ថៅ​កែ​ហាង​លក់​សម្លៀក​បំ​ពាក់​កែ​សម្ជស្សប៉ូ​ទិច​សា​ឡនត្រូវចោរប្លន់

ដោយៈ ភ្នំពេញ ថ្ងៃទី 05 ខែ 10 ឆ្នាំ 2012 វេលាម៉ោង 01:50 នាទី ចំនួនអានៈ 1584

​ថៅកែ​ហាង​លក់​សម្លៀកបំពាក់​កែសម្ផស្ស​យីហោ​ប៊ូ​ទិច​សាឡ​ន​និង​អ្នក​គ្រប់គ្រង​ហាង​ម្នាក់​ទៀត​ត្រូវ​បាន​ក្រុម​ចោរប្លន់​ប្រដាប់​អាវុធ​ចំនួន​៤​នាក់​ប្រដាប់​ដោយ​កាំភ្លើងខ្លី​គ្រប់​ដៃ​បាន​ជិះ​ម៉ូតូ​មក​ស្ទាក់​ពីមុខ​និង​ស្ទាក់​ពីក្រោយ​ភ្ជង់​គំរាម​វាយ​នឹង​ស្នាប់​កាំភ្លើង​បែក​ក្បាល​ប្លន់​យក​រថយន្ត​ម៉ាក​រ៉េ​ង​រ៉ូ​វ័រ​ស៊េរី​២០១២​មួយ​គ្រឿង​បើក​រត់​គេច​ខ្លួន​ទាំង​សមត្ថកិច្ច​ដេញ​តាម​ចាប់​ប្រផាប់​ប្រ​ភីង​ផ្អើល​ពេញ​ក្រុង​ភ្នំពេញ​រហូត​បែក​កង់​ក្រោយ​ម្ខាង​បើក​រត់​លែង​រួច​ក៏​ប្លុង​រថយន្ត​ចោល​នៅ​កន្លែង​ស្ងាត់​យក​បានតែ​កាបូប​លុយ​និង​ទូរស័ព្ទ​របស់​ជនរងគ្រោះ​​ហើយ​រត់​គេច​ខ្លួន​បាត់​អស់។

ហេតុការណ៍​ប្លន់​ប្រដាប់​អាវុធ​ប៉ុនប៉ង​យក​រថយន្ត​ស៊េរី​ទំនើប​នោះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៣​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃទី​០៤​ខែ​តុលា​ឆ្នាំ​២០១២​នៅ​ក្បែរ​ភោជនីយដ្ឋាន​តា​យ​តា​យ​ផ្លូវ​មុនីវង្ស​កែង​ផ្លូវ​លេខ​១៨៤​ក្នុង​សង្កាត់​បឹងរាំង​ខណ្ឌដូនពេញ​ ហើយ​រថយន្ត​របស់​ជន​រងគ្រោះ​ត្រូវបាន​សមត្ថកិច្ច​ចំរុះ​តាម​រក​ឃើញ​វិញ​នៅ​ចំណុច​មុខ​វិទ្យាល័យ​ចំរើន​ផល​ក្នុងភូមិ​ចំរើន​ផល​សង្កាត់​បឹងទំពុន​ខណ្ឌមានជ័យ​រាជធានី​ភ្នំពេញ។

មន្ត្រី​កងរាជអាវុធហត្ថ​ខណ្ឌដូនពេញ​បាន​ឲ្យ​ដឹងថា​ជនរងគ្រោះ​ឈ្មោះ​សៀវ សា​រ៉ា​រិ​ទ្ធ ភេទ​ប្រុស​អាយុ​២៩​ឆ្នាំ​មុខរបរ​ជា​ម្ចាស់​ហាង​លក់​សម្លៀកបំពាក់​និង​កែសម្ផស្ស​យីហោ​(​ប៊ូ​ទិច​&​សាឡ​ន​)​ស្ថិតនៅ​ខាងក្រោយ​សាលា​រចនា​និង​មាន​ទីលំនៅ​ក្នុង​បូរី​សុភមង្គល​សង្កាត់​ជ្រោយចង្វា​ខណ្ឌឫស្សីកែវ​បាន​រងរបួស​បែកក្បាល​ដោយ​ជនល្មើស​វាយ​នឹង​ស្នាប់​កាំភ្លើង​និង​បាត់បង់​ទូរស័ព្ទ​ស៊េរី​ទំនើប​៣​គ្រឿង​កាបូប​លុយ​មួយ​ក្នុងនោះ​មាន​លុយ​១៨០០​ដុ​ល្លារ​និង​ឯកសារ​មួយចំនួនទៀត។ចំណែក​រថយន្ត​របស់​គាត់​ដែល​ក្រុម​ជនល្មើស​ប្លន់​យក​មិនបាន​សម្រេច​នោះ​ម៉ាក​រ៉េ​ង​រ៉ូ​វ័​រម៊ី​នី​ស៊េរី​២០១២​ពណ៌​ខ្មៅ​គ្មាន​ស្លាក​លេខ​ទើប​នឹង​ទិញ​ថ្មីៗ​ផង​។ ​រីឯ​អ្នករួមដំណើរ​ជាមួយ​ម្នាក់ទៀត​ឈ្មោះ​ប៉ែន សុ​បញ្ញា ភេទ​ប្រុស​អាយុ​២៤​ឆ្នាំ​មុខរបរ​អ្នកគ្រប់គ្រង​ហាង​ស្នាក់នៅ​ជាមួយ​ជនរងគ្រោះ​បាន​រត់គេច​ទាន់ពេល​មិន​រងគ្រោះ​ដល់​ខ្លួនប្រាណ​ឡើយ។

មន្ត្រី​កងរាជអាវុធហត្ថ​បាន​បន្ត​ទៀតថា​ក្រុម​ជនល្មើស​មាន​គ្នា​ចំនួន​៤​នាក់​ស្លៀកពាក់​ស៊ីវិល​ប្រដាប់​ដោយ​កាំភ្លើងខ្លី​គ្រប់​ដៃ​មធ្យោបាយ​​ធ្វើ​សកម្ម​ភាព​ជិះម៉ូតូC125​ពណ៌​ខ្មៅ​២​គ្រឿង​ហើយ​ក្រោយពេល​ពួកគេ​ភ្ជង់​វាយ​ជនរងគ្រោះ​ប្លន់​យក​រថយន្ត​បាន​ហើយ​ពួក​ជន​ដៃ​ដល់​២​នាក់​ក៏​បើករថយន្ត​របស់​ជន​រងគ្រោះ​ព្យាយាម​គេចខ្លួន​ឯ​បក្ខ​ពួកគេ​២​នាក់​ទៀត​ក៏​ជិះម៉ូតូគេចខ្លួន​ម្នាក់​មួយគ្រឿង​បាត់​តែម្តង​។​

ប្រភព​ពី​មន្ត្រី​កងរាជអាវុធហត្ថ​ដដែល​បាន​បន្ត​ទៀត​ថា​នៅ​មុន​ពេល​កើតហេតុ​ជនរងគ្រោះ​និង​អ្នកគ្រប់គ្រង​ហាង​លក់​សម្លៀកបំពាក់​និង​កែសម្ផស្ស​បាន​នាំគ្នា​ជិះ​រថយន្ត​ក្នុង​គោលបំណង​ទៅ​មន្ទីរពេទ្យ​ឈួន​ម៉ី​ង​លុះ​បើករថយន្ត​រ៉េ​ង​រ៉ូ​វ័រ​ស៊េរី​២០១២​មកដល់​ហាង​តា​យ​តា​យ​ពួកគាត់​ឈប់​​រថយន្ត​ក្នុង​គោលបំណង​រក​បុគ្គលិក​ហាង​ដើម្បី​កុម្ម៉ង់​ខ្ចប់​អាហារ​ ប៉ុន្តែ​ដោយ​គ្មាន​ឃើញ​អ្នកណា​នៅ​ក្បែរ​ក៏​ឈប់​រថយន្ត​ឲ្យ​អ្នក​គ្រប់គ្រង​ហាង​ចុះទៅ​ទិញ​អាហារ​ហើយ​ជនរងគ្រោះ​បាន​ឈប់​រង់ចាំ​នៅក្បែរ​ហាង​តា​យ​តា​យ​នោះ​ដែរ​ ខណៈ​នោះ​ក៏​ស្រាប់​តែ​មាន​ជនល្មើស​ចំនួន​២​នាក់​ជិះម៉ូតូ២​គ្រឿង​ដោយ​មួយ​គ្រឿង​មាន​គ្នា​២​នាក់​បាន​មក​ឈប់​កាក់​ពីមុខ​និង​ពីក្រោយ​រថយន្ត​រួច​ក្រុម​ជនល្មើស​ទាំងនោះ​បាន​ដក​កាំភ្លើងខ្លី​គ្រប់​ដៃ​មក​ភ្ជង់​ក្រុម​ជនរងគ្រោះ​ទាំង​២​នាក់​ឲ្យ​ចុះ​ពីលើ​រថយន្ត​ពេល​ដែល​ជនរងគ្រោះ​ម្ចាស់​ឡាន​ចុះ​ភ្លាម​ក្រុម​ជនល្មើស​បាន​វាយ​ក្បាល​ជនរងគ្រោះ​មួយ​ស្នាប់​កាំភ្លើង​ភ្លាម​បណ្តាល​ឲ្យ​បែក​ហូរ​ឈាម។ ​ចំណែកឯ​អ្នកគ្រប់គ្រង​ហាង​ដែល​រួម​ដំណើរ​ជាមួយ​បាន​ស្រវា​រត់​គេច​ខ្លួន​ចូលក្នុង​ហាង​តា​យតា​យ​ទាន់ពេល​ទើប​រួច​ផុត​ពី​គ្រោះថ្នាក់។ ​ក្នុង​សកម្មភាព​ភ្លាមៗ​នោះ​ដែរ​ជនល្មើស​២​នាក់​បាន​ឡើង​បើករថយន្ត​របស់​ជន​រងគ្រោះ​គេចខ្លួន​ឯ​ជនល្មើស​២​នាក់​ទៀត​ក៏​បើកម៉ូតូម្នាក់​មួយគ្រឿង​គេចខ្លួន​បាត់អស់​ដែរ​។​

ប្រភព​ព័ត៌មាន​បាន​បន្ត​ទៀតថា​ក្នុង​ហេតុការណ៍​នោះ​កំលាំង​សមត្ថកិច្ច​កងរាជអាវុធហត្ថ​ខណ្ឌដូនពេញ​ក៏​ចុះ​មកដល់​កន្លែងកើតហេតុ​ភ្លាមៗ​រួចហើយ​ក៏បាន​ប្រកាស​​ពី​ភិនភាគ​រថយន្ត​ដែល​ជនល្មើស​ប្លន់​យ​ក​ទៅ​នោះ​សមត្ថកិច្ច​ក្រុង​និង​សមត្ថកិច្ច​ស្ទើរ​គ្រប់​ខណ្ឌ​ក៏បាន​ចេញ​ពួនស្ទាក់​ដេញ​តាម​ចាប់​ប្រផាប់​ប្រ​ភីង​ផ្អើល​ស្ទើរ​ពេញ​ក្រុង​ដោយសារ​តែ​រថយន្ត​នោះ​បែក​កង់​ក្រោយ​ខាងស្តាំ​ក្រុម​ជនល្មើស​មិនអាច​បន្ត​បើក​រត់​ទៀត​បាន​នោះ​ ក៏បាន​ប្លុង​រថយន្ត​នោះ​ចោល​នៅ​ចំណុច​ទី​ងងឹត​ខាងមុខ​សាលា​ចំរើន​ផល​ក្នុងភូមិ​ចំរើន​ផល​ សង្កាត់​បឹង​ទំ​ពន់​ខណ្ឌមានជ័យ​ដោយ​ក្រុម​ជនល្មើស​បាន​ប្រមូល​យក​ទូរស័ព្ទ​ស៊េរី​ទំនើប​៣​គ្រឿង​និង​កាបូប​លុយ​មួយ​មាន​លុយ​១៨០០​ដុល្លារ​និង​ឯកសារ​មួយចំនួន​យកទៅ​បាត់​។ លុះ​ប្រហែលជា​កន្លះ​ម៉ោង​ក្រោយមក​ទើប​​កំលាំង​សមត្ថកិច្ច​បាន​រក​ឃើញ​រថយន្ត​នោះ​វិញ​ហើយ​នាំ​ជន​រងគ្រោះ​មក​មើល​ច្បាស់​ជា​រថយន្ត​របស់​ខ្លួន​ទើប​សមត្ថកិច្ច​​ស្ទូច​រថយន្ត​នោះមក​រក្សាទុក​នៅ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​ដើម្បី​ស្រាវជ្រាវ​វែកមុខ​ក្រុម​ជនល្មើស​ទាំង​នោះ​មក​ផ្ដន្ទាទោស​តាមផ្លូវ​ច្បាប់។

