បញ្ជូន​ជនសង្ស័យ​កាង​ឈើ បោង ពុទ្ធា​រិ​ទ្ធ ​ទៅ​តុលាការខេត្ត​ពោធិ៍សាត់​

ដោយៈ ភ្នំពេញ ថ្ងៃទី 03 ខែ 11 ឆ្នាំ 2012 វេលាម៉ោង 10:25 នាទី ចំនួនអានៈ 1609

នា​ព្រឹក​ថ្ងៃទី​៣ ខែវិច្ឆិកា ឆ្នាំ​២០១២ នេះ បន្ទាប់ពី​អង្គភាព​ប្រឆាំង​អំពើពុករលួយ បាន​បើក​ការសាកសួរ​ជនសង្ស័យ​ម្នាក់​ឈ្មោះ បោង ពុទ្ធា​រិ​ទ្ធ ចប់សព្វគ្រប់​ពីបទ​អំពើពុករលួយ​កាង​ឈើ​រួចមក អង្គភាព​ប្រឆាំង​អំពើពុករលួយបាន​បញ្ជូន​ជនសង្ស័យ​ដែល​ត្រូវបាន​គេ​ដឹងថា ជា​មន្ត្រី​កងរាជអាវុធហត្ថ​ខេត្តពោធិ៍សាត់ ទៅ​តុលាការខេត្ត ពោធិ៍សាត់ ចាត់ការ​តាមផ្លូវ​ច្បាប់ ។​

យោងតាម​ព័ត៌មាន​ពី​អង្គភាព​ប្រឆាំង​អំពើពុករលួយ បាន​ឲ្យ​ដឹងថា នៅ​ថ្ងៃទី​១១ ខែមិថុនា ឆ្នាំ​២០១២ ក្រោយពី​បាន​ព័ត៌មាន មាន​រថយន្ត​មួយចំនួន​បើក​ដឹកឈើ​គ្រញូង កាត់​តាម​ផ្លូវជាតិ​លេខ​៥ ពី​លិចទៅ​កើត ព្រះរាជអាជ្ញា​អម​តុលាការខេត្ត​ពោធិ៍សាត់ បាន​សុំ​ឲ្យ​រដ្ឋបាល​ព្រៃឈើ​ធ្វើការ​ទប់ស្កាត់​។​

​អនុប្រធាន​ផ្នែក​ព្រៃឈើ ស្រុក​ក្រគរ លោក ប៉ុល ចន្ថា និង​កម្លាំង​សហការ​ពី​ផ្នែក​ពាក់ព័ន្ធ​នានា បានរួម​គ្នា​ធ្វើការ​ទប់ស្កាត់​បទល្មើស​នេះ​។​

​តាម​ព័ត៌មាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ បាន​ឲ្យ​ដឹងថា នៅ​ម៉ោង ២២ និង​១៥ នាទី យប់​ថ្ងៃទី​១១ ខែមិថុនា ឆ្នាំ​២០១២ ក្បួន​រថយន្ត​លុច​ស៊ី​ស ៤​គ្រឿង បានមក​ដល់​ហើយ​ត្រូវបាន​កម្លាំងចម្រុះ​រាំង​ស្ទាក់​ស្រាប់ តែ​លោក បោង ពុទ្ធា​រិ​ទ្ធ ដែល​អាង​អំណាច​ខ្លួន និង​បាន​ផលប្រយោជន៍​ពី​អ្នកដឹកឈើ បានមក​គម្រាម និង​បាន​ជេរប្រមាថ​មកលើ​កម្លាំង​មាន​សមត្ថកិច្ច  មិន​ឲ្យ​ឃាត់​រថយន្ត​លុច​ស៊ី​សទាំង ៤ គ្រឿង​នោះ ហើយ​លោក បោង ពុទ្ធ រិ​ទ្ធ បាន​នាំ​រថយន្ត​ទាំងនោះ​ចេញទៅ​។​ ​លោក បោង ពុទ្ធា​រិ​ទ្ធ បានទទួល​ផលប្រយោជន៍ (​លុយកាក់​) ពី​អំពើ​ខុសច្បាប់​នេះ​។​

