ជនរងគ្រោះនិងក្រុមគ្រួសារអំពាវនាវសុំឲ្យតុលាការជួយផ្តល់យុត្តិធម៌

ដោយៈ ផ្លុងរ៉េត ខេត្តសៀមរាប ថ្ងៃទី 25 ខែ 08 ឆ្នាំ 2024 វេលាម៉ោង 09:32 នាទី ចំនួនអានៈ 535

ជនរងគ្រោះឈ្មោះ ម៉ាប់ លីហឺ ភេទស្រី អាយុ ៣៤ឆ្នាំ និងក្រុមគ្រួសារ រស់នៅភូមិកំពង់ក្តី ឃុំកំពង់ចិនត្បូង ស្រុកស្ទោង ខេត្តកំពង់ធំ អំពាវនាវសុំឲ្យតុលាការ ខេត្តកំពង់ធំ ជួយផ្តលយុត្តិធម៌ឲ្យពួកគាត់ផង ពាក់ព័ន្ធករណីផ្ទះអ្នកជិតខាងត្រូវបានអគ្គីភ័យឆេះខ្ទិច ហើយឆ្លងមកឆេះដល់ផ្ទះរបស់គាត់ (ម៉ាប់ លីហឺ) បណ្តាលឲ្យខូចខាតទ្រព្យសម្បត្តិនិងផ្ទះ ដែលមានចំនួនរាប់សិបម៉ឺនដុល្លារអាមេរិក។

ម៉ាប លីហឺ បានរៀបរាប់ក្នុងពាក្យបណ្តឹងថា “កាលពីថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៤ វេលាម៉ោង ១៣:៣០នាទី            ចុងចម្លើងឈ្មោះ គង់ សុខជ័យ ដែលរស់នៅខាងលិចជាប់របងផ្ទះ បានដុតធូបនៅលើរានអសនៈរបស់គាត់ ហើយគាត់បានបិតទ្វារផ្ទះចេញទៅប្រកបអាជីវកម្មលក់ចាប់ហួយនៅតូបរបស់គាត់ឯទីផ្សារស្រុកស្ទោង ដោយភ្លើងធូបមិនទាន់រលត់អស់នៅឡើយ ទើបបណ្តាលឲ្យអគ្គីភ័យឆាបឆេះផ្ទះរបស់គាត់អស់រលីង ហើយបានរាលដាលមកឆេះដល់ផ្ទះនាងខ្ញុំ ធ្វើឲ្យខូចខាតដំបូលខាងលើទាំងស្រុង ឆេះជញ្ជាំងផ្ទះមួយចំហៀង ឆេះសំយ៉ាបខាងមុខដែលដាក់សម្ភារៈលក់ដូរទាំងស្រុង ព្រមទាំងខូចខាតសម្ភារៈលក់ដូរ (ឧបករណ៍នេសាទ និងគ្រឿងឡាន) សរុបទឹកប្រាក់ $៤០,០០០ (បួនម៉ឺនដូល្លារអាមេរិក) និង ថ្លៃជួសជុលផ្ទះឡើងវិញចំនួន $១៥,០០០ (មួយម៉ឺនប្រាំពាន់ដុល្លារអាមេរិក) សរុជាទឹកប្រាក់ ចំនួន $៥៥,០០០ (ប្រាំម៉ឺនប្រាំពាន់ដុល្លារអាមេរិក)។

តុលាការខេត្តកំពង់ធំបានកោះហៅដើមបណ្តឹងរដ្ឋប្បវេណី ឈ្មោះ ម៉ាប់ លីហឺ និង ចុងចម្លើយឈ្មោះ គង់ សុខជ័យ ទៅសម្របសម្រួលគ្នាពីរលើករួមមកហើយតែមិនត្រូវរ៉ូវគ្នា ព្រោះឈ្មោះ គង់ សុជ័យ មិនព្រមផ្តល់សំណងការខូចខាតជូនខាង ម៉ាប លីហឺ សូម្បីកម្រិតណាក៏ដោយ។

