សង្គម​ស៊ីវិល​ចោទ​អាជ្ញាធរ​នៅ​សៀមរាប​ថា​រារាំង​សមាជ​ពលរដ្ឋ

ដោយៈ សៀមរាប ថ្ងៃទី 25 ខែ 06 ឆ្នាំ 2013 វេលាម៉ោង 12:10 នាទី ចំនួនអានៈ 1559

សមាជ​​នេះ ក្នុង​គោល​បំណង​​បើក​ឱ្យ​ប្រជាពលរដ្ឋ​ជា​ច្រើន​បាន​សំដែង​កង្វល់​អំពី​ការ​លំបាក​ ដូចជា​បញ្ហា​​បាត់​បង់​ដីធ្លី និង​​បញ្ហា​បាត់បង់​ព្រៃឈើ ធនធាន​ធម្មជាតិ​ជាដើម និង​​ធ្វើ​ជា​ញត្តិ​នាំ​យក​កង្វល់​ទាំង​អស់​ទៅ​ប្រគល់​ជូន​​គណបក្ស​នយោបាយ​នានា។ ក៏​ប៉ុន្តែ​អាជ្ញាធរ និង​សមត្ថកិច្ច​ខេត្ត​សៀមរាប មិន​​អនុញ្ញាត​ទេ។

សមាគម​ក្រៅ​រដ្ឋាភិបាល​មួយ​បាន​ចោទ​ប្រកាន់​ថា អាជ្ញាធរ​និង​សមត្ថកិច្ច​បាន​ព្យាយាម​រារាំង​សមាជ​ប្រជាពលរដ្ឋ​ដែល​​បាន​ធ្វើ​ឡើង​នៅ​ក្នុង​ទី​រួម​ខេត្ត​សៀមរាប ដោយ​បង្ក​ការ​លំបាក​មួយ​ចំនួន និង​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​ជា​អ្នក​ចូល​រួម​មាន​ការ​ភ័យ​ខ្លាច។

ប្រធាន​សមាគម​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ដែល​ហៅ​កាត់​ជា​ភាសា​អង់គ្លេស​ថា អាយឌា (IDEA) លោក វន់ ពៅ បាន​មាន​ប្រសាសន៍​​កាល​ពី​ព្រឹក​ថ្ងៃ​ច័ន្ទ ទី​២៤ ខែ​មិថុនា ថា ប្រជាពលរដ្ឋ​មក​ពី​ខេត្ត​ចំនួន ៥ មាន​ខេត្ត​​សៀមរាប ខេត្ត​ព្រះវិហារ កំពង់ធំ និង​ខេត្ត​ឧត្តរមានជ័យ បាន​ជួប​ជុំ​គ្នា​ដើម្បី​សំដែង​កង្វល់​បង្ហាញ​ឱ្យ​គណបក្ស​នយោបាយ​សំខាន់ៗ ដែល​នឹង​ចូល​រួម​ការបោះឆ្នោត​​ពេល​ខាង​មុខ បាន​ដឹង​ពី​ទុក្ខ​លំបាក ហើយ​នឹង​​ជួយ​ធ្វើ​ការ​ដោះស្រាយ​ទៅ​តាម​ការ​សន្យា។ ក៏​ប៉ុន្តែ​​អាជ្ញាធរ​ខេត្ត​សៀមរាប បាន​បដិសេធ​​មិន​អនុញ្ញាត​ច្បាប់​ឱ្យ​ធ្វើ​ពិធី​នោះ​ទេ។

លោក វន់ ពៅ បាន​បញ្ជាក់​ថា លោក​បាន​ដាក់​ពាក្យ​ស្នើ​សុំ​ទៅ​អាជ្ញាធរ​ខេត្ត​សៀមរាប ជា​ច្រើន​ថ្ងៃ​មុន​ការ​ប្រារព្ធ​ពិធី​នេះ ក៏​ប៉ុន្តែ​សាលា​ខេត្ត​សៀមរាប មិន​​អនុញ្ញាត​ឡើយ៖ «តាម​ពិត​កម្មវិធី​យើង​ត្រូវ​ធ្វើ​នៅ​តំបន់​អង្គរ​ឃ្យុងយូ កន្លែង​ខាង​កើត​រង្វង់​មូល​ហ្នឹង ប៉ុន្តែ​អាជ្ញាធរ​ខេត្ត​សៀមរាប បាន​រារាំង​អត់​ឱ្យ​យើង​ធ្វើ ហើយ​អ៊ីចឹង​កម្មវិធី បាន​ហែ​ចេញ​ពី​ស្ពាន​នាគ​មក​ដល់​​ជិត​អង្គរ​ឃ្យុងយូ បាន​ពាក់​កណ្ដាល​ផ្លូវ​ទេ ត្រូវ​បាន​រារាំង​ដោយ​កម្លាំង​អាជ្ញាធរ​សមត្ថកិច្ច​របស់​ខេត្ត​សៀមរាប ហើយ​មាន​ឡាន​ទឹក​ប្រហែល​ជា ២០​គ្រឿង រង់ចាំ​ស្វាគមន៍​យើង​ទៀត។ នេះ​ជា​រឿង​មួយ​​ដែល​យើង​សោកស្ដាយ​មែន​ទែន​ចំពោះ​សមត្ថកិច្ច​ខេត្ត​សៀមរាប»

