លោក​ សេង​ ឈួន​មេជញ្ជីងថ្លឹ​ងរថយន្តទូ​ទាំងប្រទេស​គួរពិនិត្យ​មើលលោក​ អ៊ុន សុធា​ប្រ​ធានមន្ទីរ​សាធារណ​ការនិងក្រុ​មម​ន្ត្រីប្រចាំស្ថា​នីយ៍ជញ្ជីង​ថ្លឹងរ​ថយន្តផ្លូវជា​តិលេខ​៨ប្រ​ព្រឹត្តអំ​ពើពុក​រលួយ

ដោយៈ រ៉េត ខេត្តសៀមរាប ថ្ងៃទី 12 ខែ 03 ឆ្នាំ 2019 វេលាម៉ោង 01:39 នាទី ចំនួនអានៈ 1571

តាម​ប្រភពពី​ក្រុម​ឈ្មួញ ​និង​ក្រុមអាជីវករ​ដឹកជញ្ជូន​ទំនិញ​ ឆ្លងកាត់​ស្ថានីយ៍​ជញ្ជីង ​រថយន្ត​ផ្លូវជាតិ​លេខ​៨ បាន​ឲ្យ​ដឹង ថា ទោះបី​ពួកគេ​ផ្ទុក​លើស​ទម្ងន់​ ឬ​មិន​លើស​ទម្ងន់​យ៉ាងណាក៏ដោយ ក៏ត្រូវ​បង់លុយ​តាម​ការកំណត់ ​របស់​ក្រុមមន្ត្រី​ប្រ ចាំ​ស្ថានីយ៍​ក្នុងភូមិ​ព្រៃ​ព្នៅ នោះដែរ​។

ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា ឈ្មួញ​មួយចំនួន​បាន​ប្រើប្រាស់​រថយន្ត​ធុន​ធំត​ទ្រុង​ឬ​សណ្ដោង​កន្ទុយ​ផ្ទុក​លើស​ទម្ងន់​អាច​បើកបរ​ឆ្លង​កាត់មុខ​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​ផ្លូវជាតិ​លេខ​៨ យ៉ាង​រលូន​ឲ្យ​តែ​ម្ចាស់​រថយន្ត​ទាំងនោះ​បង់លុយ​តាម​ការកំណត់​។ ដូច្នេះហើយ​ទើប​មាន​សេចក្ដីអំពាវនាវ​ឲ្យ​លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ ពិនិត្យឡើងវិញ​ជាបន្ទាន់​ចំពោះ​បញ្ហា​ខាងលើនេះ​ព្រោះ​បច្ចុប្បន្ន​ផ្លូវជាតិ​លេខ​៨ ក្នុង​ខេត្តព្រៃវែង កំពុង​រង​ការខូចខាត​ជា​បន្តបន្ទាប់​ដោយសារ​រថយន្ត​ធំៗ​ផ្ទុក​លើស​ទម្ងន់​បើកបរ​ឆ្លងកាត់​ទាំងយប់​ទាំង​ថ្ងៃ​។

ចំណែកក្រុមមន្ត្រីប្រចាំស្ថានីយ៍ជញ្ជីញ្ជីង​ថ្លឹង​រថយន្ត​ផ្លូវជាតិ​លេខ​៨ ភូមិ​ព្រៃ​ព្នៅ ឃុំ​ព្រៃ​ព្នៅ ស្រុក​ពារាំង កំពុង​សប្បាយ​ប្រមូល​លុយ​តាមរបៀប​ពុករលួយ​ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់ ព្រោះ​មានការ​ឃុបឃិត​ជា​ប្រព័ន្ធ​។ មន្ត្រី​នៅក្នុង​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​ខេត្តព្រៃវែង បាន​បង្ហើប​ឲ្យ​ដឹងថា ករណី​មន្ត្រី​ប្រចាំ​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​ផ្លូវជាតិ​លេខ​៨ ភូមិ​ព្រៃ​ព្នៅ ឃុំ​ព្រៃ​ព្នៅ ស្រុក​ពារាំង ហ៊ាន​ប្រែក្លាយ​ជញ្ជីង​ថ្លឹង​រថយន្ត​ឲ្យ​ទៅជា​ជញ្ជីង​ថ្លឹង​លុយ គឺមាន​ការឃុបឃិត​បើកដៃ​ពី​សំណាក់​លោក អ៊ុន សុធា ដែលជា​ប្រធាន​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​ខេត្ត​។