​កន្លងមក ផ្លូវជាតិ​លេខ​៥ ជាក់ស្តែង​ក្នុង​ទឹកដី​ខេត្តពោធិសាត់​នេះ ការបង្ក្រាប​បទល្មើស​តែងមាន​ការលំបាក ព្រោះ​ច្រើន​មាន​អ្នក​មករា​រាំង​ការពារ​បង្កើត ឧបសគ្គ​ដល់​សមត្ថកិច្ច​។​

​អង្គភាព​ប្រឆាំង​អំពើពុករលួយ បាន​រកឃើញថា ក្រោយ​ស្តាប់​ចម្លើយ​សាក្សី ៧ រូប និង​ក្រោយ ស្តាប់​ចម្លើយ​របស់​ជនសង្ស័យ បោង ពុទ្ធា​រិ​ទ្ធ និង​បាន​ផ្ទៀងផ្ទាត់​ភស្តុតាង ចម្លើយ​នានា​មក អង្គភាព​ប្រឆាំង​អំពើពុករលួយ​រកឃើញ​ថា ជនសង្ស័យ បោង ពុទ្ធា​រិ​ទ្ធ ជាប់​ពាក់ព័ន្ធ ៖

​ទី​១. គំរាមកំហែង​មន្ត្រីរដ្ឋបាល​ព្រៃឈើ ឬ​រារាំង​ដល់​ការបំពេញភារកិច្ច ក្នុង​ប្រតិបត្តិការ​របស់​មន្ត្រីរ​ដ្ឋ​បាល​ព្រៃឈើ (​មាត្រា​១០០ នៃ​ច្បាប់​ព្រៃឈើ​)​។​

​ទី​២. ចាត់វិធានការ​រារាំង​ការអនុវត្ត​ច្បាប់ ដើម្បី​ទទួលបាន​ដោយ​ខុសច្បាប់ នូវ​អត្ថប្រយោជន៍ (​មាត្រា​៣៥​បទ​រំលោភ​អំណាច​នៃ​ច្បាប់ ស្តីពី​ការប្រឆាំង​អំពើពុករលួយ​)​។​

ក្រោយពី​អង្គភាព​ប្រឆាំង​អំពើពុករលួយ​បានធ្វើ​ការសាកសួរ​ទៅលើ​ជនសង្ស័យ​ឈ្មោះ បោង ពុទ្ធា​រិ​ទ្ធ​ព្រមទាំង​មាន​សាក្សី​ដាក់បន្ទុក​គ្រប់គ្រាន់​ផង​នោះបាន​សម្រេច​កសាង​សំណុំ​រឿងនេះ​ទៅ​តុលាការខេត្ត​ពោធិ៍​ចាត់វិធានការ​តាមផ្លូវ​ច្បាប់​៕ ដោយ​៖ គង្គារ ប្រភព វរជនខ្មែរ

