សាកលវិទ្យាល័យមួយក្នុងខេត្តសៀមរាបកំពុងទទួលការរិះគន់ពី សិស្ស និស្សិត និងមហាជន

ដោយៈ សៀ វិចិត្រ សៀមរាប ថ្ងៃទី 23 ខែ 05 ឆ្នាំ 2019 វេលាម៉ោង 05:20 នាទី ចំនួនអានៈ 3340

សាកលវិទ្យាល័យ សៅស៍អ៊ីសថ៍អេយសៀ ត្រូវបានបង្កើតឡើង នៅថ្ងៃទី ៧ ខែកក្កដា ឆ្នាំ ២០០៦ ដោយម្ចាស់ភាគហ៊ុនជនជាតិខ្មែរ ចំនួន ៤ រូប​ USEA ត្រូវបានទទួលស្គាល់ ដោយរាជរដ្ឋាភិបាលកម្ពុជាតាមរយៈអនុក្រិតលេខ ៦៣ អនក្រ.បក ចុះហត្ថលេខាដោយនាយករដ្ឋមន្រ្តី ហ៊ុន សែន។ ក្រសួងអប់រំយុវជន និងកីឡាបានទទួលស្គាល់ USEA តាមប្រកាសលេខ ៨០២ ចុះថ្ងៃទី ០៩ ខែកក្កដា ឆ្នាំ ២០០៧។ USEA ទទួលបានការ ទទួលស្គាល់ពីគណៈកម្មាធិការទទួលស្គាល់គុណភាពអប់រំនៃកម្ពុជាពីរលើកជាប់ៗគ្នាគឺ ឆ្នាំ ២០០៦‑២០០៩ និងឆ្នាំ ២០១០-២០១៣។

usea image 1

 

 

កាលពី វេលាម៉ោង ៥ និង២៥នាទីល្ងាច ថ្ងៃពុធ ៤ រោច ខែពិសាខ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៩ សាកលវិទ្យាល័យខាងលើបានចេញ សេចក្ដីថ្លែងការមួយនៅលើទំព័របណ្ដាញសង្គមហ្វេសបុកផ្លូវការរបស់ខ្លួន ដែលមានក្លឹមសារ បញ្ជាក់ថា និស្សិតឈ្មោះ ឈុន ឌីម៉ី អាយុ ២៤ឆ្នាំ ជានិស្សិតឆ្នាំទី១ មហាវិទ្យាល័យ បច្ចេកវិទ្យា ព័ត៌មានវិទ្យា នៃសាកលវិទ្យាល័យ​ សៅស៍អ៊ីសថ៍អេយសៀ  ដែលបានច្រៀងបទចម្រៀងមួយបទ(សង្គមនេះ) មានភាពខុសឆ្គង និងមិនមែនជាខ្លឹមសាររបស់សាកលវិទ្យាល័យនោះទេ។ បញ្ជាក់ផងដែរថា បទចម្រៀង “សង្គមនេះ” របស់ និស្សិត ឈុន ឌីម៉ី បានបង្ហាញពីភាពអវិជ្ជមានរបស់ សង្គមកម្ពុជា ភាពឈឺចាប់របស់រាស្ដ្រដែលបានរងគ្រោះដោយការរំលោភយកដីធ្លី ផ្ទះសំបែង និងការហូរចូលរបស់ជនជាតិចិន និងវៀតណាម។

 

