លោក ហុកប៊ុនធឿន ហៅស្មីរត់ការឡានដឹកឈើទៀតហើយ

ដោយៈ ផ្លុង-រ៉េត សៀមរាប ថ្ងៃទី 17 ខែ 11 ឆ្នាំ 2012 វេលាម៉ោង 10:11 នាទី ចំនួនអានៈ 1351

លោក ហុក-ប៊ុន​ធឿន ហៅ​ស្មីមាន​វ័យ​ប្រ​ហែល​ជា​ង​៣០​ឆ្នាំ បច្ចុប្បន្ន​រស់​នៅ​ក្នុង​ក្រុង​-ខេត្ត​សៀម​រាប កំ​ពុង​តែ​តាំ​ង​ខ្លួន​ជា​អ្នក​ជើង​ខ្លាំ​ង​ខាង​ រត​ការ​ឡាន​ដឹក​ឈើអោយ​ក្រុម​ហ៊ុន​មួយ​ចំ​នួន​​ ដែល​ដឹក​ឆ្លង​កាត់​ខេត្ត​សៀមរាប​ទាំង​ថ្ងៃ​ទាំង​យប់។

នៅ​រសៀល​ម៉ោង​២និង​៥០នាទី នាថ្ងៃ​ទី​១៧ ខែ​វិច្ឆិកា ឆ្នាំ​២០១២នេះ គេ​សង្កេត​ឃើញ​លោក ហុក-ប៊ុន​ធឿន ហៅ​ស្មី បាន​ជិះ​រថ​យន្ត​ម៉ាក​កាមរី សេរីឆ្នាំ​១៩៩៥ ចង្កូត​ស្តាំពណ៍​ស រត​ការ​ឈើ​តាម​ដង​ផ្លូវ​លេខ​៦៧ (ផ្លូវ​ហៃវ៉េ) យ៉ាង​គគ្រឹគ​ គគ្រេង ដោយ​គ្មាន​ការ​កោដ​ញញើត​សមត្ថ​កិច្ច​ណា​ទាំង​អស់ នៅ​ក្នុង​ខេត្ត​សៀម​រាប​។

ក្រុម​អ្នក​កាសែត​ដែល​ឈរ​ជើង​យក​ព័ត៌មាន​ប្រ​ចំា​ខេត្ត​សៀ​រាម​រាប ប្រ​មាណ​ជិត​១០០​នាន់​​បាន​អោយ​ដឹង​ថា ហុក-ប៊ុន​ធឿន ( ហៅស្មី ) បាន​ប្រើ​កាយ​វិការ​ក្រអើត​ក្រ​ទម​ ច្រងេង​ច្រងាង មើ​ល​ងាយ​អ្នក​កាសែត​ ដែល​ឈរ​ចាំ​ថ​តរូប​រថ​យន្ត​ដឹក​ឈើ​ ដែល​ប៊ុន​ធឿនរត​ការ​តាម​ដង​ផ្លូវ​លេខ​៦៧ (ហៃវ៉េ) ស្ទើ​ជា​រៀង​រាល់​ថ្ងៃនោះ។

ជាក់​ស្តែងបើ​តាម​ការ​រាយ​ការណ៍​ពី​អ្នក​កាសែត​ កាល​ពី​ល្ងាចថ្ងៃទី៣១ខែតុលានេះ ក្រុម​អ្នក​កាសែត​ជាច្រើន បាន​ឃើញ លោក​ស្មី រត់​ការ​ឈើ​ម្តង​ទៀត នៅ​តាម​ដង​ផ្លូវលេខ​៦៧ (ហៃវ៉េ) ដោយ​ជិះ​រថ​យន្ត​កាមរី​ហើម ពណ៍​ខ្មៅពាក់​ស្លាក​លេខ បាត់​ដំ​បង 2A-4462 ហើយ​ខណៈនោះ​អ្នក​កាសែត​បាន​ចោម​រោម​សុំ​ថត​រូប​ ហុក-ប៊ុន​ធឿន ( ហៅស្មី ) តែ​អ្នក​រត​ការ​ឈើ​រូប​នេះ​បាន​អោន​មុខ​ចុះ​យក​ដៃ​បាំង​មិន​អោយ​ថត​ជាប់​កណ្តាល​មុខទេ។

