HRW រិះគន់​របប​ក្រុងភ្នំពេញ​ដែល​មិនបាន​ស៊ើបអង្កេត​ម៉ត់ចត់​ករណី​ចាប់​ពង្រត់​សកម្មជន​នយោបាយ​ថៃ

ដោយៈ Siem Reap Siem Reap ថ្ងៃទី 05 ខែ 06 ឆ្នាំ 2021 វេលាម៉ោង 03:56 នាទី ចំនួនអានៈ 1871

អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human RightsWatch) រិះគន់​អាជ្ញាធរ​កម្ពុជា ដែល​មិន​បាន​ស៊ើបអង្កេត​ដោយ​ម៉ត់ចត់​ករណី​ចាប់​ពង្រត់​សកម្មជន​នយោបាយ​ថៃ​ដ៏​លេចធ្លោ​ម្នាក់ ឈ្មោះ វ៉ាន់ឆាឡឺម សាតស័ក្តិសិទ្ធិ (Wanchalearm Satsaksit) នៅក្នុង​រាជធានី​ភ្នំពេញ កាល​ពី​មួយ​ឆ្នាំមុន​។ ការរិះគន់​នេះ ធ្វើឡើង​នៅ​ថ្ងៃទី​៤ ខែ​មិថុនា ចំ​ខួប​មួយឆ្នាំ​នៃ​ការ​បាត់​ខ្លួន​ដោយ​បង្ខំ​របស់​សកម្មជន​នយោ​បាយ​ថៃ​រូប​នេះ។

អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ លើកឡើង​ថា រយៈពេល​មួយឆ្នាំ​មក​នេះ អាជ្ញាធរ​រដ្ឋាភិបាល​កម្ពុជា​មិន​បាន​ស៊ើបអង្កេត​ដោយ​ម៉ឺងម៉ាត់​នោះ​ទេ ចំពោះ​ករណី​បាត់​ខ្លួន​ដោយ​បង្ខំ​សកម្មជន​ថៃ លោក វ៉ាន់ឆាឡឺម សាតស័ក្តិសិទ្ធិ នៅ​ក្នុង​ទីក្រុង​ភ្នំពេញ។ អង្គការ​អន្តរជាតិ​មួយ​នេះ ក៏​ពិនិត្យ​ឃើញ​ថា ក្នុង​ពេល​ជាមួយ​គ្នា​នេះ អាជ្ញាធរ​រដ្ឋាភិបាល​ថៃ​បាន​ចូលរួម​ចំណែក​តិចតួច​បំផុត ក្នុង​ការ​ស៊ើបអង្កេត ឬ​ជំរុញ​ឲ្យ​មាន​ដំណើរការ​ស៊ើប​អង្កេត​ករណី​នេះ។

នាយក​អង្គការ​យូមែន រ៉ៃត៍ វ៉ច្ឆ ប្រចាំ​តំបន់​អាស៊ី លោក ប្រ៊ែដ អាដាមស៍ (Brad Adams) លើកឡើង​ក្នុង​សេចក្ដីថ្លែងការណ៍​នៅ​ថ្ងៃទី៤ មិថុនា ថា មួយឆ្នាំ​មក​នេះ ការ​បរាជ័យ​របស់​រដ្ឋាភិបាល​កម្ពុជា និង​រដ្ឋាភិបាល​ថៃ ក្នុង​ការ​ស្វែងរក​លោក វ៉ាន់ឆាឡឺម សាតស័ក្តិសិទ្ធិ កាន់តែ​លេចចេញ​ច្បាស់​ឡើង។ លោក​បន្ត​ថា អាជ្ញាធរ​នៃ​ប្រទេស​ទាំងពីរ កំពុងតែ​បង្ហាញ​ឲ្យ​ឃើញ​ពី​ដំណើរ​យឺតយ៉ាវ​របស់​ពួកគេ​ក្នុង​ការ​ស៊ើបអង្កេត​ដោយ​ចេតនា ទោះបីជា​ករណី​ចាប់ពង្រត់​នេះ កើតឡើង​កណ្តាល​ថ្ងៃ និង​នៅ​ចំពោះមុខ​សាក្សី​ជាច្រើន​នាក់​ក្តី។ លោក ប្រ៊ែដ អាដាមស៍ សង្កត់ធ្ងន់​ថា ភាព​ព្រងើយកន្តើយ​បែបនេះ នាំ​ឱ្យ​គេ​គិតថា រដ្ឋាភិបាល​កម្ពុជា និង​ថៃ មាន​ជាប់​ពាក់ព័ន្ធ​នឹង​ការ​បាត់​ខ្លួន​លោក វ៉ាន់ឆាឡឺម នេះ។

