ពិធីសម្ភោធន៍ការិយាល័យគណៈគ្រូពេទ្យ

ដោយៈ ផ្លុងរ៉េត ខេត្តសៀមរាប ថ្ងៃទី 28 ខែ 03 ឆ្នាំ 2022 វេលាម៉ោង 01:48 នាទី ចំនួនអានៈ 1686

នៅរសៀលថ្ងៃទី២៧ ខែនិនា ឆ្នាំ២០២២ ម្សិលមិញនេះ ការិយាល័យរបស់គណៈគ្រូពេទ្យ ត្រូវ​បាន​បើកសម្ភោធន៍​ដាក់ឱ្យប្រើប្រាសជាផ្លូវការស្ថិតក្នុង ភូមិចន្លោង​ សង្កាត់ស្រង៉ែ ក្រុង-ខេត្តសៀមរាប ក្រោមអធិបតីភាព​​ឯកឧត្តម ពិន ប្រាកដ អភិបាលរងនៃគណៈអភិបាល​ខេត្តសៀមរាប​ រួមជាមួយភ្ញៀវកិត្តិយស និងមន្រ្តីរាជការសាធារណៈជាច្រើនស្ថាប័នផងដែរ។

លោកវេជ្ជបណ្ឌិត អ៊ុយ ចាន់ថុល ប្រធានគណៈគ្រូពេទ្យ​ខេត្តសៀមរាបបានមាន​ប្ររសាសន៍​ប្រាប់​កាសែត កម្ពុជាសុវណ្ណភូមិថា នៅខេត្តសៀមរាបមានសមាជិកក្រុម​ប្រឹក្សាគណៈគ្រូពេទ្យចំនួន១១​រូប និងគណៈគ្រូពេទ្យជាង៦រយរូប ហើយថវិការចំនួន​ជាង៦ម៉ឺន​ដុល្លារអាមេរិក​​​ដែល​បាន​ចំណាយទិញផ្ទះល្វែង ចំនួន២ល្វែង​ធ្វើ​ជាការិយាល័យនេះគឺកើតចេញពីការរួមសាមគ្គីរបស់​សមាជិក​គណៈគ្រូពេទ្យខេត្ត​សៀមរាបទាំងអស់គ្នា រួមជាមួយគណនីយភាព តម្លាភាព ហើយជាលើកដំបូងនៅក្នុងព្រះរាជាណាចក្រកម្ពុជា ដែល​ក្រុម​គណៈគ្រូពេទ្យ​មាន​ការិយាល័យផ្ទាល់ខ្លួន​បែបនេះ។ លោកវេជ្ជបណ្ឌិតបានបន្តទៀតថា សមិទ្ធិផលនេះនឹង​រក្សាដល់មនុស្ស​ជំនាន់ក្រោយ​ អ្នក​បន្តវេន មានកន្លែងធ្វើការសមរម្យ នឹងឱ្យសមទៅនឹងតម្លៃកេរត្តិ៍ឈ្មោះ កិត្តិយសជាគ្រូពេទ្យ ព្រោះមិនមានអ្វីអមតទេ មុខតំណែងតួនាទីមិន​មានប្លង់រឹងទេ មានតែអំពើល្អទេ​ដែល​រក្សា​កេរ្តិ៍ឈ្មោះបានយូរអង្វែង។ លោកវេជ្ជបណ្ឌិត អ៊ុយ ចាន់ថុល ប្រធានគណៈគ្រូពេទ្យ​ខេត្តសៀមរាប បាន​បន្ថែមថា ពិធីជុបលៀងក្រោយ​ពេល​​សម្ភោធន៍ល្ងាចនេះ ថវិការដែលចំណាយ​គឺបានមក​ពីសប្បុរសជន​ទាំងអស់ អ្នកខ្លះជួយជាថវិការ អ្នក​ខ្លះទឹកសុទ្ធ អ្នក​ខ្លះស្រាបៀរ ហើយលោកវេជ្ជបណ្ឌិតក៏សូមថ្លែងអំណរគុណចំពោះវត្តមានដ៏ខ្ពស់ខ្ពស់របស់គណអធិបតី ភ្ញៀវ​កិត្តិយសដែលបាន​ចូររួម និងសប្បុរសជនជិតឆ្ងាយដែលបានជួយឧបត្ថមដល់កម្មវិធីទាំងមូល។

