លោក ទិត្យណារ៉ុង ស្នងការខេត្តសៀមរាបគ្មានសមត្ថភាពបញ្ឈប់ភ្ញៀវទេសចរណ៍បរទេសជួលម៉ូតូជិះដោយខ្លួនឯង

ដោយៈ រ៉េត ខេត្តសៀមរាប ថ្ងៃទី 15 ខែ 02 ឆ្នាំ 2019 វេលាម៉ោង 05:57 នាទី ចំនួនអានៈ 1822

ភ្ញៀវទេសចរណ៍បរទេស​ដែល​មក​ដើរលេង​កម្សាន្តនៅ​ខេត្តសៀមរាបមួយចំនួន​បាន​ជួល​ម៉ូតូជិះ​ដើរ​លេងក្នុង​ក្រុងសៀមរាប និង​ជិះ​ទៅ​មើ​ល​ប្រាង្គប្រាសាទ​បុរាណ​នានាយ៉ាង​គគ្រឹគគគ្រេង ដោយ​គ្មាន​សមត្ថកិច្ច​ពាក់ព័ន្ធណា​ចាត់វិធានការ​តាម​ផ្លូវ​ច្បាប់នៃ​ព្រះរាជាណាចក្រ​កម្ពុជាទាល់តែសោះ។

លោក ជឹមសុវណ្ណ នាយការិយាល័យ​ចរាចរណ៍ផ្លូវ​គោគនៃ​ស្នងការនគរបាល​ខេត្តសៀមរាប ធ្លាប់​បាន​ប្រាប់កាសែតកម្ពុជាសុវណ្ណភូមិថា យោងតាម​ច្បាប់​ចរាចរណ៍​ផ្លូវ​គោគ​នៃ​ព្រះ​រា​ជា​ណា​ចក្រ​កម្ពុជា​​មិន​អនុញ្ញាតិអោយភ្ញៀវ​ទេសចរណ៍បរទេស​ដែលមក​កម្សាន្តនៅ​ព្រះរាជាណាចក្រកម្ពុជា ជួល​យានយន្តគ្រប់​ប្រភេទបើក​បរដោយ​ខ្លួនឯងនោះទេ។ លោក ជឹមសុវណ្ណ បន្តថា មាន​ករណី​លើក​​លែង​ចំ​ពោះបុគ្គលិកជាជនបរទេសនៃ​អង្គការជាដៃគូរដ្ឋាភិបាល ឬអង្គការក្រៅរដ្ឋាភិបាល អាច​បើក​បរដោយ​ខ្លួនឯងបាន ប៉ុន្តែត្រូវ​មាន​ប័ណបើកបរជាលក្ខណះអន្តរជាតិ​ ដែល​មាន​សុព​ល​ភាព​​ត្រឹមត្រូវ។

នៅរសៀលថ្ងៃទី១៥ខែគុម្ភៈ ឆ្នាំ២០១៩នេះ លោក ជឹមសុវណ្ណ បាន​ប្រាប់​តាមទូរស័ព្ទទៀតថា ភ្ញៀវ​​បរទេសដែលជួល​ម៉ូតូទាំងនោះ អោយ​តែជួប​លោក​ គឺលោក​តែង​តែចាប់​អោយ​ធ្វើកិច្ចសន្យា តែ​ម្ចាស់អ្នក​ជួលម៉ូតូនៅតែ​លួច​ជួលមិន​ចេះរាងចាល។ លោក ជឹមសុវណ្ណ បានបន្ថែមថា លោក​និង​លើក​ករណីនេះនៅក្នុង​អង្គប្រជុំ ដើម្បីរាយការណ៍ជូនថ្នាក់លើ។

យោងតាម​ការ​ឃើញផ្ទាល់ភ្នែកជាក់ស្តែងជា​រៀង​រាល់ថ្ងៃ​ពីក្រុម​អ្នក​រត់​រឺម៉ក រត់តាក់ស៊ី និង​ពលរដ្ឋ​នៅ​ក្នុង​ខេត្ត​សៀម​រាប បាន​អោយដឹងថា ភ្ញៀវ​ទេសចរណ៍​បរទេស នៅតែជួលម៉ូតូជិះយ៉ាង​អាណា​ធិបតេយ្យជារៀងរាល់ដោយ​គ្មានការ​រំខាន​ពីសមត្ថកិច្ច​ណាទាំងអស់។