ទន្ទឹមនឹងនេះក្រុមឈ្មួញក៏ដូចជាក្រុមអាមអាជីវករ​ដឹកជញ្ជូន​ទំនិញ​ឆ្លងកាត់​ផ្លូវជាតិ​លេខ​៨ បាន​ឲ្យ​ដឹងថា ក្រុមមន្ត្រី​ប្រចាំ​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​ផ្លូវជាតិ​លេខ​៨ មិន​អនុវត្តន៍​ឲ្យ​បាន​ត្រឹមត្រូវ​តាម​បទដ្ឋាន​បច្ចេកទេស​នោះទេ គឺ​គិតតែ​ពី​រឿង​ប្រមូល​លុយ​ដាក់​ហោប៉ៅ​។

ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា រថយន្ត​ធុន​ធំ​ផ្ទុកទំនិញ​លើស​ទម្ងន់​អាច​បើកបរ​ឆ្លង​កាត់មុខ​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​ផ្លូវជាតិ​លេខ​៨ យ៉ាង​រលូន​ឲ្យ​តែ​ម្ចាស់​រថយន្ត​ទាំងនោះ​បង់លុយ​តាម​ការកំណត់​។ ​ក្រុម​ឈ្មួញ​ដែល​ដឹកជញ្ជូន​ទំនិញ​និង​កសិផល​ឆ្លងកាត់​ផ្លូវជាតិ​លេខ​៨ ចំណុច​ភូមិ​ព្រៃ​ព្នៅ ឃុំ​ព្រៃ​ព្នៅ ស្រុក​ពារាំង ខេត្តព្រៃវែង បាន​ឲ្យ​ដឹងថា ក្រុមមន្ត្រី​ប្រចាំ​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​ភូមិ​ព្រៃ​ព្នៅ គាប​យកលុយ​ពី​ពួកគាត់​តាមរបៀប​ពុករលួយ​ដោយ​គ្មាន​ញញើត​អ្វី​ឡើយ​។

ក្រុមឈ្មួញនិងក្រុមអាជីវករបានអំពាវនាពាវនាវ​ឲ្យ​លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន ក៏ដូចជា​លោក សេង ឈួន មេ​ជញ្ជីង​ថ្លឹង​រថយន្ត​ទូទាំងប្រទេស​ពិនិត្យមើល​ទង្វើ​មិន​ប្រក្រតី​និង​អំពើពុករលួយ​របស់​ក្រុមមន្ត្រី​ប្រចាំ​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​ផ្លូវជាតិ​លេខ​៨ ចំណុច​ព្រៃ​ព្នៅ ជាបន្ទាន់​។ ដោយហេតុថា ក្រុមមន្ត្រី​ប្រចាំ​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​នោះ​មិន​អនុវត្តន៍​ឲ្យ​បាន​ត្រឹមត្រូវ​តាម​តួនាទី​របស់​ពួកគេ​ឡើយ ហើយ​កំពុង​ប្រែក្លាយ​ជញ្ជីង​ថ្លឹង​រថយន្ត​ឲ្យ​ទៅជា​ជញ្ជីង​ថឹ្ល​ង​លុយ​យ៉ាង​សុខ​ស្រួល​ទៅវិញ​។

ប្រភពពីមន្ត្រីមន្ទីរសាធារណការនិងដឹកង​ដឹកជញ្ជូន​ខេត្តព្រៃវែង បាន​ឲ្យ​ដឹងថា ការដែល​ក្រុមមន្ត្រី​ប្រចាំ​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​ផ្លូវជាតិ​លេខ​៨ ភូមិ​ព្រៃ​ព្នៅ ហ៊ាន​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​គឺមាន​ការឃុបឃិត​បើកដៃ​ពី​សំណាក់​លោក អ៊ុន សុធា ប្រធាន​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​ខេត្តព្រៃវែង ផងដែរ​ទើប​អ្វីៗ​អាច​ប្រព្រឹត្ត​ទៅដោយ​រលូន​។

ប្រសិនបើគ្មានការឃុបឃិតបើកដៃពីសំណាក់ណាក់​លោក អ៊ុន សុធា ប្រធាន​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​ខេត្តព្រៃវែង ទេនោះ​គឺ​ក្រុមមន្ត្រី​ប្រចាំ​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​ផ្លូវជាតិ​លេខ​៨ មិន​ហ៊ាន​ប្រែក្លាយ​ជញ្ជីង​ថ្លឹង​រថយន្ត​ទៅជា​ជញ្ជីង​ថឹ្ល​ង​លុយ​យ៉ាង​គឃ្លើន​ដូច​សព្វថ្ងៃ​នេះឡើយ​។

ប្រភព​ដែល​ស្និទ្ធ​នឹង​លោក អ៊ុន សុធា ប្រធាន​មន្ទីរ​សាធារណការ​ខេត្តព្រៃវែង បាន​ឲ្យ​ដឹងថា លោក អ៊ុ ន សុធា មាន​ខ្នងបង្អែក​រឹងមាំ​នៅក្នុង​ក្រសួង​សាធារណការ ទើប​ហ៊ាន​បើកដៃ​ឲ្យ​មន្ត្រី​ប្រចាំ​ស្ថានីយ៍​ជញ្ជីង​ថឹ្ល​ង​រថយន្ត​ផ្លូវជាតិ​លេខ​៨ ភូមិ​ព្រែក​ព្នៅ ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​។​បឋម