គេសង្កេតឃើញថា កន្លងមក​នៅពេលក្រុម​គ្រូពេទ្យ​មាន​បញ្ហាអ្វីមួយប៉ះពាល់ដល់អាយុជីវិត​មនុស្ស​ តែងតែមានកម្លាំងមន្ត្រីនគរបាលយុត្តិធម៌ ឬកងរាជអាវុហត្ថ មក​នាំ​ខ្លួន​គ្រូពេទ្យ​ដោយ​មិន​មាន​ជូនដំណឹងដល់ប្រធាន​ស្ថាប័នរបស់គ្រូពេទ្យឡើយ។ ថ្មីៗនេះរាជរដ្ឋាភិបាលកម្ពុជា ​បាន​ចេញព្រះរាជក្រឹត្យ​ និងសេចក្តីជូនដំណឹងរបស់គណៈគ្រូពេទ្យជាតិ ស្តីពីនីតិវិធីចាប់ខ្លួនគ្រូពេទ្យ ត្រូវមាន​វត្តមានគណៈគ្រូពេទ្យជាចាំបាច់។

យោងតាម មាត្រា១៧ នៃច្បាប់ស្តីពីការគ្រប់គ្រងអ្នក​ប្រកបវិជ្ជាជីវៈ​វិស័យសុខាភិបាល ចែងថា ”រាល់ការវិនិច្ឆ័យ និងនីតិវិធីរបស់តុលាការ ឬស្ថាប័នមានសមត្ថកិច្ចផ្សែងៗ ពាកក់ព័ន្ទនឹងការ​ប្រព្រឹត្តរបស់អ្នក​ប្រកបរបរវិជ្ជាជីវៈសុខាភិបាល ចាំបាច់ត្រូវមានការចូលរួមពីគណៈវិជ្ជាជីវៈសុខា​ភិបាលដែលពាក់ព័ន្ធ“៕ ដោយ៖ ផ្លុងរ៉េត