បើ​តាម​ប្រ​ភព​ព័ត៌​មាន​ពី​ក្រុម​អ្នក​កាសែត​ខេត្ត​សៀម​រាប​បាន​អោយ​ដឹង​ថា កាល​ពី​ប្រ​ហែល​២​ឆ្នាំ​មុន​ លោក​ហុក-ប៊ុន​ធឿន ( ហៅស្មី ) ជា​ជើង​ខ្លាំង​ខាង​ប្រ​ដេញ​រថ​យន្ត​ដឹក​ឈើ ដែល​ថ្ងៃ​មួយ​បានបើក​គៀរ​គ្នា ធ្លាក់​ទាំង​រថ​យន្ត​ដឹក​ឈើ​ ធ្លាក់​ទាំង​រថ​យន្ត​ខ្លួន​ឯង ថែម​ទាំង​បុក​បាក់​ដើម​ឈើ​ ដែល​ដាំ​លំ​អរ​តាម​ដង​ផ្លូវ​៦០​ម៉ែត្រ​​អស់​ជា​ច្រើន​ដើមទៀត​ផង​។ ប្រ​ភព​បន្ត​ថា​ បន្ទាប់​ពី​ហេតុ​ការណ៍​ខាង​លើ​ លោក​ហុក-ប៊ុន​ធឿន បាន​បិត​សា​ប៊ូ​គូទ​ដាក់​មេ​ផាយ​ពី​ខេត្ត​សៀម​រាប​ អស់​រយៈពេល​ជាង​១ឆ្នាំ​​ ក្នុង​ការ​គេច​ខ្លួន​ពី​ការ​កោះ​ហៅរបស់​សមត្ថកិច្ច។ ប្រ​ភព​បន្ត​ថា មិន​ដឹង​ជា​មូល​ហេតុ​អ្វី​ ​រយៈពេល​ប៉ុន្មាន​ខែ​នេះ ស្រាប់​តែឃើញ​ លោក​ស្មី​លេច​មុខ​មក​ខេត្ត​សៀម​រាប​វិញ ថែម​ទាំង​ចេញ​មុខ​ជា​អ្នក​រត​ការ​ឡាន​ដឹង​ឈើ​របស់​ក្រុម​ហ៊ុន​ទៀត​ផង។ ប្រ​ភព​បន្ថែមថា ពី​មុន​ហុក​ប៊ុន​ធៀន​ មាន​មុខ​ងាជា​អ្នក​កាសែត​​ក្នុង​ស្រុក​មួយ​រូប​ដែរ តែ​សព្វ​ថ្ងៃមិន​ដឹង​ធ្វើ​អ្វី​ពិត​ប្រាកដ​នោះ​ទេ ឃើញ​អង្គុយ​ចាយ​លុយ​ទាំង​បាច់​ៗនៅ​តាម​ហាង​កាហ្វេ​វៀត​ណាមក្នុង​ក្រុង​សៀម​រាបជា​រៀង​រាល់​ថ្ងៃ​។

សូម​បញ្ជាក់​បន្ថែម​ថា តាំង​ពី​លោក​ ស្មី ត្រឡប់​មក​ខេត្ត​សៀម​រាប​វិញ បន្ទាប់​ពី​គេច​ខ្លួន​ប្រ​ហែល​១ឆ្នាំ​នោះ លោក​ស្មី​ហាក់​មាន​អំ​នួត​អួត​អាង​ថា គេ​ស្គាល់​អ្នក​តូច​អ្នក​ធំ​នៅ​ខេត្ត​សៀម​រាប​មិន​សល់​ទេ មាន​រឿង​ក្តី​ក្តាំ​អី​ក៏​មិន​ភ័យ​ដែរ ព្រោះ​គេ​មាន​ខ្សែកាប​ធំ​ហើយ​ក្រាស​ទៀត​ផង។

