ប៉េអឹមខេត្តបញ្ជូនខ្លួនជនដៃដល់៧នាក់ជាកម្មកររោងម៉ាស៊ីនទឹកកកឈូករដ្ឋ ពីបទហឹង្សាដោយចេតនាទៅតុលាការ

ដោយៈ រ៉េត ខេត្តសៀមរាប ថ្ងៃទី 02 ខែ 04 ឆ្នាំ 2016 វេលាម៉ោង 06:10 នាទី ចំនួនអានៈ 1528

កាលរិយាល័យព្រហ្មទណ្ឌ​អាវុធ​ហត្ថ​ខេត្ត​សៀមរាប​បាន​បញ្ជូន​ជន​ដៃ​ដល់​០៧​នាក់ដែល​បាន​ប្រើ​ហឹង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់​ទោស​ ​ទៅ​សាលា​ដំ​បូង​ខេត្ត​សៀមរាប​នៅ​រសៀល​ថ្ងៃទី០២ ខែមេសា ឆ្នាំ២០១៦នេះ។

សូម​រំលឹក​ថា នៅ​យប់​ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៦​វេលាម៉ោង១១ មាន​ក្រុង​ជន​ដៃដល់​មួយក្រុមមាន​គ្នា​០៧​នាក់​ ​ជិះ​រថ​យន្ត​ម៉ាកហៃលេនដឺ​ពណ៍​ខ្មៅពាក់​ស្លាកលេខភ្នំពេញ 2K-6261 ទៅ​ពួនស្ទាក់​វាយ​បុរស់​វ័យ​៣៧​​​ឆ្នាំ​ម្នាក់​ ឈ្នោះ​ ឈួរលាង អោយ​រង​របួស​ស្ទើ​តែ​ស្លាប់​ស្ថិត​​នៅ​ចំនុច​ភូមិ​វត្ត​ដំ​ណាក់ សង្កាត់​សាលាកំរើក ក្រុង​សៀមរាប (ខាងត្បូងឈាង​ខាង​លិច​សាលារៀន​វិទ្យា​ល័យ​អង្គរ) ចម្ងាយ​តែ​ប្រហែល​១០ម៉ែត្រ​ពី​ផ្ទះ​ជន​រង​គ្រោះ​ ខណៈជន​រង​គ្រោះ​ជិះ​ម៉ូតូចេញ​ពី​ផ្ទះ​របស់​ខ្លួន។

ការិយាល័យ​ព្រហ្មទណ្ឌ​អាវិធ​ហត្ថ​ខេត្ត​សៀមរាប​បាន​អោយ​ដឹង​ថា ដោយ​មាន​ការ​រាយ​ការ​ពី​ប្រ​ជា​ពល​រដ្ឋ​នៅ​ក្បែរនោះ​ថា មាន​ការ​ប្រើ​អំ​ពើ​ហឹង្ស​ដោយ​ចេតនាទើប​កម្លាំ​ម៉េអឹម​ខេត្ត​បាន​ចុះ​ទៅ​បង្ក្រាប​ ហើយ​បាន​ដក​ហូត​បាន​ដំ​បង​ឈើ​ជ្រុង​០១ដើមប្រវែង​ជិត​១ម៉ែត្រ​ជា​វត្ថុតាង និង​ឃាត់​ខ្លួន​ជន​សង្ស័យ​០៧​នាក់​យក​មក​សាក​សួរ​កសាង​សំ​ណុំរឿង​បញ្ជូន​ទៅ​តុលាការ​ខេត្ត​សៀម​រាប​នៅរសៀល​​ថ្ងៃទី០២នេះ ខែមេសា ឆ្នាំ២០១៦។ ​សមត្ថ​កិច្ច​បាន​បង្ហើបទៀត​​ថា មូលហេតុឈានដល់​​ព្រួត​គ្នា​ប្រើ​ហឹង្ស​លើ​ជន​រង​គ្រោះ​បែប​នេះ អាច​ជារឿងគំនុំ ព្រោះ​កាលពីជាង១ឆ្នាំមុន ខាង​ក្រុម​ជន​ដៃ​ដល់​បាន​យក​សំ​រាមដែល​មាន​ក្លិន​ស្អុយដែល​ជា​កាក​សំ​ណល់​របស់​រោង​ម៉ា​ស៊ី​ទឹក​កក ដែល​មាន​យី​ហោ​ឈ្មោះថា ឈូករដ្ឋ ​​ទៅ​ចាក់​មុខ​ផ្ទះ​ជន​រង​គ្រោះ​ ទើប​ធ្វើឱ្យ​មាន​​ការ​ឈ្លោះ​ទាស់ទែងប្តឹង​ប្តល់​គ្នាដល់​ប៉ុស្តិ៍​ប៉ូលីស​ក្នុង​សង្កាត់​សាលាកំ​រើក ម្តងរួច​ទៅ​ហើយ។ សមត្ថ​កិច្ច​បាន​បន្ថែម​ថា ក្រុម​ជន​ដៃដល់​បាន​សារភាពថា ពួក​គេ​វាយ​មនុស្ស​ច្រឡំ តាម​ពិត​ពួក​គេ​មាន​បំ​ណង​វាយ​ លោក តឹក​សារ៉ាវី ដែល​ជា​ប្អូន​ថ្លៃជន​រង​គ្រោះ​នោះទេ។