បន្ទាប់ពីសាកលវិទ្យាបានចេញសេចក្ដីថ្លែងការខាងលើរួចមក មានមហាជន សិស្ស និស្សិតដែលកំពុងសិក្សា និងអតីតនិស្សិតជាច្រើន មិនពេញចិត្ត និងទង្វើររបស់សាកលវិទ្យាល័យមួយនេះឡើង។ អ្នកបញ្ចេញមតិជាច្រើនបានសរសេរ ថាសាកលវិទ្យាល័យទ្រពង យកមុខយកមាត់ ចង់ល្បី និងខ្លះទៀតច្រានចោលសេចក្ដីថ្លែងការនេះ។ សេចក្ដីថ្លែងការមួយនេះ ហាក់ដូចជាកំពុងបង្ហាញដល់សិស្ស និស្សិតឲឃើញថា សាកលវិទ្យាល័យមិនពេញចិត្តចំពោះ សិស្ស និស្សិតណាដែលហ៊ានរិះគន់សង្គម និងរដ្ឋាភិបាលបច្ចុប្បន្ននេះឡើយ។ សេចក្ដីថ្លែងការនេះ បានបង្ហាញឲឃើញថា សាកលវិទ្យាល័យមួយនេះបាន និងកំពុងផ្សារភ្ជាប់ខ្លួន ទៅនឹងនិន្នាការនយោបាយ ដែលកំពុងភ្លេចគិតថាខ្លួនមានតួនាទីជាអ្វី។

សាកលវិទ្យាល័យមួយនេះអាចនឹងបាត់បង់ប្រជាប្រិយភាពយ៉ាងខ្លាំងពីសំណាក់ សិស្ស និស្សិតជាច្រើន ដោយសារតែអត្ថន័យនៃសេចក្ដីថ្លែងការរបស់សាកលវិទ្យាល័យមួយនេះ។

 

សូមរំលឹកផងដែរថា សាលកវិទ្យាល័យនេះធ្លាប់បានឲអាជ្ញាធរខេត្ត សៀមរាប ចាប់ខ្លួន និស្សិតម្នាក់ ហើយត្រូវបានជាប់ពន្ធធនាគារម្ដងរួចមកហើយ ដោយសារតែនិស្សិត រូបនោះបានសរសេរ នៅលើបណ្ដាញសង្គមរបស់ខ្លួនថា ចង់ដាក់គ្រាប់បែកនៅសាកលវិទ្យាល័យ សម្លាប់លោក សរ​ ខេង ដោយហេតុថា ខឹងនឹងការកំណត់កាលបរិច្ឆេត នៃការចែកសញ្ញាបត្រ ដល់និស្សិតមានការប្រែប្រួលម្ដងហើយម្ដងទៀត។ បន្ទាប់ពីចែកសញ្ញាបត្ររួច និស្សិតរូបនោះក៏ចាប់ខ្លួនភ្លាមៗផងដែរ។ ក្នុងរឿងនេះ លោក សរ ខេង ថាលោកមិនបានដឹងរឿងនេះឡើយ។

 

