ពិធីផ្លាស់ប្តូរតំណែងប្រធានសាខាគយនិង រដ្ឋាករខេត្តសៀមរាប

ដោយៈ សៀមរាប ថ្ងៃទី 12 ខែ 10 ឆ្នាំ 2013 វេលាម៉ោង 05:00 នាទី ចំនួនអានៈ 1611

នៅសណ្ឋាគារ​បុរីអង្គរ​បានរៀបចំពិ​ធីផ្លាស់​ប្ដូមុខ​តំណែងប្រ​ធានសា​ខាគយ​និងរដ្ឋករ​ខេត្តសៀម​រាបក្រោម​អធិតី​ភាព​ ឯកឧត្តម ឡាយឫទ្ធី អគ្គនាយក​ដ្ឋាន​និង​រដ្ឋ​ករ​ និង​មាន​ការ​ចូល​រួម​ពីសំ​ណាក់​ឯកឧត្តម ឃឹមប៊ុនសុង អភិបាល​នៃគណះអភិបាល​ ខេត្តព្រម​ទាំមន្ត្រីកង​កម្លាំងប្រដាប់អាវុ​ធមន្ទីរអង្គ​ភាព​ជុំវិញខេត្តផងដែរ។

លោកសំភុំឬទ្ធីប្រធានចាស់ត្រូវបានតំឡើងការងារឲ្យទៅបំពេញនៅក្នុងអគ្គនាយកគយនិងរដ្ឋករកម្ពុជាវិញដោយឡែកលោក សុខដារ៉ាអនុប្រធានត្រូវបានប្រតិភូរាជរដ្ឋាភិ បាលទទួលបន្ទុកជាអគ្គនាយកគយនិងរដ្ឋករកម្ពុជាបង្គាប់ជាប្រធាន ស្ដីទីសាខា គយនិងរដ្ឋករជំនួស។ឯកឧត្តមឃឹមប៊ុនសុងអភិបាលខេត្តសៀមរាបបានថ្លែងនៅក្នុងឱកាស នោះថារាជរដ្ឋាភិបាល កម្ពុជាក្នុងគោ នយោបាយចតុកោណដំណាក់កាលទី៣នេផ្តោតការយកចិត្តទុកដាក់ជាសំខាន់ទៅលើសេវា។

ដូច្នេះមន្រ្តីគយ និងរដ្ឋាករជាពិសេសប្រធានស្តីទីទើបឡើងថ្មីត្រូវយកចិត្តទុកដាក់ឲ្យបានខ្ពស់ក្នុងការផ្តល់សេវាជូនប្រជាពលរដ្ឋ ឲ្យបានល្អប្រសើរបំពេញបានតាមតម្រូវការ។ឯកឧត្តមឃឹមប៊ុនសុងបានបញ្ជាក់ថាក្នុងនាមលោកជាអភិបាល ខេត្តនិងជាអាជ្ញា ធរក្នុងខេត្តសៀមរាបរូបលោកឈរនៅខាងប្រជាពលរដ្ឋជានិច្ចព្រោះអជ្ញាធរជាអំណាចរបស់ ប្រជាពលរដ្ឋជាអ្នកផ្ដល់ឲ្យ។

លោកសុខដារ៉ាអនុប្រធានដែលទើបនិងឡើងជាប្រធានស្ដីទីបានថ្លែងនូវអំណរគុណចំពោះក្រសួងសេដ្ឋកិច្ចនិងហិរញវត្ថុដែល បានផ្ដល់នូវមុខតំណែងនេះជូនដល់លោក ហើយលោកនិងខិតខំប្រឹងប្រែងយកចិត្តទុកដាក់សហការ ជាមួយអាជ្ញាធរសមត្ថ កិច្ចពាក់ព័ន្ទដើម្បីរកចំណូលចូលរដ្ឋឲ្យបានគ្រប់ផែនការ។ឯកឧត្តមឡាយឬទ្ធីបានថ្លែងជំរុញ ឲ្យមន្រ្តីគយនិងរដ្ឋាករនៅក្នុខេត្ត សៀមរាបត្រូវយកចិត្តទុកដាក់គាងគរប្រមូលពន្ធជូនរដ្ឋ។

