តុលាការនិងសមត្ថកិច្ចចំរុះចុះអនុវត្តសាលដីការលើកទី៣ពាក់ព័ន្ធរឿងដីធ្លី បានជោគជ័យដោយសន្តិភាព

ដោយៈ រ៉េត ខេត្តសៀមរាប ថ្ងៃទី 04 ខែ 05 ឆ្នាំ 2017 វេលាម៉ោង 06:58 នាទី ចំនួនអានៈ 1485

លោក រៀម ចន្ទម្នី ព្រះ​រាជអាជ្ញារងអម​សាលាដំបូង​ខេត្តសៀមរាប បាន​ដឹក​នាំ​កម្លាំង​ចម្រុះ​ចុះ​អនុវត្ត​សាលដីការ​សម្រេច​ ជាលើក​ទី៣​បាន​ដោយ​ជោគជ័យ ដោយ​សន្តិភាព​​នៅ​ព្រឹក​ថ្ងៃទី​០៤ ខែឧសភា ឆ្នាំ២០១៧នេះ នៅ​ចំនុច​ភូមិ​តាវៀន​ សង្កាត់​សាលាកំរើក​ ខេត្តសៀមរាប។

ផ្ទះនិង​ដី​មួយ​កន្លែងក្នុង​អាស័យ​ដ្ឋាន​ខាងលើ​នេះ ដែល​មាន​ម្ចាស់​ឈ្មោះ ធីវលី ជាស្វាមី និង​ភរិយាឈ្មោះ ហូប៉ោះ បាន​ជំពាក់​បំណុល​គេ​តាំង​តែ​ពី​ឆ្នាំ​២០១០គ្មាន​លទ្ធភាព​សង ត្រូវ​បាន​តុលាការ​ខេត្ត​សៀមរាប​សម្រេច​​លក់​ទៅ​តាម​តំ​លៃ​ទី​ផ្សា​តាំង​តែ​ពី​ឆ្នាំ​២០១៤ ដើម្បី​យក​លុយ​សង​ម្ចាស់​បំ​ណុល​ដែល​មាន​ឈ្មោះ ហ៊ឹម​សុកុល ភេទស្រី (ជាអ្នក​ធានាលុយ​អោយ​ ហូប៉ោះ) រស់​នៅ​ភូមិ​ឃុំ​ដូចគ្នា។

សូម​រំ​លឹកផង​ដែរថា កាលពី​ថ្ងៃទី២៩ ខែមិនា ឆ្នាំ២០១៧ តុលាការ​និង​សមត្ថកិច្ច​ចម្រុះ​បាន​ចុះ​អនុវត្ត​សាលដី​ការ​លើក​ទី​០១​មិន​បាន​សម្រេច​ ដោយ​ទុក​ឱកាស​អោយ​ម្ចាស​ផ្ទះ(កូន​បំណុល)រើ​ទ្រព្យ​សម្បត្តិចេញ​ដោយ​ខ្លួម​ឯង​ក្នុង​រយៈពេល​មួយខែ។ ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៧ តុលាការ​ចុះ​អនុវត្ត​សាល​ដី​ការ​ជាលើក​ទី​០២ តែមិន​បាន​សម្រេច​ដដែល​ ព្រោះ​ម្ចាស់​ផ្ទះ​មិន​ព្រម​ចុះ​ចេញ​ ថែម​ទាំង​ជេរតិះ​ដៀល​អ្នក​ទិញ និង​ទាញ​ដំបង​បម្រុង​ប្រើ​អំ​ពើ​ហឹង្សា​លើ​កម្ម​ករ​ជួយ​ជញ្ជូន​ឥវ៉ាន់ថែម​ទៀតផង ឃើញ​ដូច្នេះសមត្ថកិច្ច​ និង​តុលាការ​មិន​ចង់​អោយ​មាន​ហឹង្សាកើត​ឡើង​ក៏​ទុក​ឱកាស​ជាលើក​ទី​០២​ម្តង​ទៀត​ដល់​ម្ចាស់​ផ្ទះឈ្មោះ ហូប៉ោះ នេះ។ រហូត​ដល់​ព្រឹក​មិញ​នេះតុលាការ​បាន​ដឹក​នាំ​កម្លាំង​ចម្រុះ​ចុះ​ទៅ​អនុវត្តសាលដី​ការ​ជាលើក​ទី០៣ បាន​សម្រេច​ ព្រោះ​ម្ចាស់​ផ្ទះ​ហាក់​មាន​ការ​យល់​ដឹង​ពី​ផ្លូវ​ច្បាប់​ ក៏សម្រេច​ចិត្ត​ចុះ​ចេញ​ទៅ​តាម​ផ្លូវ​ច្បាប់​បាន​កំណត់។

