ព្រះអាជ្ញាខេត្តកំពង់ស្ពឺអនុញ្ញាត្តិអោយដឹកឈើប្រណិត តែត្រូវសមត្ថកិច្ចចាប់ថាខុសច្បាប់

ដោយៈ ខេត្តកំពង់ស្ពឺ ថ្ងៃទី 02 ខែ 05 ឆ្នាំ 2013 វេលាម៉ោង 10:48 នាទី ចំនួនអានៈ 1609

រថយន្ត​​ពណ៌​​ត្រេ​អ៊ីពាក់​​ស្លា​​កលេ​ខ​ខេម​រភូមិន្ទ​​មួយ​គ្រឿង​​ដឹក​ឈើ​​ប្រ​ណិត​​ដែល​​ចេញលិ​ខិត​​អនុញ្ញាតិ​​ពី​​ព្រះ​រាជ​អាជ្ញា​​សា​លាដំ​បូង​​ខេត្ត​កំ​ពង់​ស្ពឺ​ត្រូវ​បាន​​បង្ក្រាប​​ដោយ​​មន្ត្រី​​កង​រាជ​អាវុធ​ហត្ថ​ស្រុក​​សំ​រោង​​ទង​ដោយ​​សមត្ថ​កិច្ច​​ថា​​ ឈើ​​ទាំង​នោះ​​ខុស​ច្បាប់។

ការ​បង្ក្រាប​​បទ​ល្មើស​​ព្រៃ​​ឈើ​​នេះ​ធ្វើ​ឡើង​​កាល​ពី​​កន្លង​ទៅ​ថ្មីៗ​ស្ថិត​​លើ​ផ្លូវ​​ជាតិ​​លេខ​៤​ត្រង់​ចំ​នុច​​ស្ពាន​​អូរ​​ក្រាំង​​អំ​​បិ​ស​ ឃុំ​​វល្លិ​ស​ ស្រុក​​សំរោង​​ទង ខេត្តកំ​ពង់ស្ពឺ។

ប្រភព​ព័ត៌​មាន​បាន​​ប្រាប់​​ឱ្យ​ដឹង​ថា​ រថ​យន្ត​​ដឹក​ឈើ​​ដែល​​ត្រូវ​បាន​បង្ក្រាប​​ម៉ាក​​ហ៊ី​យ៉ាន់​ដាយ​ក្បាល​​ពណ៌​​ត្រេ​អ៊ី​ទ្រុង​​ពណ៌​​ខៀវ​ពាក់​​ស្លាក​​លេខ​​ខេមរៈភូមិន្ទ​០២.3.1210​របស់​លោក​​វរៈ​សេ​នី​យ៍ឯក​ យឹម-សុផាន់ ​អត្តលេខ​០៣៩៧៣៦​បំ​រើ​​ការ​ងារ​​កង​ឯក​ភាព​​អង្គ​រក្ស។ ប្រ​ភព​​បន្ត​ថា​បន្ទាប់​ពី​​ការ​បង្ក្រាប​​នោះ​​ស្រាប់​​តែ​មាន​ការ​ធ្វើ​​អត្ត​រាមន៍​​ពី​​លោក​​ព្រះ​រាជ​អាជ្ញា​​ម្នាក់​​ផង​និង​អ្នក​ធំ​​មួយ​ចំនួន​​ផង​ដែរ។

ប្រ​ភព​​បាន​​បន្ត​ថា​រថ​យន្ត​​ដឹក​ឈើ​​ប្រ​ណិត​​អត់​​ច្បាប់​​របស់​​មន្ត្រី​​យោ​ធា​​អង្គ​រក្ស​ពាក់​​សក្តិ​​ប្រាំ​នោះ​មិន​ដែល​​អ្នក​ណា​​ហ៊ាន​​បង្ក្រាប​​ទេ​ព្រោះ​​អាង​​ស្បែក​ហើយ​​ពួក​គេ​​តែង​តែ​​យក​ឈ្មោះ​លោក​​ព្រះ​រាជ​អាជ្ញា​​មក​​អាង​ក្នុង​ការ​​រក​ស៊ី​​មិន​​តែ​​ប៉ុ​ណ្ណោះ​​អាង​​អំ​ណាច​​ពាក់​​សក្តិ​ប្រាំ​ទៀត។ប្រភព​បន្តថារថយន្ត​ដឹកឈើ​របស់លោកយឹមសុផាន់នោះ​ធ្វើ​សកម្មភាព​ដឹកជញ្ជូន​ស្ទើរ​រាល់ថ្ងៃចេញ​ពី​ស្រុក​ឱ​រ៉ា​ល់ខេត្តកំពង់ស្ពឺដោយ​ផ្លាស់ប្តូរ​គ្រប់រូប​ភាពមិន​ងារយ​ចាប់​បានទេ។

