ទើបតែឡើងស្នងការរងបានប៉ុន្មានថ្ងៃ ប្រើរថយន្តស្ទួចដឹកឈើ ត្រូវបានគេរិះគន់ពេញបណ្តាញសង្គម

ដោយៈ រ៉េត ខេត្តសៀមរាប ថ្ងៃទី 09 ខែ 07 ឆ្នាំ 2016 វេលាម៉ោង 05:44 នាទី ចំនួនអានៈ 1770

លោក ភឹងចិន្តារ៉េត ស្នងការរងនិងជាប្រធានការិយាល័យកណ្តាលព្រហ្មទណ្ឌនៃ​ស្នង​ការ​ខេត្ត​សៀមរាប​ ត្រូវ​បាន​ពល​រដ្ឋ​រិះ​គន់​ថា ទើប​តែឡើង​កាន់​តំ​ណែង​ថ្មីមិន​ទាន់​បាន​ប៉ុន្មាន​ថ្ងៃផង ស្រាប់​តែ​ប្រើ​សុទ្ធតែរថ​យន្ត​ស្ទួច​ដឹក​ឈើ​ឡើង​កក្រើក​ថ្នល់​ តែមិន​មាន​ជំនាញ​ណា​ហ៊ាន​ទៅ​ក្បែរ​ត្រួតពិនិត្យ​នោះទេ។

ជាក់​ស្តែង​កាល​ពី​ថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៦ម្សិល​មិញមាន​រថ​យន្ត​ស្ទួច​១គ្រឿងដឹក​សសរដែល​មាន​មុខ​កាត់​ធំៗជាច្រើន​ដើមពី​ស្រុក​ស្វាយ​លើខេត្តសៀមរាប យក​មក​ទំ​លាក់​នៅ​ចំណុចភូមិខ្នារ ក្រុង​សៀមរាប ​ខេត្តសៀមរាប នៅ​វេលាម៉ោង​ជាង​១រសៀល។ នៅ​ពេល​ដែល​អ្នក​សារព័ត៌មាន​ទៅ​ដល់​មុខ​ផ្ទះ​របស់​លោក​ ភឹងចិន្តារ៉េត កន្លែង​ទំលាក់​ឈើ​ខាងលើស្រាប់​តែ​កូន​ប្រុស​របស់​លោក​ស្នង​ការ​រង​រូប​នេះចេញ​មក​ប្រាប់​ថា ជាឈើ​របស់​ប៉ាគេ ទិញ​យក​មក​ធ្វើ​ផ្ទះ ហើយ​ប៉ាគេ​ឈ្នោះភឹង​ចិន្តារ៉េត(នាម១៦៨)។ ក្មេង​ប្រុស​វ័យ​ប្រហែល​១៨ឆ្នាំរូបនេះ​បាន​បន្តថា ឈើដែល​ដឹក​នេះ​ប៉ាគេ​បាន​កាត់​ច្បាប់​ត្រឹម​ត្រូវ។ ប្រហែល​២នាទីក្រោយ​មក​មាន​ស្រ្តីវ័យចំណាស់​ម្នាក់​ពាក់​អាវ​ភ្លៀង​ចុះ​ពី​រថ​យន្ត​ស្ទួច​ដឹក​ឈើ​ខាង​លើ យក​ច្បាប់​ដែល​ថត​ចំ​លង​មក​អោយ​អ្នក​កាសែត​មើលដើម្បី​បញ្ជាក់​ថាឈើ​ដែល​គេដឹកនេះ​មាន​ច្បាប់មែន។

ក្រោម​ដំណក់​ទឹក​ភ្លៀង​តិចៗដូច​រលឹម​ផ្សែងក្រូច​លោក ភឹង​ចិន្តារ៉េត ស្លៀក​ក្រម៉ាអត់​អាវ​ចេញ​ពី​ផ្ទះ​មក​ក្បែរ​រថ​យន្ត​អ្នក​កាសែតហើយ និយាយថា ឈើ​ខ្ញុំ​មាន​ច្បាប់​ត្រឹម​ត្រូវ ហើយ​ខ្ញុំ​មិន​ចេះ​រក​ស៊ី​ដឹក​ឈើ​នោះទេ រួច​ក៏ដើរ​ចូល​ទៅ​គេហដ្ឋានវិញបាត់ទៅ។

