អូរធម្មជាតិអាយុរាប់រយឆ្នាំត្រូវបានគេឃុបឃិតជាប្រព័ន្ធចាក់ដីលុបធ្វើជាកម្មសិទ្ធិ

ដោយៈ រ៉េត ខេត្តសៀមរាប ថ្ងៃទី 05 ខែ 03 ឆ្នាំ 2020 វេលាម៉ោង 04:16 នាទី ចំនួនអានៈ 793

អូរវប្បធម៌ធម្មជាតិ ដែ​លមាន​ឈ្មោះថា អូរបីតាប់ (អូរបាយតាប់) ស្ថិតក្នុង​ភូមិ​ស្រែ​​ណូយ ឃុំស្រែណូយ ស្រុកវ៉ារិន ខេត្ត​សៀមរាប ត្រូបានអ្នក​មាន​លុយ​ ឃុប​ឃិត​ជាមួយ​អាជ្ញា​ធរ ចាក់ដីលុប​ធ្វើ​ជាកម្មសិទ្ធិផ្ទាល់ខ្លួនផង និង ពុះឡូតិ៍លក់ យកលុយចែកគ្នាចាយយ៉ាង​រំភើយ គ្មាន​សមត្ថកិច្ច ឬ ជំនាញពាក់ព័ន្ធណាអើពើទាល់តែសោះ។

បុរស់មានសម្បុរខ្មៅស្រអែម មានវ័យប្រ​ហែលជិត៥០សិបឆ្នាំ កម្ពស់ប្រហែល១ម៉ែត្រ​៦៥ ដែល​មាន​ឈ្មោះថា គ្រូច សម្បត្តិ បានប្រាប់ កាសែត កម្ពុជាសុវណ្ណភូមិ ផ្ទាល់មាត់លើដីដែលគាត់​បាន​ចាប់​នៅ​មាត់​អូរ​បីតាប់ថា ចំណុចដែល​គាត់​បាន​ចាក់​លុប​នេះគឺ​ជាដីដែល​គាត់​បានទិញ​ពីលោក ផន ភន់ ជាយូរ​ឆ្នាំ​ណាស់មក​ហើយ ដែល​មានប្លង់ដីត្រឹមឃុំ ប្រថាប់ត្រាដោយ​លោក សួន ឡី មេឃុំចាស់។ ម្ចាស់ដីរូបនេះបានបន្តថា លោកចាក់ដីដើម្បីធ្វើផ្ទះ និង ធ្វើកន្លែងលក់ដូរខ្លះ ដោយ​អះ​អាង​ថា ដីរបស់លោកមិន​ចំអូរទេ តែបើដីអ្នកផ្សេងខាងលិចបានចាក់ចំអូរតែម្តង។

ថៅកែស្រី ម្ចាស់ដីឡូតិ៍ឈ្មោះ ម៉ាឡៃ ដែលបាន​ចាក់ដីខាងត្បូងថ្នល់ ទល់មុខដីលោក គ្រូច សម្បត្តិ នៅអូរបីតាប់ បានប្រាប់តាម​ទូរស័ព្ទថា ដីរបស់គាត់​មិន​ជាប់​ពាក់ព័ន្ធជាមួយអូរ ឬ ផ្លូវ​ច្បាប់​នោះទេ ព្រោះ​អ្នក​ណាក៏ស្គាល់គាត់ដែរនៅ​ឃុំ​ស្រែណូយនេះ ហើយ​គាត់​បាន​រស់​នៅ​ទី​នេះ​២០​ឆ្នាំ​ហើយ​ ឯដីរបស់គាត់​លក់​មួយឡូតិ៍តម្លៃ​បីម៉ឺនដុល្លារ ទំហុំ៥គុណ៥០ម៉ែត្រ អោយ​តែអ្នក​ណា​ទិញ​គាត់​​ហ៊ាន​ធានាអះអាងគ្រប់បែបយ៉ាងទាំងអស់។

នៅព្រឹកថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២០នេះ កម្ពុជាសុវណ្ណភូមិ ពុំអាច​សុំការ​បំភ្លឺពីលោកស្រីមេឃុំស្រែ​ណូយឈ្មោះ វ៉ក ណម បានទេ ព្រោះទូរស័ព្ទចូលបីដងលើកទទួលហើយតែមិន​និយាយឆ្លើយ​ឆ្លង​អ្វីទាំងអស់។

