ប្រធានមន្ទីរបរិស្ថានខេត្តដឹកនាំកម្លាំងចុះដាំដើមឈើនៅតំបន់បឹងពារាំង

ដោយៈ រ៉េត ខេត្តសៀមរាប ថ្ងៃទី 04 ខែ 07 ឆ្នាំ 2016 វេលាម៉ោង 11:41 នាទី ចំនួនអានៈ 1856

សកម្មភាព​ចុះ​ដាំដើម​ឈើ​នៅ​តំបន់​បឹង​ពារាំងដែល​ដឹក​នាំដោយ​លោក ភួង​លីណា ប្រធាន​មន្ទីរ​បរិស្ថានខេត្តសៀមរាប​ លោក​ស៊ីម​ឈីវ​ឈាន​ពិសិដ្ឋ​ អនុប្រធាន​មន្ទីរបរិស្ថាន និង​ចូល​រួម​ដោយ សហគមនេសាទ​ចុង​ឃ្នៀស សហគមប្រើ​ប្រាស​ទឹក​សង្កាត់​ជ្រាវ​​ជ្រាវ ចៅ​សង្កាត់​ចុង​ឃ្នៀស មន្ត្រី​រាជការ និង​ប្រជាពល​រដ្ឋ​នៅ​ក្នុង​សហគម ​សរុប​មាន​ចំ​នួន​ជាង​១រយនាក់ ក្រោម​ជំនួយ​ឧបត្ថមរបស់​អង្គការហ្វេក (FACT) កាល​ពី​ថ្ងៃអាទិត្យទី០៣ ខែមិថុនា ឆ្នាំ២០១៦ម្សិល​មិញនេះ។

លោក ភូងលីណា ប្រធានមន្ទីរបរិស្ថានខេត្តសៀមរាប​បាន​ប្រាប់​អ្នក​សារព័ត៌មានថា ការបង្កើត​តំបន់បឹងពារាំងទៅ​ជាតំបន់អភិរក្សគឺ​ដើម្បីការពារអភិរក្ស​ជីវចំរុះ ដូចជាព្រៃលិចទឹក​ ពពួកមច្ឆា និង​សត្វ​ស្លាប​ទឹក ហើយការ​ដាំដើម​ឈើ​ថ្ងៃនេះវា​ជាសារមួយដល់​​​ប្រជា​ពល​រដ្ឋ​នៅ​តំ​បន់​ព្រៃលិច​ទឹកនេះ អោយ​​ចេះ​ថែរក្សាធនធាន​ធម្មជាតិ ចេះ​ចូល​រួម​អភិរក្សព្រៃលិច​ទឹក នាំគ្នា​ដាំព្រៃលិច​ទឹក​ឡើង​វិញទាំងអស់​គ្នា។ ព្រៃលិចទឹកគឺជាសំបុកត្រី​ពង​កូន ជាចំណី​ត្រី​ ជាជំរក​សត្វ​ស្លាប​ទឹក ក៏ជារនាំបាំងខ្យល់​ដ៏សំខាន់​បំផុតដែល​យើង​មិន​អាច​អត់​ព្រៃលិចទឹក​បាន​ទេ។ លោកភូង​លីណាបាន​បន្តថា យើង​មាន​គំរោង​ដាំដើមឈើ​៨០០ដើម​នៅ​ឆ្នាំងនេះ តែថ្ងៃនេះនៅ​តំបន់នេះ​គឺ​ដាំង​ជាត​២០០ដើមសិន​  ហើយកូន​ឈើ​ដែល​នៅ​សល់​ទុក​ដាំនៅ​តំ​បន់​ផ្សេងៗទៀត ក្នុង​សង្កាត់​ចុង​ឃ្នៀស​ សង្កាត់​ជ្រាវ និង​សង្កាត់​សៀមរាប ដែល​មាន​ផ្ទៃដីចំនួន៣០៩៨​ហិកតា ចំ​ណែក​ឯតំបន់អភិរក្សអូរាំងស្រោង​នៅ​ខាង​ស្រុក​ពួកមាន​ផ្ទៃដីជាង៤ពាន់ហិកតាផងដែរ។ លោកភួងលីណាបន្ថែមថា ឆ្នាំ២០១៥-២០១៦នេះ​អាកាស​ធាតុ​ប្រែប្រួល​ រាំងស្ងួត​ បណ្តាល​អោយ​ខ្វះ​ទឹក​ប្រើប្រាស ក្តៅ​ហួតហែង បណ្តាល​អោយ​​ភ្លើង​ឆេះ​ព្រៃរហូត​ដល់ជិត​១សប្តាហ៍ក៏មាន ​ដែលតំបន់​ខ្លះ​យើង​​មិន​មាន​លទ្ធភាព​អាច​ពន្លត់​បាន ដូច​ជានៅ​ខាង​ប្រេក​ទាល់ ​ខាង​កំពុងភ្លុងនិង​កែវពណ៍ជាដើម​ តែ​តំ​បន់​ពារាំងយើង​មាន​ឡាន​ទឹក​អាច​ចូល​ពន្លត់​បានហើយភ្លើង​ឆេះព្រៃ​​នៅ​តំ​បន់​ខាង​ចុងឃ្នៀស បាន​ប្រើប្រាស​ឡានទឹក​របស់​ស្នងការ​ ឡានទឹក​របស់​អាវុធហត្ថ និង​ឡានទឹក​របស់​មន្ទីរបរិស្ថាន។ លោកបានបន្ថែមថា នៅ​ខេត្តសៀមរាប​ភ្លើង​ឆេះ​ព្រៃកាល​ពី​រដូវ​ប្រាំង​កន្លងទៅថ្មីៗ​​នេះ​ គឺ​ឆេះអស់​ជិត​១ពាន់​ហិកតា។ លោកភួងលីណាបន្តថា ទន្ទឹម​និងការ​អភិរក្ស យើង​ក៏មាន​ការ​ភិរឌ្ឍន៍ផងដែល ហើយ​តំ​បន់​បឹង​ពារាំងនេះគឺ​យើង​អភិវឌ្ឍន៍តាម​បែប​ទេសចរណ៍​ធម្មជាតិ តែមុន​អភិវឌ្ឍន៍យើង​ត្រូវ​អភិរក្សមុន​សិន ដើម្បី​អោយ​វាសំបូរបែបខាង​ធនធានធម្មជាតិ និងមាន​សោភ័ណ្ឌភាពល្អ សំរាប់​បង្អួតភ្ញៀវ​ទេសចរណ៍ជាតិ និង​អន្តរជាតិ។ លោក ភួងលីណា បាន​បន្ថែមថា នៅតំបន់​បឹង​ពាររាំងគឺ​ល្អស្អាត​ជាង​តំបន់​ផ្សេង​ឆ្ងាយណាស់សំរាប់ភ្ញៀវទេសចរណ៍ ព្រោះតំបន់នេះមានទឹក​ មានត្រី មាន​ព្រៃព្រឹក្សាអ្នកតាវល្លិ មាន​សត្វ​ស្លាបទឹក​រាប់​ម៉ឺនក្បាល ហែហម​អម​ជាមួយនិង​ទេសភាព​ធម្មជាតិពិតៗឥក្លែងក្លាយឡើយ។

ជាចុក្រោយ​លោក ស៊ីមឈីវឈានពិសិដ្ឋ អនុប្រធានមន្ទីរបរិស្ថានខេត្តសៀមរាប បាន​ទទួល​ចុះហត្ថលេខា​ទទួល​ថវិការ​ជំនួយពី​អង្គការ ហ្វេក (FACT) ចំនួន​៣រយដុល្លារ សំរាប់​ការ​ឧបត្ថមការ​ដាំងដើមឈើនៅ​ថ្ងៃទី០៣ដដែលនេះ ហើយ​ថវិការចំនួន​៣រយដុល្លារនេះលោក ពិសិដ្ឋ​បាន​ប្រគល់​បន្តទៅ​អោយខាង​សហគម​នេសាទ​ចុង​ឃ្នៀស និង​សហគមប្រើ​ប្រាស​ទឹក​សង្កាត់​ជ្រាវ​ផ្ទាល់​ដៃភ្លាមៗ​តែម្តង។ លោក​ពិសិដ្ឋ​បាន​ផ្តែផ្តាំយ៉ាង​ទទួច​ដល់​បង​ប្អូន​ប្រជាពល​រដ្ឋ បង​ប្អូន​ខាង​សហគម អាជ្ញាធរដែនដី មន្ត្រី​រាជការទាំង​អស់​ អោយ​ចូល​រួម​ការពារថែរក្សា អភិរក្ស