អ្នក​យក​ព័ត៌មាន​យើង​បាន​ទូរស័ព្ទទៅ​លោក ឡឹងសុខា មន្ត្រី​រដ្ឋ​បាល​ព្រៃឈើក្រុង​សៀមរាបដើម្បី​សាក​សួរព័ត៌​មាន​បន្ថែម លោក​បាន​អះអាង​ថានោះ​ពិត​ជាឈើរបស់​លោក​ស្នង​ការរង​ភឹងចិន្តារ៉េតមែន។

បើយោង​ទៅ​លើ​ច្បាប់​ថត​ចំលង​ដែល​ស្រ្តីវ័យ​ចំណាស់​យក​មក​អោយ​កាអ្នក​សែត​មើល​ហាក់​មាន​ភាព​ចន្លោះ​ប្រ​ហោង​ ហើយ​ខុស​បច្ចេក​ទេសទាំង​ស្រុងព្រោះថា ច្បាប់​បាន​អនុញ្ញាតិ​អោយ​ដឹក​ឈើ​ពី​ស្រុក​ស្វាយ​លើ​ខេត្តសៀមរាប ឆ្ពោះទៅ​ខេត្តបន្ទាយ​មាន​ជ័យ តែបែជាដឹក​យក​មក​ដាក់​ខេត្តសៀមរាប​ទៅវិញ ម្យ៉ាង​វិញ​ទៀត​ច្បាប់​គេ​អោយ​ដឹក​កូនឈើចម្រុះ​ដែល​មាន​គល់​តូច​ជាង​១៥សង់​ទីម៉ែត្រ តែ​បែរជាដឹក​ឈើ​ដែល​មាន​គល់​ឬមុខ​កាត់​ពី២០-៣០-៤០ទៅ​៥០សង់ទីម៉ែត្រទៅវិញ ហើយប្រើសុទ្ធតែរថ​យន្ត​ស្ទួច​ លើក​ឈើ​ចុះ​ឡើង​​ទៀត​ផង។

មជ្ឈដ្ឋានទូទៅ​គេ​សង្ស័យថា នាយក​ផ្នែក​រដ្ឋ​បាល​ព្រៃឈើ​ជីក្រែងលោក សូផល្លា អ្នក​ចេញ​ច្បាប់​អោយ​ឈ្មួញ​ដឹក​ឈើ​ខាងលើមាន​ការ​ឃុបឃិតគ្នា​ដោយ​ប្រកាណាមួយ ដោយ​យក​ដៃបាំងមេឃ​ដែល​ផ្ទុយពី​គោល​នយោបាយ​របស់​រដ្ឋាភិបាល​ដែល​មាន​បំ​ណង​លុប​បំ​បាត់​អំ​ពើ​ពុក​រលួយ និង​ទប់​ស្កាត់​បទល្មើស​ព្រៃឈើនៅ​ក្នុង​ប្រទេស​កម្ពុជា។

ប្រភព​ព័ត៌មាន​ក្រៅ​ផ្លូវ​ការ​បាន​លួច​បង្ហើប​ពី​ស្រុក​ស្វាយ​លើ​មក​ថា ថៅកែដឹក​ឈើ​ដែល​ប្រើ​រថ​យន្ត​ស្ទួច​ខាង​លើ​ជាឈ្មួញ​ម្នាក់​ដែល​ល្បី​ឈ្មោះនៅ​ខេត្ត​សៀមរាប ហើយ​ជាមនុស្ស​ដែល​ធ្លាប់​អួតអាង​ថា ខ្លួន​ជាម៉ូលីស​ផ្ទៃ​ក្នុង​នៃ​ស្នងការ​ខេត្តសៀមរាបទៀតផង ប៉ុន្តែបុគ្គល​រូប​នោះ​មិន​ហ៊ាន​ចេញ​មុខ​ទេកាល​ពី​ថ្ងៃទី៨ម្សិល​មិញ គឺលាក់​មុខ​ដូច​កង្កែប​នៅ​ក្នុង​អណ្តូងអញ្ចឹង។