សារព័ត៌មានយើងបានទំនាក់ទំនងទៅ បុគ្គលិកសាកលវិទ្យាល័យជាច្រើនរូបតែពុំមានការឆ្លើយតប។

ដោយ៖ សៀ វិចិត្រ

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

រថយន្តដឹក ស្រាបៀរ ANCHOR បើកបុករបាំងថ្ម   អាន1715ដង ប្រធានស្តីទីបណ្តាញសហគមន៍សុខដុមរមនារងការចោទថា ដកលុយចាយស្ងាត់ៗ គ្មានការឯកភាព   អាន1679ដង មេឈ្មួនបំផ្លាញព្រៃឈើឈ្មោះ លួនស៊ុយ និងឈ្មោះ ប៉ូ ដឹកឈើគ្មានអ្នកបង្ក្រាប   អាន1481ដង លោក អ៊ុំសំអាន រកឃើញផែនទីខ្នាត ១/១០០.០០០ នៅអង្គការសហប្រជាជាតិ (UN) កាលពីម្សិលមិញ   អាន2392ដង វគ្គបណ្តុះបណ្តាលស្តីពី ការរាយការណ៍ព័ត៌មានអំពីការប្រែប្រួលអាកាសធាតុ   អាន1735ដង សំណុំ​រឿង​លោក ឈូក បណ្ឌិត ​អាច​នឹង​ត្រូវ​ដក​ចេញ​   អាន1754ដង សិប្បករចម្លាក់ឈើផ្ទុះការតវ៉ាក្រុមហ៊ុនអាទីសង់អង្គរ    អាន1783ដង ជនពាក់​ព័ន្ទគ្រឿង​ញៀន​៧នាក់​ក្នុង​ចំណោម​៣៩​នាក់​ចេះសីល្ប៍​ហែក​គុគ​រត់​បាត់?   អាន1709ដង ការលើកលែងទោស​លោកសមរង្ស៊ី ​អាច​និយាយ​គ្នា​បាននៅ​ក្រោយ​ការ​កាន់​មរណទុក្ខ​សម្តេចឪ   អាន1709ដង លោកម៉មសូណង់ដូត្រូវបាន​គាំទ្រ​បន្ត​តួនាទី​ប្រធាន សមាគម​អ្នកប្រជាធិបតេយ្យ   អាន1735ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
កាប់៥ពូថៅប្លន់សំលាប់យកម៉ូតូដោយសុវត្តិភាព ប្លន់សំលាប់កាប់៥ពូថៅ ជនរងគ្រោះដេកស្លាប់ក្នុងថ្លុកឈាម​ជនល្មើសឆក់យកម៉ូតូ​គេចខ្លួន​ដោយ​សុវត្តិភាព​ សមត្ថកិច្ច ដុតដៃដុតជើង​ស្រាវជ្រាវមុខសញ្ញាចោរប្លន់​ ផ្អើលកក្រើកខេត្តកំពង់ធំ កាលពីព្រឹក​ថ្ងៃទី០២ខែធ្នូឆ្នា...Read more
លោក ហ៊ុយសុជាតិ មេគយក្រុមងប៉ោយប៉ែត ត្រូវបានពលរដ្ឋចោទថាប្រព្រឹត្តអំពើពុករលួយលើសលោក ឈួន ហៃ មេគយចាស់ទៅទៀត ប្រ​ជា​ពល​រដ្ឋ ​មន្ត្រី​គយ និង​ឈ្មួញ​ធំតូច មួយចំនួនបាន​​​រអ៊ួរទាំ​ថា ចរិក​គយ​គឺ​ដូចៗ​តែ​គ្នា​ហ្នឹង​ឯង ! គឺគេ​ប្រើ​​ស្ទីល​គោះ​ថ្លៃ​បាយ ក្នុង​ការ​​ច​ចារ​ស្គាល់​គ្នា​ជា​ដំបូង​ តំលៃ​ថ្លៃ​បាយ​ទឹក​គឺ​ខ្ពស់​...Read more
រថយន្តពណ៍ត្រេអ៊ីពាក់ស្លាកលេខខេមរភូមិន្ទ ដឹកឈើខុសច្បាប់ចូលក្រុងសៀមរាបដូចហែកឋិន សកម្ម​ភាព​រថយន្តពណ៍​ត្រេ​អ៊ីពាក់​ស្លាក​លេខ​ខេមរភូមិន្ទ ​ដឹក​ឈើ​ខុស​ច្បាប់​ពី​ស្រុក​វ៉ារិន​មក​ក្រុង​សៀមរាប​រាប់​សិប​គ្រឿង​នៅ​ពេល​យប់​ ​តែ​មិន​មាន​មន្រ្តី​ជំ​នាញ​ ឬ​ក្រុម​សមត្ថ​កិច្ច​ណា​ធ្វើ​ដឹង​ធ្វើ​លឺ...Read more
