តាមការរាយការណ៍ពីអ្នកឃ្លាំមើលបទល្មើសឈើក្រញូងបានអោយដឹងថា ជារៀងរាល់យប់មានឈ្មួញរកស៊ីដឹកឈើក្រញូងខុសច្បាប់ ដឹកឈើឆ្លងកាត់ខេត្តសៀមរាបរាប់សឹបគ្រឿង តែគ្មានឃើញមានមន្រ្តីជំនាញ ឬសមត្ថកិច្ចណាគេចាត់វិធានការបង្រ្កាបអោយបានជាដុំកំភូននោះទេ គឺពួកជំនាញទាំងនេះចាប់បានតែរថយន្តដឹកឈើក្រញូងលោតឆ័ត្រមិនបានបង់លុយតែប៉ុណ្ណោះ។
ប្រភពព័ត៌មានបានរាយការណ៍ថា ឆ្លៀតក្នុងឱកាសរដ្ឋាភិបាលភ្លេចខ្លួន និងកំពុងជាប់រវល់រៀបចំការបោះឆ្នោត ឈ្មួញដឹកឈើក្រញូងដែលមានឈ្មោះ លោកប្រុញ លោកតឿ លោកពុំ លោកចូច លោកត្រគួន កំពុងសំរុកដឹកឈើក្រញូងពីខេត្ត ឧត្តរមានជ័យឆ្ពោះទៅ ខេត្តកំពង់ចាម ដោយឆ្លងកាត់ខេត្តសៀមរាប និងខេត្តកំពង់ធំ ជារៀងរាល់យប់ ដោយប្រើរថយន្តបាឡែន ហៃប្រីដ ចាប់ពី២គ្រឿងឡើងទៅក្នុងខ្សែរថយន្តនីមួយៗ បានដោយរលួនមិនមានការបង្រ្កាបនោះទេ។
ពាក់ព័ន្ធនិងករណីការដឹកជញ្ជួនឈើក្រញូងយ៉ាងគគ្រឹគគគ្រេងខាងលើនេះ យើងពុំអាចសុំការបំភ្លឺពីលោក ទាគឹមសុទ នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តសៀមរាបបានទេ ព្រោះទូរស័ព្ទមិនចូល តែលោកប្រាក់ម៉ារីណា នាយរងខណ្ឌរដ្ឋបាលព្រៃឈើខេត្តសៀមរាបបានប្រាប់អ្នកយកព័ត៌មានយើងខ្សឹបៗតាមទូរស័ព្ទនៅព្រឹកថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០១៣នេះថា លោកដឹងពីករណីដឹកឈើក្រញូអខាងលើតើ តែលោកមិនបានធ្វើអីផង ហើយលោកកំពុងជាប់ចូលរួមកម្មវិធីរុក្ខទេវានៅខេត្តកំពត រួចក៏បិតទូរស័ព្ទបាត់ទៅ។
ឯកឧត្តម ឃឹម-ប៊ុនសុង អភិបាលខេត្តសៀមរាបទើបតែឡើងថ្មី បានមានប្រសាសន៍តាមទូរស័ព្ទនៅព្រឹកថ្ងៃទី០៩ដដែលនេះថា រឿងបង្ក្រាបបទល្មើសឈើក្រញូងមិនមែនជាតួនាទីរបស់គាត់នោះទេ ជាតួនាទីរបស់មន្រ្តីជំនាញ និងសមត្ថកិច្ចពាក់ព័ន្ធក្នុងខេត្តសៀមរាប។ ឯកឧត្តមបានបន្តថា កន្លងមកខេត្តសៀមរាបក៏ធ្លាប់ចាប់បានរថយន្តដឹឈើក្រញូងខ្លះៗដែរ។
មហាជនទូទៅបាននិយាយរិះគន់ថា បើមន្រ្តីជំនាញ និងសមត្ថកិច្ចពាក់ព័ន្ធគេចង់ធ្វើការបង្រ្កាបបទល្មើសឈើក្រញូងវាគ្មានអ្វីពិបាកនោះទេ គឺស្រួលជាងបកចេកទៅទៀត តែមន្រ្តីជំនាញទាំងនេះ គឺត្រូវបានគេយកតាស្រមូមចុកមាត់ចុកត្រចៀកបាំងភ្នែកអស់ហើយ ម្យ៉ាងទៀតក្រុមជំនាញទាំងនេះ ពូកែឆ្លៀតឱកាសដូចត្រីងៀតឆ្លៀតពង នៅពេលថ្នាក់ដឹកនាំជាប់រវល់កិច្ចការអ្វីមួយ។
សូមបញ្ជាក់ថា អ្នកយកព័ត៌មានយើងបានរាយការណ៍ជូន មេប៉េអឹមខេត្តសៀមរាប មេព្រៃខេត្តសៀមរាប ទាំងតូចទាំងធំ អភិបាលខេត្តកំពង់ធំ និងលោក តុង-យី នាយផ្នែករដ្ឋបាលព្រៃឈើស្រុកស្ទោង ខេត្តកំពុងធំ ស្ទើជារៀងរាល់យប់នៅពេលរថយន្តដឹកឈើក្រញូងឆ្លងកាត់ពីខេត្តសៀមរាបទៅខេត្តកំពុងធំ តែមិនឃើញមានការបង្រ្កាបរថយន្តដឹកឈើក្រញូងខុសច្បាប់ទាំងនោះទេ នេះសបញ្ជាក់អោយឃើញថា ជំនាញ និងសមត្ថកិច្ចហាក់មានការរើសមុខក្នុងការបង្រ្តាបបទល្មើសឈើក្រញូង ព្រោះរថយន្តដឹកឈើក្រញូងទៅដោយរលូនតែរហូត តែសមត្ថកិច្ចឆ្លើយថា មិនឃើញតែរហូតដែរ។
ក្រុមអ្នកស្រលាញ់ព្រៃឈើ និងជាអ្នកមានចិត្តការពារព្រៃឈើ សូមអំពាវនាវដល់ អង្គការសង្គមស៊ីវិល ដែលពាក់ព័ន្ធនិងបទល្មើសព្រៃឈើមេត្តាចាត់វិធានការ អោយបានទាន់ពេលវេលាក្នុងការបង្រ្កាបការកាប់ រុករាន និងដឹកជញ្ជូនឈើខុសច្បាប់នៅខេត្តខាងជើងបឹងទន្លេសាបនេះផង៕ ដោយ៖ ផ្លុង-រ៉េត
ថ្ងៃនេះ | 2114 | នាក់ |
ម្សិលមិញ | 9504 | នាក់ |
សប្ដាហ៍នេះ | 30402 | នាក់ |
ខែនេះ | 2114 | នាក់ |
ឆ្នាំនេះ | 3584774 | នាក់ |
សរុប | 52944700 | នាក់ |
ថ្ងៃទី 01 ខែ 11 ឆ្នាំ 2024 ម៉ោង 05:53 |
Copyright © 2024 Kampuchea Sovanphum News. All Right Reserved. phlongret@ksnews.info 012 703 914 Designed By: it-camservices.net