អតីតគ្រូភ្លេងម្នាក់ធ្លាក់ខ្លួនពិការភ្នែកទាំងសងខាង មានជីវភាពក្រីក្រ ដង្ហោយហៅរកអ្នកជួយ

ដោយៈ រ៉េត ខេត្តសៀមរាប ថ្ងៃទី 14 ខែ 10 ឆ្នាំ 2019 វេលាម៉ោង 01:46 នាទី ចំនួនអានៈ 1691

នៅលើលោកនេះគ្មាន​អ្វី​ទៀងទាត់​នោះទេ ជីវិត កើតចាស់ឈឺស្លាប់ វាជាច្បាប់​របស់​ធម្មជាតិទៅហើយ តែ​ក៏មាន​រឿង​រ៉ាវអកុសល្យខ្លះ​ ធ្វើ​អោយ​ជីវិត​មនុស្ស​រស់​ពិបាក​ជាងស្លាប់​ទៅទៀត ដូច​ជាលោកគ្រូភ្លេង​ម្នាក់​ពិការ​ភ្នែក​ទាំង​សងខាង មាន​ជីភាព​ក្រលំបាក ហើយថែម​ទាំងជំពាក់​ប្រាក់​ធនាគារជាច្រើន​ទៀតផង។

លោក កេត ចន្ត្រា មានវ័យ​ជាងហាសិបឆ្នាំ អតីត​ជាគ្រូភ្លេងសម័យ មាន​ស្រុក​កំណើត​នៅ​ឯខេត្ត​កណ្តាល បច្ចុប្បន្នរស់​នៅ​ ភូមិ​បុស្សក្រឡាញ់ សង្កាត់ជ្រាវ ក្រុង​សៀមរាប ខេត្តសៀមរាប និង​មាន​ឧត្តម​​ភរិយាម្នាក់ឈ្មោះ នួន សាមិន ដែល​ជាអតីត​អ្នក​ចម្រៀង​សម័យ ហើយ​មានកូន​ពីរ​នាក់​ប្រុស​ម្នាក់​ស្រីម្នាក់។

រសៀលម៉ោងប្រាំសូរិយារៀបអស្តង្គត់ ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៩ ក្បែខ្ទមស្បូវដ៏កម្សត់មួយ លោកគ្រូ កេត ចន្ត្រា បាន​រៀបរាប់​ប្រាប់​ ចាងហ្វាងកាសែតកម្ពុជាសុ​វណ្ណ​ភូមិ ទាំង​ទឹក​ភ្នែក​រលីង​រលោកថា លោក​ស្រលាញ់​វិស័យ​សិល្បៈ តាំង​តែ​ពី​ក្មេង រហូត​ដល់​សម័យ​ប៉ុលពត លោក​ចេះ​ដេញ​​ហ្គីតា អោយ​ប៉ុលពតស្តាប់ ដល់សម័យ​ចប់​សង្គ្រាម លោក​ដេញ​ហ្គីតា តាម​ភូមិ​ដើម្បី​ប្តូរ​បាយ ប្តូរយក​អង្ករសម្រាប់​ចិញ្ចឹម​ជីវភាពគ្រួសារ លុះ​ដល់​ឆ្នាំ១៩៨៦ លោក​បាន​ក្លាយ​ជាគ្រូភ្លេង បង្រៀន​សិស្ស​អោយ​ចេះ​ដេញ​ហ្គីតា។ លោកគ្រូបាន​បន្តថា គ្រោយ​មក​លោក​បាន​បង្រៀន​សិស្ស​ជាច្រើន​នៅ​ប្រទេសកម្ពុជាដូច​ជានៅ ខេត្តបាត់​ដំបង ខេត្តសៀមរាប ខេត្តកំបង់ធំ និង​សិស្ស​មក​ពី​ខេត្ត​នា​នា​ទៀតផង មិន​តែប៉ុណ្ណោះ​លោកគ្រូ​ធ្លាប់​បាន​ទៅ​ប្រលង​ភ្លេង​យក​ពានរង្វាន់​នៅ​ឯប្រទេស​ថៃ​ផង​ដែរ តែសម័យនោះគ្មាន ទូរទស្សន៍ គ្មានបណ្តាញសង្គម សម្រាប់ចាក់ផ្សាយដូច​សពថ្ងៃនេះទេ។ លោក​គ្រូក៏ធ្លាប់​ចូល​រួម​លេង​ភ្លេង​នៅរាជធានី​ភ្នំពេញ ហើ​យ​ធ្លាប់​បាន​លេង​អោយ​ផលិតកម្ម SM KSM និង​នៅ​តាម​ឆាកផ្សេងៗ ទាំង​នៅ​រាជធានី ​តាម​បណ្តាខេត្ត និង​នៅ​តាម​សណ្ឋាគារក្នុង​ក្រុង​សៀមរាប។ លុះ​ដល់​ឆ្នាំ២០១២ លោក​គ្រូបានងងឹតភ្នែក បន្ទាប់​ពី​បក​ភ្នែករួច ហើយ​តាំង​ពី​ពេល​នោះមក​ស្បៃអន្ធកាលបាន​ឈាន​ចូល​មក​ក្នុង​ជីវិតលោកគ្រូ និង​ក្រុម​គ្រួសារ។ និយាយទាំង​អួល​ដើម​ក ហែហមអមជាមួយ​ទឹក​ភ្នែករលីង​រលោង លោកគ្រូវ​បាន​ប្រាប់​ទៀតថា ”លោក​គ្រូអស់​សង្ឃឹម​ក្នុង​ជីវិតហើយ កាល​ពី​ងងឹតភ្នែក​ដំបូង លោកគ្រូចង់​សម្លាប់​ខ្លួន តែអ្នក​គ្រូ (ភរិយា) អង្វ​អោយ​លោកគ្រូ​ខំរស់​បន្តទៀត លោកគ្រូបាន​យក​ប្លង់​ដី​ទៅ​បញ្ចាំធនាគារជាងបីម៉ឺនដុល្លារអាមេរីក  និង​ខ្ចីលុយបងប្អូនកូនចៅអស់​ជាច្រើន​ថែមទៀត ដើម្បីស្វែងរក​ពេទ្យ​ព្យាបាល​ភ្នែក តែ​ជា​អកុ​សល្យ​ ភ្នែកក៏មិន​ជា ធនាគារក៏ជំពាក់ មុខ​របរ​ក៏គ្មាន តើ​អោយ​លោកគ្រូ​សង្ឃឹងអីទៀត រាល់​ថ្ងៃ​បាន​​ព្រឹក​ខ្វះល្ងាច សង្ឃឹមលើ​អ្នកគ្រូ លក់ម្អូប​អាហារនៅ​ផ្ទះ ថ្ងៃខ្លះបាន ថ្ងៃខ្លះក៏អត់ បាន​អ្នក​ស្គាល់ ហើយ​អតីតកូន​សិស្ស គេ​មក​ជួយ​ទិញ​ម្ហូប ហើយ​អោយ​លោក​គ្រូដេញ​ហ្គីតា អោយពួក​គាត់​​ស្តាប់ ពួកគាត់​បាន​ជូនថវិការ​​លោកគ្រូ ខ្លះប្រាំដុល្លារ ខ្លះ​ដប់​ដុល្លារ គ្រាន់​ទិញ​ចំ​ណី​អោយ​មាន់​ អោយក្ងាន ទុក​លក់​បាន​កម្រៃខ្លះ តែលោក​គ្រូមិន​ដឹង​ជាវេទនាដល់ពេលណាទេ“។

រីឯអ្នកគ្រូ នួន សាមិន ដែល​ជាឧត្តមភរិយារបស់​លោក​គ្រូ កេត ចន្ត្រា បាន​រៀបរាប់ថា គាត់​ធ្លាប់​ប្រ​លង​​ជាប់​លេខ​១ផ្នែក​ចម្រៀង​សម័យនៅ​ខេត្ត​បាត់​ដំបង​តាំង​ពីឆ្នាំ ១៩៨៧មក​ម្លេះ កាល​នោះ​អ្នក​គ្រូ​មាន​អាយុទើបតែ១៧ឆ្នាំ។ ក្រោយ​ៗមក​អ្នក​គ្រូវ​បាន​ក្លាយ​អ្នក​ចម្រៀង​ប្រចាំខេត្តបាត់​ដំបង និង​ធ្លាប់​បាន​ទៅ​ច្រៀង​នៅ​ក្រសួង​មហាផ្ទៃ អោយ​សម្តេច​ ទ្រង់​ឯកឧត្តមស្តាប់ ជាពិសេសអ្នក​គ្រូធ្លាប់​ច្រៀង​អោយ​សម្តេច​ហ៊ុនសែនស្តាប់ទៀតផង រហូត​ដល់​សម្តេចពេញចិត្ត ហើយ​មាន​ប្រ​សាសន៍​ថា ”ច្រៀង​ក៏ពិរោះ រូប​សម្ភស្សក៏បាន ដាក់​ឈ្មោះ នួន សាមិន មិន​ពិរោះទេ ដូរ​ដាក់ កូ​លាប​​បាត់ដំបង​វិញទៅ​​បាន​ពិរោះ“។ បទចម្រៀងដែលអ្នកគ្រូបាន​ច្រៀងមានច្រើន​បទ តែ​កាសែត កម្ពុជាសុវណ្ណភូមិ​បាន​ដក​ស្រង់ខ្លះៗ​​ពី​ យូធូប (YouTube) មានដូចជា បទ ផ្គរលាន់គគ្រឹគ បទ​កម្លោះ​ប្រពន្ធបួន បទសត្វចាបយំចេប បទចង់បានប្តីក្មេង និង បទផ្កាកប្បាស ជាដើម។

លោកគ្រូ កេត ចន្ត្រា និង អ្នកគ្រូ នួន សាមិន បាន​លើក​ម្រាម​ដៃ១០ អំពាវនាវដល់​សម្តេច ទ្រង់​ ឯកឧត្តម លោកជំទាវ ពុកម៉ែបងប្អូន លោកតាលោកយាយ សប្បុរសជនទាំង​ក្នុង​និង​ក្រៅ​ប្រទេស ​ជាពិសេស សម្តេចតេជោ ហ៊ុន សែន និងសម្តេចគតិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន មេត្តាជួយ​ពួក​គាត់​ផង ព្រោះ​ពេល​​នេះ​ពួក​គាត់​មាន​ទុក្ខ​លំបាក​ជាពន់ពេក ភ្នែក​ក៏ពិការ មុខ​របរក៏គ្មាន ថែមទាំងជំពាក់លុយធនាគារ ជាងបីម៉ឺន​ដុល្លារអាមេរីក ទៀតផង៕ ដោយ៖ ផ្លុង រ៉េត

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

លោក ហុង មន្រ្តីប៉េអឹមរកស៊ីដឹកឈើក្រញូងជិត១០ឆ្នាំសមត្ថកិច្ចទើបតែចាប់បាន   អាន1819ដង ប្តូរ​ស្នងការ​នគរបាល​ខេត្ត​ព្រះវិហារ​មក​ក្រសួង​ដើម្បី​ទទួល​ភារកិច្ច​ថ្មី   អាន1850ដង ចំនួន​ប្រជា​ជន​កម្ពុជា​តិច​ជាង ស៊ីម​កាតទូរស័ព្ទ   អាន1701ដង បន្ទាយមានជ័យជាប្រភពបទល្មើសសេដ្ឋកិច្ចមន្រ្តីជំនាញអង្គុយយកលុយ   អាន1709ដង សមត្ថកិច្ចឃាត់ខ្លួនក្រុមអ្នកជួញដូរ ចាត់ចែងនិងសម្រួលអោយប្រើប្រាស់ដោយខុសច្បាប់នូវសារធា?...    អាន1612ដង ក្រសួង​ធនធានទឹក ​អំពាវនាវ​អោយ​ប្រជាជន ​រស់​នៅ​ក្បែរ​ស្ទឹង​ប្រុងប្រយ័ត្ន    អាន1589ដង គណបក្សហ្វ៊ុនស៊ិនប៉ិច ប្តឹងរណឫទ្ធិលួចឧទ្ធម្ភាគចក្រលក់   អាន1806ដង បុរសម្នាក់ត្រូវសង្សារខាំលិង្គដាច់មួយកំណាត់   អាន1708ដង ល្បែងស៊ីសងគ្រប់ប្រភេទ នៅក្រុងសិរីសោភ័ណ រីកដូចផ្សិត គ្មានសមត្ថកិច្ចដេកចាំយកលុយ   អាន2142ដង តាចាស់ព្រើលអាយុ៧១ឆ្នាំល្បួងក្មេងស្រីទៅបេះអម្ពិលរួចចាប់រំលោភ   អាន1877ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