ពលរដ្ឋដែលរស់នៅក្នុងភូមិខាងលើ និងអ្នកជិតខាងមួយចំនួនបាននិយាយថា នៅក្នុងផ្ទះរបស់ឈ្មោះ គង់ សុជ័យ គឺមានដាក់ធាតុសាច់ញាតិ ហើយមានហឹងសការៈបូជា ដែលតែងតែដុតធូប ដុតទៀនគោរពបូជាចោលរួចទៅលក់ដូរបាត់ ដែលជាការធ្វេសប្រហែសបណ្តាលឲ្យឆេះខូចខាតដល់ទ្រព្យសម្បត្តិរបស់អ្នកជិតខាង។ អ្នកភូមិបន្ថែមទៀតថា ប្រទេសមានច្បាប់ គ្រួសារមានវិន័យ បើយើងធ្វេសប្រហែសធ្វើឲ្យខូចខាតព្រព្យសម្បត្តិគេ យើងគួរតែទទួលខុសត្រូវចំពោះមុខ​ច្បាប់ ជៀសវាងអ្នកផ្សេងធ្វើគម្រូតាម ម្យ៉ាងទៀតបើឆេះរួចខ្លួនៗអញ្ចឹង ជនរងគ្រោះដោយសាអ្នកធ្វេសប្រហែសនៅកម្ពុជាច្បាស់ជាធំហើយ។

ពលរដ្ឋនៅស្រុកស្ទោងកំពុងរងចាំតាមដានសាច់រឿងនេះយ៉ាង​យកចិត្តទុកដាក់ ថាតើតុលាការខេត្តកំពង់ធំ អាចមាននីតិវិធី ឲ្យឈ្មោះ គង់ សុជ័យ ផ្តល់សំណង់ដល់ជនរងគ្រោះឈ្មោះ ម៉ាប់ លីហឺ បានដែរឬយ៉ាងណា? នៅពេលដែលនីតិវិធីទាញហេតុផលផ្ទាល់មាត់ (សវនាការ) ចាប់ផ្តើមដំណើរការនៅថ្ងៃខាងមុខ៕ ដោយ៖ ផ្លុង រ៉េត