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

លោកម៉មសូណង់ដូត្រូវបាន​គាំទ្រ​បន្ត​តួនាទី​ប្រធាន សមាគម​អ្នកប្រជាធិបតេយ្យ   អាន1735ដង លោក រ័ត្នចាន់ណា មេបញ្ជាការរងប៉េអឹមខេត្តត្បូងឃ្មុំ ជាឈ្មួញជួញដូរឈើប្រណិតយ៉ាងសកម្ម   អាន2657ដង រថយន្តដឹកឈើក្រញូង១គ្រឿងរបស់ អៀ-ឆៃយិន ត្រូវបានសមត្ថកិច្ចចាប់បាន   អាន1516ដង នាយឧត្តមសេនីយ៍ សៅ សុខា ត្រូវ​បានគេសង្ស័យថា ជាអ្នកនៅ​ពីក្រោយខ្នងប៉េអឹមរកស៊ីដឹកឈើក្រញូងម?...    អាន1691ដង មេគយខេត្ដបន្ទាយមានជ័យបើកដៃឱ្យទំនិញគេចពន្ធហូរចូលពីសៀមតាមអំពើចិត្ដ   អាន1550ដង វិវាទដីធ្លីនៅស្រុកពួក ទិញខ្លះ រលោភយកថែមខ្លះ   អាន2141ដង អាជ្ញាធរក្រុងតម្រូវឲ្យប្រជាពលរដ្ឋលក់ដូរនៅជាប់របងមន្ទីរពេទ្យបង្អែកប្ដូទីតាំង   អាន1785ដង ស្រះចិញ្ចឹមត្រីឆ្តោរជាង២រយកន្លែងលោក ព្រិនសាវិន នាយខណ្ឌជលផលមិនចុះបង្ក្រាប   អាន1642ដង ក្រុមប៉ូលីសរបស់​រដ្ឋា​ភិបាល​បាន​ប្រើ​គ្រាប់​បែក​ផ្សែង ឡានបាញ់ទឹក និង​ប្រើ​អំ​ពើ​ហឹង្ស...    អាន1748ដង គណបក្ស​ប្រជាជន​កម្ពុជា​ប្រារព្ធ​ខួប​ជ័យ​ជម្នះ ៧មករា   អាន1582ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
លោក ចេងដារ៉ាវុធ អតីតប្រធានស្តីទីនាយកដ្ឋានសុខុមាលភាពមនុស្សចាស់នៃក្រសួងសង្គមកិច្ចដង្ហើយហៅលោក នាយករដ្ឋមន្ត្រី ហ៊ុនសែន អោយជួយរកយុត្តិធម៌ជូនលោកផង គេសង្កេត​ឃើញ​ថា មាន​បុគ្គល​មួយ​ចំ​នួន​នៅបំ​រើ​ការ​​ក្នុង​​ក្រ​សួង​សង្គ​មកិច្ច​​មាន​បក្ខពួកនិយម​ បណ្តាល​អោយ​មាន​ភាព​​អយុត្តិ​ធម៌​លើ​មន្ត្រីរាជ​ការ ដូច្នេះ​លោក​ ចេង ដារ៉ាវុធ (អតីត) ប្រ​ធាន​ស្តី​ទី​នាយកដ...Read more
វីឌីអូ ឆុតឆាក ប្រយុទ្ធក៏សាហាវ របស់យុវជនឈាមរាវ ក្នុងកម្មវិធីរាំលេងក្នុងអារាម ក្រុមយុវជនប្រមាណ ៤០នាក់បានវាយតប់គ្នាយ៉ាងសាហាវ ពេញទីអារាមក្រោយពេលប៉ះទង្គិចគ្នាក្នុងកម្មវីធីរាំលេង។ នេះជាទង្វើរមួយដែលបានបង្ហាញអោយឃើញថា យុវជនខ្មែរមួយចំនួន ស្ថិតក្នុងការអប់រំទាប និងយកអរិយធម៌មិនល្អពីបរទេសម...Read more
លោកសង្ឃយួន១អង្គដើរបិណ្ឌបាទផ្តេសផ្ទាស ត្រូវបានសមត្ថកិច្ចហៅមកធ្វើកិច្ចសន្យា នគរបាល​ការិយាល័យ​អន្តោរប្រវេសន៍​នៃស្នងការខេត្តសៀមរាប​បានធ្វើការ​ហៅសង្សជនជាតិយួន១អង្គរ មកធ្វើកិច្ច​បញ្ឈប់លែង​អោយ​ដើរបិណ្ឌបាត​បន្តទៅទៀតនេះ​បើ​យោង​តាម​ការ​អោយ​ដឹង​ពី​សមត្ថ​កិច្ច។ មន្ត្រីនគរបាល ការិយាល...Read more
លោក នូ ផេង ប្រធានមន្ទីរធម្មការខេត្តពោធិ៍សាត់ប្រព្រឹត្តអំពើពុករលួយនិងបក្ខពួកនិយម មន្ត្រីរាជការ​នៃ​មន្ទីរ​ធម្មការ​ខេត្តពោធិ៍សាត់​បាន​ឲ្យ​ដឹងថា ការដែល​ឈ្មោះ ពេជ្រ ចន្ថា ប្រព្រឹត្ត​អំពើពុករលួយ​តាមរយៈ​កេងប្រវ័ញ្ច​ថវិកាជាតិ និង​ថវិកា​ចំណាយ​លើ​គម្រោង​ផ្សេងៗ​នោះ​គឺមាន​ការ​បើកដៃ​ពី​លោក នូ...Read more
