ប៉ូលីសចរាចរណ៍វាយអ្នករត់ម៉ូតូឌុបបែកមុខខ្ទេចផ្អើលពេញផ្លូវ៦០ម៉ែត្រ

ដោយៈ រ៉េត ខេត្តសៀមរាប ថ្ងៃទី 10 ខែ 08 ឆ្នាំ 2017 វេលាម៉ោង 11:40 នាទី ចំនួនអានៈ 2526

ប៉ូលីស​ចរាចរណ៍ម្នាក់​យក​ដំបងសំរាប់ធ្វើ​ចរាចរណ៍ វាយអ្នករត់​ម៉ូតូឌុប​ម្នាក់​ បែកមុខ​ខ្ទេច នៅ​​ចំនុច​ផ្លូវ​៦០​ម៉ែត្រ ក្បែរស្ពាន​នាគ បណ្តាល​អោយ​មាន​ការ​ភ្ញាក់​កផ្អើល​ដល់​ប្រ​ជាពលរដ្ឋ ​ដែល​ធ្វើ​ដំណើរ​តាម​ដង​ផ្លូវ​នេះ និង​មានការ​រិះ​គន់​យ៉ាង​ខ្លាំង​ពី​មហាជន កាលពីល្ងាច​ម៉ោង​ប្រហែល​០៤ ថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១៧ម្សិលមិញនេះ។

ប្រភព​ច្បាស់​ការ​បាន​រាយ​ការណ៍មក​អង្គភាព កម្ពុជាសុវណ្ណភូមិ នៅ​ពេល​កំពុង​កើត​ហេតុថា បុរស់​អ្នក​រត់ម៉ូឌុប​ម្នាក់​កពុង​ដឹក​ម៉ូយម្នាក់​ឆ្លងកាត់​តាម​ដង​ផ្លូវ​៦០ម៉ែត្រក្នុង​សង្កាត់​ស្លក្រាម ក្រុង​សៀមរាប ដោយ​ពើបប្រទះ​ឃើញ​ប៉ូលីស​ចរាចរណ៍​ កំពុង​ឈរចាំផាកពិន័យអ្នក​ល្មើស​ច្បាប់​ចរាចរណ៍ ក៏​ម៉ូ​តូ​ឌុប​រូប​នេះ​បាន​ជិះ​ម៉ូ​តូគេចចុះគេចឡើង ព្រោះភ្ញៀវ​ដែល​ជិះ​ខាង​ក្រោយ​មិនមាន​ពាក់​មួក​សុវត្ថិភាព​ទេ តែ​អ្នក​ម៉ូតូឌុប​ មាន​ពាក់​មួក​សុវត្ថិ​​ភាពហើយ។ ប្រភព​បន្តថា អ្នក​រត់ម៉ូតូឌុប​ប្រហែលគិតថា ​គេច​មិន​រួច​ពីប៉ូសីល ក៏ទំលាក់ភ្ញៀវ​អោយ​ចុះ​ទៅ​​ជិះម៉ូតូផ្សេង ហើយ​ខ្លួន​ជិះតែម្នាក់​ឯង តែ​ក៏នៅ​ត្រូវ​បាន​ក្រុមប៉ូលីស​ចរាចរណ៍ ស្ទាក់​ចាប់​បាន ហើយ​យក​ដំបងជ័រ​ដែល​ធ្វើ​សញ្ញាចរាចរណ៍ វាយអ្នករត់ម៉ូតូ​ឌុប​រូប​នេះបែក​ចង្កា​ជិតមួយចង្អុលដៃ បែក​ទាំង​ដំបង​ជ័រ​នោះខ្ទេច​ទៀត​ផង។ ប្រភព​បាន​បន្ថែមថា ក្រោយ​មក​ដោយ​សារ​មាន​ប្រជាពលរដ្ឋ​ឈរមើល​ច្រើន ហើយ​បានថត​រូប​ហេតុការណ៍​ខាង​លើ​នេះជាច្រើន​ ទើប​ធ្វើ​អោយ​ខាង​ប៉ូលីស​ដកថយ ហើយខាង​ជនរងគ្រោះត្រូវ​បាន​សាច់​ញាតិបញ្ជូន​ទៅ​សង្គ្រោះនៅ​ឯមន្ទីរ​ពេទ្យ​ខេត្តសៀមរាប (ពេទ្យធំ)។