ដោយ​ឡែក​នៅ​វេលា​ម៉ោង​២២​និង​១៥​នាទី​យប់​ថ្ងៃទី​០៣​ខែតុលា​ឆ្នាំ​២០១២​នៅ​ចំណុច​មាត់​ច្រាំងទន្លេ​ខាងត្បូង​ព្រះអង្គ​ដង​កើរ​ផ្លូវ​ព្រះស៊ីសុវត្ថិ​ ក្នុង​សង្កាត់​ជ័យជំនះ​ ខណ្ឌដូនពេញ​ មាន​ករណី​ប្លន់​ប្រដាប់​អាវុធ​យកម៉ូតូមួយគ្រឿង​ម៉ាក​C125​ពណ៌​ខ្មៅ​ស៊េរី​២០១១​ពាក់​ស្លាក​លេខ​ភ្នំពេញ​1AX-54 02​ជា​របស់​យុវជន​រងគ្រោះ​ម្នា​ក់ ខណៈ​​នាំ​សង្សារ​មក​អង្គុយ​សាសង​គ្នា​លេង​ក៏ត្រូវ​ជនល្មើស​២​នាក់​ប្រដាប់​ដោយ​កាំភ្លើងខ្លី​មិន​ស្គាល់​ម៉ាក​​ដើរមក​ភ្ជង់​គំរាម​ប្លន់​យក​ម៉ូតូ និង​ជិះ​គេច​ខ្លួន​​ដោយ​សុវត្ថិភាព​រួច​គេចខ្លួន​បាត់​អស់​គ្មាន​រំខាន​សមត្ថកិច្ច​មូលដ្ឋាន​ឡើយ​៕ សូមជួយ share ទៅ​ក្នុង​បណ្តាញ Facebook របស់​អ្នក!

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

កូនស្រីបង្កើតបណ្តេញ និងលើកកៅអីវាយឪពុកបណ្តាលអោយមានរបួសស្នាម   អាន2057ដង អ្នក​ភូមិ​មួយ ក្នុង​តំបន់​ក្រហម នាំ​គ្នា​តវ៉ា​សុំ​ជំនួយ​​បន្ទាន់ ដោយ​សរសេរ​ថា ​«​ភូមិ​?...    អាន1559ដង ក្រុមអ្នកតវ៉ាបន្តទាមទារឲ្យដោះលែងលោកម៉មសូណង់ដូ    អាន1693ដង ធំក្លិនស្អុយរលួយចេញពីមេបញ្ជាការប៉េអឹមស្រុកបសេដ្ឋ   អាន1541ដង បរិយាយថ្ងៃនេះ៖ អជ្ញាធរខេត្ត និងជលផលអសមត្ថភាពក្នុងការលុបបំបាត់ការចិញ្ចឹមត្រីឆ្តោរខុសច្...    អាន2041ដង លោកសាន្តរដ្ឋស៊ីងថាៈ លោកមិនបានប្រើហឹង្សាទៅលើប្រធានសហគមន៍នេសាទចុងឃ្នៀសទេ   អាន2033ដង ព្រះរាជអាជ្ញារងតុលាការយោធាត្រូវ​អង្គភាពប្រឆាំងអំ ពើពុករលួយចាប់ខ្លួន   អាន1463ដង លោកវីរៈសេនីយទោ រស់ជុគ ល្បីឈ្មោះខាងរកស៊ីដឹកឈើយ៉ាងសកម្ម   អាន2060ដង លោក បូរ-គុណ មេគយច្រកភ្នំដី ត្រូវបានអាជ្ញាធរខេត្តទុកពេល១សប្តាហ៍អោយកាយដីចេញពីមាត់ស្ទឹងអោ?...    អាន1807ដង វីដេអូឯកសារស្តី​ពី​ រឿង​រាវ​របស់​លោក​ឈុត​វុទ្ធី   អាន2219ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
