តុលាការនិងសមត្ថកិច្ចចំរុះចុះអនុវត្តសាលដីការលើកទី៣ពាក់ព័ន្ធរឿងដីធ្លី បានជោគជ័យដោយសន្តិភាព

ដោយៈ រ៉េត ខេត្តសៀមរាប ថ្ងៃទី 04 ខែ 05 ឆ្នាំ 2017 វេលាម៉ោង 06:58 នាទី ចំនួនអានៈ 1298

លោក រៀម ចន្ទម្នី ព្រះ​រាជអាជ្ញារងអម​សាលាដំបូង​ខេត្តសៀមរាប បាន​ដឹក​នាំ​កម្លាំង​ចម្រុះ​ចុះ​អនុវត្ត​សាលដីការ​សម្រេច​ ជាលើក​ទី៣​បាន​ដោយ​ជោគជ័យ ដោយ​សន្តិភាព​​នៅ​ព្រឹក​ថ្ងៃទី​០៤ ខែឧសភា ឆ្នាំ២០១៧នេះ នៅ​ចំនុច​ភូមិ​តាវៀន​ សង្កាត់​សាលាកំរើក​ ខេត្តសៀមរាប។

ផ្ទះនិង​ដី​មួយ​កន្លែងក្នុង​អាស័យ​ដ្ឋាន​ខាងលើ​នេះ ដែល​មាន​ម្ចាស់​ឈ្មោះ ធីវលី ជាស្វាមី និង​ភរិយាឈ្មោះ ហូប៉ោះ បាន​ជំពាក់​បំណុល​គេ​តាំង​តែ​ពី​ឆ្នាំ​២០១០គ្មាន​លទ្ធភាព​សង ត្រូវ​បាន​តុលាការ​ខេត្ត​សៀមរាប​សម្រេច​​លក់​ទៅ​តាម​តំ​លៃ​ទី​ផ្សា​តាំង​តែ​ពី​ឆ្នាំ​២០១៤ ដើម្បី​យក​លុយ​សង​ម្ចាស់​បំ​ណុល​ដែល​មាន​ឈ្មោះ ហ៊ឹម​សុកុល ភេទស្រី (ជាអ្នក​ធានាលុយ​អោយ​ ហូប៉ោះ) រស់​នៅ​ភូមិ​ឃុំ​ដូចគ្នា។

សូម​រំ​លឹកផង​ដែរថា កាលពី​ថ្ងៃទី២៩ ខែមិនា ឆ្នាំ២០១៧ តុលាការ​និង​សមត្ថកិច្ច​ចម្រុះ​បាន​ចុះ​អនុវត្ត​សាលដី​ការ​លើក​ទី​០១​មិន​បាន​សម្រេច​ ដោយ​ទុក​ឱកាស​អោយ​ម្ចាស​ផ្ទះ(កូន​បំណុល)រើ​ទ្រព្យ​សម្បត្តិចេញ​ដោយ​ខ្លួម​ឯង​ក្នុង​រយៈពេល​មួយខែ។ ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៧ តុលាការ​ចុះ​អនុវត្ត​សាល​ដី​ការ​ជាលើក​ទី​០២ តែមិន​បាន​សម្រេច​ដដែល​ ព្រោះ​ម្ចាស់​ផ្ទះ​មិន​ព្រម​ចុះ​ចេញ​ ថែម​ទាំង​ជេរតិះ​ដៀល​អ្នក​ទិញ និង​ទាញ​ដំបង​បម្រុង​ប្រើ​អំ​ពើ​ហឹង្សា​លើ​កម្ម​ករ​ជួយ​ជញ្ជូន​ឥវ៉ាន់ថែម​ទៀតផង ឃើញ​ដូច្នេះសមត្ថកិច្ច​ និង​តុលាការ​មិន​ចង់​អោយ​មាន​ហឹង្សាកើត​ឡើង​ក៏​ទុក​ឱកាស​ជាលើក​ទី​០២​ម្តង​ទៀត​ដល់​ម្ចាស់​ផ្ទះឈ្មោះ ហូប៉ោះ នេះ។ រហូត​ដល់​ព្រឹក​មិញ​នេះតុលាការ​បាន​ដឹក​នាំ​កម្លាំង​ចម្រុះ​ចុះ​ទៅ​អនុវត្តសាលដី​ការ​ជាលើក​ទី០៣ បាន​សម្រេច​ ព្រោះ​ម្ចាស់​ផ្ទះ​ហាក់​មាន​ការ​យល់​ដឹង​ពី​ផ្លូវ​ច្បាប់​ ក៏សម្រេច​ចិត្ត​ចុះ​ចេញ​ទៅ​តាម​ផ្លូវ​ច្បាប់​បាន​កំណត់។