មតិពលរដ្ឋ​ម្នាក់បាន​លើកឡើងថា បើខាង​សមត្ថកិច្ច​ពាន់ព័ន្ធ ជាពិសេសខាងប៉ូលីសចរាចរណ៍ មាន​ចេតនាហាមឃាត់​ភ្ញៀវ​បរទេសមិន​អោយ​បើកបរដោយខ្លួន​ឯង​មែន​នោះ វាមិន​លំបានទេ​​ គ្រាន់​​តែ​សហការជាមួយ​ខាង​អ្នក​ឆែកសំបុត្រ​គ្រប់​ច្រកចេញចូលគឺ​អាច​ទប់​ស្កាត់បាន​បាត់​ទៅ​ហើយ ព្រោះម៉ូតូដែលភ្ញៀវ​ជួលទំាងនោះ​គ្មានស្លាប់​ហោះនោះទេ។

សូមរំលឹកផងដែថា សម្តេច​នាយករដ្ឋ​មន្ត្រី ហ៊ុនសែន ក៏ធ្លាប់​បាន​ប្រកាស​តាម​ទូរ​ទស្សន៍​ក្តែងៗ​ផង​ដែរ មិន​អោយ​ភ្ញៀវ​បរទេស​ជួលយានយន្តបើកបរដោយខ្លួនឯងទេ បន្ទាប់​បរទេស​បើក​បរ​បង្ករ​គ្រោះ​ថ្នាក់ចរាចណ៍​ផ្ទួនៗកាលពីឆ្នាំ២០១៨កន្លងទៅ។

រីឯកាលពីឯកឧត្តម ឃឹមប៊ុនសុង នៅជាអភិបាលខេត្តសៀមរាប​ លោកក៏ធ្លាប់បាន​ចេញ​សេច​ក្តី​ជូន​ដំ​ណឹង (ស.ជ.ណ) ហាម​ដាច់ខាតមិន​អោយ​ភ្ញៀវ​បរ​ទេស​ជួល​យាន​យន្ត​បើក​បរ​ដោយ​ខ្លួនឯង​នោះទេ តែស្ងាត់បានប្រហែលមួយសប្តាហ៍ ស្រាប់​តែ​ជួលព្រោង​ព្រាតដដែលរហូត​មក​ដល់រាល់​ថ្ងៃនេះ។

ពលរដ្ឋ​នៅខេត្តសៀមរាប ចោទសួរទៅ ឯកឧត្តម ទិត្យ ណារ៉ុង ស្នងការ​ខេត្តសៀមរាបថា តើ​ឯក​ឧត្តម​​មាន​ដែលបាន​គិតគូពីបញ្ហាភ្ញៀវ​ទេសចរណ៍បរទេស​ជួន​ម៉ូតូបើក​បរដោយ​ខ្លួន​ឯងដែរឬទេ? ឬមួយ​ឯកឧត្តមក៏មានភាគហ៊ុនក្នុង​មុខ​ជំនួញជួល​ម៉ូតូអោយ​ភ្ញៀវ​បរទេសនេះដែរ បាន​ជាមិន​ព្រម​បញ្ចប់ករណីនេះ?

សូមបញ្ជាក់ថា ការ​ជួលម៉ូតូអោយ​ភ្ញៀវ​បរទេស គឺបង្ករអោយ​មាន​គ្រោះថ្នាក់​ចរាចរណ៍ ស្ទើរ​ជា​រៀង​​រាល់ថ្ងៃ ហើយ​ម្យ៉ាង​វិញទៀត​វាមិន​ស្រប​ទៅនិង​ផ្លូវ​ច្បាប់ទៀតផង៕ ដោយ៖ផ្លុងរ៉េត