សកម្មជន​គាំទ្រ​លទ្ធិ​ប្រជាធិបតេយ្យ​ថៃ លោក វ៉ាន់ឆាឡឺម សាតស័ក្តិសិទ្ធិ មាន​វ័យ ៣៧​ឆ្នាំ ត្រូវ​បាន​ជនប្រដាប់អាវុធ​មួយ​ក្រុម​ចាប់ពង្រត់ កាលពី​ម៉ោង​ជាង​៤​ល្ងាច ថ្ងៃទី​៤ ខែ​មិថុនា ឆ្នាំ​២០២០ ក្នុង​ពេលដែល​លោក​កំពុង​ដើរ​តាមផ្លូវ​ទៅ​ទិញ​ម្ហូបអាហារ​នៅ​មុខ​ខុនដូ ស្នាក់នៅ​របស់​លោក​ឈ្មោះ មេគង្គ ហ្គាឌិន (Mekong Garden)​នៅក្នុង​ទីក្រុង​ភ្នំពេញ​។​អង្គការ​យូមែន រ៉ៃត៍ វ៉ច្ឆ អះអាង​ថា មាន​សាក្សី​ជាច្រើន​នាក់ បាន​ឃើញ​បុរស​ប្រមាណ​បី​ទៅ​បួន​នាក់ បាន​ចាប់​រុញ​លោក វ៉ាន់ ឆាឡឺម ចូលក្នុង​រថយន្ត​ម៉ាកតូយ៉ូតា ហាយឡែនឌ័រ (Toyota Highlander)​ពណ៌​ខ្មៅ​ពាក់​ស្លាក​លេខ​កម្ពុជា 2X2307 ហើយ​បើក​យ៉ាង​លឿន​ចេញ​ទៅ​បាត់​តែម្តង​។ អ្នក​រិះគន់​រដ្ឋាភិបាល​ថៃ​រូប​នេះ បាន​រត់គេច​ចេញ​ពី​ប្រទេស​កំណើត​របស់​ខ្លួន បន្ទាប់ពី​រដ្ឋប្រហារ​យោធា ឆ្នាំ​២០១៤ និង​បាន​រស់នៅ​និរទេស​ខ្លួន​ក្នុង​ប្រទេស​កម្ពុជា ហើយ​លោក​នៅតែ​បន្ត​រិះគន់​រដ្ឋាភិបាល​ថៃ​នៅ​លើ​ទំព័រ​បណ្ដាញ​សង្គម​របស់​គាត់។

កាល​ពី​ខែ​ធ្នូ ឆ្នាំ​២០២០ បងស្រី​របស់​លោក គឺ​លោកស្រី ស៊ីថាណាន់ សាតស័ក្ដិសិទ្ធិ (Sitanun Satsaksit) និង​ក្រុម​មេធាវី​ការពារ​ក្តី​របស់​គាត់ បាន​ចូល​ទៅ​បំភ្លឺ​នៅមុខ​ចៅក្រម​ស៊ើបសួរ​តុលាការក្រុង​ភ្នំពេញ ដើម្បី​ជំរុញ​ឱ្យ​មាន​ការ​រក​យុត្តិធម៌​ជូន​ប្អូនប្រុស។ លោកស្រី បាន​ដាក់​ភស្តុតាង​ជា​ឯកសារ​ចំនួន ១៧៧​ទំព័រ និង​ផ្តល់​សក្ខីកម្ម ជាច្រើន ដែល​បង្ហាញ​ថា លោក វ៉ាន់ឆាឡឺម បាន​ស្នាក់នៅ​ភ្នំពេញ​ពេល​ត្រូវ​បាន​គេ​ចាប់ជំរិត។