សូម​បញ្ចាក់​ផង​ដែរថា ដី​ដែល​តុលាការ​ចុះ​អនុវត្ត​សាលដី​ការ​នេះ​មាន​ទំ​ហុំ​តែ​២០០ការ៉េត​តែប៉ុណ្ណោះ ហើយ​តំ​លៃ​ដែល​លោក​ ឡៅសុម៉េង ទិញ​ពី​តុលាការ​កាល​ឆ្នាំ​នោះតំលៃ​ជាង​៤ម៉ឺដុល្លារ គឺ​ជាតំលៃ​ទី​ផ្សាសេរី មិន​មែន​តំ​លៃ​ជិះ​ជាន់​គៀប​សង្កត់​នោះទេ តែដល់​ពេល​បច្ចុប្បន្ន​ដី​រាង​ឡើង​ថ្លៃម្ចាស់​ដី​ចង់​ង៉េង៉ក្រឡះ​សម្តី ទៅ​តាម​ការ​ញុះញង់​​ពី​ភាគី​នៅ​ពី​ក្រោយ​ខ្នង​ដែល​មាន​បំ​ណង​ចង់​ទិញ​ដី​នោះផងដែរ​នាពេល​បច្ចុប្បន្ននេះ។

លោក ឡៅ-សុម៉េង អ្នក​ទិញ​ដី​និង​ផ្ទះ​ខាង​លើ​នេះបាន​ប្រាប់ដដែល​ថា លោក​តឹងទ្រូង​ហត់​នឿយ​យូរ​ឆ្នាំហើយ ព្រោះ​តែទិញ​ដី​១ប្លង់​នេះ​ ឥឡូវ​តុលាការ​អនុវត្តសាលដីការ​បាន​សម្រេច​​ប្រគល់​ជូន​លោកនៅ​ថ្ងៃនេះ លោកធូទ្រូង​ហើយ​ ក៏សូម​ថ្លែង​អំណអរគុណដល់​តុលាការ​ខេត្តសៀមរាបដែល​បាន​ផ្តល់​ភាព​យុត្តិធម៌ជូន​លោក ហើយ​ក៏សូម​ថ្លែង​អំណអរគុណ​ផង​ដែរ​​ដល់​សមត្ថកិច្ចពាក់​ព័ន្ធ​គ្រប់​ជាន់​ថ្នាក់​នៅ​ខេត្តសៀមរាប ដែល​បាន​ធ្វើ​ការ​ទៅ​តាម​និតិវិធីច្បាប់​ និង​ជាពិសេស​សូម​ថ្លែង​អំណអរគុណ​ដល់​ សម្តេច​អគ្គមហាសេនាបតី​ តេជោ ហ៊ុន សែន ដែល​បាន​ដឹក​នាំ​ប្រ​ទេស​ដោយ​ភាព​ឆ្លាត​វៃ ដោយ​គតិបណ្ឌិត ធ្វើ​អោយ​រូបលោក​​ទទួល​បាន​ភាព​យុត្តិធម៌នៅ​ថ្ងៃនេះ៕ ដោយ៖ ផ្លុងរ៉េត