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

ពលរដ្ឋ​ថា ទឹកលិចស្រុកអង្គរធំដោយសាអាជ្ញាធរអប្សរា   អាន1732ដង ត្រីពូជនិងត្រីកម្រប្រឈមទៅនឹងការផុតពូជខណៈការនេសាទខុសច្បាប់ក្នុងរដូវត្រីពងកើត មានពេញបន?...    អាន2347ដង លោ​ក ​ឈាង​ តុលា​ នាយ​ខណ្ឌ​រដ្ឋ​បាល​ព្រៃ​ឈើ​ខេត្ត​ស្ទឹង​ត្រែង​ប្រមូល​លុយ​ស្រង់​ដើម​ ?   អាន1630ដង ពលរដ្ឋជិត ១០០គ្រួសារ សុខចិត្តស្លាប់មិនបោះបង់ដីធ្លី   អាន1840ដង វិនាសកម្មព្រៃលិចទឹកបឹងពារាំងដោយជនទុច្ចរិត   អាន1729ដង កម្មវិធីកាត់ខ្សែបូ សម្ភោតផ្លូវមួយខ្សែនៅ វត្តឧត្តម សាមគ្គីត្រពាំងក្រសាំង   អាន1903ដង លោកសៀងណាំដឹកឈើធ្វើសាលប្រជុំជិត២ឆ្នាំហើយនៅតែមិនគ្រប់   អាន1707ដង ពលករខ្មែរជាង១៦ម៉ឺននាក់ត្រូវថៃបញ្ជូនមកខ្មែរវិញដែល​ពុំធ្លាប់​មាន   អាន1776ដង ដេប៉ូ ចែឈុន ទទួលទិញឈើខុសច្បាប់ឡើងកក្រើកខេត្តសៀមរាប លោកទាគឹមសុទ្ធធ្វើមិនដឹង   អាន1539ដង ឪពុកចុងចិត្ដតិរិច្ឆានចាប់រំលោភកូនស្រីអាយុ១៤ឆ្នាំ   អាន1684ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
ខ្យល់កន្ត្រាក់មួយពព្រិចភ្នែកធ្វើអោយផ្ទះ៧៦ខ្នងរលំខ្ទិចខ្ទី និងបំផ្លាញផលដំណាំមួយចំនួន តែមួយពព្រិចភ្នែកផ្ទះជាង៧០ខ្នង ព្រមទាំងដំណាំកៅស៊ូ ចន្ទីត្រូវរងការខូចខាត និងមនុស្សប្រុស​ស្រី​ចំ​នួ​ន​៥នាក់រងរបួសធ្ងន់ស្រាល ក្នុងករណីខ្យល់កន្ត្រាក់ដ៏ធំ ​គ្របដណ្ដប់លើ​៣ឃុំ ក្...Read more
តើមានអ្វីដែលថ្មីខ្លះក្នុង Windows 10 build 9879 More detail :http://www.askvg.com/all-about-windows-9-or-windows-threshold/...Read more
សមត្ថកិច្ចចាប់រថយន្តយីឌុបដឹកឈើធ្នង់២គ្រឿងរបស់អតីតអភិបាលរងខេត្តកំពង់ចាម ឈើធ្នង់ជិត៦០០ដុំ និងជាង៧០ម៉ែត្រគូប ត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលសេដ្ឋកិច្ច សហការជាមួយផ្នែករដ្ឋបាលព្រៃឈើស្ទោង ខេត្តកំពង់ធំ ស្ទាក់ចាប់ឃាត់បានកាលពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៤ ខណៈឈើទាំងត្រូវបានដឹកតាមរ...Read more
គ្រួសារស្មៀនឃុំមានគ្នាបីនាក់ត្រូវគេសម្លាប់ដុតទាំងមនុស្សដុតទាំងផ្ទះដើម្បីបំផ្លាញភស្តុតាង មនុស្ស​មួយគ្រួសារ​មាន​គ្នា​បីនាក់​ ត្រូវ​បាន​ឃាត្តករ​សម្លាប់ចង​ផ្អោប​គ្នា ​និង​ដុតទាំង​​ផ្ទះទាំង​មនុស្ស​​បំផ្លាញ​ភស្តុតាង នៅ​យប់រំ​លង​អា​ធ្រាត្យ ​ថ្ងៃទី២០​ឈានចូល​ទី២១​ ខែវិច្ឆកា​ ឆ្នាំ២០១៤នេះ ដែល​គ្រួ...Read more