បែកធ្លាយម្តាយនិងកូននិយាយទូរស័ព្ទពីរឿងប្រវត្តិសាស្រ្តសម័យប៉ុលពត កូន អាឡូ ជំរាបសួរ អ្នក​ម៉ែ​! ម៉ែ អាឡូ ចាស! កូន​សម្លាញ់ ម៉ែនឹក​កូន​ណាស់ បាត់កូន​មួយរយៈពុំ​ដែល​ឃើញ​ទូរស័ព្ទ​មក​លេង​ម៉ែសោះ តើ​កូន​រវល់​ម...Read more
សមត្ថកិច្ចបង្ហើបប្រាប់ពីមូលហេតុ ក្រុមគ្រួសារនាយរងប៉ុស្តិ៍សង្កាត់សៀមរាបត្រូវថ្នាំពុល ក្រុម​គ្រួសារ​នាយ​រង​ប៉ុស្តិ៍​សង្កាត់​សៀមរាប ប្រាំ​នាក់​ពុល​ទាំង​អស់នៅ​យប់​ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៥​​ បន្ទាប់​ពី​បញ្ជូន​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ឯក​ជន ប្តី​​បាន​ស្លាប់​បាត់​បង់ជីវិត ឯកូន​បីនាក់ ​និង...Read more
លោកឈាងវុន ខលទូរស័ព្ទមកចាងហ្វាងកម្ពុជាសុវណ្ណភូមិសុំអោយបកស្រាយរឿងប្រវត្តិថា ជាចោរលួចឡាន។ នៅល្ងាចម៉ោង៦:២៦នាទីថ្ងៃទី១១ខែមេសាឆ្នាំ២០១៦ នេះលោកឈាងវុនបានខលទូរស័ព្ទមកលោក ផ្លុងរ៉េត ចាងហ្វាងសារព័រមានកម្ពុជាសុវណ្ណភូមិសុំអោយបកស្រាយរឿងជីវប្រវត្តិសង្ខេបដែលចោទថា លោកជាចោរលួចឡាន ដែលលោកបានសរសេរបកស្រាយនៅលើ...Read more
ពលរដ្ឋសហគមន៍កាណូតទេសចរណ៍ឃុំកំពង់ភ្លុគលើកគ្នាមកតវ៉ាថា ក្រុមហ៊ុនស៊ូជីងនៅតែមិនគោរព សជណ របស់រដ្ឋាភិបាល ដោយអោយបុគ្គលិកព្យាយាម មកដាក់បញ្ជរលក់សំបុត្រដដែល ប្រ​ជា​ពល​រដ្ឋ​២៥០គ្រួសា នៅ​ឃុំ​កំពង់ភ្លុគ បាន​លើក​គ្នា​មក​តវ៉ានៅ​ចំ​ណុច​ភូនិ​កំ​​ពង់​ថ្កូវ ឃុំ​មាន​ជ័យ​ ស្រុក​បាន​សាទបាគង តាំង​ពី​ម៉ោង​៩ព្រឹក​រហូត​ដល់​ល្ងាច​ថ្ងៃទី១០ ខែ​មិ​ថុ​នា​ ឆ្នាំ២០១៥ ដោយពួកគាត់...Read more
លោក យ៉ាន់ស៊ីវ័ត នាយសង្កាត់រដ្ឋបាលព្រៃឈើស្រុកស្វាយលើ កំពុងបើកដៃអោយក្រុមឈ្មួញដឹកឈើតាមរថយន្តសាន់យ៉ុង គោយន្តកន្រ្តៃ និងរទេះគោ ខុសច្បាប់ឆ្លងកាត់យ៉ាងអាណាធិប្បតេយ្យ! ជា​រៀង​រាល់​ថ្ងៃ​គេ​សង្កេត​ឃើញ​ថា ក្រុម​ឈ្មួញ​រក​ស៊ី​ដឹក​​ឈើ​ខុស​ច្បាប់​​តាម​រថ​យន្ត​គ្រប់​​ប្រ​ភេទ ​​គោ​យន្ត​កន្រ្តៃ និង​​រទេះគោ បាន​ចរាចរណ៍​យ៉ាង​អាណាធិប្បតេយ្យតាម​ដង​ផ្លូវ​ពី​ចំណុច​ស្រុក​គូ​លែន​ខេត្...Read more