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

ឃាត់ខ្លួន ជនជាតិចិន១៦៤នាក់ ពាក់ព័ន្ធករណី បើកល្បែងភ្នាល់តាមប្រព័ន្ធ Internet នៅក្នុងក្រុងសៀមរ?...    អាន1627ដង លោក ហុកប៊ុនធឿន ហៅស្មីរត់ការឡានដឹកឈើទៀតហើយ   អាន1515ដង លោក ហ៊ុន សែន៖ កម្ពុជា​មិន​មែន​ទទួល​បាន​សន្តិភាព​ដោយសារ​វត្តមាន​​អ៊ុនតាក់   អាន1813ដង បរិយាយថ្ងៃនេះ៖ ពលរដ្ឋនៅខេត្តសៀមរាបចង់អោយរដ្ឋាភិបាលដកប្រាសាទអង្គរវត្តពីក្រុមហ៊ុនឯកជនម?...    អាន2552ដង ក្រុ​ម​ហ៊ុ​ន​ឧក​ញ៉ា ​ទ្រី ​ភា​ព រ​ង​ការ​ចោទ​ប្រ​កាន់​ថាបាន​រំលោភ​ដីធ្លី​ប្រ​ជា​ពលរ​ដ្?...    អាន1818ដង បទល្មើសនេសាទកើតយ៉ាងអាណាធិបតេយ្យនៅឃុំកំពុងឃ្លាំងក្រោមក្រសែភ្នែក លោក រឹមសំអុន នាយផ្នែកជ?...    អាន1841ដង លោក ទាគឹមសុទ្ធ បើកដៃអោយឈ្មួញដឹកឈើក្រញូងឆ្លងកាត់ខេត្តសៀមរាបជារៀងរាល់យប់   អាន1595ដង លោក ធៀម ដែន ហៅ តក់ មេប៉ុស្តិ៍បឹងជ្រោង គាបជំរិតប្រជាពលរដ្ឋ និងរកស៊ីឈើគ្រញូងខុស ច្បាប់   អាន1661ដង លោក អ៊ុយ ទុយ មេភូមិកន្ត្រកអាងមានលុយ និងអំណាចធ្វើផ្ទះលើដីផ្លូវមិនគោរពច្បាប់នាំអោយរាស្ត្?...    អាន1704ដង សំលេងម៉ាស៊ីនភ្លើងលាន់លឺកងរំពងនៅមុខប្រាសាទអង្គរវត្ត (មានវីដេអូ)   អាន2461ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
ប្រជាពលរដ្ឋកម្ពុជាកំពុងជួបជុំនៅមុខស្ថានទូតអាមេរីកដើម្បីដាក់ញត្តិប្រឆាំងការទទួលយកជនភៀសខ្លួន យោង​តាម​បណ្តាញ​សង្គម (Face Book) នៅព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៤នេះបាន​អោយ​ដឹងថា  មាន​ក្រុម​ប្រជាពលរដ្ឋកម្ពុជា ជាច្រើនសន្ធឹកសន្ធាប់​ បានមកជួបជុំគ្នានៅមុខស្ថានទូតសហរដ្ឋ​អាមេរីក ក្នុង​ទីក្រុង...Read more
ខ្យល់កន្ត្រាក់មួយពព្រិចភ្នែកធ្វើអោយផ្ទះ៧៦ខ្នងរលំខ្ទិចខ្ទី និងបំផ្លាញផលដំណាំមួយចំនួន តែមួយពព្រិចភ្នែកផ្ទះជាង៧០ខ្នង ព្រមទាំងដំណាំកៅស៊ូ ចន្ទីត្រូវរងការខូចខាត និងមនុស្សប្រុស​ស្រី​ចំ​នួ​ន​៥នាក់រងរបួសធ្ងន់ស្រាល ក្នុងករណីខ្យល់កន្ត្រាក់ដ៏ធំ ​គ្របដណ្ដប់លើ​៣ឃុំ ក្...Read more
សេចក្តីជូនដំណឹងរបស់អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា អគ្គលេខា​ធិការ​ដ្ឋាន​ព្រឹទ្ធ​សភា មាន​កិត្តិ​យស​សូម​ជម្រាប​ជូន​សាធារ​ជន​ជ្រាប​ថា នាថ្ងៃ​ច័ន្ទ​ទី​០៨ ខែ​ធ្នូ ឆ្នាំ២០១៤​ វេលា​ម៉ោង​០៨:០០​ព្រឹក ព្រឹទ្ធ​សភា...Read more
ក្មេងម្នាក់បានស្លាប់ និងរបួស៥នាក់ខណៈកំពុងហូបបាយល្ងាត្រូវជនមិនស្គាល់មុខគប់គ្រាប់បែក គ្រួសារ​អ្នកលក់​​ភេ​ជ្ជៈត្រូវ​ជន​មិន​ស្គាល់មុខ​ម្នាក់​ជិះ​ម៉ូតូ មក​គប់​គ្រាប់បែក​ចូលដល់ក្នុង​​ផ្ទះ ស្ថិតនៅក្នុង​ភូមិ​សែន​សុខ​២ សង្កាត់​ឃ្មួញ ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ បាន​បណ្តាល​ឲ្យ​ក្មេង​ម្នាក់​ស្...Read more