នៅ​ព្រឹក​ថ្ងៃ​ច័ន្ទ​នេះ សមត្ថកិច្ច​បាន​រាយ​បណ្ដាក់​កម្លាំង​ជាង​មួយ​​រយ​នាក់ នៅ​តាម​ផ្លូវ​សាធារណៈ និង​ជុំវិញ​កន្លែង​ប្រារព្ធ​ពិធី​នោះ ដោយ​រឹត​បន្តឹង​ទៅ​លើ​ការ​ដឹក​ជញ្ជូន​បាយ​​និង​ទឹក​ដើម្បី​យក​ទៅ​ចែក​ជូន​ប្រជាពលរដ្ឋ​ទាំង​នោះ​ផង។

បើ​ទោះ​បី​ជា​មាន​ការ​ចោទ​ប្រកាន់​ដូច្នេះ​ក៏ដោយ ក៏​អាជ្ញាធរ និង​មន្ត្រី​ប៉ូលិស​ខេត្ត​សៀមរាប បាន​​បដិសេធ​មិន​ធ្វើ​ការ​ពន្យល់​យ៉ាង​ណា​នៅ​ឡើយ។

អ្នក​ស៊ើប​អង្កេត​របស់​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក ខេត្ត​សៀមរាប លោក សួស ណារិន បាន​មាន​ប្រសាសន៍​ថា លោក​កំពុង​ឃ្លាំ​មើល​ការ​ធ្វើ​សមាជ​ប្រជាពលរដ្ឋ​នោះ។

លោក សួស ណារិន បញ្ជាក់​ថា តាម​លោក​សង្កេត​ឃើញ អាជ្ញាធរ​មិន​​បណ្ដោយ​ឱ្យ​សមាជ​នោះ​អាច​ធ្វើ​អ្វីៗ​សព្វ​បែប​យ៉ាង​បាន​ដោយ​ងាយ​ស្រួល​ឡើយ៖«គេ​បារម្ភ​ខ្លាច​យើង​ធ្វើ​អ្វី​ខុស​ ទៅ​នឹង​គោលការណ៍​ច្បាប់ ពីព្រោះ​ថា អាជ្ញាធរ​គេ​អត់​ឱ្យ​ធ្វើ តែ​យើង​ចេះ​តែ​បំពាន​ធ្វើ ហើយ​មាន​សកម្មភាព​រារាំង​ តាំង​ពី​ម្សិលមិញ។ តាំង​ពី​ស្គន់ តាំងពី​បន្ទាយស្រី តាំង​ពី​ស្អីៗ អត់​ឱ្យ​មក​ទេ ជីក្រែង​អី​នោះ»

ក្រុម​សមាគម​និង​ប្រជាពលរដ្ឋ​មួយ​ចំនួន មាន​ការ​សោកស្ដាយ​ចំពោះ​ការ​សម្រេច​ចិត្ត​របស់​សាលា​ខេត្ត​សៀមរាប ដែល​មិន​អនុញ្ញាត​ឱ្យ​សមាជ​ប្រជាពលរដ្ឋ​មួយ​នេះ​អាច​ប្រព្រឹត្ត​ទៅ​ដោយ​ងាយ​ស្រួល។ កាល​ពី​ថ្ងៃ​ទី​១៩ ខែ​មិថុនា កន្លង​ទៅ សមាជ​ដូច​គ្នា​នេះ ​ធ្លាប់​បាន​ធ្វើ​ឡើង​នៅ​ខេត្ត​ព្រះសីហនុ ម្ដង​មក​ហើយ ក៏​ប៉ុន្តែ​អាជ្ញាធរ​ទី​នោះ​មិន​មាន​ការ​រារាំង និង​រំខាន​អ្វី​ឡើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។ ប្រភពដើមពី អាស៊ីសេរី