លោកយិនប្រសិទ្ធ ពង្រាយកូនចៅដាក់ប៉ុស្តិ៍ជជុះយកលុយ លោក យិន ប្រសិទ្ធ នៅតែមាន​សិទ្ធិ​អំ ណា​ច​ធំធេង​ក្នុងការ​ចាត់តាំង​មន្ត្រី​ជំនិតៗ​ឲ្យ​ចុះ​ប្រមូល​លុយ​ពី​ក្រុម​ឈ្មួញ​រកស៊ី​ដឹកជញ្ជូន​ទំនិញគេចពន្ធ​និង​អ្នករកស៊ី​ដឹកឈើ​ខុសច្បាប់​មិនដែល​ឈឺក្បាល​វិលមុខ​ពី​ចំណ...Read more
លោក មង្គលទីណា តារាចម្រៀងផលិតកម្មថោន បើករថយន្តបុករនាំងដែកដាច់កង់១គ្រាប់ហើយ នៅខំបើករថយន្តរតគេចបន្តទៀត លោក មង្គល​ទីណា តារាចម្រៀង​ផលិតកម្ម​ថោ​នបាន​ បើករថយន្ត​ស៊េរី​ទំនើប​ជ្រុល​បុក​រនាំងដែក​ពុះ​ចែក​ទ្រូវ​បាក់អស់​១០​ផ្ទាំង ដែល​ស្ថិត​តាម​បណ្តោយ​ផ្លូវ​សហព័ន្ធរុស្ស៊ី ទល់មុខ​ព្រលានយន្តហោះ​ពោធិ៍ចិនតុង ស្ថិតក្ន...Read more
ក្រុមហ៊ុន ម៉េងឌីលែន ត្រាវកុដ្ធិ បើកលក់ហើយ ប្រមូសិនពិសេស ក្រុមហ៊ុន ម៉េងឌីលែន ត្រាវកុដ្ធិ បើកលក់ហើយ! ១-គម្រោងដីឡូតិ៍ ២-ផ្ទះល្វែងអាជីវកម្ម ៣-ផ្ទះវីឡាលំហែបែបថៃ សូមអានព័ត៌មានលម្អិតដែលមាននៅក្នុងខិតប័ណផ្សព្វផ្សាយខាងក្រោម និងទំនាក់ទំនងសាកសួរព័ត៌មានលម្អ...Read more
ហេតុ៧ប្រការដែលបុរសស្រ្តីយល់ដឹង ហេតុ៧ប្រការដែលបុរសស្រ្តីយល់ដឹងគឺ៖ ១- ស្គាល់ហេតុ        ២- ស្គាល់ផល់       ៣- ស្គាល់ប្រពន្ធ        &nb...Read more
ល្បែងកន្ទុយលេខនៅក្នុងផ្សាកំពង់ស្ពឺមានមន្រ្តីខិលខូចជាសមត្ថកិច្ចកាងពីក្រោយ មេឆ្នោតឬហៅថាជាមេកន្ទុយលេខដែលកំពង់ប្រព្រឹត្តយ៉ាងសកម្មនិងដុះស្លែរក្នុងផ្សាកំពង់ស្ពឺក្បែរភ្នែកលោកប៉ូលីស៏និងប៉េអឹម ថែមទាំងក្បែរសាលា ខេត្តកំពង់ស្ពឺផងនោះ ពេល​នេះ​មេឆ្នោត​ទាំង​នេះនៅ​តែ​បន្ត​កត់​និងប្រមូលលុយព...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      1268នាក់
ម្សិលមិញ    25188នាក់
សប្ដាហ៍នេះ    70859នាក់
ខែនេះ    177937នាក់
ឆ្នាំនេះ   2635840នាក់
សរុប   51995766នាក់
ថ្ងៃទី 19 ខែ 05 ឆ្នាំ 2024 ម៉ោង 07:28