ពលរដ្ឋ​ខេត្តសៀមរាប​សូម​អោយ​លោក ទាគឹមសុទ្ធ នាយ​ខណ្ឌរដ្ឋ​បាល​ព្រៃឈើ​ខេត្តសៀមរាប មេត្តាដាក់​បញ្ជាអោយ​កូន​ចៅ​ក្រោម​ឱវាទរបស់​ខ្លួន​រឹត​បន្តឹង​ទៅលើ​​ឈ្មួញ​ដឹក​ឈើ​ចូល​ខេត្តសៀមរាប ឬឆ្លងកាត់​ខេត្ត​សៀមរាប អោយ​បាន​ច្បាស់លាស់ផង កុំ​រត​ច្បាប់​ដឹក​កូនឈើ​គល់ក្រោម​១៥សង់ទីម៉ែត្រ តែដឹក​ឈើ​ហ៊ុប​ទាំង​ដើមៗ ប្រើសុទ្ធតែរថ​យន្ត​ស្ទួច​បែបនេះបន្តទៅទៀត ជៀសវាង​គេ​រិះគន់កាន់តែខ្លាំងឡើង៕ ដោយ៖ ផ្លុង-រ៉េត

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

រទេះដឹកឈើខុសច្បាប់ចំនួន១៥ត្រូវរដ្ឋបាលព្រៃឈើចាប់ទាំងបង្ខំចិត្ត   អាន2382ដង វិប្បត្តិស្នេហ៍ចាស់នៅក្រោមដើមជ្រៃ (មានសម្លេង)   អាន3872ដង អ្នកកាសែត២រូបក្នុងចំណោម៤រូប ត្រូវគេដេញកាប់សម្លាប់ និងបោកកម្ទេចកាមេរ៉ាថតរូបចោល   អាន2373ដង ជល់មាន់ យូគី បៀអាប៉ោងបើកលេងជាចំហរនៅក្នុងកាស៊ីណូកំពង់សោម ស៊ីធី   អាន2668ដង ពលរដ្ឋក្រីក្រមួយគ្រួសារកំពុងយំស្រែកដង្ហើយហៅសម្តេច ហ៊ុនសែន អោយជួយ   អាន1809ដង អនុប្រធានប៉ូលីសអន្តោប្រវេសច្រកអូរយ៉ាដាវបដិសេធថា មិនបានឃាត់ខ្លួនអ្នកកាសែតជាង២០នាក់ទេ គ...    អាន1745ដង បែកធ្លាយសំលេង​លោក ឃឹម-វាសនា ពេញបណ្តាញសង្គម   អាន1625ដង អ្នកកាសែតម្នាក់និងមន្រ្តីបរិស្ថានម្នាក់ត្រូវបានចាប់ខ្លួនពាក់ព័ន្ធបទល្មើសព្រៃឈើ   អាន1813ដង អង្គការតម្លាភាពកម្ពុជាថា ៖ ប្រព័ន្ធសុចរិតភាពនៅប្រទេសកម្ពុជា នៅមានភាពទន់ខ្សោយនៅឡើយ   អាន2243ដង លោក នូ និច នាយប៉ុស្តិ៍នគរបាលច្រកទ្វេភាគីព្រំដែនដូនរ័ត្នត្រូវគេសង្ស័យថា បានប្រព្រឹត្តអំ?...    អាន1218ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
តាអាយុ៦៧ឆ្នាំ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនពីបទទិញពេស្យាចារកុមារ សមត្ថកិច្ច​នគរបាល​ស្រុក​កោះធំ ចាប់ខ្លួន​បុរស​វ័យ​ចំណាស់​ម្នាក់ តាម​ពាក្យបណ្តឹង​របស់​ឪពុក​ម្តាយ​នារី​រងគ្រោះ ពាក់ព័ន្ធ​ករណី​ទិញ​ពេស្យាចារ​កុមារ តាំងពី​អំឡុង​ខែ​មេសា ឆ្នាំ​២០១៣ រហូត​ដល់​ថ្ងៃ​ទី​៨ ខែ​កញ្...Read more