ប្រភពី​ពល​រដ្ឋ​ម្នាក់​ផ្សេងទៀត ដែល​បាន​តាម​ដាន​ហេតុការណ៍ខាង​លើ ហើយ​​បាន​ទៅ​ឃ្លាំ​មើល​ដល់​មន្ទីរ​ពេទ្យ​ខេត្ត​បាន​អោយ​ដឹង​ថា នៅ​ពេល​ជន​រងគ្រោះ​កំពុង​ត្រូវ​បាន​ក្រុម​គ្រូទពេទ្យ​ដេរមុខ​របួស គាត់​បាន​សង្កេតឃើញ​​មាន​ថ្នាក់លើ​របស់​ប៉ូលីស​ចរាចរណ៍​ទៅដល់​ទីនោះ​ផង​ដែរ តែគាត់​ពុំ​ដឹងថា ទៅ​តាម​ចាប់​អ្នក​រត់​ម៉ូតូឌុប​រងគ្រោះនោះ ឬទៅបង់​លុយ​បំបិតមាត់​នោះទេ។

លោក ជឹម សុវណ្ណ នាយការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវ​គោគ​នៃ​ស្នង​ការដ្ឋាន​ខេត្តសៀមរាប បាន​ប្រាប់​ កម្ពុជាសុវណ្ណភូមិ តាម​ទូរស័ព្ទនៅ​ព្រឹក​ថ្ងៃទី១០ខែសីហាឆ្នាំ២០១៧​នេះថា លោក​រវល់​ជាប់ទៅ​ក្រុង​ភ្នំ​ពេញ​មិន​បាន​នៅ​ខេត្តសៀមរាប​ទេ តែ​ម្សិល​មិញ​កូន​ចៅ​របស់​លោក​បានរាយការណ៍ជូនលោកថា បន្ទាប់​ពី​កើត​ហេតុ​ ខាងប៉ូលីស​ចរាចរណ៍​ បានទៅ​បញ្ចប់​រឿង​ជាមួយជនរងគ្រោះរូច​រាល់ហើយ តែបើ​ចង់​ដឹង​អោយ​កាន់​តែ​ច្បាស់​​សូម​ទាក់​ទង​ទៅ​នាយ​រង​ការិយាល័យរបស់​លោក​ទៅ​។

លោក ឡែម សុវណ្ណ នាយរង​ការិយាល័យចរាចរណ៍ផ្លូវ​គោគ បានបដិសេធន៍​តាមទូរស័ព្ទ​នៅ​ព្រឹក​ថ្ងៃ​ទី​១០​នេះ​ថា  ខាង​ប៉ូលីសចរាចរណ៍មិន​បានវៃជន​រងគ្រោះ​នោះ​ទេ ហើយ​​លោក​បាន​បកស្រាយថា បន្ទាប់​ពី​អ្នក​រត់ម៉ូតូឌុប​រូប​នោះបាន​ទំលាក់​ម៉ូយចុះ ក៏ជិះ​ម៉ូតូ​ធ្វើជា​ទៅ​ទិញ​បារីជក់ នៅ​ក្បែរផ្លូវ​៦០ម៉ែត្រ​ក្បែរកន្លែង​កើត​ហេតុ​ ខ​ណៈ​នោះ​ប៉ូលីសចរាចរណ៍បានតាមទៅដល់ ហើយ​​សុំ​ដក​សោម៉ូតូ និង​ប្រាប់​ទៅ​អ្នក​រត់​ម៉ូតូឌុប​ ថា សុំ​អោយ​ធ្វើ​ការ​សហការណ៍ ដោយ​អោយ​ទៅ​យក​ប័ណ្ណពិន័យ តែ​អ្នក​រត់​ម៉ូតូឌុប​រូប​នេះបាន​ដក​សោម៉ូតូ​មួយផ្សេង​ទៀត​ចេញ​ពី​ហោប៉ៅ ចាក់​បើក​ម៉ូតូរត់​យ៉ាង​លឿន ឃើញ​ដូច្នេះខាង​ប៉ូលីស​បាន​យក​ដំ​បង​ជ័រ​ទៅ​រាំងផ្លូវ ​ក៏ត្រូវ​ចង្កាអ្នក​រត់​ម៉ូតូឌុបបែក​ប្រហែល​៤-៥ថ្នេរតែប៉ុណ្ណោះ។ លោក ឡែម សុវណ្ណ បាន​បន្ថែមថា ខាង​ប៉ូលីស​បាន​ប្រមានលោក សុង ប៊ុនហេង ឋានៈព្រិនបាលឯក ជាលាយលក្ខណ៍អក្សរ ហើយ​បាន​ទៅ​ចចារ​ជាមួយជនរងគ្រោះ និង​សាច់​ញាតិ​បង់​លុយ​សំណង​បញ្ចប់​រឿង​ចប់​សពគ្រប់​តាំង​ពី​ល្ងាចរួច​រាល់អស់​ហើយ​មិន​មាន​រឿង​ហេតុបន្តទៀតទេ។

ខាង​សាច់​ញាតិជនរងគ្រោះ​បាន​ប្រាប់​តាម​ទូរស័ព្ទថា ប៉ូលីសចរាចរណ៍ឈ្មោះ សុង ប៊ុនហេង បាន​វាយ​ប្អូន​របស់លោក មិន​មែន​ដាក់​ដំបង​ឃាត់​ម៉ូតូប៉ះត្រូវ​ចង្កាដូចការ​បក​ស្រាយ​របស់​លោក ឡែម សុវណ្ណ នោះទេ តែ​ទោះ​ជាយ៉ាង​ណាក៏ដោយ ​ខាង​មេរបស់​គាត់​បាន​អោយ​លោក​ប៉ូលីស​ដែល​បង្ករហេតុខាង​លើ​នេះ មកសុំ​ទោសជនរងគ្រោះ ហើយ​បាន​បង់​លុយ​៥រយ​ដុល្លារអាមេរីកកាំង ដើម្បី​បញ្ចប់​រឿង​តាំងតែ​ពី​ល្ងាច​ថ្ងៃ​ទី​០៩​ម្សិល​​មិញ​មកម្លេះ។

សូម​បងប្អូន​ប្រជាពលរដ្ឋ​គ្រប់​រូប​ចូល​រួម​គោរពច្បាប់​ចរាចរណ៍អោយ​បាន​ខ្ជាប់​ខ្ជួនជាសវៀងបង្ករគ្រោះថ្នាក់​ចរាចរណ៍ដល់​ខ្លួនឯង និង​អ្នកដ៏ទៃ ហើយ​សូម​អស់​លោក​សមត្ថកិច្ចមេត្តាគោរពច្បាប់​អោយ​បាន​ត្រឹម​ត្រូវ ជាសវៀង​ការបង្ករហឹង្សាទៅ​លើ​ប្រជាពលរដ្ឋ​របស់​ខ្លួន ដោយ​កំហឹង​បុគ្គល។ ហើយក្នុង​នាយ​យើង​ជា​ពលរដ្ឋ​ខ្មែរ​ សង្ឃឹមថា លោក ជឹម សុវណ្ណ នាយការិយាល័យប៉ូលីសចរាចរណ៍ និង​លោក ឡែម សុវណ្ណ នាយ​រង​កា​រិ​យាល័យ​ចរាចរណ៍ផ្លូវ​គោគ នៃស្នងការដ្ឋាន​នគរបាលខេត្តសៀមរាប និង​ អប់រំបន្ថែមដល់មន្ត្រីចរាចរណ៍ ក្មេងៗ ថ្មីៗក្រោមឱវាទ អោយ​ចេះស្រលាញ់ប្រជារាស្ត្រដូចជាបង​ប្អូនសាច់ញាតិរបស់ខ្លួន កុំខុសដៃយកដៃ ខុសជើង​យកជើង ហើយ​សូម​កុំគិត​ទៅ​លើ​លុយ​ផាកពិន័យ​ជាធំពេក គិត​ពីអាយុជីវិត និង​សុវត្ថិ​ភាព​ប្រជា​រាស្ត្រជាចំបង​នោះទើប​ជាការ​ប្រសើរ ព្រោះបើ​ធ្វើ​តាម​កំហឹង​​វាអាច​ខាត​បង់​ទាំង​សង​ខាង​ដូច​ករ​ណី​ខាង​លើ​៕​ ដោយ៖ ផ្លុងរ៉េត

