ឈ្មួញឈើឈ្មោះ ធារ៉ា រកស៊ីដឹកឈើប្រណិតខុសច្បាប់ ឆ្លងដែនទៅលក់នៅប្រទេសវៀតណាម គ្មានសមត្ថកិច្ចណាចេញមុខបង្ក្រាបទាលលល់តែសោះ តើឯកឧត្ដម ម៉ុម សារឿន អភិបាលនៃគណៈអភិបាលខេត្ត ស្ទឹងត្រែង បានដឹងនិងបានជ្រាបជាព័ត៌មាននេះដែរឬទេ? ហើយតើនិងមានចំណាត់ការយ៉ាងណាដែរ ចំពោះមេឈ្មួញជើងខ្លាំងឈ្មោះ ធារ៉ា ម្នាក់នេះ?
ជាក់ស្ដែងជារៀងរាល់ថ្ងៃយប់មេឈ្មួញជើងខ្លាំង ឈ្មោះ ធារ៉ា តែងតែធ្វើសកម្មភាពដឹកឈើប្រណិត តាមរថយន្ដម៉ាក សាំងយ៉ុង ពណ៌ស គ្មានស្លាកលេខ ជាច្រើនគ្រឿងចាប់បី (០៣ទៅ០៤) បីទៅបួនរថយន្ដពេញៗ ចេញពីចំណុចខេត្តស្ទឹងត្រែង ដោយបានឆ្លងកាត់បារាស់កុងត្រូលសមត្ថកិច្ចចំរុះជាច្រើនកន្លែង ចូលទៅខេត្តរតនគិរីចេញតាមច្រកអន្តរជាតិអូរយ៉ាដាវ ឆ្ពោះយកទៅលក់នៅប្រទេសវៀតណាម ជារៀងរាល់ថ្ងៃយប់ ដោយមានរថយន្ដម៉ាក កាមរីបាឡែន ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2W-7367 បើកបរដោយមេឈ្មួញឈ្មោះ ធារ៉ា ផ្ទាល់ ជាអ្នកចាំរត់ការណ៍នៅតាមដងផ្លូវ និងមានរថយន្ដម៉ាកាមរីបាឡែន ពណ៌ប្រផេះ អត់ស្លាកលេខ មួយគ្រឿងទៀត របស់កូនចៅមេឈ្មួញឈ្មោះ ធារ៉ា ជួយមើលផ្លូវ និងបង្កប់ឈើប្រណិតនៅក្នុងរថយន្ដបាឡែននេះទៅផងដែរ បានយ៉ាងរលូនដោយមិនមានអាជ្ញាធរ សមត្ថកិច្ច ឬមន្ត្រីជំនាញណាធ្វើការទប់ស្កាត់ ឬបង្ក្រាបឡើយ។
ក្នុងនាមយើងខ្ញុំជាពលរដ្ឋខ្មែរសូមអំពាវនាវ ទៅដល់ឯកឧត្ដម ម៉ុម សារឿន អភិបាលខេត្តស្ទឹងត្រែង សូមឯកឧត្ដម មានចំណាត់ការចំពោះឈ្មួញរកស៊ីឈើគ្មានច្បាប់ទំលាប់ឈ្មោះ ធារ៉ា នេះផងទាន ព្រោះជននេះប្រហែលជាកូនចៅ អ្នកមានអំណាចណាម្នាក់ នៅក្នុងខេត្តស្ទឹងត្រែងនេះផងក៏មិនដឹង ទើបបានជាមិនមានមន្ត្រីជំនាញ ឬសមត្ថកិច្ចណាចេញមុខបង្ក្រាបសោះអញ្ចឹង។
សារព័ត៌មាន កម្ពុជាសុវណ្ណភូមិ ពុំអាចសុំការពន្យល់ពីលោក ធារ៉ា អ្នករកស៊ីដឹកឈើខាងលើបានទេ ព្រោះគ្មានលេខទូរស័ព្ទសំរាប់ធ្វើការទំនាក់ទំនង៕ ដោយ៖ ម៉េង ឈិនចិន
ថ្ងៃនេះ | 32797 | នាក់ |
ម្សិលមិញ | 42319 | នាក់ |
សប្ដាហ៍នេះ | 75130 | នាក់ |
ខែនេះ | 222403 | នាក់ |
ឆ្នាំនេះ | 2966707 | នាក់ |
សរុប | 56565603 | នាក់ |
ថ្ងៃទី 06 ខែ 05 ឆ្នាំ 2025 ម៉ោង 17:00 |
Copyright © 2025 Kampuchea Sovanphum News. All Right Reserved. phlongret@ksnews.info 012 703 914 Designed By: it-camservices.net