គ.ជ.ប. បើកកញ្ចប់សុវត្ថិភាព “ក” នៅមណ្ឌលសៀមរាប

ដោយៈ មករា ភ្នំពេញ ថ្ងៃទី 30 ខែ 08 ឆ្នាំ 2013 វេលាម៉ោង 09:11 នាទី ចំនួនអានៈ 1387

គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​.) នៅ​ព្រឹក​ថ្ងៃទី​៣០ ខែសីហា ឆ្នាំ​២០១៣​នេះ  បានធ្វើ​ការបើក​កញ្ចប់​សុវត្ថិភាព “​ក​” នៅ​ការិយាល័យ​ចំនួន​១២ ក្នុង​មណ្ឌល​សៀមរាប នៅ​ក្រុង​សៀមរាប ដោយមាន​ការចូលរួម​ពី​តំណាង​គណបក្សនយោបាយ គឺ​គណបក្ស​សង្គ្រោះ​ជាតិ ដែលជា​ដើមបណ្តឹង អង្គការ​សង្គម​ស៊ីវិល​ជាតិ និង​អន្តរជាតិ អ្នកសង្កេតការណ៍ រួមទាំង​មាន​តំណាង​ក្រុមប្រឹក្សា​រដ្ឋធម្មនុញ្ញ ដើម្បី​ធ្វើការ​ផ្ទៀងផ្ទាត់ សំឡេងឆ្នោត ក្នុង​ទម្រង់ ១១០២ និង​១១០៨ និង​ក្រដាស​កត់ត្រា​សំឡេងឆ្នោត​។​

​សេចក្តីសម្រេច​របស់​ក្រុមប្រឹក្សាធម្មនុញ្ញ ដែល​ចុះហត្ថលេខា​កាលពី​ថ្ងៃទី​២៨ សីហា ២០១៣ ដោយ​លោក ឯក សំអុល ប្រធាន​ក្រុមប្រឹក្សា​ធម្ម​នុ​ញ្ញ បាន​ឲ្យ​ដឹងថា ចំនួន​ការិយាល័យ​ទាំង​១២ ដែល​ត្រូវ​បើក​កញ្ចប់​សុវត្ថិភាព  “​ក​”  នោះ រួមមាន​៖ នៅ​ក្រុង​សៀមរាប សង្កាត់​ក្របី​រៀល ការិយាល័យ​លេខ ០២៨៣ ,០២៨៥ សង្កាត់​ស្វាយដង្គុំ ការិយាល័យ​លេខ ០៤២៥, ០៤៤២ និង​សង្កាត់​ស្លក្រាម ការិយាល័យ​លេខ ០៨១៧ និង​ស្រុក​ពួក ឃុំ​រើ​ល ការិយាល័យ​លេខ ០៣២៣ , ០៣២៤, ០៣២៦ ឃុំ​ល្វា ការិយាល័យ​លេខ ០២៩៤, ០៦៧៣, ០៧១៨ និង​ឃុំ​ត្រី​ញ័រ ការិយាល័យ ០៣៤៦ ។​

លោក គួយ ប៊ុនរឿន តំណាង​គណបក្ស​សង្គ្រោះ​ជាតិ បាន​ទៅ​ចូល​រួម​តស៊ូ​មតិ​ក្នុង​ការ​បើក​កញ្ចប់​សុវត្ថិភាព "ក"។ លោក​បាន​អះអាង​ថា កញ្ចប់​សុវត្ថិភាព "ក" មាន​ភាព​មិន​ប្រក្រតី​ជាច្រើន ដូច​ជា សោ​ឃ្លុំ​កញ្ជាប់​សុវត្ថិភាព​បើក​ចំហ​មួយ​ចំនួន។ ក្នុង​ចំណោម​កញ្ចប់​សុវត្ថិភាព​ទាំង ១២​ការិយាល័យ​នោះ មាន ៧​កញ្ចប់​សុវត្ថិភាព​បាន​បើក​ចំហ។

កញ្ចប់​សុវត្ថិភាព "ក" ជា​កញ្ចប់​ដែល​ដាក់​ឯកសារ​ដើម​ជា​ច្រើន​មក​ពី​ការិយាល័យ​បោះ​ឆ្នោត រួម​មាន​ទម្រង់ ១១០១ កំណត់​ហេតុ​នៃ​ការ​បោះ​ឆ្នោត​ទម្រង់ ១១០២ កំណត់​ហេតុ​នៃ​ការ​រាប់​សន្លឹក​ឆ្នោត​ទម្រង់ ១១០៤ ក្រដាស​លទ្ធផល​បឋម​នៃ​ការ​បោះ​ឆ្នោត និង​ការ​រាប់​សន្លឹក​ឆ្នោត និង​ទម្រង់ ១១០៨ ជា​តារាង​រាប់​សន្លឹក​ឆ្នោត ព្រម​ទាំង​ឯកសារ​មួយ​ចំនួន​ទៀត ដូចជា​បញ្ជី​បោះ​ឆ្នោត​ដែល​ត្រូវ​បាន​ប្រើ​ក្នុង​ថ្ងៃ​បោះ​ឆ្នោត ត្រា​សម្ងាត់ សន្លឹក​ឆ្នោត​ខូច សន្លឹក​ឆ្នោត​មិន​បាន​ប្រើ និង​គល់​បញ្ជី​សន្លឹក​ឆ្នោត​ដែល​បាន​ប្រើ សន្លឹក​ឆ្នោត​បាន​ការ សន្លឹក​ឆ្នោត​មិន​បាន​ការ និង​ផ្ទាំង​ក្រដាស​ធំ​សម្រាប់​កត់​ត្រា​សំឡេង​ឆ្នោត​ជាដើម៕