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

មេខ្យល់បោកគេថានាំទៅធ្វើការនៅស្រុកថៃត្រូវ អ ហ ចាប់ដាក់ទ្រុង   អាន1623ដង បទល្មើសនេសាទកើតពេញខេត្តសៀមរាប លោក ព្រិនសាវិន នាយខណ្ឌជលផលធ្វើមិនដឹង   អាន2468ដង បាឡុងហោះរបស់ក្រុមហ៊ុនចិនធ្លាក់នៅសៀមរាបបណ្តាល អោយភ្ញៀវបរទេសរងរបួសជាទម្ងន់   អាន1676ដង តំណាងរាស្រ្តគណបក្ស​សង្គ្រោះជាតិ​ទៅ​ស្បថ​មុខ​ប្រាសាទអង្គរ​វត្ត   អាន1810ដង មន្ត្រីរាជការក្នុងខេត្តសៀមរាបចូលរួមដង្ហែ និងគោរពវិញ្ញាណក្ខ័ន្ត សពទាហានមួកខៀវ   អាន1787ដង មន្រ្តីក្រសួងការងារ ចាប់រំលោភកូនក្រមុំអ្នកភូមិទាំងថ្ងៃមិនត្រូវបានឃាត់ខ្លួន   អាន1514ដង ហុក ប៊ុនធឿនហៅស្មី ខ្លាំងខាងរត់ការឈើផ្អើលខេត្តសៀមរាប   អាន1528ដង រាជរដ្ឋាភិបាលសម្រេចឱ្យ ACU ចាត់វិធានការចំពោះអតីតអភិបាលខេត្តកំពង់ឆ្នាំងក្នុងសំណុំរឿងទន្ទ...    អាន1705ដង រថយន្តដឹកឈើក្រញូង១គ្រឿងរបស់ អៀ-ឆៃយិន ត្រូវបានសមត្ថកិច្ចចាប់បាន   អាន1515ដង សមត្ថកិច្ចចម្រុះចុះចាប់គ្រឿងចក្រជីកដីជិតដល់ក្បាល់ប្រែតរបស់ស្ត្រីល្បីឈ្មោះម្នាក់   អាន1827ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
លោក ចេងដារ៉ាវុធ អតីតប្រធានស្តីទីនាយកដ្ឋានសុខុមាលភាពមនុស្សចាស់នៃក្រសួងសង្គមកិច្ចដង្ហើយហៅលោក នាយករដ្ឋមន្ត្រី ហ៊ុនសែន អោយជួយរកយុត្តិធម៌ជូនលោកផង គេសង្កេត​ឃើញ​ថា មាន​បុគ្គល​មួយ​ចំ​នួន​នៅបំ​រើ​ការ​​ក្នុង​​ក្រ​សួង​សង្គ​មកិច្ច​​មាន​បក្ខពួកនិយម​ បណ្តាល​អោយ​មាន​ភាព​​អយុត្តិ​ធម៌​លើ​មន្ត្រីរាជ​ការ ដូច្នេះ​លោក​ ចេង ដារ៉ាវុធ (អតីត) ប្រ​ធាន​ស្តី​ទី​នាយកដ...Read more
សូវិបុល ប៉េអឹមដឹកឈើក្រញូងខុសច្បាប់ដែលចាប់ខ្លូនកាលថ្ងៃទី៨ខែសីហាត្រូវបានតុលាការដោះលែងពីពន្ធនាគារ យោង​តាម​ប្រ​ភព​ព័ត៌មាន​ពី​មន្រ្តី​រាជការ​ម្នាក់​បាន​អោយ​ដឹង​ថា ជន​ល្មើស​រក​ស៊ី​ដឹក​ឈើ​ក្រញូង​ខុស​ច្បាប់​ឈ្មោះ​ សូវិបុល ដែលជា​មន្រ្តីប៉េអឹម​នៅ​ខេត្ត​ឧត្តរមាន​ជ័យ​ ត្រូវ​បាន​សមត្ថ​កិច្ច​ចាប់​ខ្លួន​បញ្ជួ...Read more
ទឹកស៊ុបមកពីយួនកំពុងពេញនិយមនៅខេត្តសៀមរាបមន្រ្តីជំនាញមើលមិនឃើញ (មានវីដេអូ) បើ​យើង​សង្កេត​តាម​ដាន​មើល​អោយ​បាន​ដិត​ដល់​អំ​ពីជីវភាព​ និង​ជីវិត​របស់​ប្រ​ជា​ជន​ខ្មែរ​តាំង​ពី​យូរ​លុង​ណាស់​មក​ហើយ​ រហូត​មក​ទល់​កំលុង​ប្រហែល​ជាង​១០​ឆ្នាំមុននោះ គេ​ឃើញ​ថា ប្រ​ជាជន​ខ្មែរ​មាន​សុខ​ភាព​ល្អ​...Read more
ក្រុមក្មេងទំនើងពីរក្រុម មើលមុខឌឺដងកាប់គ្នារបួសធ្ងន់ពីរនាក់ ក្រុម​ក្មេងទំនើង​ពីរ​ក្រុម បាន​បើកឆាក​ប្រយុទ្ធ​គ្នា​យ៉ាង​ស៊ីសាច់​ហុតឈាម បន្ទាប់ពី​មាន​ការ​ឌឺដង​ដាក់គ្នា​ទៅវិញទៅមក បណ្តាល​ឲ្យ​អ្នកចាញ់​២​នាក់ របួស​ធ្ងន់ធ្ងរ ត្រូវ​បញ្ជូន​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​។ ចំណែក...Read more