កប៉ាល់ ២គ្រឿងនៅវៀតណាមត្រូវបានលិច ស្លាប់ម្នាក់បាត់ខ្លួន ១០នាក់ យោង​តាម​សេចក្តីរាយការណ៍ពី​សារ​ព័ត៌មាន​វៀត​ណាម​បានអោយ​ដឹងថា ទូកវៀតណាមពីរគ្រឿង បានលិចនៅចុងសប្ដាហ៍នេះ បណ្តាល​អោយ​មនុស្ស​ម្នាក់បាន​ស្លាប់​ និង១០នាក់​ទៀត​បានបាត់ខ្លួន​ដោយនាវិក​ប្រាំបីនាក់នៅលើនាវា Xuan Phuc...Read more
លោក ឧញ្ញ៉ា អ៊ឹង-ម៉េងជឺ ជាថៅកែស៊ីម៉ង់ពេជ្រ ត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់នៅមុខហាងលក់ផ្លែឈើ (មានវីដេអូ) លោក ឧញ្ញា អ៊ឹង-ម៉េងជឺ ជា​ថៅ​កែ​ស៊ីម៉ង់ពេជ្រ ត្រូវបាន​ខ្មាន់​កាំភ្លើង​បាញ់​សម្លាប់​នៅ​មុខ​ហាង​ ឡោតិចសេងភិភព​ផ្លែឈើនៅ​ម៉ោង​ជាង​៧យប់ នៅ​ចំណុចបណ្តោយ​ផ្លូវ​ព្រះសីហនុ កែង​ផ្លូវ​២៥០ សង្កាត់​ទូលស្វាយ​ព្រៃ២ ខណ...Read more
ប្រជាពលរដ្ឋបានរិះគន់គ្រូពេទ្យនៅមន្ទីរពេទ្យបង្អែកខេត្តថា ប្រព្រឹត្តិអំពើពុករលួយ បើ​ទោះ​ជា​រដ្ឋា​ភិបាល​កម្ពុជា និង​ក្រសួងសុខា​ភិបាល​បាន​ប្រ​កាស​​​អោយ​ក្រុម​គ្រូពេទ្យ​នៅ​តាម​មន្ទីរ​ពេទ្យ​នានា​មិន​អោយ​ប្រ​ព្រឹត្តិ​អំ​ពើ​ពុក​រលួយ​ក្តែងៗ​យ៉ា​ង​ណា​ក៏ដោយ ក៏​ទង្វើ​របស់​ក្រុម​​គ្រូ​ពេទ្យ​...Read more
ឧញ្ញាសេះហោះម្នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លូនបញ្ជូនទៅតុលាការ ចៅ​ក្រមសាលាដំបូងខេត្តរតនគិរី លោក ស្រីជ័យ មាលា បានចេញដីការ​ឃាត់ខ្លួន​បុរស​ម្នាក់​ដែល​តាំង​ខ្លួន​ជា​ឧកញ៉ា។​ ការឃាត់ខ្លួនជន​សង្ស័យនេះដោយកម្លាំងកងរាជ​អាវុធហត្ថមូល​ដ្ឋាន​ក្រុង​បាន​លុង នៅ​...Read more
តើអ្វីទៅជា អាថ៍កំបាំងស្រ្តី? តើអ្វីទៅជា អាថ៍កំបាំងស្រ្តី? ស្រ្តីខឹងក៏នៅតែសើច គឺស្រ្តីឆ្លាត ចរិយាសម្បត្តិល្អបំផុតរបស់នារីគឺភាពទន់ភ្លន់​ ស្លូតបូត វិធីរក្សារព្រហ្មចារីល្អបំផុត​គឺរក្សាភាពម៉ឺាងម៉ាត់ ទឹកភ្នែកអាចកាត់បន្...Read more
វីដេអូឯកសារស្តី​ពី​ រឿង​រាវ​របស់​លោក​ឈុត​វុទ្ធី វីរបុរស់អ្នក​ការពារ​ព្រៃ​ឈើ​លោក ឈុត-វុទ្ធី បាន​លាចាក​លោក​យើង​នេះ​ទៅ​ហើយ​ក្តី តែ​កិត្តិ​នាមដ៏ឧត្តុងឧត្តមល្បីសុះ​សាយ​គ្រប់​ទិស​ទី​ អំ​ពី​ស្នា​ដៃ​របស់​លោក​ នៅ​តែ​ដក់​ជាប់​ក្នុង​ក្រ​អៅ​ហេះ​ដូង​ជន​ជាតិ​ខ្ម...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      39686នាក់
ម្សិលមិញ    42319នាក់
សប្ដាហ៍នេះ    82019នាក់
ខែនេះ    229292នាក់
ឆ្នាំនេះ   2973596នាក់
សរុប   56572492នាក់
ថ្ងៃទី 06 ខែ 05 ឆ្នាំ 2025 ម៉ោង 21:14