សូម​បញ្ចាក់​ផង​ដែរថា ដី​ដែល​តុលាការ​ចុះ​អនុវត្ត​សាលដី​ការ​នេះ​មាន​ទំ​ហុំ​តែ​២០០ការ៉េត​តែប៉ុណ្ណោះ ហើយ​តំ​លៃ​ដែល​លោក​ ឡៅសុម៉េង ទិញ​ពី​តុលាការ​កាល​ឆ្នាំ​នោះតំលៃ​ជាង​៤ម៉ឺដុល្លារ គឺ​ជាតំលៃ​ទី​ផ្សាសេរី មិន​មែន​តំ​លៃ​ជិះ​ជាន់​គៀប​សង្កត់​នោះទេ តែដល់​ពេល​បច្ចុប្បន្ន​ដី​រាង​ឡើង​ថ្លៃម្ចាស់​ដី​ចង់​ង៉េង៉ក្រឡះ​សម្តី ទៅ​តាម​ការ​ញុះញង់​​ពី​ភាគី​នៅ​ពី​ក្រោយ​ខ្នង​ដែល​មាន​បំ​ណង​ចង់​ទិញ​ដី​នោះផងដែរ​នាពេល​បច្ចុប្បន្ននេះ។

លោក ឡៅ-សុម៉េង អ្នក​ទិញ​ដី​និង​ផ្ទះ​ខាង​លើ​នេះបាន​ប្រាប់ដដែល​ថា លោក​តឹងទ្រូង​ហត់​នឿយ​យូរ​ឆ្នាំហើយ ព្រោះ​តែទិញ​ដី​១ប្លង់​នេះ​ ឥឡូវ​តុលាការ​អនុវត្តសាលដីការ​បាន​សម្រេច​​ប្រគល់​ជូន​លោកនៅ​ថ្ងៃនេះ លោកធូទ្រូង​ហើយ​ ក៏សូម​ថ្លែង​អំណអរគុណដល់​តុលាការ​ខេត្តសៀមរាបដែល​បាន​ផ្តល់​ភាព​យុត្តិធម៌ជូន​លោក ហើយ​ក៏សូម​ថ្លែង​អំណអរគុណ​ផង​ដែរ​​ដល់​សមត្ថកិច្ចពាក់​ព័ន្ធ​គ្រប់​ជាន់​ថ្នាក់​នៅ​ខេត្តសៀមរាប ដែល​បាន​ធ្វើ​ការ​ទៅ​តាម​និតិវិធីច្បាប់​ និង​ជាពិសេស​សូម​ថ្លែង​អំណអរគុណ​ដល់​ សម្តេច​អគ្គមហាសេនាបតី​ តេជោ ហ៊ុន សែន ដែល​បាន​ដឹក​នាំ​ប្រ​ទេស​ដោយ​ភាព​ឆ្លាត​វៃ ដោយ​គតិបណ្ឌិត ធ្វើ​អោយ​រូបលោក​​ទទួល​បាន​ភាព​យុត្តិធម៌នៅ​ថ្ងៃនេះ៕ ដោយ៖ ផ្លុងរ៉េត

