មនុស្ស៦៧នាក់​ត្រូវបាន​ចាប់​ខ្លួន​ពាក់ព័ន្ធបទល្មើស​នេសាទ

ដោយៈ សៀមរាប ថ្ងៃទី 17 ខែ 02 ឆ្នាំ 2013 វេលាម៉ោង 01:24 នាទី ចំនួនអានៈ 1591

បន្ទាប់ពីបើកយុទ្ធនាការបង្ក្រាបបទល្មើសនេសាទ ក្នុងដែនបឹងទន្លេសាប ខេត្តសៀមរាប អស់រយៈពេញមួយយប់ អាវុធហត្ថខេត្ត បានឃាត់ខ្លួនជនសង្ស័យប្រុសស្រីចំនួន៦៧នាក់ដកហូត កាណូត១៦គ្រឿងនិងឧបករណ៏នេសាទមួយចំនួនធំទៀត។

យុទ្ធនាការនេះធ្វើឡើងចាប់តាំងពីម៉ោង១៩ថ្ងៃទី១៥ខែកុម្ភៈរហូតដល់ម៉ោង៦ព្រឹកថ្ងៃទី១៦ខែកុម្ភៈឆ្នាំ២០១៣ នៅក្នុងភូមិសាស្ត្រចំនួនពីរគឺ សង្កាត់ ចុងឃ្នៀស ក្រុងសៀមរាប និងកំពង់ឃ្លាំង ស្រុក សូត្រនិគម។ របាយការណ៏អាវុធហត្ថខេត្តសៀមរាបបានបញ្ជាក់ប្រាប់អ្នកយកព័ត៌យើងថាដោយទទួលបទបញ្ជាពីឧបនាយករដ្ឋមន្ត្រី ប៊ិន ឈិន ប្រធានអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លីនិងប្រធានគណៈកម្មការអធិការកិច្ចគ្រប់គ្រងនិងអភិវឌ្ឍន៏ឡូត៏នេសាទជុំវិញបឹងទន្លេសាប។

ព្រមទាំងបញ្ជាពីនាយឧត្តមសេនីយ៏ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទនិងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានឲ្យកម្លាំងអាវុធហត្ថសៀមរាបចុះបង្ក្រាបបទល្មើសនេសាទក្នុងខេត្តសៀមរាបឲ្យដល់ឬសគល់។

យោងតាមការចង្អុលបង្ហាញពីលោក ឧត្តមសេនីយ៍ត្រី ម៉ន សាម៉ុន ជាមេបញ្ជាការកងរាជអាវុធហត្ថខេត្តសៀមរាបបញ្ជាឲ្យក្រុមទី១ក្នុងភូមិសាស្ត្រ ចុងឃ្នៀសតំបន់អតីតឡូត៏លេខ៤ដឹកនាំដោយលោកវរសេនីយ៏ឯក ស្រី យូរ៉ា មេបញ្ជាការរងនិងជាប្រធានមន្ទីស្រាវជ្រាវយុត្តិធម៌បានប្រើប្រាស់កម្លាំងអាវុធហត្ថ៣៧ នាក់អាវុធធុនអាការចំនួន១០ដើម។

ជាលទ្ធផលឃាត់ខ្លួនជនសង្ស័យ ចំនួន២៧នាក់ ស្រី៥នាក់ ក្នុងនោះមានជនជាតិវៀតណាម៨នាក់ និងដកហូតទូកម៉ាស៊ីនអូសម៉ាញ់ ៣គ្រឿង ទូកម៉ាស៊ីនរុញស៊ីប ៦គ្រឿង ទូកម៉ាស៊ីនធំដឹកត្រី២គ្រឿង សាច់មង១០០០ម៉ែត្រ ដងស៊ីប១០ដើម និងត្រីចម្រុះ៤តោន។ ចំណែកក្រុមទី២ ភូមិសាស្ត្រឃុំកំពង់ឃ្លាំង ស្រុកសូទ្រនិគម ក្នុងតំបន់ឡូត៏ បំរ៉ុងលេខ៥ ដឹកនាំដោយលោកវរសេនីយ៏ទោ សេង វុទ្ធី នាយរងសេនាធិការបានប្រើប្រាស់កម្លាំងអាវុធហត្ថ១៥នាក់អាវុធធុនអាការចំនួន៤ដើម។ជាលទ្ធផលឃាត់ខ្លួនជនសង្ស័យចំនួន ៤០នាក់ស្រី ១២នាក់ ប្រុស២៨នាក់និងដកហូតទូកឈើម៉ាស៊ីន៥គ្រឿងទូកឈើអត់ម៉ាស៊ីន១គ្រឿងសាច់អួន៤០០ម៉ែត្រ និងត្រីចម្រុះ៥០០គីឡូក្រាម។

