ប្រជាពលរដ្ឋខេត្តសៀមរាបសើចចង់ចុកពោះ ហើយធ្វើការរិះគន់យ៉ាងធ្ងន់ៗទៅលើរបកគំហើញថ្មីនៃ ការធ្វើថ្នល់របស់មន្ទីរសាធារណការណ៍ និងដឹងជញ្ជូនខេត្តសៀមរាប ដែលយកជ័រកៅស៊ូដាក់ក្នុងធុងស្រោចដំណាំហើយយកទៅចាក់លើដីក្រហមតែម្តង ។
កាលពីថ្ងៃទី១៤-១៥ ខែធ្នូ ឆ្នាំ២០១៦នេះខាងមន្ទីរសាធារណការណ៍បានធ្វើថ្នល់នៅចំណុច ភូមិគោគចក សង្កាត់ស្វាយដង្គម ខេត្តសៀមរាប ដែលរងការរិះគន់ពីប្រជាពលរដ្ឋយ៉ាងធ្ងន់។
ពលរដ្ឋអ្នកលេងបណ្តាញសង្គមហ្វេសប៊ុគ បានឃើញរូបភាពនៃការធ្វើថ្នល់ខាងលើនេះ នាំគ្នាអស់ចំណើច ហើយគ្រវីក្បាលថែមទាំងឆ្ងល់ថា តើខាងសាធារណការណ៍ គេទៅរៀនបច្ចេកទេសធ្វើថ្នល់ពីប្រទេសណាដែរ? ពួកគាត់បន្តឆ្ងល់ថា ប្រទេសមហាអំណាចទាំងតូចទាំងធំ ដូចមិនដែលបានបង្រៀនបច្ចេកវិឡាធ្វើថ្នល់ដូចរបៀបខាងលើនេះទេ ដែលយកជ័រកៅស៊ូចាក់លើថ្នល់ក្រហម ហើយប្រើធុងស្រោចដំណាំ និងធុងថ្នាំប៉េត្រូ។
ពលរដ្ឋខេត្តសៀមរាបសូមសំណុំពរទៅលោក អភិបាលខេត្ត និងថ្នាក់ដឹកនាំកំពូលមេត្តាចុះត្រួតពិនិត្យគុណភាពថ្នល់ខាងលើនេះផង តើត្រឹមត្រូវតាមបច្ចេកទេសដែរឬទេ? ដើប្បីផលប្រយោជន៍រួមទាំងអស់គ្នា។
កម្ពុជាសុវណ្ណភូមិ មិនអាចសុំការបកស្រាយពីប្រធានមន្ទីរសាធារណការណ៍បានទេ ព្រោះគ្មានលេខទូរស័ព្ទសំរាប់ការទំនាក់ទំនង តែបើយោងតាមបណ្តាញសង្គមរបស់ មន្ទីរសាធារណការ និងដឹកជញ្ជូន សៀមរាប បានអះអាងថា ការធ្វើថ្នល់ខាងលើនេះគឺទៅតាមបច្ចេកទេសត្រឹមត្រូវ ហើយគ្រិះក្រោមកៅស៊ូនោះវាមានពណ៍ក្រហមដូចដីក្រហម។
បើទោះជាមានការបកស្រាយពី មន្ទីរសាធារណការ និងដឹកជញ្ជូន សៀមរាប យ៉ាងនេះក៏ដោយ តែពលរដ្ឋនៅតែមិនជឿ ព្រោះពួកគាត់មើលឃើញនិងភ្នែក ហើយលោកអ្នកមិនបានឃើញផ្ទាល់ភ្នែក អាចមើលតាមរូបភាព ហើយធ្វើការវិនិច្ឆ័យដោយខ្លួនឯងបានថា វាជាដីក្រហម ឬគ្រួសក្រហម?៕ ដោយ៖ ផ្លុងរ៉េត
ថ្ងៃនេះ | 36352 | នាក់ |
ម្សិលមិញ | 42319 | នាក់ |
សប្ដាហ៍នេះ | 78685 | នាក់ |
ខែនេះ | 225958 | នាក់ |
ឆ្នាំនេះ | 2970262 | នាក់ |
សរុប | 56569158 | នាក់ |
ថ្ងៃទី 06 ខែ 05 ឆ្នាំ 2025 ម៉ោង 19:16 |
Copyright © 2025 Kampuchea Sovanphum News. All Right Reserved. phlongret@ksnews.info 012 703 914 Designed By: it-camservices.net