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

សាកលវិទ្យាល័យមួយក្នុងខេត្តសៀមរាបកំពុងទទួលការរិះគន់ពី សិស្ស និស្សិត និងមហាជន   អាន2871ដង តំបន់ទេសចរណ៍ធម្មជាតិចំបក់ត្រូវបានអភិរក្សដោយប្រជាជន    អាន1367ដង ប៉ូលីសចរាចរណ៍វាយអ្នករត់ម៉ូតូឌុបបែកមុខខ្ទេចផ្អើលពេញផ្លូវ៦០ម៉ែត្រ   អាន2248ដង នៅក្បែរច្រកចូលខ្លោងទ្វារខាងកើតនៃប្រាសាទអង្គរវត្ត ក្លាយជាកន្លែងចាក់សំរាម និងព្រៃអាចម៌   អាន2061ដង ហាង​កាហ្វេ​ណូ​គារ​វៀតណាម​បី​កន្លែង​នៅ​ក្រុង​សៀមរាប រង​ការ​ចោទ​ថា បិទ​សិទ្ធិ​សេរីភាព​ក...    អាន2129ដង គេសង្ស័យថា ក្រុមហ៊ុន ដួងស្រួច កំពង់ដឹកឈើលើសទម្ងន់ ហើយគ្មានច្បាប់អនុញ្ញាតិឆ្លងកាត់បីខេត?...    អាន1619ដង ពល​រដ្ឋ​​ខេត្ត​សៀមរាបក្លាយ​ជា​អ្នក​អត់ការងារ​ធ្វើ​​នាំ​គ្នា​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​ថ?...    អាន1393ដង តំណាងសហគមន៍៧ស្រុក ហែញត្តិពាក់ព័ន្ធរឿងទំនាស់ដីធ្លី ទៅដាក់ជូនអភិបាលខេត្តមិនបានសម្រេច   អាន2263ដង របាយការណ៍​គ្រោះ​ថ្នាក់​ចរាចរណ៍ទូទាំង​ប្រទេស​​ថ្ងៃ​ទី​១៩​តុលា​ឆ្នាំ២០១២   អាន1337ដង បក្ស​សង្គ្រោះ​ជាតិ​ប្រកាស​ធ្វើ​មហា​បាតុកម្ម​​​ប្រឆាំង​លទ្ធផល ​ឆ្នោត​នៅ​ថ្ងៃ​​​ទី​៧ កញ...    អាន1384ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
ការរចនាថ្មីបានបង្ហាញខ្លូន បន្ទាប់ពីខ្យល់បក់ធ្វើអោយខួច ខ្លោងទ្វារអង្គរសង្គ្រាន ក្រោយពីមានការរិះគន់ខ្លាំងៗ ពីសំណាក់មហាជន​​ និងអ្នកប្រើប្រាស់បណ្ដាញសង្គម Facebook ពីការរចនាក្លោងទ្វារអង្គរសង្គ្រានដែលត្រូវបានគេចោទថាមិនមែនជារចនាបទរបស់ខ្មែរ ហើយជារចនាបទរបស់យួន និងចិននោះនាថ្ងៃទី ០៦ ...Read more
សំណុំរឿងលោក អ៊ាឆៃយិន ឈ្មួញរកស៊ីដឹកឈើក្រញូង ប៉ុនប៉ងបុក​សម្លាប់អ្នកកាសែត ត្រូវបានតុលាការតម្កល់ឥតចាត់ការ សំណុំរឿង​ឈ្មួញ​រក​ស៊ី​ដឹក​ឈើ​ក្រញូង​ បើក​រថ​យន្ត​បំបុក​រថ​យន្ត​អ្នក​កាសែត ប៉ុនប៉ង​មនុស្ស​ឃាត​ដោយ​ចេត​នា តាំង​ពី​ឆ្នាំ​២០១៣នោះ ត្រូវ​បាន​តុលាការ​ ខេត្តសៀម​រាប​ធ្វើ​ការ​តម្កល់​ឥត​ចាត់ការ​នេះ​បើ​យោង​តាម​...Read more
ជល់មាន់ យូគី បៀអាប៉ោងបើកលេងជាចំហរនៅក្នុងកាស៊ីណូកំពង់សោម ស៊ីធី សេចក្ដីរាយការណ៏បាន​ឲ្យដឹងថាកាលពីថ្មីៗនេះអគ្គស្នងការដ្ឋាននគរបាល​ជាតិ បានចេញសេចក្ដីប្រកាស​ជា​សាធា​រណៈដល់ម្ចាស់​កាស៊ីណូនានាដែលបានបើកឲ្យពលរដ្ឋខ្មែ​រចូលទៅលេងល្បែងស៊ី​សងនៅក្នុងកាស៊ីណូរប​ស់ខ្លួន ម្ចាស់កាស៊ីណ...Read more