អភិវឌ្ឍន៍ តំ​បន់​អភិរក្សបឹង​ពារាំងនេះទាំង​អស់​គ្នា ដើម្បី​យើង​ទាំង​អស់​គ្នា​នៅ​ថ្ងៃអនាគត ជាពិសេស​ចូល​រួម​ទប់​ស្កាត់​អោយ​បាន​ក្រុម​អ្នក​កាប់​បំ​ផ្លាញព្រៃឈើ អ្នក​ដុត​ព្រៃលិច​ទឹក​ អ្នក​ប្រ​មាញ់​សត្វ​ស្លាប អ្នក​ឆក់​ត្រី អ្នក​លួច​នេសាទខុស​ច្បាប់ ដូច​ជា​លប​ អួន ណរ៉ាវ ក្រឡាញឹម​ជាដើម។

បើ​ទោះ​ជាផ្លូវ​ធ្វើ​ដំ​ណើរ​ទៅ​បឹង​ពារាំង​រាង​ឆ្ងាយ ហើយ​មាន​ភាព​លំបាក​នៅ​រដូវ​ភ្លៀង​ធ្លាក់​នេះយ៉ាង​ណា​ក៏ដោយ តែគេសង្កេត​ឃើញ​ថា ទាំង​ថ្នាក់​ដឹក​នាំ​ ទាំង​បងប្អូន​សហគម និង​ប្រ​ជាពល​រដ្ឋ​ដែល​បាន​ទៅ​ចូល​រួម​ដាំង​ដើម​ឈើ​ខាងលើ​នេះ មាន​ភាព​សប្បាយ​រីករាយ ញញឹមញញែម ដោយ​គិត​ថា បាន​ចូល​រួម​ភិរក្សព្រៃលិច​ទឹកដែល​ជា​សម្បត្តិ​រួម ​ដើម្បី​អនាគតយើង​ទាំង​អស់​គ្នា៕ ដោយ៖ ផ្លុងរ៉េត

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

ពលរដ្ឋផ្អើលមើលព្រះភក្រ្កសម្តេចឪនៅលើព្រះច័ន្ទ   អាន1671ដង ព្រះរាជអាជ្ញារ ព្រមានចាត់វិធានការលើអាជីវកម្ម ព្យាបាលមាត់ធ្មេញ ក្រោយរកឃើញថាអាជីវកម្មនេ?...    អាន2466ដង ភរិយាលោកមិនចន្ថាអធិការស្រុកប្រាសាទបាគង និងបក្ខពួក៤នាក់ទៀតត្រូវបានសមត្ថកិច្ចចាប់ខ្លួន?...    អាន1798ដង សហព័ន្ធសហជីបទៅសាលា​ក្រុង​ទាមទារឲ្យសកម្មជនសហជីបចូលធ្វើការវិញ    អាន1551ដង អាជ្ញាធរស្រុកពួក ចុះចាប់ត្រាក់ទ័រភ្ជួរស្រែរបស់ពលរដ្ឋកំហែងទាប្រាក់2500$ជាថ្នូរនឹងការដោះល?...    អាន1811ដង ពលរដ្ឋ និងយុវជនរាប់រយនាក់ ឈរឃ្លាំមើលនៅមុខតុលាការខេត្តសៀមរាប   អាន1931ដង គណបក្សនយោបានធំៗ២បានបញ្ចប់ការជួបចរចានៅព្រឹកថ្ងៃទី១៨នេះ   អាន1497ដង សាលាឧទ្ធរណ៍ដោះលែងលោកម៉មសូណង់ដូនៅថ្ងៃទី១៦   អាន1687ដង មានសត្វតិរច្ឆានលួចគាស់ផ្នូរសពគ្រីស្ទានយកធាតុបោះចោលក្នុងព្រៃ   អាន1477ដង កសិករចាប់ផ្ដើមការងារបង្កបង្កើនផលជាបណ្ដើរៗតែមានភូមិខ្លះកំពង់ខ្វះទឹក   អាន1614ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