ក្នុងនោះមន្ត្រីគយត្រូវចុះត្រួតពិនិត្យនៅតាមកន្លែងណាដែលមានស្តុកទំនិញជាពិសេសពន្ធប្រេងសាំងដែលជាចំណូលពន្ធដ៏ធំ មួយ។ឯកឧត្តមបានបញ្ជាក់ផងដែរថាការ ប្រមូលពន្ធនៅក្រោយពេលបោះឆ្នោតហាក់ធ្លាក់បន្តិចតែលោករំពឹង ថាចំណូលពន្ធនឹងហក់ឡើង វិញក្នុងពេលឆាប់ៗខាងមុខនេះ។

ក្នុងនោះដែរឯកឧត្តមបានបញ្ជាក់ផងដែរថាខេត្តសៀមរាបជាតំបន់ទេសចរណ៍មិនត្រូវឲ្យមានការលក់នូវសាំងដបនៅក្នុងក្រុង ទៀតទេវាអាចមានគ្រោះហានិភ័យណាមួយ កើតឡើង។បើសិនកើតមានគ្រោះអគ្គីភ័យនោះគឺជាកង្វល់ របស់អាជ្ញាធរដែរ។

ប៉ុន្តែបើទោះបីជាយ៉ាងណាក្ដីប្រជាពលរដ្ឋនៅក្រុងសៀមរាបបាននិយាយថាពួកគាត់នៅតែសង្កេតឃើញមានលក់នៅដបសាំង ពេញក្រុងដដែល។ពាក់ព័ន្ទទៅនិងការលើក ឡើងរបស់ឯកឧត្តមឡាយឬទ្ធីនៅក្នុងពិធី ផ្ទេភារកិច្ចប្រធាន សាខាគយថាខេត្ត មួយនេះចំណូលធំជាងគេគឺប្រេងសាំងនោះត្រូវបានគេរាយការណ៍ឲ្យដឹងថាផ្លូវ លេខ៦៨ពីច្រក អូស្មាច់មកក្រុងសំរោងកាត់ ស្រុកក្រឡាញ់មកសៀមរាបក៍ដូចច្រកជាំសាង៉ាំចូលមកស្រុកអន្លង់វែងតាមផ្លូវលេខ៦៧មកសៀមរាប នោះគឺមានការរត់ពន្ទ ប្រេងសាំងគេចពន្ទ យ៉ាងគគ្រឹកគគ្រេងបំផុតក្នុងមួយយប់ៗមិនក្រោមពី២០គ្រឿង ឡានកូរ៉េ៥តោននោះឡើយចូលមកចែកចាយ ក្នុងខេត្តសៀមរាបនៅ នៅខណះពេលខេត្តសៀមរាបមាន ស្ថានីយ៍និងដេប៉ូលក់សាំងកំពុងកើតមានយ៉ាងស្អេកស្កះ បណ្ដាក់គ្នារដូច ខ្យងដែលគេមានការសង្ស័យថាយកសាំងសាំងគេចពន្ទមកលក់។

ប្រជាពលរដ្ឋនៅខេត្តសៀមរាបសង្ឃឹមថាប្រធានសាខាគយនិងរដ្ឋាករខេត្តសៀមរាបដែលទើបនិងបានតំណែងថ្មីនិងចាត់វិធានការ បង្រ្កាបទំនិញគេចពន្ទក៍ដូចសាំងគេចពន្ទ ឲ្យបានជោកជ័យ៕ ប្រភពពី​ ខ្មែរ7មករា