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

និស្សិតប្រកាសធ្វើបដិវត្តន៍ពណ៌ក្នុងហ្វេកប៊ុកដែលត្រូវសមត្ថកិច្ចចាប់ខ្លួនបដិសេធមិនផ្តល?...    អាន2167ដង ក្មេងប្រុសអាយុ៤ឆ្នាំត្រូវឃាតករយកពីក្នុងមុងទៅបោកសម្លាប់ឯវាលស្រែ   អាន1575ដង សមត្ថកិច្ចបានដុតកំទេចគ្រឿងញៀនទ្រង់ទ្រាយធំដែលពុំធ្លាប់មាន   អាន1527ដង ចាប់រថយន្តដឹកឈើក្រញូងនិងមនុស្ស២នាក់តាំងពីព្រឹក ដល់ម៉ោង៤ល្ងាចទើបរាយការជូនព្រះរាជអាជ្ញ?...    អាន1802ដង លោក​ រៀម​វណ្ណរ៉ា អ្នក​យកព័ត៌មាន​អោយ​អប្សរា​ណិត​បាន​ទទួល​មរណភាព   អាន1512ដង លោកជំទាវ ឧកញ្ញ៉ា បណ្ឌិត លី អ៊ុំអេង អគ្គនាយិកាក្រុមហ៊ុនលីអ៊ុំអេង បានយកថវិការជាច្រើនដុល្ល?...    អាន1729ដង បរិយាយថ្ងៃនេះ៖ អជ្ញាធរខេត្ត និងជលផលអសមត្ថភាពក្នុងការលុបបំបាត់ការចិញ្ចឹមត្រីឆ្តោរខុសច្...    អាន2356ដង លោក ឈួនហៃ មិន​ញញើត​ចំណាត់​ការ ​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ   អាន1780ដង គេច​ពី​ប្រ​ពន្ធ​កូនពី​អូស្រ្តាលី មក​រៀប​ការ​ស្រីក្មេង​នៅ​ស្រុក​ខ្មែរ   អាន1670ដង ក្រុមហ៊ុនស្រាបៀរ១ចំនួនដាក់ស្លាកយីហោផ្សាយពាណិកកម្មពេញចិញ្វើមផ្លូវ    អាន1676ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
លោកព្រះរាជអាជ្ញារង លី សុផាណា ពុំទាន់សម្រេចចោទ ឬ មិនចោទប្រកាន់ លោក កឹម សុខា នៅ ឡើយទេ តុលាការ​បាន​ចំណាយពេល​ជាង​៥​ម៉ោង ពោល​គឺ​ចាប់ពី​ម៉ោង​៨​និង​៣០​នាទី ក្នុង​ការសាកសួ​រលោក កឹម សុខា អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ក្នុង​សំណុំរឿង ញុះញង់​ឱ្យ ប្រព្រឹត្ត​បទ​ឧក្រឹដ្ឋ ឬ ប្រព្រឹត្ត​អំពើ​បង្កឱ្យម...Read more
