យោងតាមបណ្តាញសង្គមរបស់ ការិយាល័យចរាចរណ៍ផ្លូវគោកបានសរសេរថា: ការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប សូមធ្វើការផ្សព្បផ្សាយលទ្ធផលនៃការអនុវត្តសេចក្តីណែនាំស្តីពីការកំណត់សិទ្ធិចំពោះជនបរទេសក្នុងការបើកបរយានយន្តគ្រប់ប្រភេទក្នុងខេត្តសៀមរាប ប្រតិបត្តិការរយះពេល ៩ថ្ងៃ ដើមខែ មីនា ឆ្នាំ២០១៩នេះ បានឃាត់ម៉ូតូបានចំនួន ១៦គ្រឿង ដែលម្ចាស់ហាងនៅតែបន្តជួលអោយជនបរទេស ដំណាក់កាលទី១ កន្លងមកយើងបានអប់រំ កិច្ចសន្យាបានប្រគល់ម៉ូតូអោយម្ចាស់ហាងវិញ ចំនួន៣០គ្រឿង ដំណាក់កាលទី២នេះ យើងរំចាំគោលការណ៍ណែនាំជាថ្មីពីថ្នាក់ដឹកនាំ។
ពលរដ្ឋខេត្តសៀមរាបរួមមាន អ្នករត់តាក់ស៊ី អ្នករត់រ៉ឺម៉កកង់បី មគ្គុទ្ទេសក៍ទេសចរណ៍ អ្នកលក់ដូរតាមប្រាសាទ បានសម្តែងការរីករាយ អបអសាទរ និងគាំទ្រយ៉ាងពេញទំហឹង ចំពោះចំណាត់ការរបស់សមត្ថកិច្ច ក្នុងការបង្ក្រាប ឬទប់ស្កាត់ មិនអោយជនបរទេសជួលម៉ូតូបើកបរដោយខ្លួនឯង។
ពលរដ្ឋបានថ្លែងអំណរគុណ ដល់សមត្ថកិច្ចខាងលើ ជាពិសេសឯកឧត្តម ទិត្យ ណារ៉ុង ស្នងការនគរបាលខេត្តសៀមរាប ដែលបានឆ្លើយតបភ្លាមៗ តាមសំណើររបស់ រាស្ត្រ និងបានអនុវត្តទៅតាមផ្លូវច្បាប់៕ ដោយ: ផ្លុងរ៉េត
ថ្ងៃនេះ | 38652 | នាក់ |
ម្សិលមិញ | 42319 | នាក់ |
សប្ដាហ៍នេះ | 80985 | នាក់ |
ខែនេះ | 228258 | នាក់ |
ឆ្នាំនេះ | 2972562 | នាក់ |
សរុប | 56571458 | នាក់ |
ថ្ងៃទី 06 ខែ 05 ឆ្នាំ 2025 ម៉ោង 20:44 |
Copyright © 2025 Kampuchea Sovanphum News. All Right Reserved. phlongret@ksnews.info 012 703 914 Designed By: it-camservices.net