នៅព្រឹកដដែលនេះផងដែរ លោកអភិបាលស្រុកវ៉ារិន បានមាន​សប្រសាសន៍​​តាម​ទូរស័ព្ទមក​កម្ពុជាសុវណ្ណ​ភូមិថា លោកពុំបានដឹងរឿងចាក់ដីលុប​អូរនេះទេ ហើយ​ជំរុញ​អោយ​កម្ពុជា​សុវណ្ណភូមិ​សាក​សួរ​ទៅ​ម្ចាស់ដីខាងលើ​នេះទៅវិញ។

ចំណែកលោក រដ្ឋា ប្រធានបុរាណដា្ឋន​នៅខេត្ត​សៀមរាប បាន​ប្រាក់ក្រុម​ការ​ងារតាមទូរស័ព្ទថា អូរបីតាប់ មិន​ស្ថិត​ក្រោម​ការ​គ្រប់គ្រងរបស់បុរាណដ្ឋានទេ គឺស្ថិត​ក្រោម​ការ​គ្រប់​គ្រងរបស់​មន្ទីធន​ធានទឹក។

កាសែតកម្ពុជាសុវណ្ណភូមិ ពុំអាចសុំការបកស្រាយ​ពីមន្ទីរធនធានទឹកបានទេ ព្រោះគ្មានលេខ​ទូរស័ព្ទ​សម្រាប់ធ្វើ​ការ​ទំនាក់ទំនង។

ប្រភព​ពី​ប្រ​ជាពលរដ្ឋ និង មន្ត្រីរាជការមួយចំនួននៅឃុំស្រែណូយ បាន​លួច​ខ្សឹបប្រាប់កាសែត​ កម្ពុជា​សុវណ្ណភូមិថា ម្ចាសដី មេឃុំ និង​អ្នក​មាន​អំណាច ដែលមានតួនាទី​​ជាអង្គរក្ស​ម្នាក់ បាន​ឃុប ឃិត​គ្នា​ជាប្រព័ន្ទចាក់ដីវាតទីបំពានលើ​អូរបុរាណ ឬ អូរធម្មជាតិ ដែល​មាន​អាយុរាប់រយឆ្នាំមក​ហើយ គ្មាន​អ្នក​ណាគេអើពើទេ ព្រោះ​ខ្លាច​អំណាច​មេឃុំផង ខ្លាច​អំណាចលុយផង និង​អំណាច​របស់​លោក​ អង្គរក្សស័ក្កិធំម្នាក់នោះ​​ផង ហើយកម្ពុជាសុវណ្ណភូមិ​ក៏ពុំទាន់អាច​សុំការ​បក​ស្រាយ​ពី​លោក​​អង្គ​រក្ស​រូបនោះបានដែរ​ ព្រោះគ្មាន​​លេខ​ទូរស័ព្ទរបស់គាត់។

ប្រជា​ពលរដ្ឋ​និង​មន្ត្រីរាជការនៅ​ឃុំ​ស្រែណូយ សូមសំនូមពរ​ទៅ​ខាង​ជំនាញពាក់ព័ន្ធ មន្ទីរធន​ធាន​ទឹក ជាពិសេស​ឯកឧត្តម​ ទៀ សីហា អភិបាលខេត្តសៀមរាប មេត្តាជួយការពារអភិរក្ស​អូរបីតាប់ អោយ​បាន​គង់​វង់ទុក​ជាសម្បត្តិរួមទៅថ្ងៃអនាគត់ផង៕ ដោយ៖ ផ្លុងរ៉េត