ទោះជា​បែបនេះ​ក្តី​មេធាវី​ការពារ​ក្ដី​ឱ្យ​បងស្រី​លោក វ៉ាន់ឆាឡឺម គឺ​លោក សំ ចំរើន ថ្លែង​ថា ចាប់តាំងពី​ថ្ងៃ​បងស្រី​ជនរងគ្រោះ​ចូល​បំភ្លឺ និង​ថ្ងៃ​ដាក់​ឯកសារ​នោះ​មក តុលាការ មិន​ដែល​បាន​កោះហៅ​ទៅ​បំភ្លឺ​ជាថ្មី ឬ​ជូនដំណឹង​អំពី​លទ្ធផល​នៃ​ដំណើរការ​ស៊ើបអង្កេត​នោះ​ទេ​។ លោក​បន្ត​ថា កន្លង​មក លោក​ធ្លាប់​បាន​ដាក់​លិខិត​ស្នើសុំ​បំពេញ​កិច្ច​មួយ​ចំនួន​ទៅ​តុលាការ​ដែរ ហើយ​ពេលនោះ​ចៅ​ក្រុម​ស៊ើបសួរ បាន​បញ្ជាក់​ផ្ទាល់មាត់​ថា គាត់​បាន​ចេញ​ដីកា​បង្គាប់​ឲ្យ​ស៊ើប​ជំនួស​មួយ​រួច​ហើយ ប៉ុន្តែ​បដិសេធ​ក្នុង​ការ​បង្ហាញ​ដីកា​នោះ។ មេធាវី​រូប​នេះ បញ្ជាក់​ថា ពេល​នេះ លោក​កំពុង​ព្យាយាម​ស្នើសុំ​ពិនិត្យមើល​ដីកា​បង្គាប់​ឲ្យ​ស៊ើបសួរ​នោះ ដើម្បី​ដឹង​ឲ្យ​ច្បាស់​ថា តើ​សមត្ថកិច្ច​ក្នុង​ស្ថាប័ន​ណាមួយ​ជា​អ្នក​ទទួល​បន្ទុក​ស៊ើបសួរ ហើយ​ស៊ើបសួរ​លើ​ចំណុច​អ្វីខ្លះ៖ «យើង​កាលណា​ឯកសារ​មួយចំនួន​ក្នុងនាម​ជា​មេធាវី ហើយ​មាន​វិជ្ជាជីវៈ​ធម្មតា​អាច​ពិនិត្យ​ឯកសារ​សំណុំរឿង​ដោយ​ពេញលេញ​និង​ដោយ​គ្រប់​ជ្រុងជ្រោយ។ អ៊ីចឹង​ទៅ អត់​បាន​ពិនិត្យ​ឯកសារ​មួយចំនួន​យើង ជា​មេធាវី​របស់​ជនរងគ្រោះ បារម្ភ​ខ្លាច​ដំណើរការ​វា​អត់​បាន​ប្រព្រឹត្ត​ទៅ​បាន​រលូន ម៉ត់ចត់ និង​មាន​ប្រសិទ្ធភាព ។ យើង​ជា​មេធាវី​ក៏​មាន​ព្រួយបារម្ភ​ដែរ​លើ​ការ​យឺតយ៉ាវ ឬ​លើ​ប្រសិទ្ធភាព​នៃ​ការ​ស៊ើបសួរ»។

ទាក់ទង​ករណីនេះ អ្នកនាំពាក្យ​ប៉ូលិស​ក្រុងភ្នំពេញ លោក សាន សុខសីហា បដិសេធ​ក្នុង​ការ​ឆ្លើយតប ដោយ​លោក​បង្វែរ​ឲ្យ​សាកសួរ​ទៅ​ខាង​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​វិញ៖ «ដូច​ខ្ញុំ​បញ្ជាក់​អ៊ីចឹង ថា សូម​ឲ្យ​ជួយ​សួរ​ទៅ​ខាង​អគ្គស្នងការ​នគរបាល​ជាតិ ព្រោះ​ការងារ​នេះ​នៅ​ខាងលើ​គេ​អ្នក​ធ្វើការងារ​នេះ»។