ក្មេងម្នាក់បានស្លាប់ និងរបួស៥នាក់ខណៈកំពុងហូបបាយល្ងាត្រូវជនមិនស្គាល់មុខគប់គ្រាប់បែក គ្រួសារ​អ្នកលក់​​ភេ​ជ្ជៈត្រូវ​ជន​មិន​ស្គាល់មុខ​ម្នាក់​ជិះ​ម៉ូតូ មក​គប់​គ្រាប់បែក​ចូលដល់ក្នុង​​ផ្ទះ ស្ថិតនៅក្នុង​ភូមិ​សែន​សុខ​២ សង្កាត់​ឃ្មួញ ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ បាន​បណ្តាល​ឲ្យ​ក្មេង​ម្នាក់​ស្...Read more
លោក ដោ ប៉ូ មេឈ្មួញរកស៊ីដឹកឈើធំជាងគេនៅខេត្តសៀមរាបគ្មានអ្នកហ៊ានបង្រ្កាប លោក ដោ ប៉ូ មេឈ្មួញ​រក​ស៊ី​ដឹក​ឈើ​ដុះ​ស្លែ​ធំមួយ​រូប​ ដែល​នរណា​ៗក៏គេ​ធ្លាប់​ស្គាល់​ឈ្មោះនោះ​បន្ទាប់​ពី​ធ្លាក់​ខ្លួន​ក្រ​កាលពី​ប៉ុន្មាន​ឆ្នាំមុននេះ​ ឥឡូវ​ឡើង​មាន​បាន​ដោយ​សារ​រក​ស៊ី​ដឹក​ឈើ​លើស​ច្បាប់​កំណ...Read more
ប៉ូលិសសេដ្ឋកិច្ច ឡុង សំអឿន ក្តោបក្តាប់បទល្មើស៣ខេត្ត ក្នុងការរកលុយជូនលោក យិនប្រសិទ្ធ? មាន​សេចក្តី​រាយ​ការ​ណ៍​មក​ថា មេ​ប៉ូលិស​សេដ្ឋកិច្ច​៣​ខេត្ត មាន​ខេត្តបន្ទាយមានជ័យ សៀមរាប ឧ​ត្ត​រ​មានជ័យ ឈ្មោះ ឡុង សំអឿន ចាប់ផ្តើម​ល្បីឈ្មោះ​ក្តោប​ក្តាប់​បទល្មើស​សេដ្ឋកិច្ច ត្រូវប៉ាន់​ស្រង់ដើម​យ៉ាង​ពេញបន...Read more
ប្រជាពលរដ្ឋកម្ពុជាកំពុងជួបជុំនៅមុខស្ថានទូតអាមេរីកដើម្បីដាក់ញត្តិប្រឆាំងការទទួលយកជនភៀសខ្លួន យោង​តាម​បណ្តាញ​សង្គម (Face Book) នៅព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៤នេះបាន​អោយ​ដឹងថា  មាន​ក្រុម​ប្រជាពលរដ្ឋកម្ពុជា ជាច្រើនសន្ធឹកសន្ធាប់​ បានមកជួបជុំគ្នានៅមុខស្ថានទូតសហរដ្ឋ​អាមេរីក ក្នុង​ទីក្រុង...Read more
សមត្ថកិច្ចឃាត់រថយន្តមួយគ្រឿង និងមនុស្សម្នាក់ពាក់ព័ន្ធឈើក្រញូងនិងគ្រឿងញៀន លោក​​ ឯម មុន្នី​ នាយរង​​រដ្ឋបាលព្រៃឈើ​ខាងជើងបឹង​ទន្លេសាប ក្រោម​ការ​ដឹក​នាំរបស់​លោក សំ​រិទ្ធ​សុខុន ព្រះ​រាជអាជ្ញា​រង​តំ​ណាង​អយ្យការ​សាលា​ដំ​បូង​ខេត្ត​សៀម​រាប បាន​ចាប់​​រថយន្តឡិចស៊ិសដឹក​ឈើ​ក្រញូង​ ១គ្រឿ...Read more