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

មនុស្សបន្តស្លាប់រហូតដល់៩នាក់ហើយក្នុងហេតុការណ៍ភ្លើងឆេះផ្សារាត្រី    អាន1786ដង ឃាត់​ខ្លួន​ជនជាតិ​ចិន និង​ខ្មែរ ជិត​៥០​នាក់ ជាប់​ពាក់ព័ន្ធ​នឹង​ល្បែង​ភ្នាល់​បាល់​ខុស​?...    អាន1554ដង អ្នកកាសែតម្នាក់និងមន្រ្តីបរិស្ថានម្នាក់ត្រូវបានចាប់ខ្លួនពាក់ព័ន្ធបទល្មើសព្រៃឈើ   អាន1813ដង លោក ស្វាងសីហា និងម្តាយបង្កើត សង្ឃឹមថាតុលាការនឹងផ្តល់ភាពយុត្តិធម៌រឿងជម្លោះដីធ្លីក្នុងគ?...    អាន1653ដង ប៊ុនណារី ហៅចែញ៉ច អាងប្តីជាអធិការនគរបាលស្រុករកស៊ីដឹកឈើ គ្មានខ្លាចអ្នកណាទាំងអស់   អាន1760ដង បរិយាយថ្ងៃនេះ៖ អតីតព្រៃស្អាក បច្ចុប្បន្តក្លាយជាព្រៃស្អាត   អាន1759ដង មេខ្យល់បោកគេថានាំទៅធ្វើការនៅស្រុកថៃត្រូវ អ ហ ចាប់ដាក់ទ្រុង   អាន1623ដង ជញ្ជីងថ្លឹងរថយន្ដ ស៊ូប៊ុណ្ណារ៉ុង អង្គុយរាប់ក្បាលឡានយកលុយ   អាន1615ដង បាតុកររោងចក្រតៃយានឈានដល់ការបិទផ្លូវជាតិលេខ៤   អាន1718ដង សារជូនពរ លោកជំទាវ ឧកញ៉ាបណ្ឌិត លី អ៊ុំអេង អនុប្រធានសភាពាណិជ្ជកម្ម មណ្ឌលខេត្តសៀមរាប ឧត្ដរម...    អាន2112ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
មេប៉ុស្តិ៍ច្រកទ្វារអន្តរជាតិកោះរកា ល្បីថារាប់ក្បាលជនជាតិយួនឆ្លងដែនយកលុយដាក់ហោប៉ៅផ្ទាល់ខ្លួន ថ្មីៗ​នេះ​មេ​ប៉ុស្តិ៍​លោក ពេ​ជ មុនី​រតន៍ នាយ​ប៉ុស្តិ៍​ច្រក​ទ្វារ​ព្រំដែន​កោះ​រកា ដែល​ស្ថិត​នៅក្នុង​ឃុំ​កោះ​រកា ស្រុក​ពាម​ជរ ខេត្ត​ព្រៃវែង កំពុង​រង​នូវ​ការរិះគន់​យ៉ាង​ខ្លាំង​ពី​ប្រជាពលរដ្ឋ​ថា កំពុង​បាន...Read more
លោក លឹមប៊ុនណ្ណា ត្រូវបានពលរដ្ឋចោទថា បានកាប់បំផ្លាញព្រៃឈើក្រៅផ្ទៃអាងវារីអគ្គិសនីសេសាន២យូឆ្នាំហើយ តែគ្មានអ្នកបង្ក្រាប ក្រុម​ប្រ​ជា​ពលរដ្ឋ​រស់នៅ ​ឃុំ​ស្រែគរ ស្រុក​សេសា​ន ខេត្តស្ទឹងត្រែង បាន​សម្ដែង​នូវ​ការ​ហួស​ចិត្ត ស្រប​ពេលដែល​សកម្មភាព​ដឹកជញ្ជូន​ឈើ​មក​ស្តុក​ក្នុង​ផ្ទៃ​អាង​កើតមានឡើង​ជាច្រើន​ឆ្នាំកន្លងមក​រហូតដល់​ពេលបច្ច...Read more
ឧកញ៉ា សឹង សំអុលបញ្ចាឲកូនចៅបើកឡានបុកឡានអ្នកកាសែតខូចខ្ទេចមួយចំហៀង ប្រភភពី​ស្រុក​មេមត់ ​ឲ្យ​ដឹងថារថយន្ត ​ប្រភេទ​យី​ឌុប១ ​គ្រឿងក្បាល​ពណ៌​ ក្រហម​លា​យសពាក់ ​ស្លាក​លេខ ​កំពង់ចាម 3A-3461ផ្ទុក​ឈើ​លេខ​ ១​ប្រភេទ​សុ​ក្រំដែល មាន​មុខកាត់​ធំៗ​ ពេញប្រៀបចំណុះ ​ផ្ទុក​មិន​ក្រោម​ ៤០​...Read more
លោក សុខប៊ុន បានត្រឡប់មកដល់កម្ពុជានៅព្រឹកថ្ងៃទី១៨នេះ ដើម្បីចូលខ្លួនបំភ្លឺរឿងប្រើអំពើហឹង្សាលើកញ្ញា សាសា យោង​តាម​ប្រ​ភពព័ត៌​មាន​ច្បាស់​ការ​បាន​អោយ​ដឹងថា លោក​សុខ​ប៊ុន​បាន​ត្រ​ឡប់​មក​ដល់​ទី​ក្រុង​ភ្នំ​ពេញ​វិញ​ហើយ​នៅ​ព្រឹក​ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ​២០១៥នេះ ដើម្បី​ចូល​បំ​ភ្លឺ​ក្នុង​សំ​ណុំ​រឿង​ប្រើ​អំ​ពើ​ហឹង្សា...Read more
