មាស សុខសោភា ជាអ្នកចម្រៀង ល្បីឈ្មោះ ដែលបទចម្រៀង របស់នាង កន្លងមកតែង ផ្តល់ពិន្ទុ ១០០ ទៅឱ្យបុរស មានទាំង ពិន្ទុស្រឡាញ់ និង ពិន្ទុក្បត់ នោះ ឥឡូវនេះនាង កំពុងតែ ទទួលបាន ការគាំទ្រ ជាច្រើនក្នុង ពេលដែល នាងសម្តែងនៅ សហរដ្ឋ អាមេរិក ។ ជា មួយនឹង ភាពជោគជ័យ នេះដែរ ក៏មាន ព័ត៌មានថា បន្ទាប់ពីសម្តែង នៅអាមេរិកចប់ នាងនឹងបន្ត ដំណើរទៅកាន់ ប្រទេសកាណាដា ដែលនៅជាប់គ្នា ដើម្បីស្កាត់ ជួបម្ចាស់ស្នេហ៍ របស់នាងនៅ ទីនោះ មួយរយៈទៀត ទើបត្រឡប់ មកស្រុក ខ្មែរវិញ ។
ចាប់តាំងពី ចុងឆ្នាំ ២០១២ មក អ្នកចម្រៀង មាស សុខសោភា បានចេញទៅ សម្តែងនៅក្រៅ ប្រទេស បន្តបន្ទាប់គ្នា ដោយកាលពី អំឡុង ខែកក្កដា នាងបាន ទៅច្រៀងនៅ ប្រទេស អូស្ត្រាលី ហើយឥឡូវនេះ នាងក៏កំពុង តែច្រៀងនៅ សហរដ្ឋ អាមេរិក ទៀត ។ ដោយ ឡែក ការសម្តែង នៅក្នុងទីក្រុង សាន់ហ្វ្រាន់ស៊ីស្កូ គឺគេបានឃើញ អ្នកចម្រៀង មាស សុខសោភា ទទួលបានការ គាំទ្រ យ៉ាងច្រើន ជាពិសេស ពីបងប្អូនខ្មែរ ដែលរស់នៅក្នុង ទីក្រុងនោះ តែម្តង ។
ទន្ទឹមនឹងការ ទទួលបានការ គាំទ្រនៅលើ ទឹកដី អាមេរិក ហើយនោះ ក៏មានព័ត៌មាន ចចាមអារ៉ាម ផងដែរថា បន្ទាប់ពីច្រៀង នៅអាមេរិក ចប់តាមគម្រោង រយៈពេល បីខែហើយនោះ មាស សុខសោភា នឹងឆ្លងទៅលេង ប្រទេសកាណា ដាបន្ត មួយរយៈ ទៀត ជាទីដែល ប្រុសស្នេហ៍ របស់នាង កំពុងតែរង់ចាំ និង រស់នៅទីនោះ ស្រាប់ហើយ ក្រោយមកទើប ត្រឡប់មក ស្រុកខ្មែរវិញ ។
ទាក់ទងទៅ នឹងព័ត៌មាន ខាងលើនេះ ត្រូវបានលោក មាស សុខរតនៈ ដែល ជាបងប្រុស ហើយនិងជា អ្នកនាំពាក្យ របស់នាង បញ្ជាក់ថា “អាភា អត់មាន គម្រោងទៅ កាណាដាទេ …! ព្រោះ អាភា ទៅធ្វើការងារ មិនមែន ទៅជួប គូដណ្តឹងទេ ”។
ចំពោះការ សម្តែងវិញ ការគាំទ្រអ្នក ចម្រៀង ល្បីឈ្មោះ រូបនេះ សម្រាប់អ្នក រស់នៅក្រៅ ប្រទេស គឺដោយសារតែ នាងជា អ្នកចម្រៀង មួយរូបដែល អាចច្រៀងបទ ចម្រៀង ស្ទើរតែគ្រប់ ប្រភេទតែម្តង ទាំងបទ ពីដើមៗ និង បទសម័យ បច្ចុប្បន្ន ហើយអ្វី ដែល អ្នកនៅ ក្រៅ ប្រទេសកាន់ តែចូលចិត្តស្តាប់ និង រាំលេង កម្សាន្តនោះ ជាប្រភេទបទ ប្រជាប្រិយ និង ប្រពៃណីខ្មែរ ដែល បទទាំងអស់នេះ មាស សុខសោភា ច្រៀងបាន ពីរោះបំផុត ដោយធ្វើឱ្យ ផលិតកម្ម ក្រៅប្រទេស តែងតែតម្រូ វឱ្យនាងច្រៀង បទទាំងនេះ ថែមទៀតផង ។
ក្នុងអំឡុងពេល ដែលកំពុងតែ ស្នាក់នៅ និង សម្តែងនៅឯ សហរដ្ឋ អាមេរិកនោះ ក្នុងខែតុលានេះ បទចម្រៀងរបស់ មាស សុខសោភា នៅស្រុកខ្មែរ ឯណេះវិញ ក៏បានចេញ លក់ដែរ គឺ អាល់ប៊ុមថ្មី នៅក្នុង ផលិតកម្ម ថោន ដែលមាន ឈ្មោះថា “សង្សារ និស្សិត” ហើយ បទដែលទទួល បានការចាប់ អារម្មណ៍ខ្លាំង នៅក្នុង អាល់ប៊ុមនេះ គឺបទដែលមាន ចំណងជើងថា “ខ្មាសគេ ប៉ុនណាបើ បងបែកអូន” ដែលបានដាក់ លក់ កាលពីថ្ងៃទី ១ ខែតុលា ។ គេសង្ឃឹម ផងដែរថា អាល់ប៊ុមថ្មីនេះ នឹង កាន់តែល្បី ថែមទៀត នៅពេល ដែលម្ចាស់បទ នេះបង្ហាញមុខ ជាមួយការ ច្រៀងផ្ទាល់ ៕
ថ្ងៃនេះ | 3074 | នាក់ |
ម្សិលមិញ | 9504 | នាក់ |
សប្ដាហ៍នេះ | 31362 | នាក់ |
ខែនេះ | 3074 | នាក់ |
ឆ្នាំនេះ | 3585734 | នាក់ |
សរុប | 52945660 | នាក់ |
ថ្ងៃទី 01 ខែ 11 ឆ្នាំ 2024 ម៉ោង 07:00 |
Copyright © 2024 Kampuchea Sovanphum News. All Right Reserved. phlongret@ksnews.info 012 703 914 Designed By: it-camservices.net