ប៉ូលីសសេដ្ឋកិច្ចខេត្តចុះបង្ក្រាបរថយន្តដឹកឈើប្រណិតខុសច្បាប់ជំនួសមន្រ្តីជំនាញនៅក្នុងតំបន់បទល្មើស ក្រុម​ឈ្មួញ​កំ​ពុង​ធ្វើ​សកម្ម​ភាព​សម្រុក​ដឹក​ជញ្ជូន​ឈើ​យ៉ាង​អា​ណា​ធិប​តេយ្យ​ទៅ​លក់​នៅ​ប្រ​ទេស​វៀណាម​ តាម​ច្រក​របៀង​ព្រំ​ដែន​ស្រុក​អណ្តូង​មាស​ ហើយ​ការ​ធ្វើអា​ជីវកម្ម​ដោយ​ពុំ​ស្រប​ច្បាប់​នោះ​ម...Read more
ភ្ញៀវទេសចរណ៍ថៃជាង១៥០០នាក់ ចូលមកទស្សនាប្រាសាទអង្គរវត្ត និងពង្រីកពាណិជ្ជកម្មរបស់ខ្លួននៅកម្ពុជា ភ្ញៀវ​ទេសចរណ៍​ថៃ ដែល​ត្រូវបាន​គេ​ដឹងថា ជា​អាជីវករ​ចំនួន​១៥៦៦​នាក់ បានធ្វើ​ដំណើរ​មក​ទស្ស​នា និង​សិក្សា​ពី​ការធ្វើ​ពាណិជ្ជកម្ម​នៅ​ទឹកដី​កម្ពុជា ខណៈ​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន​ជិត​ចូល​មកដល់​នាពេល​ឆាប់ៗ​ខាង...Read more
ព្រៃឈើនៅដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ប្រឈមនឹងការបំផ្លាញពីពួកជនល្មើសដែលឃុបឃិតជាមួយមន្ត្រីបរិស្ថាន បើយោងតាម​សេចក្ដីរាយការណ៍​ពី​ប្រជាពលរដ្ឋ​ក្នុង​ឃុំរ​កាត និង​ឃុំ​ស​ន្ទ្រែ ស្រុក​ភ្នំក្រវាញ ខេត្តពោធិ៍សាត់ បាន​ឲ្យ​ដឹងថា រយៈពេល​ប៉ុន្មាន​ខែ​កន្លងទៅនេះ​បទល្មើស​កាប់​ឈើ​និង​ដឹកជញ្ជូន​ឈើ​ចេញពី​ ព្រៃ​ក្នុង​ត...Read more
ស្ត្រីវ័យចំណាស់ម្នាក់ត្រូវរថយន្តដន្លងថយក្រោយបុកស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ស្ត្រីវ័យចំណាស់អាយុ៧៣ឆ្នាំម្នាក់ ត្រូវ​បាត់​បង់​ជី​វិត​ភ្លាម​ៗ​គួរ​អោយ​រន្ធត់​ក្នុង​ករ​ណី​គ្រោះ​ថ្នាក់​ច​រា​ចរណ៍ដោយ​​រថ​យន្តដន្លង​របស់​ខ្លួន​​​ថយ​​ក្រោយ​​បុក​​ពេញ​ទំ​ហឹង​​នៅ​​វេ​លា​ម៉ោង​១១​និង​៤៥​នា​ទ...Read more
ពលរដ្ឋប្ដឹងក្លឹបហ៊ីបហបនៅសៀមរាបជាថ្មីរឿងចាក់ធុងបាសឮខ្លាំងៗនៅពេលយប់ ក្លឹប​ក្លាស៊ិក ហ៊ីប ហប (Classic Hip Hop) ដែល​មាន​ទីតាំង​នៅ​ទល់​មុខ​នឹង​វត្ត​ដំណាក់ ក្រុង​សៀមរាប កំពុង​ចាក់​ភ្លេង​បង្ក​សំឡេង​ខ្លាំង ដើម្បី​មុខ​របរ​រក​ស៊ី​ជា​រៀង​រាល់​យប់។ ការ​ចាក់​សំឡេង​ឮ​ខ្លាំង ដោយ​ប្...Read more