សមត្ថកិច្ចនៅតែអះអាងថា នាយរងប៉ុស្តិ៍សង្កាត់សៀមរាប​ពុលផ្សែងម៉ាស៊ីនភ្លើង តែខាងមន្ទីរពេទ្យសង្ស័យថា ពុលថ្នាំសត្វល្អិត បន្ទាប់ពី​ធ្វើ​ការ​ស្រាវ​ជ្រាវ​អស់​រយៈពេល​ជាច្រើន​ថ្ងៃក្នុង​ករណី​គ្រួសារ​ប៉ូលីស​ប៉ុស្តិ៍ពុល​ទាំង​គ្រួសារកាល​ពី​ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៥ ក្រុង​សមត្ថកិច្ច ជំនាញបានឲ្យដឹងថា នាយ​រង​ប៉ុស្ដិ៍​នគរបាល សង្កាត...Read more
រថយន្តសានយ៉ុងដឹកស៊ុមទ្វារបង្កប់ឈើប្រណិតមួយគ្រឿងត្រូវបានសមត្ថកិច្ចបង្ក្រាបកាលពីយប់មេញ រថយន្ត​សាន់យ៉ុងពណ៍​សគ្មាន​ស្លាកលេខ​ដឹក​ឈើ​សិប្បកម្ម​ពី​លើ​ បង្កប់​ឈើ​ប្រ​ណិត​ខាង​ក្រោម​មួយគ្រឿង​ត្រូវ​បាន​រដ្ឋ​បាល​ព្រៃឈើ​បង្ក្រាប​នៅ​ចំណុច​ផ្លូវ​ហៃវ៉េ​ក្នុង​ស្រុក​ប្រាសាទ​បាគងនៅ​វេលាម៉ោង​៩និង​៥០​នាទី...Read more
សេចក្តីប្រកាសព័ត៌មាន ស្តីពី លទ្ធផលនៃសម័យ​ប្រជុំលើក​ទី៧ព្រឹទ្ធសភា​នីតិកាលទី៣ ថ្ងៃសុក្រ​ទី១៧ ខែកក្កដា ឆ្នាំ២០១៥ សេចក្តីប្រកាសព័ត៌មាន ស្តីពី លទ្ធផលនៃសម័យ​ប្រជុំលើក​ទី៧ព្រឹទ្ធសភា​នីតិកាលទី៣ ថ្ងៃសុក្រ​ទី១៧ ខែកក្កដា ឆ្នាំ២០១៥។ សូមចុចលើ​រូប​ភាព​ខាង​ក្រោម ដើម្បីអានព័ត៌មាន​លំអិត...Read more
រថយន្តសូគឺម៉ិចដឹកសាំងរបស់លោកសុខគង់បន្លំដឹកឈើក្រញូងខុសច្បាប់ រថ​យន្ត​ដឹក​សាំង​ដែល​មាន​ស្លាក​យី​ហោ​ សូគឺ​ម៉ិច​ ដែល​ត្រូវ​បាន​គេ​ស្គាល​ថា ជា​របស់​លោក​សុក​គង់​មហា​សេដ្ឋី​ស្រុក​ខ្មែរ​ លួច​ដឹក​ឈើ​ក្រ​ញូង​ពេញ​ស៊ី​តេន​សាំង​ ត្រូវ​បាន​កម្លាំង​សមត្ថ​កិច្ច​​បង្ក្រាប​បាន​...Read more
ក្បួនរថយន្តរបស់សម្តេចក្រុមព្រះ ត្រូវរថយន្តដឹកដីបើគៀរបណ្តាលអោយមនុស្ស៦នាក់រងរបួស ក្បួន​រថ​យន្ដ​របស់​សម្ដេច​ក្រុម​​ព្រះ​ដែល​កំ​ពុង​ធ្វើដំ​ណើរ​ត្រឡប់​ទៅទីក្រុង​ភ្នំ​ពេញ​វិញ ត្រូវបានរថ​យន្ដ​ដឹក​ដី​មួយ​គ្រឿង​បាន​បើក​ចូលក្បួនរថ​យន្ត​របស់ព្រះអង្គ ហើយ​​គៀរ​រថ​យន្ដ​របស់​ព្រះ​អង្គបណ្តាល​អោ...Read more