លោក​វិរៈសេនីយ៍ទោ​ឈឹមសុផាន់​មន្ត្រី​អង្គរក្សតែ​ពាក់​ដល់​សក្តិ​ប្រាំ​រកស៊ី​ដឹកឈើ​ខុសច្បាប់​យកឈ្មោះ​អ្នកធំ​មក​ប្រើ​រហូត​នោះមិនអាច​ទាក់ទង​បានទេប៉ុន្តែ​បុគ្គ​ល​រូបនេះ​រក​ឈើរាប់​ឆ្នាំ​កន្លងមកហើយ និងតែងតែ​អួត​ក្អេងក្អាង​ថា​ជួយ​បក្សរហូត។

លោក​ឧ​ត្ត​ម​សេនីយ​ត្រី​ម៉ែនស៊ី​ប៊​នមេបញ្ជាការ​កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺបាន​ឲ្យ​ដឹងថាការបង្ក្រាប​រថយន្ត​ដឹកឈើ​ខុសច្បាប់​នោះបានប្រគល់​ជួន​រដ្ឋបាល​ព្រៃឈើ​ហើយ​ហើយ​ម្ចាស់​បាន​រត់​គេចខ្លួនបាត់​មិន​ដឹក​ជា​អ្នកណា​នោះទេ។ហើយ​រឿង​យកឈ្មោះ​អង្គរក្ស​មក​ប្រើ​ចេះតែ​ថា​ប៉ុណ្ណោះ។

ដោយឡែក​មន្ត្រីរដ្ឋបាល​ព្រៃឈើ​ផ្នែក​កំពង់ស្ពឺ២រូប​កាលពី​ព្រឹក​ថ្ងៃ​ទី២​ខែមេសា​ឆ្នាំ២០១៣​ឆ្លើយ​​ដាក់​គ្នា​​អំពី​​ចំនួន​​ឈើ​​ដែល​​មន្ត្រី​​កងរាជ​អាវុធ​ហត្ថ​​បង្ក្រាប​​ប្រគល់​​ឲ្យ​ដោយ​ម្នាក់ៗ​ថា​​មិន​​ចាំ​​មិន​​ច្បាស់​ចំនួន​ពិត​ប្រាកដ។

យោងតាម​លិខិត​មួយច្បាប់​ដែល​អ្នកព័ត៌មាន​យើង​ទទួល​បាន​​មាន​​ហត្ថលេខា​​ពី​ព្រះ​រាជ​អាជ្ញា​​បាន​​អនុ​ញ្ញា​ត្តិ​អោយ​ដឹង​​ឈើ​ប្រភេទ​​ធ្នង់ចំនួន៥ម៉ែត្រគូប​ដឹក​​ចេញពី​ចំណុច​ឃុំ​តា​សាលស្រុក​ឪ​រ៉ា​ល់ខេត្តកំពង់ស្ពឺទៅកាន់​ក្រុងភ្នំពេញ៕ ដោយ៖ពេជ្រ