លោក ចាន់សុផល ចៅហ្វាយខេត្តបាត់ដំបងឆ្លើយថា ក្តាប់មិនជុំចំពោះអាជីវកម្មថ្មកែវលើភ្នំ១៥០ ការធ្វើ​អាជីវកម្ម​ថ្មកែវ នៅ​ចំណុច​ជួរ​ភ្នំ​១៥០ ស្ថិតនៅ​ក្បែ​វត្ត​គិរី​សិលា​កែវ ក្នុងភូមិ​អន្លង់​ស្វាយ ឃុំ​តា​គ្រាម ស្រុក​បាណន់ ខេត្តបាត់ដំបង ដែល​ក្តោប​ក្តាប់​ដោយ​លោក​ឧកញ៉ា​ដ៏​វ័យក្មេង​ម្នាក់ ប្រចាំខេត...Read more
លោក ចេង ដារ៉ាវុធ (អតីត) ប្រធានស្តីទីនាយកដ្ឋានសុខុមាលភាពមនុស្សចាស់ រងភាពអយុត្តិធម៌ លោក ចេង ដារ៉ាវុធ (អតីត) ប្រធានស្តីទីនាយកដ្ឋានសុខុមាលភាពមនុស្សចាស់នៃក្រសួងសង្គមកិច្ចគឺបន្ទាប់ពី រងភាពអយុត្តិធម៌ អំពីការតែងតាំងក៏ប្រតិកម្មស្នើសុំ ឯ/ឧនាយកខុទ្ទការល័យរដ្ឋមន្ត្រីជួយសម្របសម្រួល ប៉ុន្តែមិនទទ...Read more
ផ្កាយ៤ សៅ សុខា ស្រវឹងស្រាដកកាំភ្លើងដាក់លើតុអុកឡុកកិច្ចប្រជុំអូឡាំពិក និងប្រមាថឯកឧត្តម នុត សាអាន យ៉ាងចាស់ដៃ ប្រភព​ព័ត៌មាន​ពី​មន្ត្រី​ស្និទ្ធ​នឹង​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា​ និង​មន្ត្រី​ស្និទ្ធ​នឹង​ឯកឧត្តម​ នុ​ត​ សា​អាន​ រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ​ បាន​ឲ្យ​ដឹង​ថា​ កាលពី​វេលា​ម៉ោង​១៥​រសៀល​ នា​ថ្ង...Read more
ឆ្លងដែនទៅឆក់ខ្សែកនៅស្រុកថៃ ត្រូវតម្រួតថៃចាប់បញ្ជួនទៅអោយដេកគុគ ស្រ្តីជនជាតិថៃម្នាក់ត្រូវ​បាន​បុរស់ជនជាតិខ្មែរ​ ឆ្លងដែនទៅឆក់​ខ្សែក​ នៅវេលា​ម៉ោង​៨:២៥​នាទី ព្រឹក​ថ្ងៃ​ទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០១៤ នៅ​ចំណុច​ផ្សារ​ថៃ ស្ថិតនៅ​ភូមិ​សូន្យ​សាន ឃុំ​តាប់​ថៃ ស្រុក​តាប់​ប្រា​យ៉...Read more
ក្រុមប៉ូលីសរបស់​រដ្ឋា​ភិបាល​បាន​ប្រើ​គ្រាប់​បែក​ផ្សែង ឡានបាញ់ទឹក និង​ប្រើ​អំ​ពើ​ហឹង្សា​លើ​បាតុករ ក្រុម​ប៉ូលីស​របស់​រដ្ឋា​ភិបាល​ដែល​ដឹក​នាំ​ដោយ​លោក​ ជួន​សុវណ្ណ​ ស្នង​ការ​រាជ​ធា​នី ភ្នំ​ពេញ​ បាន​ប្រើ​គ្រាប់​បែក​ផ្សែង ឡាន​បាញ់​ទឹក​ និង​ប្រើ​អំ​ពើ​ហឹង្សា ក្នុង​ការ​បង្ក្រាប​ហ្វូង​បាតុករ កាល​ពី​ថ្ងៃ​ទី...Read more