អាស៊ីសេរី​បាន​ព្យាយាម​ទាក់ទង​អ្នកនាំពាក្យ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ លោក ឆាយ គឹមខឿន និង​អ្នកនាំពាក្យ​តំណាង​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ លោក ប្លង់ សុផល ជាច្រើន​លើក ប៉ុន្តែ​ទូរស័ព្ទ​ចូល​ពុំ​មាន​អ្នកទទួល​នោះ​ទេ។

ជុំវិញ​រឿង​នេះ អ្នកនាំពាក្យ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (Adhoc) លោក ស៊ឹង សែនករុណា មាន​ប្រសាសន៍​ថា លោក​យល់ស្រប​ចំពោះ​ការ​លើកឡើង​របស់​អង្គការ​យូមែន រ៉ៃត៍ វ​ច្ឆ ព្រោះ​ករណី​របស់​លោក វ៉ាន់ ឆាឡឺម បាន​កើតឡើង​មួយឆ្នាំ​ទៅ​ហើយ ប៉ុន្តែ​អាជ្ញាធរ​កម្ពុជា​ទាំង​នៅ​ដំណាក់កាល​នគរបាល​យុត្តិធម៌ និង​រហូត​ចូល​ដល់​ស្ថាប័ន​តុលាការ ក៏​នៅ​មិន​ទាន់​បំភ្លឺ​ករណីនេះ​ឱ្យ​បាន​ច្បាស់លាស់ ជាពិសេស​អំពី​ដំណើរការ និង​លទ្ធផល​ស៊ើបអង្កេត ដើម្បី​ឲ្យ​ក្រុម​គ្រួសារ​ជនរងគ្រោះ​មាន​ទំនុកចិត្ត​នោះ​ទេ។ លោក យល់​ថា អាជ្ញាធរ​កម្ពុជា គួរតែ​បង្កើត​គណៈកម្មការ​ស៊ើបអង្កេត​ឯករាជ្យ​មួយ ដោយមាន​ការចូលរួម​ពី​អង្គការសហប្រជាជាតិ និង​អ្នកជំនាញ​ឯករាជ្យ ដើម្បី​ឱ្យ​សាធារណជន និង​សហគមន៍​អន្តរជាតិ អាច​ជឿ​ទុកចិត្ត​បាន និង​បញ្ជៀស​ការរិះគន់ ឬ​ការ​ចោទប្រកាន់​ផ្សេងៗ៖ «​ចង់​មិន​ចង់​គេ​មានការ​រិះគន់​អ៊ីចឹង​ហើយ ក៏ប៉ុន្តែ​បើសិន​ខាង​កម្ពុជា​យើង មិន​ចង់​ឲ្យ​មានការ​រិះគន់​គឺ​ទាល់តែ​ខិតខំ​ប្រឹងប្រែង​ធ្វើ​កិច្ចការងារ​នេះ ហើយ​បង្ហាញ​ទៅ​ក្រុម​គ្រួសារ ឬក៏​សាធារណជន​ថា ខ្លួន​បាន​ធ្វើ​កិច្ច​ការងារ​នេះ​ដោយ​យកចិត្តទុកដាក់​ហើយ​ក្នុង​លក្ខណៈ​ណាមួយ​ដែល​គេ​ជឿទុក​ចិត្ត​បាន ប៉ុន្តែ​យើង​ឃើញ​ហើយ​ដូច​អត់​មាន​ឃើញ​អ្វី​ជា​ដុំកំភួន​សោះ​»។

កន្លង​មក ស្ថាប័ន​ជំនាញ​សិទ្ធិមនុស្ស​របស់​អង្គការសហប្រជាជាតិ ក៏​ខ្វាយខ្វល់​យ៉ាង​ខ្លាំង​អំពី​ជោគវាសនា​របស់​លោក វ៉ាន់ ឆាឡឺម និង​បាន​ផ្ញើ​លិខិត​ផ្លូវការ​ចំនួន​២​លើក​ជូន​រដ្ឋាភិបាល​កម្ពុជា ដើម្បី​ស្នើសុំ​ឲ្យ​ផ្តល់​ព័ត៌មាន​ទាំងឡាយ​ជុំវិញ​ការ​បាត់​ខ្លួន​សកម្មជន​ថៃ​រូប​នេះ​នៅ​រាជធានី​ភ្នំពេញ។ ទោះជា​យ៉ាងណា អាជ្ញាធរ​កម្ពុជា​មិន​បាន​ឆ្លើយតប​ទៅ​នឹង​សំណើ​នោះ​នៅឡើយ​ទេ។