ឆេះក្លឹបកម្សាន្តហីបហបស្លាប់មនុ្ស៥នាក់គ្រាន់ជាព័ត៌មានបឋម អគ្គីភ័យមួយបានលេប​ត្រ​បាក់​ក្លឹប​កម្សាន្ត​ហីបហប​នៅ​រំលង​អាធ្រាត្រ​ថ្ងៃទី១៧​ឈានចូល​ថ្ងៃទី១៨​ខែ​វិច្ឆកា​ឆ្នាំ២០១៤ ​​ស្ថិត​ក្នុង​ភូមិ​វត្ត​ដំណាក់ សង្កាត់​សាលាកំរើក ​ក្រុង​សៀម​រាប​ ដែល​បណ្តាល​អោយ​មនុស្ស​ប...Read more
លោក ហុកចិត្រា ប៉ូលីសសេដ្ឋកិច្ច បកស្រាយថាខ្លួនមិនបានប្រព្រឹត្តិអំពើពុករលួយដូចការចោទប្រកាន់នោះទេ ពាក់​ព័ន្ធ​ទៅ​នឹង​ការ​ចុះ​ផ្សាយ​ខាង​ក្រោម នៅ​រសៀល​ថ្ងៃទី២២ ខែ​តុលា ឆ្នាំ២០១៤​នេះ លោកហុកចិត្រា ប៉ូលីស​សេដ្ឋ​កិច្ច​ប្រ​ចាំខេត្ត​បន្ទាយ​មាន​ជ័យ​បាន​​ទូរស័ព្ទ​មក​អង្គភាព​សារ​ព័ត៌មាន ​កម្ពុជា​សុវណ្ណភូមិ​ថា...Read more
រឿងប្រ​វត្ត​កម្ពុជាក្រោម ជាស្នាដៃនិពន្ធ​របស់​សម្តេចតា ថត​នៅ​ប្រ​ទេស​កូរ៉េ សូមចុចមើល​ វីដេអូ ដែល​ជាស្នាដៃ​និពន្ធ​របស់​សម្តេច​តា ថតនៅ​ប្រ​ទេសកូរ៉េ ...Read more
លោក ធឹម ធឿន មេប៉ុស្តិ៍ ឃុំ២ធ្នូជាអ្នកឃុបឃិតឲ្យឈ្មួញដឹកឈើខុសច្បាប់ទាំងថ្ងៃទាំងយប់ទៅលក់ស្រុកយួនដោយសេរី ប្រភពព័ត៌មាន​​បានអោយដឹងថា មន្ត្រី​ពាក់​ព័ន្ធ​មួយ​ចំ​នួន​កំពុងតែ​ធ្វើ​ព្យុះភ្លៀង នៅ​ម្ដុំ​ផ្សារ ការ​បី  ដែលមាន​ទីតាំង ស្ថិតក្នុង​ឃុំ​ធ្នូ ស្រុក​ស្នួល ខេត្តក្រចេះ ដែល​សកម្មភាព​ទាំងនេះ បានធ្វើឱ្យ​ប្...Read more
សម្តេច ជា ស៊ីម ទទួលមរណៈភាពនៅរសៀលថ្ងៃទី៨នេះ សម្តេច ជា ស៊ីម បានទទួលមរណៈភាព នៅម៉ោង៣និង៤៥នាទី ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៥នេះ ក្នុងជន្មាយុ ៨៣ ឆ្នាំ ដោយរោគាពាធនៅគេហដ្ឋាន ឯរាជធានីភ្នំពេញ។...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      35523នាក់
ម្សិលមិញ    42319នាក់
សប្ដាហ៍នេះ    77856នាក់
ខែនេះ    225129នាក់
ឆ្នាំនេះ   2969433នាក់
សរុប   56568329នាក់
ថ្ងៃទី 06 ខែ 05 ឆ្នាំ 2025 ម៉ោង 18:50