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

ឪពុកម្ដាយក្មេងពស់ចឹកព្រមទទួលប្រាក់ជំងឺចិត្ត ១៧លានរៀលតែគ្រូពេទ្យនៅជាប់បណ្តឹងអាជ្ញា   អាន1533ដង លោកតឿ មន្ត្រីយោធាកងពលធំអន្តរាគមន៍លេខ២ ដឹកឈើក្រញូងយ៉ាងសកម្មជាប់អន្ទាក់សមត្ថកិច្ច   អាន2331ដង លោកម៉មសូណង់ដូត្រូវបាន​គាំទ្រ​បន្ត​តួនាទី​ប្រធាន សមាគម​អ្នកប្រជាធិបតេយ្យ   អាន1590ដង ខ្សែភ្លើងធ្លាក់ដល់ដីជាក្តីបារម្មណ៏ដល់ពលរដ្ឋជាងបីខែហើយអាជ្ញាធរ និងមន្ត្រីជំនាញធ្វើ មើល...    អាន1565ដង ផ្លូវរថភ្លើងពីភ្នំពេញទៅក្រុងព្រះសីហនុបានដាក់​អោយ​ប្រើប្រាស   អាន1562ដង សហគមន៍ព្រៃឡង់បើកយុទ្ធនាការទ្រង់ទ្រាយធំ ទប់ស្កាត់បទល្មើសកាប់បំផ្លាញព្រៃឈើខុសច្បាប់    អាន1581ដង កក្រើកឡើងវិញហើយមេឈ្មួញបំផ្លាញព្រៃឈើដ៏ល្បី ឈ្មោះ ហូវ ជីវ៉ៃ ប្រចាំទិសឦសាន   អាន1815ដង ជ​ញ្ជីង​ថ្លឹង​រថយ​ន្តផ្លូ​វជា​តិលេ​ខ៣ ​កំពុងសប្បាយប្រ​មូលលុយ​ពី​អ្នក​ដឹក​ទំនិញ​   អាន1352ដង អាជ្ញាធរស្រុកថ្មពួក តម្រង់​សីលធម៌​ វិជ្ជាជីវៈ​ពេទ្យ​ឡើងវិញ   អាន1415ដង លោក ​ឯម​ ​សុវ​ណ្ណា​រ៉ា ​នាំរ​ថយ​ន្ត​ថៃច​ង្កូ​តស្តាំ​ចូល​ម​កក​ម្ពុ​ជាបា​ត់​ពន្ធ​រដ្ឋ   អាន1543ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
iPhone 6 និង iPhone 6plus បង្ហាញខ្លួនលើទីផ្សារហើយ iPhone 6 និង iPhone 6plus បង្ហាញខ្លួនលើទីផ្សារហើយ ដែលមានតម្លៃ ជាង ១០០០ដុល្លា។ iPhone 6 isn’t simply bigger — it’s better in every way. Larger, yet dramatically thinner. More power...Read more
ឈើក្រញូងជិត២តោនត្រូវបានស្ថាប័ណតុលាការបញ្ជាអោយជំនាញរឹបអូសតាមផ្លូវច្បាប់ ឈើ​ក្រ​ញូង​ខុស​ច្បាប់​ជិត​២តោន ត្រូវ​បាន​លោក សំរិទ្ធសុខុន ព្រះ​រាជ​អាជ្ញា​រង​អម​សាលា​ដំ​បូង​តំ​ណាង​អយ្យ​ការ បញ្ជា​អោយ​កម្លាំង​រដ្ឋ​បាល​ព្រៃ​ឈើ​ខេត្ត​សៀម​រាប​រឹប​អូស​ទៅ​តាម​ផ្លូវ​ច្បាប់​ នៅ​រសៀល​ថ្ងៃទី...Read more
ជនសង្ស័យ២នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន បញ្ជូនទៅតុលាការពាក់ព័ន្ធគ្រឿងញៀន ជនសង្ស័យ​២​នាក់​ត្រូវ​នគរបាល​ចាប់ខ្លួន ពាក់​ពន្ធ័​ករណី​ជួញដូរ​គ្រឿងញៀន ដកហូត បាន​ថ្នាំញៀន​មួយចំនួនធំ នៅលើ​ផ្ទះសំណាក់​ហ្គោដ​ឡាក់ ក្នុង​ភូមិ​ក្បាលស្ពាន​២ សង្កាត់​/​ក្រុង​ប៉ោយ ប៉ែត ខេត្ត​បន្ទាយមានជ័យ កាល...Read more
ពលរដ្ឋកម្ពុជា និងសហព័ន្ធនិស្សិតស្នើឲ្យដកលោក ហោណាំហុង ចេញពីតំណែង ប្រជាពល​រដ្ឋ​កម្ពុជា និង​សហព័ន្ធនិស្សិតបញ្ញវន្តកម្ពុជា ស្នើ​សុំ​ម​អោយ​លោក នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន​សែន ដក​​លោក ហោណាំហុង រដ្ឋ​មន្ត្រី​ក្រសួង​ការ​បរទេស​ចេញ​ពីដំណែង​ បន្ទាប់​ពីមាន​ប្រតិកម្ម​ខ្លាំងៗ​ ចំ​ពោ...Read more