លោក អ៊ំសំអាន សរសេរលិខិតសុំទោសលោក ហេងសំរិត ប្រធានរដ្ឋសភា លោក អ៊ំសំអាន ​តំណាង​រាស្រ្ត​មក​ពី​គណបក្ស​សង្គ្រោះ​ជាតិ មណ្ឌល​ខេត្ត​សៀមរាប​បាន​សរសេរ​លិខិត​សុំ​ការ​អធ្យ​ស្រ័យ​ពី​លោក ហេង​សំ​រិន ប្រ​ធាន​រដ្ឋ​សភាកម្ពុជាកាល​ពី​ថ្ងៃ​ទី​២៤ ខែកក្កដា ឆ្នាំ២០១៥​ម្សិល​មិញ។ ...Read more
គ្លីនិកសុខភាព បានព្យួរសេរ៉ូមឲ្យអ្នកជម្ងឺម្នាក់ស្លាប់សាច់ញាតិប្តឹងទារសំណង១ម៉ឺនដុល្លារ បុរស់ម្នាក់ឈ្មោះ យន់សុធា អាយុ៣៣ឆ្នាំ រស់នៅ​ភូមិគ្រួស សង្កាត់ស្វាយដង្គំ ក្រុង​សៀមរាប ត្រូវបានគ្លីនិកឯកជនមួយដែលមានយីហោ គ្លីនិកសុខភាព ស្ថិតនៅភូមិគ្រួស តាម​​ផ្លូវជាតិលេខ៦ ខាង​កើតភ្លើង​ស្តុបទន្លេសាប បាន​ព្...Read more
លោក តៅសាវឿន និស្សិតគំរាមដាក់គ្រាប់បែកសម្លាប់លោក សខេង និងត្រូវដោះលែងក្នុងពេល​ឆាប់ និស្សិត​កំរិត​បរិញ្ញាប័ត្រ​ម្នាក់​ឈ្មោះ​ តៅ​សាវឿន មាន​ទីលំនៅ​បច្ចុប្បន្ន ឃុំ​លាងដៃ ស្រុក​អង្គរធំ ខេត្ត​សៀមរាប និង​ជា​អតីត​និស្សិត​សកលវិទ្យាល័យ​សៅ​ស៍​អ៊ី​ស​ថ៍​អេ​សៀ (South East...Read more
សមត្ថកិច្ចចាប់រថយន្តយីឌុបដឹកឈើធ្នង់២គ្រឿងរបស់អតីតអភិបាលរងខេត្តកំពង់ចាម ឈើធ្នង់ជិត៦០០ដុំ និងជាង៧០ម៉ែត្រគូប ត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលសេដ្ឋកិច្ច សហការជាមួយផ្នែករដ្ឋបាលព្រៃឈើស្ទោង ខេត្តកំពង់ធំ ស្ទាក់ចាប់ឃាត់បានកាលពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៤ ខណៈឈើទាំងត្រូវបានដឹកតាមរ...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      34762នាក់
ម្សិលមិញ    42319នាក់
សប្ដាហ៍នេះ    77095នាក់
ខែនេះ    224368នាក់
ឆ្នាំនេះ   2968672នាក់
សរុប   56567568នាក់
ថ្ងៃទី 06 ខែ 05 ឆ្នាំ 2025 ម៉ោង 18:18