រថយន្តពណ៍ត្រេអ៊ីពាក់ស្លាកលេខខេមរភូមិន្ទ ដឹកឈើខុសច្បាប់ចូលក្រុងសៀមរាបដូចហែកឋិន សកម្ម​ភាព​រថយន្តពណ៍​ត្រេ​អ៊ីពាក់​ស្លាក​លេខ​ខេមរភូមិន្ទ ​ដឹក​ឈើ​ខុស​ច្បាប់​ពី​ស្រុក​វ៉ារិន​មក​ក្រុង​សៀមរាប​រាប់​សិប​គ្រឿង​នៅ​ពេល​យប់​ ​តែ​មិន​មាន​មន្រ្តី​ជំ​នាញ​ ឬ​ក្រុម​សមត្ថ​កិច្ច​ណា​ធ្វើ​ដឹង​ធ្វើ​លឺ...Read more
តើមានអ្វីដែលថ្មីខ្លះក្នុង Windows 10 build 9879 More detail :http://www.askvg.com/all-about-windows-9-or-windows-threshold/...Read more
ខេត្តឧត្តរមានជ័យក្លាយជាកន្លែងលេងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទគ្មានអ្នកបង្ក្រាប ល្បែង​កន្ទុយលេខ​ខុសច្បាប់ កំពុងបើក​លេង​យ៉ាង​គគ្រឹកគគ្រេង និង​យ៉ាង​អនាធិបតេយ្យ រីក​ដូច​ផ្សិត តែ​សមត្ថកិច្ច​ប៉ូលិស សមត្ថកិច្ច​អាវុធហត្ថ មិនដែល​បង្ក្រាប ដោយសារតែ​បានទទួល​សំណែន​ពី​ពួក​មេ​ឆ្នោត​ធំៗ​ទាំងនោះ...Read more
បែក​ធ្លាយ​ ម្តាយ​សរសេរ​សំ​បុត្រ​តប​មក​កូន​វិញ​ រឿង​កូន​ចង់លែង​ប្រ​ពន្ធ ពុទ្ធោ! កូនប្រុស​មាសម្តាយ កូន​ប្រុស​មាស​ម្តាយ ម្តាយ​នឹក​កូនណាស់ ម្តាយ​ស្មាន​តែ​កូន​បាន​ទទួល​សេចក្តី​សុខ​សាន្ត​ក្នុង​សង្គម​គ្រួសារ​របស់​កូន​ហើយ តែ​បន្ទាប់​ពី​ម្តាយ​បាន​អាន​សំ​បុត្រ​របស់​កូន​ទើប​ម្តា...Read more
ពលរដ្ឋប្ដឹងក្លឹបហ៊ីបហបនៅសៀមរាបជាថ្មីរឿងចាក់ធុងបាសឮខ្លាំងៗនៅពេលយប់ ក្លឹប​ក្លាស៊ិក ហ៊ីប ហប (Classic Hip Hop) ដែល​មាន​ទីតាំង​នៅ​ទល់​មុខ​នឹង​វត្ត​ដំណាក់ ក្រុង​សៀមរាប កំពុង​ចាក់​ភ្លេង​បង្ក​សំឡេង​ខ្លាំង ដើម្បី​មុខ​របរ​រក​ស៊ី​ជា​រៀង​រាល់​យប់។ ការ​ចាក់​សំឡេង​ឮ​ខ្លាំង ដោយ​ប្...Read more
សេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផលនៃសម័យ​ប្រជុំលើក​ទី៦ព្រឹទ្ធសភានីតិកាលទី៣ថ្ងៃទី២៣មីនាឆ្នាំ២០១៥ សូមចុចលើរូបភាពខាងក្រោម​ដើម្បីអាច​ព័ត៌មាន​លំអិត។...Read more
សេចក្តីជូនដំណឹងរបស់អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា អគ្គលេខា​ធិការ​ដ្ឋាន​ព្រឹទ្ធ​សភា មាន​កិត្តិ​យស​សូម​ជម្រាប​ជូន​សាធារ​ជន​ជ្រាប​ថា នាថ្ងៃ​ច័ន្ទ​ទី​០៨ ខែ​ធ្នូ ឆ្នាំ២០១៤​ វេលា​ម៉ោង​០៨:០០​ព្រឹក ព្រឹទ្ធ​សភា...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      528នាក់
ម្សិលមិញ    10000នាក់
សប្ដាហ៍នេះ    28381នាក់
ខែនេះ    337549នាក់
ឆ្នាំនេះ   2348088នាក់
សរុប   51708014នាក់
ថ្ងៃទី 19 ខែ 04 ឆ្នាំ 2024 ម៉ោង 01:14