លោក ផ្លុងរ៉េត អាយុ៣៩ឆ្នាំ បច្ចុប្បន្នស្នាក់នៅភូមិតាចេក សង្កាត់ជ្រាវ ក្រុងសៀមរាប មុខរបរជា ចាងហ្វាងកាសែត កម្ពុជាសុវណ្ណភូមិ ដែលមានទីស្នាក់ការកណ្តាលក្នុងភូមិជ្រាវ សង្កាត់ជ្រាវ ក្រុងសៀមរាប មានគេហទំព័រឈ្មោះ www.ksnews.info និង បណ្តាញសង្គមហ្វេសប៊ុគឈ្មោះ Ret Phlong។
កាលពីថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៩ ម៉ោង៨ព្រឹក លោក ក្អោប រ៉ន ចៅសង្កាត់ជ្រាវ បានកោះអញ្ជើញលោក ផ្លុង រ៉េត ទៅសាលាសង្កាត់ជ្រាវដើម្បីដោះស្រាយបណ្តឹង ដែលលោក គង់ មង្គលប្រធានសហគមន៍ជ្រាវ បានប្តឹងចោទថា ផ្សាយព័ត៌មានមិនពិត បរិហាកេរ្តិ៍ និង បទញុះញង់ បន្ទាប់ពីលោក ផ្លុង រ៉េត បានឡាយផ្សាយព័ត៌មាន រឿងឈូសឆាយដីព្រៃលិចទឹក លក់ដីព្រៃលិចទឹក កាយដីលក់ថាធ្វើបារាយណ៍ ហើយបឹងពារាំងអស់ព្រៃ អស់សត្វ អស់ត្រី មានធម្មជាតិ មិនចេះថែរក្សា តាមបណ្តាញសង្គមឈ្មោះ Ret Phlong។
ភាគីខាងលោក ក្អោប រ៉ន និង លោក គង់ មង្គល់ តម្រូវអោយលោក ផ្លុង រ៉េត ឡាយផ្សាយព័ត៌មានបកស្រាយទទួលថា ខ្លួនបាននិយាយខុសទាំងស្រុង។ តែខាងលោក ផ្លុងរ៉េត ចាងហ្វាងកាសែតកម្ពុជាសុវណ្ណភូមិ សុំអោយលោក គង់ មង្គល សរសេរលិខិតបកស្រាយដោយខ្លូនឯង ប្រគល់ជូនលោក នោះលោក និងចុះផ្សាយអោយ តែខាងលោក គង់ មង្គល មិនព្រមហើយលោក ផ្លុងរ៉េត ក៏បានបដិសេធផងដែរ ក្នុងការបកស្រាយបំភ្លឺសាឡើងវិញជំនួសលោកគង់ មង្គល់ ព្រោះលោកសំអាងថា អ្វីៗដែលលោកបានផ្សាយសុទ្ធតែត្រឹមត្រូវ ហើយជារឿងពិត ជាពិសេសពាក្យសម្តីទាំងឡាយដែលលោកបាននិយាយគឺគ្មានពាក្យណាមួយដែលបានញុះញង់ អោយនរណាម្នាក់ប្រព្រឹត្តបទឧក្រិដ្ឋនោះទេ។
ការចចារមិនត្រូវគ្នា ជាហេតុធ្វើអោយលោក ក្អោប រ៉ន ចៅសង្កាត់ជ្រាវ ជាអ្នកសម្របសម្រួលរវាងលោក គង់ មង្គល និង លោក ផ្លុង រ៉េត ខឹងច្រឡោតតោតតូង បិតសាវនាការដើរចេញពីសាលាសង្កាត់យ៉ាងលឿន ហើយបោះពាក្យសម្តីថា អញ់នឹងប្តឹងឯងទៅតុលាការ។
ដីកាកោះពីតំណាងអយ្យសាលាដំបូងខេត្តសៀមរាប សុំណុំរឿងព្រហ្មទណ្ឌ លេខ ២៧២ ចុះថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៩ ដែលចេញដោយលោក ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តសៀមរាប អញ្ជើញឈ្មោះប្លង់ រ៉េត អោយចូលខ្លូនបំភ្លឺនៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៩ វេលាម៉ោង២ និង ៣០នាទីរសៀល ត្រូវបានមន្ត្រីប៉ូលីសសង្កាត់ជ្រាវ យកទៅប្រគល់ជូនសាច់ញាតិរបស់លោក ផ្លុង រ៉េត អោយផ្តិតមេដៃទទួលជំនួស។
រហូតមកដក់ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៩នេះ លោក ផ្លុង រ៉េត ចាងហ្វាងកាសែតកម្ពុជាសុវណ្ណភូមិមិនទាន់សម្រេចចិត្តនៅឡើយថា គួរចូលទៅបំភ្លឺ ឬមិនទៅនោះទេ ព្រោះដីកាកោះ មិនមែនជាឈ្មោះរបស់លោកទេ។ លោក ផ្លុងរ៉េត បារម្ភថា ក្រែងតុលាការកោះហៅអ្នកផ្សេង ហើយលោកទៅចូលខ្លួនជំនួស វាខុសទៅនឹងនីតិវិធី។
សូមបញ្ជាក់បន្ថែមថា ទាំងលោក គង់ មង្គល ទាំងលោក ក្អោប រ៉ន សុទ្ធតែជាបុគ្គលបំផ្លាញជាតិ ដូចជា លក់ព្រៃលិចទឹកតំបន់បី អោយឈ្មួញឈូសឆាយព្រៃលិចទឹក កាយដីលក់រាប់រយហិកតា យកលេសថា ធ្វើបារាយណ៍អោយសម្តេចសង្ឃ អោយគេលួចឆក់ត្រីក្នុងបឹងពារាំង រៀបគម្រោង សម្លាប់អ្នកកាសែតជាដើម ហើយនៅមានរឿងរាវអាស្រូវជាច្រើនទៀត ដែលបណ្តាលអោយប្រជាពលរដ្ឋនៅសង្កាត់ជ្រាវ មានការខឹងសម្បារមិនគាំទ្រ ហើយបានបោះឆ្នោតទំលាក់ចៅសង្កាត់រូបនេះ កាលពីបោះឆ្នោតឃុំសង្កាត់អាណត្តិមុន៕ ដោយ៖ កម្ពុជាសុវណ្ណភូមិ
ថ្ងៃនេះ | 38612 | នាក់ |
ម្សិលមិញ | 42319 | នាក់ |
សប្ដាហ៍នេះ | 80945 | នាក់ |
ខែនេះ | 228218 | នាក់ |
ឆ្នាំនេះ | 2972522 | នាក់ |
សរុប | 56571418 | នាក់ |
ថ្ងៃទី 06 ខែ 05 ឆ្នាំ 2025 ម៉ោង 20:43 |
Copyright © 2025 Kampuchea Sovanphum News. All Right Reserved. phlongret@ksnews.info 012 703 914 Designed By: it-camservices.net