យើ​ង​ពុំ​អាច​សុំ​ការ​បំ​ភ្លឺ​ពី​លោក ហុក-ប៊ុន​ធឿន ( ហៅស្មី ) បាន​ទេ​នៅ​ព្រឹក​ថ្ងៃ​ទី​០៣​ ខែ​វិច្ឆិកា ឆ្នាំ​២០១២​នេះ ព្រោះ​ទូរ​ស័ព្ទ​នៅ​ក្រៅ​សេវា។

អ្នក​តាម​ដាន​ហេតុការ​ណ៍​រឿង​រាវ​លោក​ស្មី​ គេច​ខ្លួន​ព្រោះ​ជាប់​ការ​កោះ​ហៅ​របស់​សមត្ថកិច្ច​នោះ មិន​ដឹង​ជា​គេ​ដោះ​ស្រាយ​ដោយ​វិធី​ណា​នោះ​ទេ បាន​ជា​លោក​ស្មី​អាច​ចូល​ខេត្ត​សៀម​រាប​វិញ​ដោយ​រលូន​បែប​នេះ?

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

ផ្តាំទៅលោក អ៊ុករ៉ាប៊ុន រដ្ឋមន្រ្តីក្រសូងកសិកម្មផងថា ឈើក្រញូងចាប់ផ្តើមចេញទៀតហើយ   អាន1607ដង ត្រកូល​​ប្រាក់​ចាប់ផ្តើមធ្វើ​ព្យុះ​ធ្វើ​ភ្លៀង​ក្នុង​ខេត្ត​ព្រះ​សី​ហនុ​អាងខ្នង ​លោក ​ស...    អាន1744ដង ស៊ើបអង្កេត៖ មន្ទីរសំរាកព្យាបាលរស្មីអង្គរ ខេត្តសៀមរាបប្រើតែថ្នាំហួសដឺឡេ និងសេរ៉ូមគេចពន?...    អាន2895ដង ប្រជាពលរដ្ឋកម្ពុជាកំពុងជួបជុំនៅមុខស្ថានទូតអាមេរីកដើម្បីដាក់ញត្តិប្រឆាំងការទទួលយកជនភ?...    អាន1852ដង អ្នកកាសែតភ្នំពេញប៉ុស្តិ៍ម្នាក់ បើកសាលាបង្រៀនភាសាអង់គ្លេសនិងកុំព្យូទ័រមិនយកប្រាក់   អាន1881ដង ជីវប្រវត្តិ​សង្ខេប​របស់​សម្តេច​ព្រះ​នរោត្តម សីហនុ   អាន1383ដង យុត្តិសាស្ត្រខ្លះៗរបស់ខ្មោច ហូជីម៉ីញ(Ho Chi Minh) និងពលរដ្ឋយួន ដើម្បីបន្តលេបយកទឹកដីខ្មែរ និងទ្ប...    អាន2081ដង លោក នួន ពុធ្ធារ៉ា អភិបាលក្រុងសៀមរាប មិនយកចិត្តទុកដាក់រឿងបរិស្ថាន   អាន1631ដង ព្យាករណ៍កម្ពស់ទឹកជំនន់ថ្ងៃទី២៦ខែតុលាឆ្នាំ២០១២   អាន1574ដង ដំណឹងផ្លាស់ប្តូរតំណែងលោក​ទូច​ណា​រ៉ុថស្នងការរាជធានីភ្នំពេញ   អាន1624ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