សមត្ថកិច្ចឃាត់រថយន្តមួយគ្រឿង និងមនុស្សម្នាក់ពាក់ព័ន្ធឈើក្រញូងនិងគ្រឿងញៀន លោក​​ ឯម មុន្នី​ នាយរង​​រដ្ឋបាលព្រៃឈើ​ខាងជើងបឹង​ទន្លេសាប ក្រោម​ការ​ដឹក​នាំរបស់​លោក សំ​រិទ្ធ​សុខុន ព្រះ​រាជអាជ្ញា​រង​តំ​ណាង​អយ្យការ​សាលា​ដំ​បូង​ខេត្ត​សៀម​រាប បាន​ចាប់​​រថយន្តឡិចស៊ិសដឹក​ឈើ​ក្រញូង​ ១គ្រឿ...Read more
វីឌីអូ ឆុតឆាក ប្រយុទ្ធក៏សាហាវ របស់យុវជនឈាមរាវ ក្នុងកម្មវិធីរាំលេងក្នុងអារាម ក្រុមយុវជនប្រមាណ ៤០នាក់បានវាយតប់គ្នាយ៉ាងសាហាវ ពេញទីអារាមក្រោយពេលប៉ះទង្គិចគ្នាក្នុងកម្មវីធីរាំលេង។ នេះជាទង្វើរមួយដែលបានបង្ហាញអោយឃើញថា យុវជនខ្មែរមួយចំនួន ស្ថិតក្នុងការអប់រំទាប និងយកអរិយធម៌មិនល្អពីបរទេសម...Read more
លោក ស៊ុយសែម នៅតែបន្តបើកដៃឱ្យ ហ៊ីបាវី មេកំពង់ផែស្វយ័តភ្នំពេញធ្វើអាជីវកម្មខ្សាច់ដោយមិនដេញថ្លៃ មាន​ការ​រិះគន់​ធ្ងន់ៗថា លោក ស៊ុយ​សែម​ ថ្នាក់​ដឹក​នាំ​ក្រ​សួង​រ៉ែ និង​ថាមពល នៅតែ​​បន្ត​បើក​ដៃ​ឱ្យ ​ ​ហ៊ីបា​​វី មេ​កំ​ពង់ផែ​ស្វ​យ័ត​ភ្នំពេ​ញ ​ធ្វើ​អាជីវកម្ម​ខ្សាច់​ដោ​យ​មិ​ន​ដេញថ្លៃ ដែល​ធ្វើ​អោយ​ក្រុម​អ...Read more
ពីថ្ងៃទី ២-៥ ខែធ្នូ ឆ្នាំ២០១៤នេះ ប្រទេសកម្ពុជានិងចុះត្រជាក់ខ្លាំង បើយោងតាមការព្យាករណ៍របស់ក្រសួងធនធានទឹក និងឧតុនិយមបានអោយដឹងថា ខ្យល់មូសុងឦសាន ជ្រលងសម្ពាធខ្ពស់ស៊ីបេរី នឹងបង្កើនឥទ្ធិពលខ្លាំងមកលើតំបន់ភាគខាងជើងប្រទេសកម្ពុជា ដែលស្ថានភាពនេះ វានឹងធ្វើឲ្យអាកាសធាតុនៅប្រទេសកម្...Read more
ថ្នាំញៀនសន្ធឹកសន្ធាប់ និងស្ត្រីវៀតណាមម្នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ស្ត្រី​ជនជាតិ​យួន វ័យ​៦០​ឆ្នាំ​ម្នាក់ ត្រូវបាន​កម្លាំង​នគរបាល​មន្ទីរ​ប្រឆាំង​គ្រឿងញៀន នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ សហការ​ជាមួយ​កម្លាំង​នគរបាល​មូលដ្ឋាន ធ្វើ​ការឃាត់ខ្លួន​ភ្លាមៗ ក្រោយពី​ធ្វើការ​ឆែកឆ...Read more
ទិដ្ឋភាពគណបក្សសង្គ្រោះជាតិ​ធ្វើ​បាតុកម្ម​អហឹង្សាថ្ងៃទី១៥ សូមមើល​ រូបភាព និង​វីដេអូ សកម្មភាព​គណបក្ស​សង្គ្រោះ​ជាតិ​ដង្ហែ​ក្បួន​បាតុកម្ម​អហឹង្សា ថ្ងៃទី​១៥​នៅ​រាជ​ធានី​ភ្នំពេញ។ ...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      39102នាក់
ម្សិលមិញ    42319នាក់
សប្ដាហ៍នេះ    81435នាក់
ខែនេះ    228708នាក់
ឆ្នាំនេះ   2973012នាក់
សរុប   56571908នាក់
ថ្ងៃទី 06 ខែ 05 ឆ្នាំ 2025 ម៉ោង 20:58