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

លោក ធឹងលាងស្រេង ដឹកឈើចូលសៀមរាបចង់បាក់ថ្នល់គ្មានសមត្ថកិច្ចណាបង្ក្រាប   អាន1345ដង ផ្កាយពីរយោធាកាងបទល្មើសគ្រឿងញៀន   អាន1542ដង រថយន្តដឹកទំនំញរបស់ក្រុមហ៊ុនសូរ ងួនក្រឡាប់ទៀតហើយ   អាន1688ដង ក្រុមហ៊ុនមេឆ្នោតដ៏ធំក្នុងក្រុងសៀមរាបត្រូវបានបង្ក្រាប   អាន1446ដង មនុស្ស៦៧នាក់​ត្រូវបាន​ចាប់​ខ្លួន​ពាក់ព័ន្ធបទល្មើស​នេសាទ   អាន1591ដង ថៅ​កែ​ហាង​លក់​សម្លៀក​បំ​ពាក់​កែ​សម្ជស្សប៉ូ​ទិច​សា​ឡនត្រូវចោរប្លន់   អាន1579ដង សំលេងម៉ាស៊ីនភ្លើងលាន់លឺកងរំពងនៅមុខប្រាសាទអង្គរវត្ត (មានវីដេអូ)   អាន2133ដង ប្រជាពលរដ្ឋប្រតិកម្មបិតផ្លូវឡានដឹកដីដែលបណ្តាលអោយខូចផ្លូវក្នុងភូមិរបស់ពួកគាត់   អាន839ដង ស្មៀនសង្កាត់ម្នាក់តែងតែជំរិតទាលុយពីរាស្រ្តក្រីក្រ    អាន1480ដង ព្រះករុណា​ព្រះមហាក្សត្រ​និង​សម្តេចម៉ែ​ស្តេចយាង​គោរព​វិញ្ញាណ​ក្ខ័​ន្ធ អ្នកឧកញ៉ា​មហា​ភ?...    អាន1625ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
លោក លឹមសម្បត្តិ មេគយច្រកអន្តរជាតិព្រំខេត្តប៉ៃលិនប្រព្រឹត្តអំពើពុករលួយយ៉ាងគឃ្លើន មាន​សេចក្តី​រាយ​ការ​ពី​រឿងអាស្រូវ​របស់លោក លឹម សម្បត្តិ ប្រធានការិយាល័យ​គយ​និង​រដ្ឋាករ​ច្រក​អន្តរជាតិ​ព្រំ​ក្នុង​ខេត្ត​ប៉ៃលិន​បានធ្វើ​ឲ្យ​មន្ត្រី​គយ​ទូទាំងប្រទេស​មានការ​ចាប់​អារម្មណ៍​យ៉ាងខ្លាំង​ ដោយហេត...Read more
សូមសមត្ថ​កិច្ច​​គ្រប់លំ​ដាប់ថ្នាក់ និង​ប្រ​ជា​រាស្រ្ត​ខ្មែរ អានច្បាប់​ស្តីពី​ព្រៃ​ឈើ​ខ្លះៗផង ច្បាប់ស្តីពីព្រៃឈើ ជំពូក៨:  ការ​ហាមឃាត់ការ​ប្រ​មូល​ផល អនុផល​ព្រៃឈើ និងការ​ការពារព្រៃឈើ មាត្រា ៣២:  ព្រៃឈើ​ត្រូវ​បាន​ការ​ពារ​ប្រ​ឆាំងនឹង​រាល់​សកម្ម​ភាព​ដែល​ធ្វើ​អោយ​ខូច​ខាត បណ្តាល​មក​ពី...Read more
មនុស្សមិនត្រូវលក្ខណះ ៣២ចំណុច មនុស្សកំបុតដៃ កំបុតជើង កំបុតទាំងដៃកំបុតទាំងជើង   មនុស្សកំបុតត្រចៀក  មនុសកំបុតច្រមុះ មនុស្សកំបុតទាំងត្រចៀកនិងច្រមុះ   មនុស្សកំបុតម្រាមដៃ មនុស្សកំបុតម្រាមដៃម្រា...Read more
លោក មាសសំអឿន មេគយច្រកអូរអន្លក់បើកភ្លើងខៀវឲ្យឈ្មួញដឺកទំនិញគេចពន្ធខុសច្បាប់គ្រប់ប្រភេទឆ្លងកាត់ព្រំដែនតាមអំពើចិត្ត យោង​តាម​សេចក្តីរាយការណ៍​របស់​ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹងថា​ការនាំ​ចូល​ ទំនិញគេចពន្ធ និង​ទំនិញ​​ខុសច្បាប់​តាម​ច្រករបៀង​អូរ​អន្លក់ ភាគច្រើន​មាន​ហ្គាស​ធុង​ធំៗ ផល​កសិកម្ម ជីគីមី និង​ប្រេងសាំង​ជាដើម ហើយ​ពេលខ្ល...Read more