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

លោកហុកប៊ុនធឿន និងលោកឌឿ រត់ការឡានដឹកឈើអោយក្រុមហ៊ុនហួតម៉េងរីតាទៀតហើយ   អាន1613ដង បង្រ្កាបករណីជួញដូរផ្លូវភេទតាមសណ្ឋាគារឃាត់ខ្លួនបានស្រីៗ៦នាក់    អាន1395ដង មេប៉ុស្តិ៍សង្កាត់ជ្រាវថា៖ ឱ្យតែពួកអាចេញពីគុគ ឬ ធ្លាប់ជាប់គុគ មិនអាចធ្វើលិខិតបញ្ជាក់កិរ?...    អាន1607ដង តាចាស់ព្រើលអាយុ៧១ឆ្នាំល្បួងក្មេងស្រីទៅបេះអម្ពិលរួចចាប់រំលោភ   អាន1704ដង ឯកឧត្តម នេតសាវឿន គួរស៊ើប​អង្កេតរឿងការដោះដូរទីតាំងប៉ុស្តិ៍​នគរបាលឃុំដារផង   អាន1555ដង តំណាងរាស្រ្តគណបក្ស​សង្គ្រោះជាតិ​ទៅ​ស្បថ​មុខ​ប្រាសាទអង្គរ​វត្ត   អាន1632ដង សមត្ថកិច្ចចាប់បានចោរកាច់សោម៉ូតូ២នាក់   អាន1443ដង គណបក្សប្រឆាំង​បង្វែការធើ្វបាតុកម្ម​ថ្ងៃ២៣​តុលាទៅជាការគោរពវិញ្ញាណក្ខន្ធ   អាន1750ដង លោក កែវវ័យ ប្រធានមន្ទីរធនធានទឹកខេត្តពោធិ៍សាត់ព្យាយាមបិទបាំងអំពើពុករលួយរបស់ខ្លួនបើទោះជ...    អាន1858ដង លោក យូសុធា ប្រធានប៉ុស្តិ៍ ច្រកដាក់ដាំ ល្បីឈ្មោះប្រព្រឹត្តអំពើពុករលួយពាក់ព័ន្ធទំនិញឆ្លង?...    អាន2146ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
យីហ៊ឺ ហាយប៊ី បបែល ក្លែងក្លាយជាច្រើន ត្រូវបានសម្ថកិច្ចបង្រ្កាប យីហ៊ឺ​សិប្បនិម្មិត ​រួម​ទាំង​បបែល​ ប្រមាណ​ជិត​២០០​គីឡូក្រាម​ ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​សង្កែ​ធ្វើការ​ឃាត់​បាន​ជា​បន្តបន្ទាប់​កាលពី​ថ្ងៃ​ទី១០ ​ខែ​កក្កដា ​ឆ្នាំ​២០១៥ ​វេលា...Read more
ក្មេងម្នាក់បានស្លាប់ និងរបួស៥នាក់ខណៈកំពុងហូបបាយល្ងាត្រូវជនមិនស្គាល់មុខគប់គ្រាប់បែក គ្រួសារ​អ្នកលក់​​ភេ​ជ្ជៈត្រូវ​ជន​មិន​ស្គាល់មុខ​ម្នាក់​ជិះ​ម៉ូតូ មក​គប់​គ្រាប់បែក​ចូលដល់ក្នុង​​ផ្ទះ ស្ថិតនៅក្នុង​ភូមិ​សែន​សុខ​២ សង្កាត់​ឃ្មួញ ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ បាន​បណ្តាល​ឲ្យ​ក្មេង​ម្នាក់​ស្...Read more
នារីយុវសិស្សម្នាក់ចុះងូតទឹកបឹងយក្សឡោមមិនពាក់អាវពោងត្រូវបានលង់ទឹកស្លាប់ នារី​វ័យ​ក្មេង​ម្នាក់​ចុះលេង​ទឹក នៅ​បឹង​យក្ស​ឡោម មិន​បាន​ប្រុង​ប្រ​យ័ត្ន​ពាក់​អាវ​ពោង​ការ​ពារ​លង់​ទឹក​ស្លាប់​​ខណៈ​មក​កំ​សាន្ត​នៅ​ខេត្ត​រត​នគីរីដែល​ធ្វើ​អោយ​មហាជន​ភ្ញាក់ផ្អើល​ចោម​រោម​មើល​ឈូឆរ...Read more