ក្មេងម្នាក់បានស្លាប់ និងរបួស៥នាក់ខណៈកំពុងហូបបាយល្ងាត្រូវជនមិនស្គាល់មុខគប់គ្រាប់បែក គ្រួសារ​អ្នកលក់​​ភេ​ជ្ជៈត្រូវ​ជន​មិន​ស្គាល់មុខ​ម្នាក់​ជិះ​ម៉ូតូ មក​គប់​គ្រាប់បែក​ចូលដល់ក្នុង​​ផ្ទះ ស្ថិតនៅក្នុង​ភូមិ​សែន​សុខ​២ សង្កាត់​ឃ្មួញ ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ បាន​បណ្តាល​ឲ្យ​ក្មេង​ម្នាក់​ស្...Read more
របាយការណ៍សមត្ថកិច្ច៖ មនុស្ស​១០៣នាក់ស្លាប់ និង៤៥៦នាក់រងរបួស ដោយ​គ្រោះថ្នាក់ចរាចរណ៍រយៈពេល១ឆ្នាំ យោង​តាម​របាយការណ៍​​​នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំ​បហ​បាន​អោយ​ដឹង​ថា យ៉ាង​ហោច​ណាស់​មាន​មនុស្ស​ប្រុស​ស្រី​ចំ​នួន​១០៣​នាក់ បាន​ស្លាប់ និង​៤៥៦នាក់​ផ្សេង​​ទៀត​បាន​​រង​របួស​ធ្ងន់​ស្រាល​ក្នុង​ករ​ណី​គ្រោះថ្...Read more
ការរចនាថ្មីបានបង្ហាញខ្លូន បន្ទាប់ពីខ្យល់បក់ធ្វើអោយខួច ខ្លោងទ្វារអង្គរសង្គ្រាន ក្រោយពីមានការរិះគន់ខ្លាំងៗ ពីសំណាក់មហាជន​​ និងអ្នកប្រើប្រាស់បណ្ដាញសង្គម Facebook ពីការរចនាក្លោងទ្វារអង្គរសង្គ្រានដែលត្រូវបានគេចោទថាមិនមែនជារចនាបទរបស់ខ្មែរ ហើយជារចនាបទរបស់យួន និងចិននោះនាថ្ងៃទី ០៦ ...Read more
ជនជាតិវៀតណាម២៣នាក់ ត្រូវបានចាប់បញ្ជូន ទៅស្រុកកំណើតវិញ កម្មករ​ជនជាតិ​វៀតណាម​២៣​នាក់ ដែល​ឆ្លង​ដែន​ខុស​ច្បាប់​ចូល​មក​កម្ពុជា ហើយ​បាន​មក​លាក់ខ្លួន និង​ធ្វើការ​នៅក្នុង​ក្រុមហ៊ុន​សំណង់​មួយ​ឈ្មោះ​ថា ហត្ថ​ពលកម្ម ក្នុង​ក្រុង​ស្ទឹងសែន ខេត្ត​កំពង់ធំ ត្រូវបាន​ក្រុម​...Read more
សមត្ថកិច្ចចំរុះ ចុះបង្រ្កាបទីតាំងស្កុកឈើរបស់ជនជាតិយួន២កន្លែងធំៗនៅក្រុងបានលុង កន្លែងស្កុក​ឈើ​របស់ជនជាតិយួន​២កន្លែង​ធំៗ នៅក្រុង​បានលុង​ត្រូវ​បាន​កម្លាំង​ចំរុះរបស់​ខេត្ត​ចុះ​បង្រ្កាប ដែល​ដឹក​នាំ​ដោយ លោក ជាសុភ័ក្រ្ក ព្រះរាជអាជ្ញារង​នៃ​សាលាដំ​បូង​ខេត្ត ​កាល​ពី​ថ្ងៃទី១៨​ ខែមេសា ឆ្នា...Read more
ប៉េអឹមស័ក្ត២ម្នាក់វៃស្រីម៉ាស្សា និងបង្កអោយខូចខាតទ្រព្យសម្បត្តិ តែគ្មានសមត្ថកិច្ចណាហ៊ានឃាត់ខ្លួនឡើយ នៅ​ម៉ោង​ប្រ​ហែល​១១​យប់​ថ្ងៃទី២០ ខែវិច្ឆកា ឆ្នាំ២០១៥ មាន​ប៉េអឹម​​ស័ក្ត២ម្នាក់​​​ឈ្មោះ មិត្តសៅ អត្តលេខ ០៥១០៦៩ បាន​ប្រើ​អំ​ពើ​ហឹង្សា​ទៅ​លើ​ស្ត្រី​ម៉ាស្សា​ ដែល​ហាង​មាន​យី​ហោ ម៉ារ៉ាឌីម៉ាស្សា ស្ថិត​នៅ​ភូមិត...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      27853នាក់
ម្សិលមិញ    42319នាក់
សប្ដាហ៍នេះ    70186នាក់
ខែនេះ    217459នាក់
ឆ្នាំនេះ   2961763នាក់
សរុប   56560659នាក់
ថ្ងៃទី 06 ខែ 05 ឆ្នាំ 2025 ម៉ោង 14:18