លោក មង្គលទីណា តារាចម្រៀងផលិតកម្មថោន បើករថយន្តបុករនាំងដែកដាច់កង់១គ្រាប់ហើយ នៅខំបើករថយន្តរតគេចបន្តទៀត លោក មង្គល​ទីណា តារាចម្រៀង​ផលិតកម្ម​ថោ​នបាន​ បើករថយន្ត​ស៊េរី​ទំនើប​ជ្រុល​បុក​រនាំងដែក​ពុះ​ចែក​ទ្រូវ​បាក់អស់​១០​ផ្ទាំង ដែល​ស្ថិត​តាម​បណ្តោយ​ផ្លូវ​សហព័ន្ធរុស្ស៊ី ទល់មុខ​ព្រលានយន្តហោះ​ពោធិ៍ចិនតុង ស្ថិតក្ន...Read more
គណៈប្រតិភូបញ្ជាការដ្ឋានអង្គរក្ស អញ្ជើញគោរពវិញ្ញាណក្ខ័ន្ត លោក ប៊ួយ គឹមលៀង នៅរសៀលថ្ងៃទី​២៤ មិថុនា ឆ្នាំ២០១៥​នេះ គណៈប្រតិភូបញ្ជាការដ្ឋានអង្គរក្ស ដឹកនាំដោយឯកឧត្តម ឧត្តមសេនីយ៍ទោ គង់ ប៊ុនលី នាយរងសេនាធិការដ្ឋានអង្គរក្ស និង លោកជំទាវបណ្ឌិតឧកញ៉ា លី អ៊ុំអេង ព្រមទាំង ស្វាមី ​តំណាងដ៏ ខ...Read more
ប្រទេស​កម្ពុជា​ប្រារព្វ​ខួប​២​ឆ្នាំ នៃ​ថ្ងៃ​ចូល​ទីវង្គត់​នៃ​សម្ដេច​នរោត្តម​សីហនុ​ នៅ​ព្រឹក​ថ្ងៃ​ទី​១៥ ខែតុលា ឆ្នាំ​២០១៤នេះ ព្រះរាជ​ពិធី​គោរព​និង​ឧទ្ទិស​ថ្វាយ​ព្រះ​រាជកុសល​ដល់​ព្រះ​វិញ្ញាណក្ខន្ធ ព្រះករុណា ព្រះ​បរម​រតន​កោដ្ឋ​គម្រប់​២​ឆ្នាំ​បាន​ប្រារព្ធ​ធ្វើ​​​ ដោយ​មាន​ការចូលរួម​ពី​រដ...Read more
ប៉ាន់មរកត និង ភួងស្រៀវ កំពុងសំងំប្រមូលលុយពីឈ្មួញឈើប្រណិតក្នុងដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់? មេ​បរិស្ថាន​ឧទ្យាន​ជាតិ​កំពង់ឆ្នាំង និង​ពោធិ៍សាត់ ប៉ាន់ មរកត ត្រូវ​គេ​សង្ស័យថា ជា​អ្នកបញ្ជា​ឱ្យ​កូនចៅ​ឈ្មោះ ភួង ស្រៀវ អង្គុយ​ប្រមូល​លុយ​ពី ឈ្មួញ​រកស៊ី​ឈើ​ប្រណីត​ក្នុង​ដែន​ចម្រក​សត្វ​ព្រៃភ្នំ ឱ​រាល់​ខេ...Read more
លទ្ធផលនៃការប្រជុំរើស ប្រ​ធាន​ព្រឹទ្ធសភា និង​អនុប្រ​ធាន​ព្រឹទ្ធសភា សេចក្តីប្រ​កាស​ព័ត៌មាន​ស្តីពី លទ្ធផលនៃសម័យប្រជុះវិសាមញ្ញព្រឹទ្ធសភា នីតិកាលទី៣ ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១៥។ សូម​ចុះលើ​រូប​ភាពដើម្បីអាន​ព័ត៌មាន​លំអិត...Read more
លោក ហុកចិត្រា ប៉ូលីសសេដ្ឋកិច្ច បកស្រាយថាខ្លួនមិនបានប្រព្រឹត្តិអំពើពុករលួយដូចការចោទប្រកាន់នោះទេ ពាក់​ព័ន្ធ​ទៅ​នឹង​ការ​ចុះ​ផ្សាយ​ខាង​ក្រោម នៅ​រសៀល​ថ្ងៃទី២២ ខែ​តុលា ឆ្នាំ២០១៤​នេះ លោកហុកចិត្រា ប៉ូលីស​សេដ្ឋ​កិច្ច​ប្រ​ចាំខេត្ត​បន្ទាយ​មាន​ជ័យ​បាន​​ទូរស័ព្ទ​មក​អង្គភាព​សារ​ព័ត៌មាន ​កម្ពុជា​សុវណ្ណភូមិ​ថា...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      31402នាក់
ម្សិលមិញ    42319នាក់
សប្ដាហ៍នេះ    73735នាក់
ខែនេះ    221008នាក់
ឆ្នាំនេះ   2965312នាក់
សរុប   56564208នាក់
ថ្ងៃទី 06 ខែ 05 ឆ្នាំ 2025 ម៉ោង 16:12