ចំណងដៃថ្ងៃអាទិទ្យ៖ ចុច  អានបទកំណាព្យ ដ៏ពិរោះកម្រនិងបានលឺពីមុនមក (បើមិនអានច្បាស់ជាស្តាយក្រោយ) បទកំណាព្យដែលអ្នកកម្របានលឺ បានអាន បានស្តាប់ពីមុនមក តែឥឡូវបានមកដល់ហើយ បទកំណាព្យដ៏សែនពិរោះនេះ និងចូលខ្លួនមកបំពេអារម្មណ៍របស់លោកអ្នក អោយ​សើច​សប្បាយលាយឡំជាមួយទឹកភ្នែកក៏អាចថាបាន។ តោះចាំអីទៀតចុចលើ​រូបភាពខាងក្...Read more
របាយការណ៍សមត្ថកិច្ច៖ មនុស្ស​១០៣នាក់ស្លាប់ និង៤៥៦នាក់រងរបួស ដោយ​គ្រោះថ្នាក់ចរាចរណ៍រយៈពេល១ឆ្នាំ យោង​តាម​របាយការណ៍​​​នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំ​បហ​បាន​អោយ​ដឹង​ថា យ៉ាង​ហោច​ណាស់​មាន​មនុស្ស​ប្រុស​ស្រី​ចំ​នួន​១០៣​នាក់ បាន​ស្លាប់ និង​៤៥៦នាក់​ផ្សេង​​ទៀត​បាន​​រង​របួស​ធ្ងន់​ស្រាល​ក្នុង​ករ​ណី​គ្រោះថ្...Read more
ឃាតករសម្លាប់បងស្រីបងបង្កើតរបស់ខ្លួន នៅស្រុកចំការលើ ត្រូវនគរបាលចាប់ខ្លួនបានហើយ ឃាតករដែជាជនដៃដល់​ដែល​បាន​វាយ​សម្លាប់​ស្ត្រី​មេម៉ាយ​ម្នាក់​នៅ​ស្រុក​ចំការលើ​បាន​ត្រូវ​សមត្ថកិច្ច ចាប់ខ្លួនបាន​ហើយ​នៅ​ម៉ោង​២​រសៀល ​ថ្ងៃទី​០៥​ ខែធ្នូ ​ឆ្នាំ​២០១៤​នេះ ក្រោយ​ពី​រត់​គេច​ខ្លួន​​បាន​មួយ​រយះ។ ...Read more
សំលេងម៉ាស៊ីនភ្លើងលាន់លឺកងរំពងនៅមុខប្រាសាទអង្គរវត្ត (មានវីដេអូ) តំ​បន់​រម្យ​ណី​យ​ដ្ឋាន​វប្ប​ធម៌​ធម្ម​ជាតិ​អង្គរ​វត្ត​ ដែល​ជាកន្លែង​​គោរព​បូរ​ជា​ និង​ជា​ទីកម្សាន្ត​របស់​ភ្ញៀវ​​ទេស​ចរណ៍ជាតិ​ និង​អន្ត​រជាតិ ត្រូវ​បាន​គេ​រំ​ខាង​ដោយ​សូរ​សំ​លេង​ម៉ាស៊ីន​ភ្លើង​លាន់​លឺ​កង​...Read more
ប្រជាពលរដ្ឋបានរិះគន់គ្រូពេទ្យនៅមន្ទីរពេទ្យបង្អែកខេត្តថា ប្រព្រឹត្តិអំពើពុករលួយ បើ​ទោះ​ជា​រដ្ឋា​ភិបាល​កម្ពុជា និង​ក្រសួងសុខា​ភិបាល​បាន​ប្រ​កាស​​​អោយ​ក្រុម​គ្រូពេទ្យ​នៅ​តាម​មន្ទីរ​ពេទ្យ​នានា​មិន​អោយ​ប្រ​ព្រឹត្តិ​អំ​ពើ​ពុក​រលួយ​ក្តែងៗ​យ៉ា​ង​ណា​ក៏ដោយ ក៏​ទង្វើ​របស់​ក្រុម​​គ្រូ​ពេទ្យ​...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      14216នាក់
ម្សិលមិញ    4401នាក់
សប្ដាហ៍នេះ    31096នាក់
ខែនេះ    214687នាក់
ឆ្នាំនេះ   2672590នាក់
សរុប   52032516នាក់
ថ្ងៃទី 23 ខែ 05 ឆ្នាំ 2024 ម៉ោង 22:05