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

លោក សំសុខា ប្រធានសាខាគយបើកស្ថានីយ៍លក់សាំងគេចពន្ធ និងបង់ពន្ធមិនគ្រប់   អាន1714ដង កក្រើកឡើងវិញហើយមេឈ្មួញបំផ្លាញព្រៃឈើដ៏ល្បី ឈ្មោះ ហូវ ជីវ៉ៃ ប្រចាំទិសឦសាន   អាន1994ដង កសិករចាប់ផ្ដើមការងារបង្កបង្កើនផល ជាបណ្ដើរៗតែមានភូមិខ្លះកំពង់ខ្វះទឹក   អាន1754ដង របាំត្រុដិ (មានវីដេអូ)   អាន2963ដង លោក​ទេព-ពុំសែន​អធិការ​ស្រុកពួក​បាន​បញ្ជូន​សំណុំ​រឿង​គ្រោះ​ថ្នាក់ចរាចរណ៍​កាល​ថ្ងៃទី​២?...    អាន1720ដង បែកធ្លាយក្រុមលោក ទា-គឹមសុទ្ធ បានបាញ់៧គ្រាប់ព្រោះខឹងរឿងសមាជិកសហគមគេហាមមិនអោយ បង់ត្រីនៅត?...    អាន1632ដង សមត្ថ​កិច្ច​ក្រ​បួច​បាន​ជន​សង្ស័យ​៥​នាក់​ដែល​ប្លន់​ធនាគារ​អេ​ស៊ី​លីដា   អាន1506ដង ចៅហ្វាយខេត្តសៀមរាប ប្រមានមន្ត្រីកម្លាំង ប្រដាប់អាវុធ ទាំងអស់ត្រូវ ដកខ្លួនឲ្យឆ្ងាយ ពីរបទ...    អាន2393ដង សម្តេច ហ៊ុន សែន អំពាវនាវសុំឲ្យអ្នកវិនិយោគទុនបរទេសមកវិនិយោគនៅកម្ពុជា   អាន1962ដង លោក ​គង់​ គឹម​នី​ អភិ​បាល​ស្រុក​ស្នូល​ចាប់​ខ្លួន​អ្នក​កា​សែត​ដើម្បី​ជា​ថ្នូ​នឹង​កញ្ចប?...    អាន1534ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
កង្វល់១០ប្រការរបស់មនុស្សលោក 1.កង្វល់គ្រប់គ្រងផ្ទះ ២.កង្វល់គ្រប់គ្រង និងតត្រកូល ៣.កង្វល់ចង់បានលាភ ៤.កង្វល់ក្នុងការបង្រៀន ៥.កង្វល់ក្នុងការងារ ៦.កង្វល់ក្នុងការធ្វើដំណើផ្លូវឆ្ងាយ ៧.កង្វល់ដោយការថែរក្សាជម្ងឺញាតិ ៨...Read more
រថយន្តសានយ៉ុងដឹកស៊ុមទ្វារបង្កប់ឈើប្រណិតមួយគ្រឿងត្រូវបានសមត្ថកិច្ចបង្ក្រាបកាលពីយប់មេញ រថយន្ត​សាន់យ៉ុងពណ៍​សគ្មាន​ស្លាកលេខ​ដឹក​ឈើ​សិប្បកម្ម​ពី​លើ​ បង្កប់​ឈើ​ប្រ​ណិត​ខាង​ក្រោម​មួយគ្រឿង​ត្រូវ​បាន​រដ្ឋ​បាល​ព្រៃឈើ​បង្ក្រាប​នៅ​ចំណុច​ផ្លូវ​ហៃវ៉េ​ក្នុង​ស្រុក​ប្រាសាទ​បាគងនៅ​វេលាម៉ោង​៩និង​៥០​នាទី...Read more
តំណាងសហគមន៍៧ស្រុក ហែញត្តិពាក់ព័ន្ធរឿងទំនាស់ដីធ្លី ទៅដាក់ជូនអភិបាលខេត្តមិនបានសម្រេច នៅ​ព្រឹក​ថ្ងៃទី​២២ ខែឧសភា ឆ្នាំ២០១៥នេះ មាន​ប្រ​ជាពល​រដ្ឋ​តំ​ណាង​សហគមន៍​ចំនួន​៧​ស្រុក​ផ្សេង​ៗគ្នា មាន​បំ​ណង​​ហែញត្តិ​ ដាក់​ជូន​អភិបាល​ខេត្ត​សៀមរាប ពាក់​ព័ន្ទ​និង​រឿង​ជម្លោះ​ដី​ធ្លី​របស់​ពួកគាត់ តែ​ត្រូ...Read more
ចម្រៀងបទ ជួយថែព្រៃឈើខ្មែរ Post by សារព័ត៌មាន កម្ពុជាសុវណ្ណភូមិ | Kampuchea Sovanphum News....Read more