ពីថ្ងៃទី ២-៥ ខែធ្នូ ឆ្នាំ២០១៤នេះ ប្រទេសកម្ពុជានិងចុះត្រជាក់ខ្លាំង បើយោងតាមការព្យាករណ៍របស់ក្រសួងធនធានទឹក និងឧតុនិយមបានអោយដឹងថា ខ្យល់មូសុងឦសាន ជ្រលងសម្ពាធខ្ពស់ស៊ីបេរី នឹងបង្កើនឥទ្ធិពលខ្លាំងមកលើតំបន់ភាគខាងជើងប្រទេសកម្ពុជា ដែលស្ថានភាពនេះ វានឹងធ្វើឲ្យអាកាសធាតុនៅប្រទេសកម្...Read more
កប៉ាល់ ២គ្រឿងនៅវៀតណាមត្រូវបានលិច ស្លាប់ម្នាក់បាត់ខ្លួន ១០នាក់ យោង​តាម​សេចក្តីរាយការណ៍ពី​សារ​ព័ត៌មាន​វៀត​ណាម​បានអោយ​ដឹងថា ទូកវៀតណាមពីរគ្រឿង បានលិចនៅចុងសប្ដាហ៍នេះ បណ្តាល​អោយ​មនុស្ស​ម្នាក់បាន​ស្លាប់​ និង១០នាក់​ទៀត​បានបាត់ខ្លួន​ដោយនាវិក​ប្រាំបីនាក់នៅលើនាវា Xuan Phuc...Read more
ហាង​កាហ្វេ​ណូ​គារ​វៀតណាម​បី​កន្លែង​នៅ​ក្រុង​សៀមរាប រង​ការ​ចោទ​ថា បិទ​សិទ្ធិ​សេរីភាព​កម្មករ​ខ្មែរ និង  ​ជួញដូរ​ផ្លូវភេទ ហាង​កាហ្វេ​ណូ​គារ​របស់​វៀតណាម​បី​កន្លែង ស្ថិត​នៅ​ក្នុង​ក្រុង​សៀមរាប រង​ការ​ចោទ​ថា គៀបសង្កត់​ទៅ​លើ​កម្មករ​ស្រី​ខ្មែរ​ដែល​បំរើ​ក្នុង​របស់​ខ្លួន និង​គំរាម​សម្លាប់ បើសិន​ពួក​គេ​ទៅ​ធ្វើការ​កន្លែង​ផ្សេង ព្រ...Read more
លោក នាយករដ្ឋមន្ត្រី ហ៊ុនសែន ប្រកាសដកការលក់សំបុត្រអង្គរពីក្រុមហ៊ុនលោក សុខគង់ មកជាសម្បត្តិរដ្ឋវិញ យោងតាមប្រ​ភព​ព័ត៌មាន​ពី​ក្រុង​ភ្នំពេញ​នៅ​ព្រឹក​ថ្ងៃទី០៦ ខែវិច្ឆកា ឆ្នាំ២០១៥​នេះ ​បាន​អោយ​ដឹងថា លោកនាយក​រដ្ឋ​មន្ត្រី​ ហ៊ុនសែន បាន​ប្រកាសក្នុង​អង្គប្រ​ជុំប្រចាំ​សបា្ដហ៍​របស់​ខ្លួន​នៅ​ទីស្ដីការគណ​រដ...Read more
បែកធ្លាយម្តាយនិងកូននិយាយទូរស័ព្ទពីរឿងប្រវត្តិសាស្រ្តសម័យប៉ុលពត កូន អាឡូ ជំរាបសួរ អ្នក​ម៉ែ​! ម៉ែ អាឡូ ចាស! កូន​សម្លាញ់ ម៉ែនឹក​កូន​ណាស់ បាត់កូន​មួយរយៈពុំ​ដែល​ឃើញ​ទូរស័ព្ទ​មក​លេង​ម៉ែសោះ តើ​កូន​រវល់​ម...Read more
គ្លីនិកសុខភាព បានព្យួរសេរ៉ូមឲ្យអ្នកជម្ងឺម្នាក់ស្លាប់សាច់ញាតិប្តឹងទារសំណង១ម៉ឺនដុល្លារ បុរស់ម្នាក់ឈ្មោះ យន់សុធា អាយុ៣៣ឆ្នាំ រស់នៅ​ភូមិគ្រួស សង្កាត់ស្វាយដង្គំ ក្រុង​សៀមរាប ត្រូវបានគ្លីនិកឯកជនមួយដែលមានយីហោ គ្លីនិកសុខភាព ស្ថិតនៅភូមិគ្រួស តាម​​ផ្លូវជាតិលេខ៦ ខាង​កើតភ្លើង​ស្តុបទន្លេសាប បាន​ព្...Read more