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

អគ្គីភ័យឆេះផ្ទះប្រជាពលរដ្ឋជាច្រើនខ្នងនៅទល់មុខ CTN   អាន1601ដង cnc.com.kh ត្រូវបានក្រុមចេកចៀន Hack   អាន2070ដង សមត្ថកិច្ចចំរុះចុះបង្ក្រាបសិប្បកម្មកែឆ្នៃបង្កប់ឈើក្រញូងបីកន្លែងទល់មុខគ្នាដូចមុំចង្ក?...    អាន1974ដង អនុប្រធានប៉ូលីសអន្តោប្រវេសច្រកអូរយ៉ាដាវបដិសេធថា មិនបានឃាត់ខ្លួនអ្នកកាសែតជាង២០នាក់ទេ គ...    អាន1579ដង គេច​ពី​ប្រ​ពន្ធ​កូនពី​អូស្រ្តាលី មក​រៀប​ការ​ស្រីក្មេង​នៅ​ស្រុក​ខ្មែរ   អាន1514ដង ពលរដ្ឋកម្ពុជា និងសហព័ន្ធនិស្សិតស្នើឲ្យដកលោក ហោណាំហុង ចេញពីតំណែង   អាន1941ដង ខ្សឹបដាក់មេក្រូ៖ ក្រុមហ៊ុន ធីកាលឡឺរី និងសារមន្ទីរជាតិអង្គរ ចាត់ទុកអ្នករត់តាក់ស៊ី និងរឺម...    អាន1772ដង ​ពោត​អាចជួយ​គ្រប់គ្រង​ជំងឺ​ទឹកនោមផ្អែម និង​លើស​សម្ពាធ​ឈាម​   អាន1887ដង សេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផលនៃសម័យ​ប្រជុំលើក​ទី៦ព្រឹទ្ធសភានីតិកាលទី៣ថ្ងៃទី២៣មីន?...    អាន2327ដង មហាសេដ្ឋី បៀល ហ្គេត នឹងបង្កើតស្រោមអនាម័យ ម៉ូដែលថ្មីសម្រាប់បុរស់   អាន1523ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
ខ្សឹបដាក់ពាង៖ សមត្ថកិច្ចខេត្តបន្ទាយមានជ័យកំពុងបើកដៃអោយឈ្មួញនាំម៉ូតូគេចពន្ធចូលស្រុកខ្មែរ ក្រុម​​ឈ្មួញ​បាន​ឃុបឃិតគ្នា​​ជាមួយ​សមត្ថកិច្ច​តាម​ព្រំដែន ​​នាំ​ចូល​ម៉ូតូគេច​ពន្ធ​​​ពីប្រ​ទេស​​ថៃចូល​​មកប្រ​ទេស​​កម្ពុជា តាម​ច្រករបៀង ​​ពី​មួយ​ថ្ងៃ​ទៅ​​មួយ​ថ្ងៃ មាន​ការនាំ ចូល​ម៉ូតូ​គេច​ពន្ធ​ទាំងនោះ ម...Read more
ជនជាតិវៀតណាម២៣នាក់ ត្រូវបានចាប់បញ្ជូន ទៅស្រុកកំណើតវិញ កម្មករ​ជនជាតិ​វៀតណាម​២៣​នាក់ ដែល​ឆ្លង​ដែន​ខុស​ច្បាប់​ចូល​មក​កម្ពុជា ហើយ​បាន​មក​លាក់ខ្លួន និង​ធ្វើការ​នៅក្នុង​ក្រុមហ៊ុន​សំណង់​មួយ​ឈ្មោះ​ថា ហត្ថ​ពលកម្ម ក្នុង​ក្រុង​ស្ទឹងសែន ខេត្ត​កំពង់ធំ ត្រូវបាន​ក្រុម​...Read more
មេព្រៃឃុំស្រែណូយមិនចាត់ការដេប៉ូលក់ឈើឈ្មោះ ស្រែណួយ បើទោះបីជាដឹងថាលោក ឆាយ ថៅកែដេប៉ូទិញឈើខុសច្បាប់ក៏ដោយ ដេប៉ូលក់​ឈើ​មួយកក្លែងឈ្មោះ ស្រែណូយ ស្ថិត​នៅ​ឃុំ​ស្រែ​ណូយ​ ស្រុក​វ៉ារិន ខេត្ត​សៀមរាប ដែល​ត្រូវ​បាន​គេ​ស្គាល់ថា ម្ចាស់ដេប៉ូខាងលើ​នេះមាន​ឈ្មោះ ឆាយ ភេទ​ប្រុស​អាយុ​ប្រហែល​ជាង​៣០​ឆ្នាំ បាន​ប្រ​មូល​ទិញ​ឈើ​ខុ...Read more
ពិធីប្រកាសផ្ទេរមុខតំណែងមេបញ្ជាការកងរាជអាវុធហត្ថខេត្តសៀមរាប នៅ​ព្រឹក​ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៥នេះ ពិធីប្រកាសផ្ទេរមុខ​តំណែង​មេបញ្ជាការកង​រាជ​អាវុធហត្ថ​​ខេត្ត​សៀមរាប បាន​ធ្វើ​ឡើង​នៅ​ទីបញ្ជាការកង​រាជអាវុហត្ថ​ខេត្ត ក្រោម​អធិបតីភាពរបស់ឯកឧត្តម​ សៅ សុខា មេបញ្ជាការ​រង...Read more
