អ្នករតរឺម៉ក រតឡាន ដឹកភ្លៀវទេសចរណ៍ នៅខេត្តសៀមរាប បានត្អូញត្អែថា ក្រុមហ៊ុនលក់សំបុត្រអោយភ្ញៀវទេសចរណ៍ បានរឹតត្បិតតម្រូវអោយពួកគាត់បើកបរទៅតាមផ្លូវដែលគេកំណត់អោយ ដែលធ្វើអោតប៉ះពាល់ដល់ពេលវេលា ថវិការចំណាយ ជាពិសេសគឺបុគ្គលិកក្រុមហ៊ុននេះ ហាក់កំពុងប្រើយុទ្ធសាស្រ្ត៣ឆ្នាំ៨ខែម្ភៃថ្ងៃទៅលើពួកគាត់។
កាលពីថ្ងៃទី២១ ខែគុម្ភៈ ឆ្នាំ២០១៣ លោក ផ្លុង-រ៉េត អ្នករតតាក់ស៊ីម្នាក់ក្នុងចំណោមអ្នករតតាក់ស៊ីជាច្រើនបានប្រាប់អោយដឹងថា នៅម៉ោង៨និង៣០នាទីព្រឹកថ្ងៃខែខាងលើ លោកបាននាំភ្ញៀវបរទេសជនជាតិ ជប៉ុន ចំនួន៣នាក់ទៅកម្សាន្តឯប្រាសាទព្រះវិហ៊ារ ឯខេត្តព្រះវិហ៊ារដោយឆ្លងកាត់តាម ផ្លូវលេខ៦០ម៉ែត្រ ខេត្តសៀមរាប លុះដល់កន្លែងឆែកសំបុត្រកែងផ្លូវ៦០ម៉ែត្រ លោកបានឈប់រថយន្តជំរាប់អ្នកឆែកសំបុត្រថា លោកនាំភ្ញៀវទៅប្រាសាទព្រះវិហារ។ អ្នកលក់សំបុត្រក៏ឆ្លើយថា ពូអញ្ជើញចុះ។
លុះលោកបន្តដំណើរដល់ចំណុចប្រាសាទ បន្ទាយសំរ៉ែ ក្នុងឃុំព្រះដាក់ ស្រុកអង្គរធំ ស្រាប់តែឃើញអ្នកឆែកសំបុត្រម្នាក់ចេញមកឃាត់រថយន្តរបស់លោក ហើយសួរថា ហេតុអ្វីលោកបើកបរផ្លូវនេះទៅវិញ? លោករ៉េតឆ្លើយថា លោកនាំភ្លៀវទៅប្រាសាទព្រះវិហារ។ អ្នកឆែកសំបុត្ររូបនោះតបវិញថា គេមិនអោយលោកបើកបរតាមផ្លូវនេះទេ ព្រោះនៅលើខ្នងភ្នំបូកមានប្រាសាទ គេខ្លាចលោកនាំភ្លៀវទៅមើល ដោយមិនបានទិញសំបុត្រ។ បុរស់វ័យប្រហែលជាង២០ឆ្នាំ រូបនោះបន្ថែមថា ថ្នាក់លើអោយលោកឯងបកឡានថយក្រោយ បើកតាមផ្លូវទៅប្រាសាទបន្ទាយស្រីវិញ ជាសវាងមានរឿងវែងឆ្ងាយ លោកត្រូវតែបកក្រោយជាដាច់ខាត។ លោក ផ្លុង-រ៉េត បកស្រាយប្រាប់អ្នកឆែកសំបុត្រនោះថា មូលហេតុដែលលោកបើកបរតាមផ្លូវជើងភ្នំបូកនេះព្រោះ ទី១-វាស្ងាត់ពុំសូវមានរថយន្តបើកបរ ទី២-វាជាផ្លូវកាត់សំដៅទៅផ្លូវលេខ៦៧ ឬផ្លូវហៃវ៉េ ទី៣-ផ្លូវកាត់វាអាចចំនេញពេលវេលា និងចំណេញសាំងឡានខ្លះៗដែរ ទី៤-តាមដងផ្លូវទៅប្រាសាទបន្ទាយស្រីពេលព្រឹក មានរថយន្តច្រើនបន្តគ្នាដាច់កន្ទុយភ្នែក ដែលអាចយឺយាវខកខានពេលវេលាភ្លៀវរបស់លោក។ លោករ៉េតបានសន្យាជាមួយអ្នកឆែកសំបុត្រនោះថា បើលោកលួចនាំភ្ញៀវមើលប្រាសាទលើខ្នងភ្នំបូក លោកសុខចិត្តអោយគេចាប់ឡានលោកយកទៅដុតចោលក៏បាន។
តែទោះជាមានការអង្វរ ឬសន្យាយ៉ាងណាក៏អ្នកឆែកសំបុត្ររូបនោះនៅប្រើពាក្យដដែលគឺ បកក្រោយទៅជាសវាងមានបញ្ហាកាន់តែវែងឆ្ងាយ ព្រោះនេះ ជាបញ្ជារបស់ថ្នាក់លើ។