ពិធីប្រកាសផ្ទេរមុខតំណែងមេបញ្ជាការកងរាជអាវុធហត្ថខេត្តសៀមរាប នៅ​ព្រឹក​ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៥នេះ ពិធីប្រកាសផ្ទេរមុខ​តំណែង​មេបញ្ជាការកង​រាជ​អាវុធហត្ថ​​ខេត្ត​សៀមរាប បាន​ធ្វើ​ឡើង​នៅ​ទីបញ្ជាការកង​រាជអាវុហត្ថ​ខេត្ត ក្រោម​អធិបតីភាពរបស់ឯកឧត្តម​ សៅ សុខា មេបញ្ជាការ​រង...Read more
មេប៉ុស្តិ៍ច្រកទ្វារអន្តរជាតិកោះរកា ល្បីថារាប់ក្បាលជនជាតិយួនឆ្លងដែនយកលុយដាក់ហោប៉ៅផ្ទាល់ខ្លួន ថ្មីៗ​នេះ​មេ​ប៉ុស្តិ៍​លោក ពេ​ជ មុនី​រតន៍ នាយ​ប៉ុស្តិ៍​ច្រក​ទ្វារ​ព្រំដែន​កោះ​រកា ដែល​ស្ថិត​នៅក្នុង​ឃុំ​កោះ​រកា ស្រុក​ពាម​ជរ ខេត្ត​ព្រៃវែង កំពុង​រង​នូវ​ការរិះគន់​យ៉ាង​ខ្លាំង​ពី​ប្រជាពលរដ្ឋ​ថា កំពុង​បាន...Read more
សមត្ថកិច្ចចំរុះចុះបង្ក្រាបសិប្បកម្មកែឆ្នៃបង្កប់ឈើក្រញូងបីកន្លែងទល់មុខគ្នាដូចមុំចង្ក្រានក្នុងពេលតែមួយ នៅ​ព្រឹក​ថ្ងៃ​ទី១៨ ខែកញ្ញា ឆ្នាំ២០១៥នេះស្ថិត​នៅ​ក្នុង​ភូមិ​តាវៀន សង្កាត់​សាលាកំ​រើក ក្រុង​+ខេត្តសៀមរាប​ កម្លាំង​សមត្ថ​កិច្ច​ចំរុះ​ចុះ​បង្ក្រាប​សិប្ប​កម្ម​កែ​ឆ្នៃ​​២​កន្លែង ​និង​ផ្ទះ​ពល​រដ្ឋ​មួយ​កន្លែង...Read more
ជល់មាន់ យូគី បៀអាប៉ោងបើកលេងជាចំហរនៅក្នុងកាស៊ីណូកំពង់សោម ស៊ីធី សេចក្ដីរាយការណ៏បាន​ឲ្យដឹងថាកាលពីថ្មីៗនេះអគ្គស្នងការដ្ឋាននគរបាល​ជាតិ បានចេញសេចក្ដីប្រកាស​ជា​សាធា​រណៈដល់ម្ចាស់​កាស៊ីណូនានាដែលបានបើកឲ្យពលរដ្ឋខ្មែ​រចូលទៅលេងល្បែងស៊ី​សងនៅក្នុងកាស៊ីណូរប​ស់ខ្លួន ម្ចាស់កាស៊ីណ...Read more
លោក ស៊ីមសំអាត មេប៉ូលិសអន្តោប្រវេសន៍ច្រកទ្វារប៉ោយប៉ែតគាបយកលុយពីពលករឆ្លងដែនខុសច្បាប់តាមអំពើចិត្ត ក្រុម​ប្រជាពលរដ្ឋ​បាន​និយាយ​រិះគន់ខ្លាំងៗថាបន្ទាប់ពី​លោក ស៊ឹមសំអាត ត្រូវបានតែងតាំង ជា​មេ​ប៉ូលិសអន្តោប្រវេសន៍ ប្រចាំ​ច្រក​ទ្វារ​អន្តរជាតិ  ប៉ោយ​ប៉ែតជំនួស​លោក សៅ ប៊ុន​រិទ្ធ ដែល​ត្រូវ...Read more
សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ២នាក់ក្នុងករណីចាត់ចែងនិងសម្រួលអោយប្រើប្រាស់សារធាតុញៀន លោក វរសេនីយ៍ទោ អ៊ុំ សាអាត នាយការិ​យាល័យប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប​បានអោយដឹងថាកម្លាំងក្នុងការិយាល័យរបស់លោកដោយមានការសហការណ៍ជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ អំពិល ក្រុងសៀមរាប​...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      517នាក់
ម្សិលមិញ    14866នាក់
សប្ដាហ៍នេះ    32273នាក់
ខែនេះ    215864នាក់
ឆ្នាំនេះ   2673767នាក់
សរុប   52033693នាក់
ថ្ងៃទី 24 ខែ 05 ឆ្នាំ 2024 ម៉ោង 03:22