លោកអធិការរងក្រុងកោះហៅមន្ត្រីព្រហ្មទណ្ឌទាំង១៣ប៉ុស្តិ៍អោយចូលរួមរៀនបន្ថែមពីនិតិវិធីព្រហ្មទណ្ឌ នៅ​ព្រឹក​ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៥នេះ លោកអនុសេនីយ៍ឯក​ នួន សក្តិចំរើនរិទ្ធិ អធីការ​រង​ក្រុង​ទទួល​បន្ទុក​ផ្នែក​ព្រហ្ម​ទណ្ឌ និង​លោកអនុសេនីយ៍ឯក​ ជឹង ម៉ារ៉ា នាយ​ផ្នែក​ព្រហ្មទណ្ឌ បាន​កោះហៅ​មន្រ្តី​នគរបាល​ព្...Read more
សំលេងម៉ាស៊ីនភ្លើងលាន់លឺកងរំពងនៅមុខប្រាសាទអង្គរវត្ត (មានវីដេអូ) តំ​បន់​រម្យ​ណី​យ​ដ្ឋាន​វប្ប​ធម៌​ធម្ម​ជាតិ​អង្គរ​វត្ត​ ដែល​ជាកន្លែង​​គោរព​បូរ​ជា​ និង​ជា​ទីកម្សាន្ត​របស់​ភ្ញៀវ​​ទេស​ចរណ៍ជាតិ​ និង​អន្ត​រជាតិ ត្រូវ​បាន​គេ​រំ​ខាង​ដោយ​សូរ​សំ​លេង​ម៉ាស៊ីន​ភ្លើង​លាន់​លឺ​កង​...Read more
លោក ស៊ីមសំអាត មេប៉ូលិសអន្តោប្រវេសន៍ច្រកទ្វារប៉ោយប៉ែតគាបយកលុយពីពលករឆ្លងដែនខុសច្បាប់តាមអំពើចិត្ត ក្រុម​ប្រជាពលរដ្ឋ​បាន​និយាយ​រិះគន់ខ្លាំងៗថាបន្ទាប់ពី​លោក ស៊ឹមសំអាត ត្រូវបានតែងតាំង ជា​មេ​ប៉ូលិសអន្តោប្រវេសន៍ ប្រចាំ​ច្រក​ទ្វារ​អន្តរជាតិ  ប៉ោយ​ប៉ែតជំនួស​លោក សៅ ប៊ុន​រិទ្ធ ដែល​ត្រូវ...Read more
លោក ដោ ប៉ូ មេឈ្មួញរកស៊ីដឹកឈើធំជាងគេនៅខេត្តសៀមរាបគ្មានអ្នកហ៊ានបង្រ្កាប លោក ដោ ប៉ូ មេឈ្មួញ​រក​ស៊ី​ដឹក​ឈើ​ដុះ​ស្លែ​ធំមួយ​រូប​ ដែល​នរណា​ៗក៏គេ​ធ្លាប់​ស្គាល់​ឈ្មោះនោះ​បន្ទាប់​ពី​ធ្លាក់​ខ្លួន​ក្រ​កាលពី​ប៉ុន្មាន​ឆ្នាំមុននេះ​ ឥឡូវ​ឡើង​មាន​បាន​ដោយ​សារ​រក​ស៊ី​ដឹក​ឈើ​លើស​ច្បាប់​កំណ...Read more
ម្ចាស់ម៉ាស៊ីនកិនស្រូវ សង់កន្លែងជញ្ជីងថ្លឹងរថយន្តរំលោភមកលើចិញ្ចើមផ្លូវសាធារណៈ ស្នើសុំសមត្ថកិច្ច និងមន្ទីរជំនាញជួយទប់ស្កាត់ផង ចិញ្ចើមផ្លូវកៅស៊ូលេខ៥៣មួយកន្លែង ត្រូវបានម្ចាស់ម៉ាស៊ីនកិនស្រូវម្នាក់ចាក់​ដីរំលោភយកធ្វើជាផ្លូវខ្ពស់ជាងផ្លូវជាតិ ដើម្បីសាងសង់កន្លែងជញ្ជីងថ្លឹងរថយន្តដឹកស្រូវជា ផលប្រយោជន៍​របស់ខ្លួន ជាហេតុអាចធ្វើអោយស្ទះចរន...Read more
ទឹកស៊ុបមកពីយួនកំពុងពេញនិយមនៅខេត្តសៀមរាបមន្រ្តីជំនាញមើលមិនឃើញ (មានវីដេអូ) បើ​យើង​សង្កេត​តាម​ដាន​មើល​អោយ​បាន​ដិត​ដល់​អំ​ពីជីវភាព​ និង​ជីវិត​របស់​ប្រ​ជា​ជន​ខ្មែរ​តាំង​ពី​យូរ​លុង​ណាស់​មក​ហើយ​ រហូត​មក​ទល់​កំលុង​ប្រហែល​ជាង​១០​ឆ្នាំមុននោះ គេ​ឃើញ​ថា ប្រ​ជាជន​ខ្មែរ​មាន​សុខ​ភាព​ល្អ​...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      38889នាក់
ម្សិលមិញ    42319នាក់
សប្ដាហ៍នេះ    81222នាក់
ខែនេះ    228495នាក់
ឆ្នាំនេះ   2972799នាក់
សរុប   56571695នាក់
ថ្ងៃទី 06 ខែ 05 ឆ្នាំ 2025 ម៉ោង 20:52