឆ្នាំម្នាក់ត្រូវអធិការនគរបាលស្រុកអន្លង់វែងចាប់ខ្លួនដោយមិនដឹងមូលហេតុ   អាន1576ដង លោកអេងឆៃអៀង៖ សមត្ថកិច្ច​បានសំរុកចូលស្នាកការកណ្តាលរបស់គណបក្សសង្គ្រោះជាតិហើយ   អាន1546ដង លោក មាសសំអឿន មេគយច្រកអូរអន្លក់បើកភ្លើងខៀវឲ្យឈ្មួញដឺកទំនិញគេចពន្ធខុសច្បាប់គ្រប់ប្រភេទឆ...    អាន1924ដង ប្រធានស្តីទីបណ្តាញសហគមន៍សុខដុមរមនារងការចោទថា ដកលុយចាយស្ងាត់ៗ គ្មានការឯកភាព   អាន1515ដង លោក ចេង ដារ៉ាវុធ (អតីត) ប្រធានស្តីទីនាយកដ្ឋានសុខុមាលភាពមនុស្សចាស់ រងភាពអយុត្តិធម៌   អាន2917ដង ថ្នាំញៀនសន្ធឹកសន្ធាប់ និងស្ត្រីវៀតណាមម្នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន   អាន2180ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
បរិយាយថ្ងៃនេះ៖ អជ្ញាធរខេត្ត និងជលផលអសមត្ថភាពក្នុងការលុបបំបាត់ការចិញ្ចឹមត្រីឆ្តោរខុសច្បាប់ អស់​រយៈពេល​ជា​យូរឆ្នាំណាស់​មក​ហើយ​ជំងឺអសកម្ម​ និង​ភាព​កំសោយ​របស់​អាជ្ញាធរ​ខេត្ត​សៀមរាប និង​រដ្ឋ​បាល​ជលផល ​ដែល​ជា​មន្រ្តី​ជំ​នាញ នៅ​តែ​កើត​មាន​ឡើង​តាំង​ពី​អាណត្តិ​របស់​លោក ស៊ូ-ភិរិន រហូត​មក​ដល់​លោក​ ឃឹ...Read more
បរិយាយថ្ងៃនេះ៖ ពលរដ្ឋនៅខេត្តសៀមរាបចង់អោយរដ្ឋាភិបាលដកប្រាសាទអង្គរវត្តពីក្រុមហ៊ុនឯកជនមកជាសម្បត្តិរដ្ឋវិញ នៅ​គ្រប់​ទិសទីក្នុង​ទឹក​ដី​ខេត្ត​សៀមរាប​គេ​សង្កេត​ឃើញ​ថា មាន​ប្រ​ជា​ពល​រដ្ឋ​ខ្មែរ​ភាគ​ច្រើន​មាន​ការ​រអូ​រទាំ​រិះគន់​​ដល់​រាជ​រដ្ឋា​ភិបាលកម្ពុជា​​ថា មិន​គួរ​យក​ប្រាសាទ​អង្គរ​វត្ត​ដែល​មាន​ចំ​ណូល​ក្រាស​ក...Read more
តំណាងសហគមន៍៧ស្រុក ហែញត្តិពាក់ព័ន្ធរឿងទំនាស់ដីធ្លី ទៅដាក់ជូនអភិបាលខេត្តមិនបានសម្រេច នៅ​ព្រឹក​ថ្ងៃទី​២២ ខែឧសភា ឆ្នាំ២០១៥នេះ មាន​ប្រ​ជាពល​រដ្ឋ​តំ​ណាង​សហគមន៍​ចំនួន​៧​ស្រុក​ផ្សេង​ៗគ្នា មាន​បំ​ណង​​ហែញត្តិ​ ដាក់​ជូន​អភិបាល​ខេត្ត​សៀមរាប ពាក់​ព័ន្ទ​និង​រឿង​ជម្លោះ​ដី​ធ្លី​របស់​ពួកគាត់ តែ​ត្រូ...Read more
កុមារជាង ១៣០០០ នាក់ កើតមានជំងឺ​ទឹកនោមផ្អែមនៅអាមេរីក អ្នក​មិន​ឯកោ​ទេប្រសិន​បើ​លោក​អ្នក​មាន​បុត្រ​ធីតា​ធ្វើ​រោគវិនិច្ឆ័យ​ទៅ​កើត​មាន​នូវ​ជំងឺ ទឹកនោម​ផ្អែម​។ ជា​រៀងរាល់ឆ្នាំ នៅ​សហរដ្ឋអាមេរិក មាន​កុមារ​ប្រមាណ​ជាង ១៣០០០ នាក់ កើត​មាន​ជំងឺ​ទឹកនោម​ផ្អែម​ប្រភេទ​...Read more