លោក ញ៉ឹម ស៊ីវ័ន្ត នាយសង្កាត់រដ្ឋបាលជលផលជីក្រែង កំពុងបើកដៃអោយអ្នករកស៊ីដាក់ឆ្នុកក្នុងដែនគ្រប់គ្រងរបស់ខ្លួម ការ​​ចិញ្ចឹម​ត្រី​ឆ្ដោរល្មើស​ច្បាប់​ច្រើន​ហួសប្រមាណ ​ធ្វើអោយ​មាន​តម្រូវការ​ត្រី​ល្អិត​យកមក​ធ្វើ​​ជា​ចំណី​ត្រីឆ្តោរ​ទាំង​នោះ​​ច្រើនឡើងៗ​ ដោយ​ការ​ប្រើ​ឧបករណ៍​​​នេសាទ​ចាប់​យក​​ត្រី​ល្អិត​ច្រើនជាងគេ​ក្នុង...Read more
លោក នូ-ស៊ីថា ចាយលុយរាប់ម៉ឺនដុល្លារទិញតំណែងមេគយខេត្តត្បូងឃ្មុំសម្រេចដូចបំណង កន្លងមក​លោក នូ ស៊ីថា គឺជា​មន្ត្រី​មួយ​រូប ដែល​ថ្នាក់លើ​ចាត់តាំង​ឱ្យទៅ​ធ្វើ​ជា​ប្រធាន គយ​ប្រចាំ​ច្រក​ដូង ៧​ដើម នៃ​ស្រុក​មេមត់អំឡុងពេល​នោះ លោក នូ ស៊ីថា បាន​យក​តួនាទី​របស់​ខ្លួន​ទៅ​ប្រើប្រាស់ ដើម្បី​ទាញយ...Read more
ពុកខ្ញុំជាប៉ូលីសចរាចរណ៍ ការងារជាប៉ូលីសចរាចរណ៍ ឈរហាលក្តីហាលភ្លៀង ហាលខ្យល់ ដើម្បីការពារសន្តិសុខជូនប្រជារាស្ត្រ វាជាទង្វើ​មួយដ៏ល្អដែល​មិន​អាច​កាត់​ថ្លៃបាន។ ប៉ុន្តែក្នុងនោះ​ក៏មាន​ប៉ូលីស​ចរាចរណ៍មួយចំនួនតូចមិន​គោរព​ក្រម​សីលធម៌របស់...Read more
ចំណុចដែលបុរស់មិនចូលចិត្តស្រ្តី -ចរិតប្ញកពារដូចប្រុស -ចាត់ចែងក្នុងគ្រប់រឿង -ប្រកែកយកឈ្នះគ្មានហេតុផល -ចូលចិត្តប្រើហិង្សា -ចូលចិត្តយកឈ្នះដោយគ្មានហេតុ -អួតអាងក្រអឺក ក្រទម -ចំណាយពេលវេលាឥតមានប្រយោជន៍ -គ្មានការងារធ្វើច្បាស់លាស់ -ម...Read more
តំណាងសហគមន៍៧ស្រុក ហែញត្តិពាក់ព័ន្ធរឿងទំនាស់ដីធ្លី ទៅដាក់ជូនអភិបាលខេត្តមិនបានសម្រេច នៅ​ព្រឹក​ថ្ងៃទី​២២ ខែឧសភា ឆ្នាំ២០១៥នេះ មាន​ប្រ​ជាពល​រដ្ឋ​តំ​ណាង​សហគមន៍​ចំនួន​៧​ស្រុក​ផ្សេង​ៗគ្នា មាន​បំ​ណង​​ហែញត្តិ​ ដាក់​ជូន​អភិបាល​ខេត្ត​សៀមរាប ពាក់​ព័ន្ទ​និង​រឿង​ជម្លោះ​ដី​ធ្លី​របស់​ពួកគាត់ តែ​ត្រូ...Read more
ម៉ូតូបុកម៉ូតូខ្ទាតទៅកណ្តាលផ្លូវត្រូវយីឌុបកិនពីលើបន្ត បណ្តាលឲ្យស្លាប់ម្នាក់ របួសម្នាក់ មនុស្សម្នាក់ត្រូវបានស្លាប់ និងម្នាក់ទៀតបានរង របួសធ្ងន់ត្រូវគេបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យទាំងយប់ ក្រោយពីជួបគ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូបុកជាមួយម៉ូតូ ហើយត្រូវរថយន្តយីឌុបកិនពីលើបន្ថែមទៀត កាលពីវេលាម៉ោង៦...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      1268នាក់
ម្សិលមិញ    25188នាក់
សប្ដាហ៍នេះ    70859នាក់
ខែនេះ    177937នាក់
ឆ្នាំនេះ   2635840នាក់
សរុប   51995766នាក់
ថ្ងៃទី 19 ខែ 05 ឆ្នាំ 2024 ម៉ោង 07:28