សរុបលទ្ធផលក្នុងយុទ្ធនាការបង្ក្រាប បទល្មើសនេសាទក្នុងដែនបឹងទន្លេសាបខេត្តសៀមរាបឃាត់ខ្លួនជន សង្ស័យបាន៦៧នាក់ស្រី១៧នាក់ជនជាតិវៀតណាម៨នាក់ និងដកហូតទូកឈើម៉ាស៊ីន(កាណូត)១៦គ្រឿងទូកឈើអត់ម៉ាស៊ីន១គ្រឿងសាច់មង១០០០ម៉ែត្រសាច់អួន៤០០ម៉ែត្រដងស៊ីប១០ដើមនិងត្រីចម្រុះ៤.៥តោន។ លោកវរសេនីយ៏ឯក ស្រី យូរ៉ា បញ្ជាក់ថាជនជាប់សង្ស័យ ប្រុសស្រី ទាំង៦៧នាក់សមត្ថកិច្ចបានរៀបចំសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីអនុវត្តន៍ទៅតាមផ្លូវច្បាប់ នៅព្រឹកថ្ងៃទី១៧ខែកុម្ភៈ ឆ្នាំ២០១៣។

គួរបញ្ជាក់ថា បទល្មើសនេសាទក្នុងភូមិសាស្ត្រ តំបន់ចុងឃ្នៀស និងតំបន់កំពង់ឃ្លាំងបានកើតឡើងយ៉ាងអនាធិបតេយ្យជារៀងរាល់ថ្ងៃ បន្ទាប់ពីរដ្ឋាភិបាលកម្ពុជាប្រកាសបិទឡូត៏នេសាទទូទាំងប្រទេស។បើទោះបីជាមានការបង្ក្រាប បន្តិចបន្តួចពីមន្ត្រីជំនាញ តែក៏មានការឃុបឃិតផងដែរ។ ចំពោះការឃាត់ខ្លួនជនសង្ស័យចំនួន៦៧នាក់នេះ ក៏អាចនិយាយបានថាជាការបង្ក្រាបទ្រង់ទ្រាយធំមួយផងដែរ ចំពោះបទល្មើសនេសាទសម្រាប់ខេត្តសៀមរាប។ប៉ុន្តែរបាយការណ៏របស់អាវុធហត្ថពុំបានបញ្ជាក់ពីវត្តមានចូលរួម របស់មន្ត្រីជំនាញ ជលផលឡើយ។ ជាមួយនឹងការបង្ក្រាបទ្រង់ទ្រាយធំនេះមហាជនខេត្តសៀមរាប បានសាទរយ៉ាងខ្លាំងដោយដាក់ការរំពឹងថា មច្ឆារជាតិក្នុងបឹងទន្លេសាប អាចនឹងកើនឡើងវិញ ប្រសិនបើ ប្រតិបត្តិការទ្រង់ទ្រាយធំនេះនៅតែបន្ត៕ដោយ រស្មី