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

អង្គរក្សលោក ហ៊ីងប៊ុនហៀង រកស៊ីដឹកឈើគំរាមកំហែងអ្នកកាសែត ត្រូវបានមេព្រៃបង្ក្រាប   អាន1735ដង មេគយលោក ឆាយសុធា និង ហង្ស វណ្ណ សហការគ្នាប្រមូលុយបីទំនិញគេចពន្ធ   អាន1377ដង លោក ទិត្យ ណារ៉ុង អធិការក្រុង ត្រូវបានតែងតាំងទៅជាស្នងការ ក្រោមការរិះគន់យ៉ាងទ្រហឹងអើងកងពី...    អាន1789ដង ប្រជាពលរដ្ឋប្រតិកម្មបិតផ្លូវឡានដឹកដីដែលបណ្តាលអោយខូចផ្លូវក្នុងភូមិរបស់ពួកគាត់   អាន847ដង កង​រាជ​អាវុធហត្ថឃាត់ខ្លួនមុខសញ្ញាប្លន់ប្រដាប់អាវុធ២នាក់   អាន1488ដង បុរសម្នាក់ត្រូវសង្សារខាំលិង្គដាច់មួយកំណាត់   អាន1519ដង មេរោគ EV-71 សំលាប់កុម៉ានៅកម្ពុជា52នាក់ហើយ   អាន1554ដង លោកសម​រង្ស៊ីសុំ​ព្រះ​រាជ​​អន្ត​រាគមន៍​​ចូល​​រួម​គោ​រព​​ព្រះ​វិញ្ញា​ណក្ខន្ធ​ព្រះ​​មហ?...    អាន1413ដង បទវិភាគ៖ គណបក្សប្រជាជនបាត់បង់អ្នកគាំទ្រដោយសាមន្រ្តីថ្នាក់ក្រោម   អាន1324ដង សម្តេចម៉ែយាងចូលរួមពិធីជួបជុំរបស់មហាជន នៅមុខព្រះបរមរាជវាំង   អាន1349ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
ឧកញ៉ា សឹង សំអុលបញ្ចាឲកូនចៅបើកឡានបុកឡានអ្នកកាសែតខូចខ្ទេចមួយចំហៀង ប្រភភពី​ស្រុក​មេមត់ ​ឲ្យ​ដឹងថារថយន្ត ​ប្រភេទ​យី​ឌុប១ ​គ្រឿងក្បាល​ពណ៌​ ក្រហម​លា​យសពាក់ ​ស្លាក​លេខ ​កំពង់ចាម 3A-3461ផ្ទុក​ឈើ​លេខ​ ១​ប្រភេទ​សុ​ក្រំដែល មាន​មុខកាត់​ធំៗ​ ពេញប្រៀបចំណុះ ​ផ្ទុក​មិន​ក្រោម​ ៤០​...Read more
សំណុំរឿងលោក អ៊ាឆៃយិន ឈ្មួញរកស៊ីដឹកឈើក្រញូង ប៉ុនប៉ងបុក​សម្លាប់អ្នកកាសែត ត្រូវបានតុលាការតម្កល់ឥតចាត់ការ សំណុំរឿង​ឈ្មួញ​រក​ស៊ី​ដឹក​ឈើ​ក្រញូង​ បើក​រថ​យន្ត​បំបុក​រថ​យន្ត​អ្នក​កាសែត ប៉ុនប៉ង​មនុស្ស​ឃាត​ដោយ​ចេត​នា តាំង​ពី​ឆ្នាំ​២០១៣នោះ ត្រូវ​បាន​តុលាការ​ ខេត្តសៀម​រាប​ធ្វើ​ការ​តម្កល់​ឥត​ចាត់ការ​នេះ​បើ​យោង​តាម​...Read more
អ្នកគ្រូក្រមុំជិតដល់ថ្ងៃរៀបការ ត្រូវប៉េអឹមលើផ្ទៃប្រទេសបើកបុកស្លាប់ អ្នកគ្រូ​បង្រៀន​វិទ្យាល័យ​អាយុ​២៤​ឆ្នាំ​ម្នាក់​ដែល​ត្រៀម​ចូល​រោងការ​បាន​ស្លាប់​ដោយសារ​រថយន្ត​មួយគ្រឿង​បាន​បុក​ពី​ក្រោយពេល​អ្នកគ្រូ​កំពុង​ជិះ​ម៉ូតូ​តែម្នាក់ឯង​នៅលើ​ផ្លូវ​មួយ​ក្នុងស្រុក​ប​វេ​ល​ខេត្តបាត់...Read more
ទូច ហៀង ថៅកែសិប្បកម្មអត់ច្បាប់ បើករកស៊ីរាប់ឆ្នាំ មិនដែលឃើញសមត្ថកិច្ចចុះពិនិត្យ ឬបង្ក្រាបឡើយ ឃើញតែអ្នកទៅដាក់ខែ សិប្បកម្ម​ឈ្មោះ ទូ ហៀ​ង (​យាយ​ម៉ាប់​)​កំពុង​ក្លាយទៅជា​ទីតាំង​ស្តុក​ឈើ​និង​លក់​ឈើ​ប្រណិត​នៅក្នុង​ឃុំ​មេ​ម៉ង់ ស្រុក​កែវ​សីមា ខេត្ត​មណ្ឌលគីរី ហើយក៏​ជា​ជើង​ខ្លាំង​ល្បី​ឈ្មោះ​បោះ​សំឡេង​ជាច្រើន​ឆ្នាំ​មកហើយ​...Read more