លោក លឹមសម្បត្តិ មេគយច្រកអន្តរជាតិព្រំខេត្តប៉ៃលិនប្រព្រឹត្តអំពើពុករលួយយ៉ាងគឃ្លើន មាន​សេចក្តី​រាយ​ការ​ពី​រឿងអាស្រូវ​របស់លោក លឹម សម្បត្តិ ប្រធានការិយាល័យ​គយ​និង​រដ្ឋាករ​ច្រក​អន្តរជាតិ​ព្រំ​ក្នុង​ខេត្ត​ប៉ៃលិន​បានធ្វើ​ឲ្យ​មន្ត្រី​គយ​ទូទាំងប្រទេស​មានការ​ចាប់​អារម្មណ៍​យ៉ាងខ្លាំង​ ដោយហេត...Read more
ខ្យល់កន្ត្រាក់មួយពព្រិចភ្នែកធ្វើអោយផ្ទះ៧៦ខ្នងរលំខ្ទិចខ្ទី និងបំផ្លាញផលដំណាំមួយចំនួន តែមួយពព្រិចភ្នែកផ្ទះជាង៧០ខ្នង ព្រមទាំងដំណាំកៅស៊ូ ចន្ទីត្រូវរងការខូចខាត និងមនុស្សប្រុស​ស្រី​ចំ​នួ​ន​៥នាក់រងរបួសធ្ងន់ស្រាល ក្នុងករណីខ្យល់កន្ត្រាក់ដ៏ធំ ​គ្របដណ្ដប់លើ​៣ឃុំ ក្...Read more
ករណីវាយទូរ ATMនៅក្នុង ផ្សារទំនើបឡាក់គីម៉ល យកលុយរាប់ម៉ឺនដុល្លាប៉ូលិសឃាត់ខ្លួនសន្តិសុខ២នាក់ សួរនាំ ខេត្តសៀមរាប៖ ទូរដកលុយរបស់ធនាគារចំនួន២របស់ធនាគារកាណាឌីយ៉ានិងធនាគារANZ Royal ដែលដាក់នៅក្នុងផ្សារទំនើបឡាក់គីម៉លត្រូវបានគេវាយកំទេចយកលុយអស់រាប់ម៉ឺនដុល្លា បច្ចុប្បន្នសមត្ថកិច្ចធ្វើការឃាត់ខ្លួនសន្តិសុខចំនួន២...Read more
សេចក្ដីជូនដំណឹង ស្ដីពី លទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា មានកិត្តិយសសូមជំរាបជូនសាធារណជនជ្រាបថា នាថ្ងៃព្រហស្បតិ៍ ទី១៨ ខែកញ្ញា ឆ្នាំ២០១៤ វេលាម៉ោង ០៨:០០ព្រឹក គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា បានបន្តកិច្ចប្រជុំ កោមអធិបតីភាពដ៏ខ្ពង់...Read more
អ្នកគ្រូក្រមុំជិតដល់ថ្ងៃរៀបការ ត្រូវប៉េអឹមលើផ្ទៃប្រទេសបើកបុកស្លាប់ អ្នកគ្រូ​បង្រៀន​វិទ្យាល័យ​អាយុ​២៤​ឆ្នាំ​ម្នាក់​ដែល​ត្រៀម​ចូល​រោងការ​បាន​ស្លាប់​ដោយសារ​រថយន្ត​មួយគ្រឿង​បាន​បុក​ពី​ក្រោយពេល​អ្នកគ្រូ​កំពុង​ជិះ​ម៉ូតូ​តែម្នាក់ឯង​នៅលើ​ផ្លូវ​មួយ​ក្នុងស្រុក​ប​វេ​ល​ខេត្តបាត់...Read more
បែកធ្លាយលិខិតអាណាមឹក រឿងអធិការក្រុងប្រព្រឹត្តអំពើពុករលួយ លិខិតអនាមិកជាច្រើនសន្លឹក ត្រូវគេឃើញនៅមុខអធិការនគរបាលក្រុងសៀមរាប និងមុខស្នងការដ្ឋាននគរបាលខេត្តសៀមរាបកាលពីថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៥ ដែលក្នុងនោះស្នើឲ្យលោកស្នងការនគរបាលខេត្ត មានវិធានការ ទៅលើលោកអធិការនគរប...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      35664នាក់
ម្សិលមិញ    42319នាក់
សប្ដាហ៍នេះ    77997នាក់
ខែនេះ    225270នាក់
ឆ្នាំនេះ   2969574នាក់
សរុប   56568470នាក់
ថ្ងៃទី 06 ខែ 05 ឆ្នាំ 2025 ម៉ោង 18:58