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

អុញនោះ! បង់លុយឱ្យរាល់ខែចុងក្រោយចាប់រថយន្តយកទៅគាបធើស៊ីមិនបានបញ្ជូនទៅថ្នាក់លើ   អាន2744ដង ពលរដ្ឋថាមិនទទួលបានប័ណ្ណកម្មសិទ្ធិដីស្របច្បាប់មក ពីប្រធានមន្ទីកសិកម្ម   អាន1484ដង សាលាក្តីខ្មែរក្រហម៖ជីវប្រវត្តិសង្ខេបរបស់លោកអៀងសារី   អាន1525ដង សង្ស័យលោកប្រាក់ចាន់ធឿនដឹកឈើធ្វើផ្ទះជិត១ឆ្នាំមិនគ្រប់ព្រោះលក់ចេញក្រៅ   អាន1600ដង មិនទាន់ទាំងបានចេញការចរនាបទថ្មីផង អាខ្លោងទ្វារចាស់ត្រូវបានឆេះគ្មានសល់ផេះ   អាន1934ដង តំណាងរាស្ត្រ​បក្ស​សង្គ្រោះ​ជាតិ​មណ្ឌល​សៀម​រាម ប្រាប់លោក​​ហ៊ុន ម៉ា​នី​​ ​ឲ្យដូរ​​ខ្លោង?...    អាន2562ដង ក្រុម​យោធា​បាញ់​រះ​បណ្តាល​ឲ្យ​ពលរដ្ឋ​ម្នាក់​រង​របួស​ធ្ងន់ ​ក្នុង​ទំនាស់​ដីធ្លី​នៅ​ខេ?...    អាន1631ដង ចំណុះជើងវត្តក្រពុំឈូកតវ៉ាមិនទទួលស្គាល់និងគណៈគ្រប់គ្រងវត្តដែលតែង តាំដោយបក្សពួកនិយម   អាន1598ដង លោក ទិត្យ គឹមហ៊ីំម អនុប្រធានសូរិយោដីខេត្តឧត្តរមានជ័យ ត្រូវពលរដ្ឋចោទថាប្រព្រឹត្តិអំពើពុ?...    អាន1403ដង ចុចមើលវីដេអូ ដើម្បីស្តាប់ប្រសាសន៍ ឯកឧត្តមនាយឧត្តមសេនីយ៍ នេត សាវឿន ពេលប្រកាសតែងតាំងស្នងក...    អាន434ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
ប៉ូលិសស័ក្ក២ សឹនសៅ ត្រូវបានពលរដ្ឋចោទថា ឆបោកលុយ ១៧០០ដុល្លា រួចរតគេចខ្លួនបាត់ស្រម៉ោល ប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលជាជនរងគ្រោះ​ម្នាក់ក្នុងចំណោមប្រជាពលរដ្ឋ​ដែលជាជនរងគ្រោះជាច្រើននាក់ទៀតរស់នៅក្នុងភូមិថ្នល់បែកកើត ឃុំស្វាយទៀប ស្រុកចំការលើ ខេត្តកំពង់ចាម បាននិយាយរៀបរាប់ទាំងមិនអស់ចិត្តថា​អស់រយៈ...Read more
ចម្រៀងបទ ជួយថែព្រៃឈើខ្មែរ Post by សារព័ត៌មាន កម្ពុជាសុវណ្ណភូមិ | Kampuchea Sovanphum News....Read more
ក្រុមឈ្មួញដឹកឈើខុសច្បាប់ធំៗ កំពុងក្លែងខ្លួនដឹកឈើតាមរឺម៉កចូលក្រុងសៀមរាបដូចហែកឋិន តែមេព្រៃ មិនព្រមបង្ក្រាប សកម្ម​ភាព​ក្រុម​ឈ្មួញធំៗ​​រក​ស៊ី​ដឹក​ឈើអត់​​ច្បាប់​ ដោយ​ក្លែង​រូប​ភាព​ជា​ដឹក​ជញ្ជូន​​តាម​រឺ​ម៉ក​ពី​ស្រុក​​ប្រាសាទ​បាគង ចូល​ក្រុង​សៀម​រាប​ ហាក់​មាន​ការ​កើន​ឡើង​ជារៀង​រាល់ថ្ងៃ ដោយ​សារ​អាជ្ញាធរដែន​ដី​​ ស...Read more
លោកឈាងវុន ខលទូរស័ព្ទមកចាងហ្វាងកម្ពុជាសុវណ្ណភូមិសុំអោយបកស្រាយរឿងប្រវត្តិថា ជាចោរលួចឡាន។ នៅល្ងាចម៉ោង៦:២៦នាទីថ្ងៃទី១១ខែមេសាឆ្នាំ២០១៦ នេះលោកឈាងវុនបានខលទូរស័ព្ទមកលោក ផ្លុងរ៉េត ចាងហ្វាងសារព័រមានកម្ពុជាសុវណ្ណភូមិសុំអោយបកស្រាយរឿងជីវប្រវត្តិសង្ខេបដែលចោទថា លោកជាចោរលួចឡាន ដែលលោកបានសរសេរបកស្រាយនៅលើ...Read more