មន្ត្រី​សិទ្ធិមនុស្ស​អន្តរជាតិ លោក ប្រ៊េដ អាដាមស៍ មាន​ប្រសាសន៍​ថា រដ្ឋាភិបាល​កម្ពុជា​និង​ថៃ មិន​អាច​លុបបំបាត់​នូវ​អ្វី​ដែល​បាន​កើត​ឡើង​ចំពោះ លោក វ៉ាន់ឆាឡឺម បាន​ឡើយ​។ លោក អំពាវនាវ​ដល់​រដ្ឋាភិបាល​បរទេស និង​ម្ចាស់​ជំនួយ​ទាំងឡាយ ត្រូវតែ​ដាក់​សម្ពាធ​លើ​រដ្ឋាភិបាល​លោក ហ៊ុន សែន និង​រដ្ឋាភិបាល​ថៃ ឱ្យ​ដាក់ចេញ​នូវ​វិធានការ​ចាំបាច់​គ្រប់បែប​យ៉ាង ដើម្បី​ស្វែងរក​លោក វ៉ាន់ឆាឡឺម និង​ផ្តល់​យុត្តិធម៌​សម្រាប់​គាត់ និង​គ្រួសារ​របស់​គាត់៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ប្រភពព័ត៌មានៈ RFA

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ  ព័ត៌មានអន្តរជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