តំបន់ទេសចរណ៍ធម្មជាតិចំបក់ត្រូវ បានអភិរក្សដោយប្រជាជន ប្រជាពលរដ្ឋរួមគ្នាស្តារព្រៃឈើឡើងវិញតាមរយៈ គម្រោងទេសចរណ៍នៅក្នុងសហគមន៍បន្ទាប់ពីព្រៃឈើនៅ មូលដ្ឋាន ខ្លួនបាន រងការបំផ្លាញយ៉ាងធ្ងន់ធ្ងរដោយសារការកាប់ បំផ្លាញពីសំណាក់អ្នកភូមិខ្លួនឯងផង និងជនខិលខូច មកពីក្រៅផង។ ...Read more
ប៉ូលិសសេដ្ឋកិច្ច ឡុង សំអឿន ក្តោបក្តាប់បទល្មើស៣ខេត្ត ក្នុងការរកលុយជូនលោក យិនប្រសិទ្ធ? មាន​សេចក្តី​រាយ​ការ​ណ៍​មក​ថា មេ​ប៉ូលិស​សេដ្ឋកិច្ច​៣​ខេត្ត មាន​ខេត្តបន្ទាយមានជ័យ សៀមរាប ឧ​ត្ត​រ​មានជ័យ ឈ្មោះ ឡុង សំអឿន ចាប់ផ្តើម​ល្បីឈ្មោះ​ក្តោប​ក្តាប់​បទល្មើស​សេដ្ឋកិច្ច ត្រូវប៉ាន់​ស្រង់ដើម​យ៉ាង​ពេញបន...Read more
ម្ចាស់ម៉ាស៊ីនកិនស្រូវ សង់កន្លែងជញ្ជីងថ្លឹងរថយន្តរំលោភមកលើចិញ្ចើមផ្លូវសាធារណៈ ស្នើសុំសមត្ថកិច្ច និងមន្ទីរជំនាញជួយទប់ស្កាត់ផង ចិញ្ចើមផ្លូវកៅស៊ូលេខ៥៣មួយកន្លែង ត្រូវបានម្ចាស់ម៉ាស៊ីនកិនស្រូវម្នាក់ចាក់​ដីរំលោភយកធ្វើជាផ្លូវខ្ពស់ជាងផ្លូវជាតិ ដើម្បីសាងសង់កន្លែងជញ្ជីងថ្លឹងរថយន្តដឹកស្រូវជា ផលប្រយោជន៍​របស់ខ្លួន ជាហេតុអាចធ្វើអោយស្ទះចរន...Read more
លោក លឹមសម្បត្តិ មេគយច្រកអន្តរជាតិព្រំខេត្តប៉ៃលិនប្រព្រឹត្តអំពើពុករលួយយ៉ាងគឃ្លើន មាន​សេចក្តី​រាយ​ការ​ពី​រឿងអាស្រូវ​របស់លោក លឹម សម្បត្តិ ប្រធានការិយាល័យ​គយ​និង​រដ្ឋាករ​ច្រក​អន្តរជាតិ​ព្រំ​ក្នុង​ខេត្ត​ប៉ៃលិន​បានធ្វើ​ឲ្យ​មន្ត្រី​គយ​ទូទាំងប្រទេស​មានការ​ចាប់​អារម្មណ៍​យ៉ាងខ្លាំង​ ដោយហេត...Read more
លោក នូ ផេង ប្រធានមន្ទីរធម្មការខេត្តពោធិ៍សាត់ប្រព្រឹត្តអំពើពុករលួយនិងបក្ខពួកនិយម មន្ត្រីរាជការ​នៃ​មន្ទីរ​ធម្មការ​ខេត្តពោធិ៍សាត់​បាន​ឲ្យ​ដឹងថា ការដែល​ឈ្មោះ ពេជ្រ ចន្ថា ប្រព្រឹត្ត​អំពើពុករលួយ​តាមរយៈ​កេងប្រវ័ញ្ច​ថវិកាជាតិ និង​ថវិកា​ចំណាយ​លើ​គម្រោង​ផ្សេងៗ​នោះ​គឺមាន​ការ​បើកដៃ​ពី​លោក នូ...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      39242នាក់
ម្សិលមិញ    42319នាក់
សប្ដាហ៍នេះ    81575នាក់
ខែនេះ    228848នាក់
ឆ្នាំនេះ   2973152នាក់
សរុប   56572048នាក់
ថ្ងៃទី 06 ខែ 05 ឆ្នាំ 2025 ម៉ោង 21:02