លោករ៉េតបានអោយដឹងទៀតថា ភ្លៀវដែលជិះក្នុងរថយន្តរបស់លោកទាំង៣នាក់ហាក់មានការភ័យខ្លាចយ៉ាងខ្លាំហើយសួរលោកថា តើលោករ៉េតឯងមានកំហុសអីឬ? រថលោកបុកគេ ឬលួចប្លន់ទ្រព្យសម្បត្តិគេ បានជាគេឃាត់រថយន្តលោកមិនអោយទៅមុខដូច្នេះ? លោកប្រាប់ភ្លៀវថា ទេគេមិនអោយយើងបើបរផ្លូវកាត់។
លោករ៉េតបានហៅការឃាត់រថយន្តលោក អោយបើកបរតាមតែក្រុមហ៊ុនលក់សំបុត្រអង្គរនេះថា ជាចរិតប៉ុលពតកាលពីឆ្នាំ១៩៧៥ ដល់ ឆ្នាំ១៩៧៩ ដែលតែងតែប្រើភាសាបង្គាប់ បញ្ជា រឹតត្បឹតសេរីភាពក្នុងការដើរហើររបស់អ្នកដទៃ។ ហើយលោកបានបន្តថា នៅគ្រប់ច្រកផ្លូវចូលទៅកាន់តំបន់ប្រាសាទបុរាណ សុទ្ធតែមានកន្លែងឆែកសំបុត្រ គ្រប់ច្រកចេញចូលនៃខ្លោងទ្វារប្រាសាទ សុទ្ធតែមានអ្នកយាមចាំឆែកសំបុត្រ ចុះម្តេចមិនចាំ ចាប់អ្នកដែលនាំភ្ញៀវអត់សំបុត្រដាក់គុគទៅ តើអ្នកទាំងនោះឈរដូចទីងមោង ឬយ៉ាងណា?
លោក ផ្លុង-រ៉េត និងអ្នករត រឺម៉ក រតឡាននៅខេត្តសៀមរាបសូមអំពាវនាវទៅលោក សុខ-គង់ ដែលជាថៅកែគ្រុមហ៊ុនលក់សំបុត្រអង្គរ មេត្តានែនាំកូនចៅក្រោមឱវាត របស់លោក កុំអោយប្រើចរិតពលពតតទៅទៀត ព្រោះនេះ ជាសម័យ លទ្ធិប្រជាធិប្បតេយពហុបក្ស មិនសម័យខ្មែរក្រហម ឬគុម្មនីស្តនោះទេ។
បើតាមប្រភពពីអ្នករតតាក់ស៊ីដឹកភ្លៀវទេសចរណ៍នៅខេត្តសៀមរាបជាច្រើននាក់ទៀតក៏និយាយដូចៗគ្នា ថាអ្នកឆែកសំបុត្រគ្មានសិទ្ធិហាមឃាត់ ឬបង្ខិតបង្ខំអោយគេបើកបរតាម ផ្លូវនេះ ផ្លូវនោះស្រេចតែចិត្តឯងនោះទេ។ ពួកគាត់បន្តថា អ្នកឆែកសំបុត្រមានសិទ្ធិក្នុងការឃ្លាំមើល រថយន្តខាងលើ បើគេនាំ ភ្លៀវមើលប្រាសាទដោយលួចលាក់ គ្មានសំបុត្រនោះក្រុមហ៊ុនអាចចាត់វិធានការផាកពិន័យតាមច្បាប់បានកំណត់ មិនមែនបញ្ជា ឬរឹតត្បិតសេរីភាពក្នុងការបើកបររបស់គេទេ។ ម្យ៉ាងវិញទៀតកន្លងទៅក៏មិនបានប្រកាសថា អ្នកនាំភ្លៀតទៅប្រាសាទព្រះវិហ៊ារ គ្មានសំ បុត្រអង្គរ ត្រូវតែបើកផ្លូវនេះ មិនត្រូវបើកផ្លូវនោះ នោះដែរ នេះមកពីក្រុមហ៊ុននេះវាអសមត្ថភាពក្នុងការគ្រប់គ្រង ណាមួយពីមុនធ្លាប់មានអំ ពើពុករលួយក្នុងការិយាល័យលក់សំបុត្រ តែវាមិនមានការពាក់ព័ន្ធជាមួយអ្នករតតាក់ស៊ីនោះទេ។ បញ្ហាខាងលើនេះ លោក សុខ-គង់ ជាថៅកែក្រុមហ៊ុនលក់សំបុត្រអង្គរ គួរពិចារណាឡើងវិញ។
អ្នកយកព័ត៌មានយើងពុំអាចសុំការបំភ្លឺពីលោក សុខ-គង់ និងអ្នកគ្រប់គ្រងក្រុមហ៊ុនលក់សំបុត្រអង្គរបានទេនៅរសៀថ្ងៃទី២២នេះ៕