អង្គការ​សិទ្ធិ​មនុស្ស​ជំរុញ​ឲ្យ​សាលា​ឧទ្ធរណ៍​ពន្លឿន​សំណុំ​រឿង​លោក ម៉ម សូណង់ដូ   អាន1445ដង ស្វែងយល់ពីវិមានឯករាជ្យ កន្លែង​ប្រារព្ធ​ទិវា​បុណ្យ​ឯករាជ្យ​ជាតិ​   អាន1726ដង តុលាការនិងសមត្ថកិច្ចចំរុះចុះអនុវត្តសាលដីការលើកទី៣ពាក់ព័ន្ធរឿងដីធ្លី បានជោគជ័យដោយសន្ត?...    អាន1378ដង គំន​សំរាម​ស្អុយ​រលួយ​តាម​ដង​ផ្លូវក្បែរ​ច្រ​មុះ​មន្ទី​បរិស្ថាន​មើល​មិន​ឃើញ   អាន1539ដង ពលរដ្ឋជាង៤០គ្រួសារ ចោទថា អាជ្ញាធរអប្សរា ព័ទរបងយកដីរបស់គាត់   អាន1640ដង បាត់កូនស្រីក្រមុំអាយុ១៨ឆ្នាំ ពីផ្ទះ២០ថ្ងៃ សង្ស័យគេយកទៅលក់   អាន2177ដង វីឌីអូ ឆុតឆាក ប្រយុទ្ធក៏សាហាវ របស់យុវជនឈាមរាវ ក្នុងកម្មវិធីរាំលេងក្នុងអារាម   អាន2239ដង សមត្ថកិច្ចចាប់រថយន្តយីឌុបដឹកឈើធ្នង់២គ្រឿងរបស់អតីតអភិបាលរងខេត្តកំពង់ចាម   អាន2132ដង សមត្ថកិច្ចបប្រាប់ពីមួលហេតុឃាតករយក ក្មេងប្រុសអាយុ៤ឆ្នាំទៅបោកសម្លាប់ឯវាលស្រែ   អាន1521ដង បទវិភាគ៖ ជនបរទេសរស់នៅប្រទេសកម្ពុជាខ្លះ ជួយចំរុងចំរើន ឯខ្លះជួយបំផ្លិចបំផ្លាញ   អាន2042ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
ម្ចាស់ម៉ាស៊ីនកិនស្រូវ សង់កន្លែងជញ្ជីងថ្លឹងរថយន្តរំលោភមកលើចិញ្ចើមផ្លូវសាធារណៈ ស្នើសុំសមត្ថកិច្ច និងមន្ទីរជំនាញជួយទប់ស្កាត់ផង ចិញ្ចើមផ្លូវកៅស៊ូលេខ៥៣មួយកន្លែង ត្រូវបានម្ចាស់ម៉ាស៊ីនកិនស្រូវម្នាក់ចាក់​ដីរំលោភយកធ្វើជាផ្លូវខ្ពស់ជាងផ្លូវជាតិ ដើម្បីសាងសង់កន្លែងជញ្ជីងថ្លឹងរថយន្តដឹកស្រូវជា ផលប្រយោជន៍​របស់ខ្លួន ជាហេតុអាចធ្វើអោយស្ទះចរន...Read more
ហេតុអ្វីលោក ស៊ុនចាន់ថុល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មមិនចាត់ការលើប្រធានមន្ទីរពាណិជ្ជកម្មខេត្តកំពង់ស្ពឺដែលប្រព្រឹត្តអំពើពុករលួយជាប្រព័ន្ធ? យោង​តាម​ប្រភពពី​មន្ត្រីរាជការ​នៃ​ មន្ទី​រ​ពាណិជ្ជកម្ម​​ខេត្តកំពង់ស្ពឺ​បាន​​ឲ្យ​ដឹងថា​រ  កន្លង​ទៅនេះ​លោក ញិ​ល សំបូរ និង​បក្ខពួក ​ប្រព្រឹត្ត​អំពើពុករលួយ​កេង ប្រវ័ញ្ច​ថវិការដ្ឋ​ ក្នុង​មួយឆ្នាំៗ​យ៉ាង...Read more
លោក អ៊ំសំអាន សរសេរលិខិតសុំទោសលោក ហេងសំរិត ប្រធានរដ្ឋសភា លោក អ៊ំសំអាន ​តំណាង​រាស្រ្ត​មក​ពី​គណបក្ស​សង្គ្រោះ​ជាតិ មណ្ឌល​ខេត្ត​សៀមរាប​បាន​សរសេរ​លិខិត​សុំ​ការ​អធ្យ​ស្រ័យ​ពី​លោក ហេង​សំ​រិន ប្រ​ធាន​រដ្ឋ​សភាកម្ពុជាកាល​ពី​ថ្ងៃ​ទី​២៤ ខែកក្កដា ឆ្នាំ២០១៥​ម្សិល​មិញ។ ...Read more
ការរចនាថ្មីបានបង្ហាញខ្លូន បន្ទាប់ពីខ្យល់បក់ធ្វើអោយខួច ខ្លោងទ្វារអង្គរសង្គ្រាន ក្រោយពីមានការរិះគន់ខ្លាំងៗ ពីសំណាក់មហាជន​​ និងអ្នកប្រើប្រាស់បណ្ដាញសង្គម Facebook ពីការរចនាក្លោងទ្វារអង្គរសង្គ្រានដែលត្រូវបានគេចោទថាមិនមែនជារចនាបទរបស់ខ្មែរ ហើយជារចនាបទរបស់យួន និងចិននោះនាថ្ងៃទី ០៦ ...Read more