សេចក្តីជូនដំណឹង យើង​ខ្ញុំ​ចាង​ហ្វាង​សារព័ត៌មាន កម្ពុជា​សុវណ្ណភូមិ មាន​កិត្តិយស​សូម​​ជំ​រាបជូន​ដំ​ណឹង​ដល់​សា​ធា​រ​ណជន អាជ្ញាធរដែនដី និង​មន្ត្រី​រាជ​ការ​គ្រប់​ជាន់​ថ្នាក់​អោយ​បាន​ជ្រាប​ថា អង្គភាព​សារព័ត៌មាន ​កម្ពុជា​សុ...Read more
ម្តាយបង្កើតរបស់តារាចម្រៀងល្បីឈ្មោះ សុគន្ឋនីសា ត្រូវបានសមត្ថកិច្ចចាប់ខ្លួនពីបទឆបោក ស្ត្រី​ម្នាក់វ័យ​ចំណាស់​ម្នាក់​​ដែល​គេ​អះអាងថា​ជា​ម្តាយបង្កើតរបស់​​តារាចម្រៀង​ល្បីឈ្មោះ សុគ​ន្ឋ នីសា ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន​យោងតាម​ដីកា​បញ្ជា​ឲ្យ​ចូលខ្លួន​របស់លោក អ៊ុំ សុភ​ក្តិ ព្រះរាជអាជ្ញារង​...Read more
Apple iPhone 6 official sales kick off in a number of countries Apple’s second wave of iPhone 6 sales has just kicked off with customers in New Zealand getting access to the device through retail stores and online as we roll into the morning o...Read more
លោក ចេង ដារ៉ាវុធ ផ្ញើលិខិត​អយុត្តិធម៌ជូន​ចម្តេច ហ៊ុន សែន នាយករដ្ឋ​មន្ត្រី​នៃ​ព្រះរាជាណាចក្រកម្ពុជា លោក ចេង ដារ៉ាវុធ អតីតប្រ​ធាន​ស្តីទី នាយកដ្ឋាន​សុខមាលភាពមនុស្ស​ចាស់​នៃ​ក្រ​សួង​សង្គម​កិច្ច បាន​ប្រាប់​កម្ពុជា​សុវណ្ណ​ភូមិ​ថា លោក​មាន​រឿង​អយុត្តិធម៌ ដែល​ធ្វើ​អោយ​លោក​មាន​ការ​ឈឺ​ចុច​ចាប់​ខ្លោច​ផ្សាជា​ទី​...Read more
លោក នូ-ស៊ីថា ចាយលុយរាប់ម៉ឺនដុល្លារទិញតំណែងមេគយខេត្តត្បូងឃ្មុំសម្រេចដូចបំណង កន្លងមក​លោក នូ ស៊ីថា គឺជា​មន្ត្រី​មួយ​រូប ដែល​ថ្នាក់លើ​ចាត់តាំង​ឱ្យទៅ​ធ្វើ​ជា​ប្រធាន គយ​ប្រចាំ​ច្រក​ដូង ៧​ដើម នៃ​ស្រុក​មេមត់អំឡុងពេល​នោះ លោក នូ ស៊ីថា បាន​យក​តួនាទី​របស់​ខ្លួន​ទៅ​ប្រើប្រាស់ ដើម្បី​ទាញយ...Read more
សមត្ថកិច្ចចំរុះបង្ក្រាបរបាំងសាច់៣៧០០ម៉ែត្រលបលូ៣២មាត់ និងឃាត់ខ្លួនមនុស្ស៥នាក់ លបលូសាច់អួនទំនើប៣២មាត់ និងរបាំងសាច់អួន៧កន្លែង ប្រវែង៣៧០០ម៉ែត្រ ឡុកមួយចំនួន​ទៀត ត្រូវបានលោក ឯក ស៊ុនរស្មី ដឹកនាំសមត្ថកិច្ចចម្រុះ និងប្រជាពលរដ្ឋស្ម័គ្រចិត្តនៅក្នុងសហគមន៍​នេសាទ​ចុះ​បង្រាបបទ​ល្មើសដាក់របាំង...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      3765នាក់
ម្សិលមិញ    6678នាក់
សប្ដាហ៍នេះ    10453នាក់
ខែនេះ    117531នាក់
ឆ្នាំនេះ   2575434នាក់
សរុប   51935360នាក់
ថ្ងៃទី 14 ខែ 05 ឆ្នាំ 2024 ម៉ោង 20:41