ចម្រៀងបទ នាវាខ្មែរ​កម្ពុជាក្រោម Post by សារព័ត៌មាន កម្ពុជាសុវណ្ណភូមិ | Kampuchea Sovanphum News....Read more
សេចក្តីប្រកាសព័ត៌មាន ស្តីពី លទ្ធផលនៃសម័យ​ប្រជុំលើក​ទី៧ព្រឹទ្ធសភា​នីតិកាលទី៣ ថ្ងៃសុក្រ​ទី១៧ ខែកក្កដា ឆ្នាំ២០១៥ សេចក្តីប្រកាសព័ត៌មាន ស្តីពី លទ្ធផលនៃសម័យ​ប្រជុំលើក​ទី៧ព្រឹទ្ធសភា​នីតិកាលទី៣ ថ្ងៃសុក្រ​ទី១៧ ខែកក្កដា ឆ្នាំ២០១៥។ សូមចុចលើ​រូប​ភាព​ខាង​ក្រោម ដើម្បីអានព័ត៌មាន​លំអិត...Read more
លោក អ៊ំសំអាន សរសេរលិខិតសុំទោសលោក ហេងសំរិត ប្រធានរដ្ឋសភា លោក អ៊ំសំអាន ​តំណាង​រាស្រ្ត​មក​ពី​គណបក្ស​សង្គ្រោះ​ជាតិ មណ្ឌល​ខេត្ត​សៀមរាប​បាន​សរសេរ​លិខិត​សុំ​ការ​អធ្យ​ស្រ័យ​ពី​លោក ហេង​សំ​រិន ប្រ​ធាន​រដ្ឋ​សភាកម្ពុជាកាល​ពី​ថ្ងៃ​ទី​២៤ ខែកក្កដា ឆ្នាំ២០១៥​ម្សិល​មិញ។ ...Read more
វីឌីអូ ឆុតឆាក ប្រយុទ្ធក៏សាហាវ របស់យុវជនឈាមរាវ ក្នុងកម្មវិធីរាំលេងក្នុងអារាម ក្រុមយុវជនប្រមាណ ៤០នាក់បានវាយតប់គ្នាយ៉ាងសាហាវ ពេញទីអារាមក្រោយពេលប៉ះទង្គិចគ្នាក្នុងកម្មវីធីរាំលេង។ នេះជាទង្វើរមួយដែលបានបង្ហាញអោយឃើញថា យុវជនខ្មែរមួយចំនួន ស្ថិតក្នុងការអប់រំទាប និងយកអរិយធម៌មិនល្អពីបរទេសម...Read more
សូមសមត្ថ​កិច្ច​​គ្រប់លំ​ដាប់ថ្នាក់ និង​ប្រ​ជា​រាស្រ្ត​ខ្មែរ អានច្បាប់​ស្តីពី​ព្រៃ​ឈើ​ខ្លះៗផង ច្បាប់ស្តីពីព្រៃឈើ ជំពូក៨:  ការ​ហាមឃាត់ការ​ប្រ​មូល​ផល អនុផល​ព្រៃឈើ និងការ​ការពារព្រៃឈើ មាត្រា ៣២:  ព្រៃឈើ​ត្រូវ​បាន​ការ​ពារ​ប្រ​ឆាំងនឹង​រាល់​សកម្ម​ភាព​ដែល​ធ្វើ​អោយ​ខូច​ខាត បណ្តាល​មក​ពី...Read more
លោក នីចរិយា ត្រូវបានតុលាការកោះហៅអោយចូលបំភ្លឺនៅថ្ងៃទី១៣ ខែកក្កដាក្នុងសំណុំរឿង បទបរិហារកេរ្តិ៍ មន្ត្រី​តុលាការ ថ្លែងថា លោក សៀង សុខ ព្រះរាជអាជ្ញារង អម​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពីពេល​ថ្មីៗ​នេះ បានចេញ​ដីកា​កោះហៅ​លោក នី ចរិយា ប្រធាន​ផ្នែក​ស៊ើបអង្កេត នៃ​សមាគម​សិទ្ធិមនុស្ស​អាដ​ហុក ឲ្យ​ចូល​បំភ្លឺ ...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      1669នាក់
ម្សិលមិញ    8156នាក់
សប្ដាហ៍នេះ    26872នាក់
ខែនេះ    133950នាក់
ឆ្នាំនេះ   2591853នាក់
សរុប   51951779នាក់
ថ្ងៃទី 17 ខែ 05 ឆ្នាំ 2024 ម៉ោង 01:33