លោក អ៊ុំសំអាន រកឃើញផែនទីខ្នាត ១/១០០.០០០ នៅអង្គការសហប្រជាជាតិ (UN) កាលពីម្សិលមិញ នៅ​ព្រឹក​ថ្ងៃទី៨ ខែតុលា ឆ្នាំ២០១៥នេះ លោក​ អ៊ុំសំអាន​តំ​ណាង​រាស្រ្ត​មណ្ឌល​សៀមរាប មក​ពី​គណបក្ស​​សង្គ្រោះ​ជាតិ​បាន​បង្ហោះ​រូបភាព​ផែន​ទី​ដែលោក​បាន​រក​ឃើញ​នៅ​អង្គការសហប្រជាជាតិ (UN) ដែ​ល​មាន​ការ​សរសេរ​រៀប​...Read more
គ្រូពេទ្យឡើងតណ្ហាដល់កំរិត ចាក់ថ្នាំរំលោភប្រពន្ធអ្នកជំងឺបានសម្រេច រឿងដ៏​ចម្លែក​ដែល​ពុំ​ដែល​ធ្លាប់​លឺមួយ​បាន​កើត​ឡើងដោយ​ គ្រូពេទ្យ​​បង្អែក​ ​ផ្នែក​វះកាត់​​ម្នាក់​​បាន​រត់គេច​ខ្លួន​ពី​​មន្ទីរពេទ្យ​បង្អែក​ខេត្តក្រចេះនៅ​​​ព្រឹក​ថ្ងៃ​ទី​១៨​ ខែកក្កដា​ ឆ្នាំ​២០១៥​នេះ​ បន្ទ...Read more
លោក យ៉ាន់ស៊ីវ័ត នាយសង្កាត់រដ្ឋបាលព្រៃឈើស្រុកស្វាយលើ កំពុងបើកដៃអោយក្រុមឈ្មួញដឹកឈើតាមរថយន្តសាន់យ៉ុង គោយន្តកន្រ្តៃ និងរទេះគោ ខុសច្បាប់ឆ្លងកាត់យ៉ាងអាណាធិប្បតេយ្យ! ជា​រៀង​រាល់​ថ្ងៃ​គេ​សង្កេត​ឃើញ​ថា ក្រុម​ឈ្មួញ​រក​ស៊ី​ដឹក​​ឈើ​ខុស​ច្បាប់​​តាម​រថ​យន្ត​គ្រប់​​ប្រ​ភេទ ​​គោ​យន្ត​កន្រ្តៃ និង​​រទេះគោ បាន​ចរាចរណ៍​យ៉ាង​អាណាធិប្បតេយ្យតាម​ដង​ផ្លូវ​ពី​ចំណុច​ស្រុក​គូ​លែន​ខេត្...Read more
ហាង​កាហ្វេ​ណូ​គារ​វៀតណាម​បី​កន្លែង​នៅ​ក្រុង​សៀមរាប រង​ការ​ចោទ​ថា បិទ​សិទ្ធិ​សេរីភាព​កម្មករ​ខ្មែរ និង  ​ជួញដូរ​ផ្លូវភេទ ហាង​កាហ្វេ​ណូ​គារ​របស់​វៀតណាម​បី​កន្លែង ស្ថិត​នៅ​ក្នុង​ក្រុង​សៀមរាប រង​ការ​ចោទ​ថា គៀបសង្កត់​ទៅ​លើ​កម្មករ​ស្រី​ខ្មែរ​ដែល​បំរើ​ក្នុង​របស់​ខ្លួន និង​គំរាម​សម្លាប់ បើសិន​ពួក​គេ​ទៅ​ធ្វើការ​កន្លែង​ផ្សេង ព្រ...Read more
បែកធ្លាយ​​បុរស​ម្នាក់ សរ​សេរ​​សំបុត្រ​​ទៅ​​ម្តាយ ​ពី​រឿង​​ចង់​​លែង​​ប្រ​ពន្ធ​ អ្នកម្តាយជាទីគោរពស្រលាញ់ អ្នក​ម្តាយ​ជាទីគោរពស្រលាញ់​ តើ​អ្នក​ម៉ែ​មាន​សេច​ក្តី​សុខ​ទុក្ខ​យ៉ាង​ណាដែរ? ជា​បឋម​កូន​សូម​ខន្តី​អភ័យ​ទោស​ដែល​ខ្វះ​ការ​គួរ​សម​ដោយ​សរសេរ​សំ​បុត្រ​ផ្ញើ​ជូន​អ្នក​ម៉ែ​ មិន​បាន​ទ...Read more
លោក នូ ផេង ប្រធានមន្ទីរធម្មការខេត្តពោធិ៍សាត់ប្រព្រឹត្តអំពើពុករលួយនិងបក្ខពួកនិយម មន្ត្រីរាជការ​នៃ​មន្ទីរ​ធម្មការ​ខេត្តពោធិ៍សាត់​បាន​ឲ្យ​ដឹងថា ការដែល​ឈ្មោះ ពេជ្រ ចន្ថា ប្រព្រឹត្ត​អំពើពុករលួយ​តាមរយៈ​កេងប្រវ័ញ្ច​ថវិកាជាតិ និង​ថវិកា​ចំណាយ​លើ​គម្រោង​ផ្សេងៗ​នោះ​គឺមាន​ការ​បើកដៃ​ពី​លោក នូ...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      2878នាក់
ម្សិលមិញ    6395នាក់
សប្ដាហ៍នេះ    2878នាក់
ខែនេះ    109956នាក់
ឆ្នាំនេះ   2567859នាក់
សរុប   51927785នាក់
ថ្ងៃទី 13 ខែ 05 ឆ្នាំ 2024 ម៉ោង 12:01