អង្គភាពប្រឆាំងអំពើរពុករលួយ ចេញលិខិតព្រមានប្រធានពន្ធដារក្រុងសិរីសោភ័ណ តែពន្ធដាក្រុងប៉ោយប៉ែត យកលុយ១ម៉ឺនទៅ២ម៉ឺនពីលើពន្ធអត់ព្រមានផង ក្រោយពីរកឃើញថា អង្គភាពពន្ធដានៅខេត្តបន្ទាយមានជ័យ ពិ​សេស​ពន្ធ​ដា​ក្រុង​សិរី សោភ័ណ មានភាពអសកម្មនិងអនុវត្តន៍ការងារខុសប្រកតី ដូច​ជា​ភាព​យឺត​យ៉ាវ​ក្នុង​ការ​ប្រមូល​​ពន្ធ​​ជូនរដ្ឋ ពីតាមបណ្តាក្រុមហ៊ុន សហគ្រាសត...Read more
iPhone 6 និង iPhone 6plus បង្ហាញខ្លួនលើទីផ្សារហើយ iPhone 6 និង iPhone 6plus បង្ហាញខ្លួនលើទីផ្សារហើយ ដែលមានតម្លៃ ជាង ១០០០ដុល្លា។ iPhone 6 isn’t simply bigger — it’s better in every way. Larger, yet dramatically thinner. More power...Read more
គ្រូពេទ្យឡើងតណ្ហាដល់កំរិត ចាក់ថ្នាំរំលោភប្រពន្ធអ្នកជំងឺបានសម្រេច រឿងដ៏​ចម្លែក​ដែល​ពុំ​ដែល​ធ្លាប់​លឺមួយ​បាន​កើត​ឡើងដោយ​ គ្រូពេទ្យ​​បង្អែក​ ​ផ្នែក​វះកាត់​​ម្នាក់​​បាន​រត់គេច​ខ្លួន​ពី​​មន្ទីរពេទ្យ​បង្អែក​ខេត្តក្រចេះនៅ​​​ព្រឹក​ថ្ងៃ​ទី​១៨​ ខែកក្កដា​ ឆ្នាំ​២០១៥​នេះ​ បន្ទ...Read more
មេប៉ុស្តិ៍ច្រកទ្វារអន្តរជាតិកោះរកា ល្បីថារាប់ក្បាលជនជាតិយួនឆ្លងដែនយកលុយដាក់ហោប៉ៅផ្ទាល់ខ្លួន ថ្មីៗ​នេះ​មេ​ប៉ុស្តិ៍​លោក ពេ​ជ មុនី​រតន៍ នាយ​ប៉ុស្តិ៍​ច្រក​ទ្វារ​ព្រំដែន​កោះ​រកា ដែល​ស្ថិត​នៅក្នុង​ឃុំ​កោះ​រកា ស្រុក​ពាម​ជរ ខេត្ត​ព្រៃវែង កំពុង​រង​នូវ​ការរិះគន់​យ៉ាង​ខ្លាំង​ពី​ប្រជាពលរដ្ឋ​ថា កំពុង​បាន...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      35730នាក់
ម្សិលមិញ    42319នាក់
សប្ដាហ៍នេះ    78063នាក់
ខែនេះ    225336នាក់
ឆ្នាំនេះ   2969640នាក់
សរុប   56568536នាក់
ថ្ងៃទី 06 ខែ 05 ឆ្នាំ 2025 ម៉ោង 18:59