ម៉ូតូបុកម៉ូតូខ្ទាតទៅកណ្តាលផ្លូវត្រូវយីឌុបកិនពីលើបន្ត បណ្តាលឲ្យស្លាប់ម្នាក់ របួសម្នាក់ មនុស្សម្នាក់ត្រូវបានស្លាប់ និងម្នាក់ទៀតបានរង របួសធ្ងន់ត្រូវគេបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យទាំងយប់ ក្រោយពីជួបគ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូបុកជាមួយម៉ូតូ ហើយត្រូវរថយន្តយីឌុបកិនពីលើបន្ថែមទៀត កាលពីវេលាម៉ោង៦...Read more
តំបន់ទេសចរណ៍ធម្មជាតិចំបក់ត្រូវ បានអភិរក្សដោយប្រជាជន ប្រជាពលរដ្ឋរួមគ្នាស្តារព្រៃឈើឡើងវិញតាមរយៈ គម្រោងទេសចរណ៍នៅក្នុងសហគមន៍បន្ទាប់ពីព្រៃឈើនៅ មូលដ្ឋាន ខ្លួនបាន រងការបំផ្លាញយ៉ាងធ្ងន់ធ្ងរដោយសារការកាប់ បំផ្លាញពីសំណាក់អ្នកភូមិខ្លួនឯងផង និងជនខិលខូច មកពីក្រៅផង។ ...Read more
តើមនុស្សប្រភេទណាដែលគេចាត់ទុកថា ជាសត្វតិរិច្ឆាន? សត្វតិរិច្ឆាន​ គឺ​ជា​​សត្វ​មួយប្រ​ភេទ ដែល​មិន​ស្គាល់បុណ្យបាប មិន​ស្គាល់​ពូជ​ពង្សវង្សសាវតារបស់ខ្លួន មិន​មានឧត្តមគិតិ មិន​មាន​ចំ​ណេះដឹង ស៊ីតែអាហារដែល​ជា​កាក​សំ​ណល់ពីគេ រកស៊ី​ចិញ្ចឹមជីវិតតែមួយក្រពេះ មិន​...Read more
អង្ករប្លាស្ទិកកំពុងចរាចរណ៍លើទីផ្សារអាស៊ី សូមអ្នកទទួលទានប្រុងប្រយ័ត្ន! យោង​តាម​បណ្តាញសង្គម (Face book) បានបង្ហោះតៗគ្នាថា អង្ករដែឡ​បាន​ផលិតចេញពីប្លាស្ទិក (Plastic Rice) ពេលនេះកំពុងតែ​ចរាចរណ៍​នៅ​ទី​ផ្សា​អាស៊ី​យើង​នេះ ដូច​ជា​មាន​នៅ​ក្នុង​ប្រ​ទេស​ ចិន និងកំពុងបោះជំហានចូលមកកា...Read more
លោក ចេង ដារ៉ាវុធ (អតីត) ប្រធានស្តីទីនាយកដ្ឋានសុខុមាលភាពមនុស្សចាស់ រងភាពអយុត្តិធម៌ លោក ចេង ដារ៉ាវុធ (អតីត) ប្រធានស្តីទីនាយកដ្ឋានសុខុមាលភាពមនុស្សចាស់នៃក្រសួងសង្គមកិច្ចគឺបន្ទាប់ពី រងភាពអយុត្តិធម៌ អំពីការតែងតាំងក៏ប្រតិកម្មស្នើសុំ ឯ/ឧនាយកខុទ្ទការល័យរដ្ឋមន្ត្រីជួយសម្របសម្រួល ប៉ុន្តែមិនទទ...Read more
លោក មង្គលទីណា តារាចម្រៀងផលិតកម្មថោន បើករថយន្តបុករនាំងដែកដាច់កង់១គ្រាប់ហើយ នៅខំបើករថយន្តរតគេចបន្តទៀត លោក មង្គល​ទីណា តារាចម្រៀង​ផលិតកម្ម​ថោ​នបាន​ បើករថយន្ត​ស៊េរី​ទំនើប​ជ្រុល​បុក​រនាំងដែក​ពុះ​ចែក​ទ្រូវ​បាក់អស់​១០​ផ្ទាំង ដែល​ស្ថិត​តាម​បណ្តោយ​ផ្លូវ​សហព័ន្ធរុស្ស៊ី ទល់មុខ​ព្រលានយន្តហោះ​ពោធិ៍ចិនតុង ស្ថិតក្ន...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      285នាក់
ម្សិលមិញ    4536នាក់
សប្ដាហ៍នេះ    11522នាក់
ខែនេះ    118600នាក់
ឆ្នាំនេះ   2576503នាក់
សរុប   51936429នាក់
ថ្ងៃទី 15 ខែ 05 ឆ្នាំ 2024 ម៉ោង 04:37