iPhone 6 និង iPhone 6plus បង្ហាញខ្លួនលើទីផ្សារហើយ iPhone 6 និង iPhone 6plus បង្ហាញខ្លួនលើទីផ្សារហើយ ដែលមានតម្លៃ ជាង ១០០០ដុល្លា។ iPhone 6 isn’t simply bigger — it’s better in every way. Larger, yet dramatically thinner. More power...Read more
ពលរដ្ឋកម្ពុជា និងសហព័ន្ធនិស្សិតស្នើឲ្យដកលោក ហោណាំហុង ចេញពីតំណែង ប្រជាពល​រដ្ឋ​កម្ពុជា និង​សហព័ន្ធនិស្សិតបញ្ញវន្តកម្ពុជា ស្នើ​សុំ​ម​អោយ​លោក នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន​សែន ដក​​លោក ហោណាំហុង រដ្ឋ​មន្ត្រី​ក្រសួង​ការ​បរទេស​ចេញ​ពីដំណែង​ បន្ទាប់​ពីមាន​ប្រតិកម្ម​ខ្លាំងៗ​ ចំ​ពោ...Read more
ចាងហ្វាងសារព័ត៌មាន ព្រះច័ន្ទកម្ពុជា ត្រូវបានតុលាការកោះហៅពីបទ បរិហាកេរ្តិ៍តាមសារព័ត៌មាន លោក ប៉ាតសុខ ភេទប្រុស អាយុ៤៤ឆ្នាំ រស់នៅ​ភូមិវាល សង្កាត់ជ្រាវ ក្រុង​សៀមរាប ខេត្តសៀមរាប ត្រូវ​បាន​លោក សំរិទ្ធ សុខុន ព្រះរាជ​អាជ្ញា​រង​អម​សាលាដំបូងខេត្ត​សៀមរាប ចេញ​ដីការ​កោះ​ហៅអោយ​ចូល​បំ​ភ្លឺនៅ​ថ្ងៃទី១៩ ខ...Read more
ខ្សឹបដាក់ពាង៖ សមត្ថកិច្ចខេត្តបន្ទាយមានជ័យកំពុងបើកដៃអោយឈ្មួញនាំម៉ូតូគេចពន្ធចូលស្រុកខ្មែរ ក្រុម​​ឈ្មួញ​បាន​ឃុបឃិតគ្នា​​ជាមួយ​សមត្ថកិច្ច​តាម​ព្រំដែន ​​នាំ​ចូល​ម៉ូតូគេច​ពន្ធ​​​ពីប្រ​ទេស​​ថៃចូល​​មកប្រ​ទេស​​កម្ពុជា តាម​ច្រករបៀង ​​ពី​មួយ​ថ្ងៃ​ទៅ​​មួយ​ថ្ងៃ មាន​ការនាំ ចូល​ម៉ូតូ​គេច​ពន្ធ​ទាំងនោះ ម...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      6172នាក់
ម្សិលមិញ    8156នាក់
សប្ដាហ៍នេះ    31375នាក់
ខែនេះ    138453នាក់
ឆ្នាំនេះ   2596356នាក់
សរុប   51956282នាក់
ថ្ងៃទី 17 ខែ 05 ឆ្នាំ 2024 ម៉ោង 06:24