រឿងទុំទាវ (មានវីដេអូ) ខ្សែភាពយន្តរឿងទុំទាវគឺជាកម្រងរឿងប្រវត្តិសាស្រ្តដែលដក់ជាប់ក្នុងក្រអៅបេះដូងកូនខ្មែរមិនអាចបំភ្លេចបានគ្រប់ៗជំនាន់ ធ្វើអោយអ្នកអាន អ្នកទស្សនា ស្រក់ទឹកភ្នែកដោយមិនដឹងខ្លួន ហើយថែមទាំងមានការកោដសរសើរតៗគ្នាមិនដាច...Read more
លោក ឧកញ្ញា សុខប៊ុន ត្រូវតុលាការបង្គាប់អោយនាំខ្លួនពីបទប្រើហឹង្សា លើកញ្ញាសាសា រាជធានី​ភ្នំពេញ​៖ កាលពី​ល្ងាច​ថ្ងៃ​ទី​០៨ ខែកក្កដា ឆ្នាំ​២០១៥ លោក ហ៊ឹង ប៊ុ​ន​ថន ព្រះរាជអាជ្ញា​រង​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ចេញ​ដីកា​បញ្ជា​ឲ្យ​សមត្ថកិច្ច​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​នៃ​ក្រសួងមហាផ្ទៃ...Read more
លោក យូសុធា ប្រធានប៉ុស្តិ៍ ច្រកដាក់ដាំ ល្បីឈ្មោះប្រព្រឹត្តអំពើពុករលួយពាក់ព័ន្ធទំនិញឆ្លងដែនខុសច្បាប់ ពីខ្មែរទៅយួន និងពីយួនមកខ្មែរ យោង​តាម​ប្រភព​ពី​សមត្ថកិច្ច​បាន​ឱ្យដឹងថា​ច្រក​ ដាក់​ដាំ គឺជា​ច្រក​ដែល​ពោរពេញ ទៅដោយ​បទល្មើស ដឹកជញ្ជូន​ឈើ​ប្រណិត ទៅ​លក់​នៅ​ស្រុក​យួន យ៉ាង​គគ្រឹកគគ្រេង ព្រោះតែ​ឈ្មួញ​រកស៊ី​ឈើ​ខុសច្បាប់ បាន​ឃុបឃិត​ជាមួយ​ម...Read more
លោក ឡាយ ម៉ារីវ៉ូ បានកំពុងដើរតាមគន្លងអគ្គនាយកចាស់ លោក​អគ្គនាយកដ្ឋាន​ទូរគមនាគមន៍​កម្ពុជា មិនទាន់​បាន​ធ្វើ​កំណែទម្រង់​ឱ្យបាន​ស៊ីជម្រៅ​ទៅតាម​ទិសដៅ របស់​រាជរដ្ឋាភិបាល​អាណត្តិ​ទី ៥ នៅឡើយ ។ ការគ្រប់គ្រង​នឹង​ដឹកនាំ​របស់​អគ្គនាយក​បច្ចុប្បន្ន​កំពុង​បង្កើត បក្...Read more
លោកវីរៈសេនីយទោ រស់ជុគ ល្បីឈ្មោះខាងរកស៊ីដឹកឈើយ៉ាងសកម្ម មាន​សេច​ក្តី​រាយ​ការណ៍​មក​ថាលោក រស់ជុគ មាន​ឋានៈជា​វីរៈសេនីយទោ នាយ​រង​កា​រិ​យា​ល័យ​ទី​២ ​នៃ​​កង​ពល​តូច​ស្មើ​ជើង​លេខ​៤២ បាន​កំ​ពុង​តែ​ដឹក​ជញ្ជូនឈើ​តាម​រថ​យន្ត​យី​ឌុបលើស​ចំនួន​កំណត់ និង​មិន​មែន​ជា​ឈ...Read more
សមត្ថកិច្ចចំរុះបង្ក្រាបរបាំងសាច់៣៧០០ម៉ែត្រលបលូ៣២មាត់ និងឃាត់ខ្លួនមនុស្ស៥នាក់ លបលូសាច់អួនទំនើប៣២មាត់ និងរបាំងសាច់អួន៧កន្លែង ប្រវែង៣៧០០ម៉ែត្រ ឡុកមួយចំនួន​ទៀត ត្រូវបានលោក ឯក ស៊ុនរស្មី ដឹកនាំសមត្ថកិច្ចចម្រុះ និងប្រជាពលរដ្ឋស្ម័គ្រចិត្តនៅក្នុងសហគមន៍​នេសាទ​ចុះ​បង្រាបបទ​ល្មើសដាក់របាំង...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      2155នាក់
ម្សិលមិញ    9504នាក់
សប្ដាហ៍នេះ    30443នាក់
ខែនេះ    2155នាក់
ឆ្នាំនេះ   3584815នាក់
សរុប   52944741នាក់
ថ្ងៃទី 01 ខែ 11 ឆ្នាំ 2024 ម៉ោង 05:59