លោក សុខសុវណ្ណ ប្រធានក្រុមប្រឹក្សាសារព័ត៌មានកម្ពុជា ប្រតិកម្មចំពោះស្ថាប័នអយ្យការ និង តុលាការខេត្តកោះកុងថា មានភាពលំអៀង ក្នុងជំនួប​មួយ​ដែលមាន​ការចូលរួមរ​វាង​អ្នកសារព័ត៌មាន​នៅ​ព្រឹក​ថ្ងៃទី​២៩ មិថុនា នេះ ឯ​ក្រុង​ខេមរភូមិន្ទ លោក សុខ សុវណ្ណ ប្រធាន​ក្រុមប្រឹក្សា​អ្នកសារព័ត៌មាន​កម្ពុជា បាន​សម្តែង​ប្រតិកម្ម​ចំពោះ​ស្ថាប័ន អយ្យ...Read more
ចូរស្តាប់ ទឹកភ្នែកម៉ែខ្ញុំ ទឹកភ្នែកម៉ែខ្ញុំយំព្រោះបាត់ដី រាស្រ្ត​ខ្មែរក្រក្រីយំសោកបោកប្រាណ ព្រោះចោរចង្រៃពូជចោរតេរិច្ឆាន ចិត្តកាចសាមានរំលោភបំពាន។ ...Read more
ព្រៃឈើនៅដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ប្រឈមនឹងការបំផ្លាញពីពួកជនល្មើសដែលឃុបឃិតជាមួយមន្ត្រីបរិស្ថាន បើយោងតាម​សេចក្ដីរាយការណ៍​ពី​ប្រជាពលរដ្ឋ​ក្នុង​ឃុំរ​កាត និង​ឃុំ​ស​ន្ទ្រែ ស្រុក​ភ្នំក្រវាញ ខេត្តពោធិ៍សាត់ បាន​ឲ្យ​ដឹងថា រយៈពេល​ប៉ុន្មាន​ខែ​កន្លងទៅនេះ​បទល្មើស​កាប់​ឈើ​និង​ដឹកជញ្ជូន​ឈើ​ចេញពី​ ព្រៃ​ក្នុង​ត...Read more
ឆេះក្លឹបកម្សាន្តហីបហបស្លាប់មនុ្ស៥នាក់គ្រាន់ជាព័ត៌មានបឋម អគ្គីភ័យមួយបានលេប​ត្រ​បាក់​ក្លឹប​កម្សាន្ត​ហីបហប​នៅ​រំលង​អាធ្រាត្រ​ថ្ងៃទី១៧​ឈានចូល​ថ្ងៃទី១៨​ខែ​វិច្ឆកា​ឆ្នាំ២០១៤ ​​ស្ថិត​ក្នុង​ភូមិ​វត្ត​ដំណាក់ សង្កាត់​សាលាកំរើក ​ក្រុង​សៀម​រាប​ ដែល​បណ្តាល​អោយ​មនុស្ស​ប...Read more
ថ្នាំញៀនសន្ធឹកសន្ធាប់ និងស្ត្រីវៀតណាមម្នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ស្ត្រី​ជនជាតិ​យួន វ័យ​៦០​ឆ្នាំ​ម្នាក់ ត្រូវបាន​កម្លាំង​នគរបាល​មន្ទីរ​ប្រឆាំង​គ្រឿងញៀន នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ សហការ​ជាមួយ​កម្លាំង​នគរបាល​មូលដ្ឋាន ធ្វើ​ការឃាត់ខ្លួន​ភ្លាមៗ ក្រោយពី​ធ្វើការ​ឆែកឆ...Read more
ចំណុចដែលបុរស់មិនចូលចិត្តស្រ្តី -ចរិតប្ញកពារដូចប្រុស -ចាត់ចែងក្នុងគ្រប់រឿង -ប្រកែកយកឈ្នះគ្មានហេតុផល -ចូលចិត្តប្រើហិង្សា -ចូលចិត្តយកឈ្នះដោយគ្មានហេតុ -អួតអាងក្រអឺក ក្រទម -ចំណាយពេលវេលាឥតមានប្រយោជន៍ -គ្មានការងារធ្វើច្បាស់លាស់ -ម...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      39833នាក់
ម្សិលមិញ    42319នាក់
សប្ដាហ៍នេះ    82166នាក់
ខែនេះ    229439នាក់
ឆ្នាំនេះ   2973743នាក់
សរុប   56572639នាក់
ថ្ងៃទី 06 ខែ 05 ឆ្នាំ 2025 ម៉ោង 21:20