យោងតាម​របាយការណ៍របស់​សមត្ថ​កិច្ច​បាន​អោយ​ដឹងថា ជនសង្ស័យទាំង០៧​នាក់នោះមាន៖ ទី១/ ឈ្មោះ គង់ លីនិច ភេទប្រុសអាយុ៣១ឆ្នាំមុខរបរបើកឡានដឹកទឹកកក មានទីលំនៅភូមិកញ្ចំ ឃុំកញ្ចំ ស្រុកពារាំង ខេត្តព្រៃវែ់ង បច្ចប្បន្នរស់នៅភូមិសាលាកំរើក សង្កាត់សាលាកំរើក ក្រុងសៀមរាប។ ទី២/ ឈ្មោះ សុខ សុទ្ធា ហៅ ម៉ៅ ភេទប្រុសអាយុ៣០ឆ្នាំមុខរបរដឹកទឹកកក មានស្រុកកំណើត នៅភូមិកញ្ចំ ឃុំកញ្ចំ ស្រុកពារាំង ខេត្តព្រៃវែ់ង បច្ចប្បន្នរស់នៅភូមិសាលាកំរើក សង្កាត់សាលាកំរើក ក្រុងសៀមរាប។ ទី៣/ ឈ្មោះ ឡឺ គឹមចេន ភេទប្រុស អាយុ៣៤ឆ្នាំមុខរបរកម្មកររោងចក្រទឹកកកឈូករ័ត្ន មានស្រុកកំណើត នៅភូមិកញ្ចំ ឃុំកញ្ចំ ស្រុកពារាំង ខេត្តព្រៃវែ់ង បច្ចប្បន្នរស់នៅភូមិជ្រាវ សង្កាត់ជ្រាវ ក្រុងសៀមរាប។ ទី៤/ ឈ្មោះ សៀន ប៊ុនធី ភេទប្រុសអាយុ១៧ឆ្នាំមុខរបរកម្មកររោងចក្រទឹកកកឈូករ័ត្ន មានស្រុកកំណើត នៅភូមិកញ្ចំ ឃុំកញ្ចំ ស្រុកពារាំង ខេត្តព្រៃវែ់ង បច្ចប្បន្នរស់នៅភូមិស្លក្រាម សង្កាត់ស្លក្រាម ក្រុងសៀមរាប។ ទី៥/ ឈ្មោះ គង់ ចាន់ថា ភេទប្រុសអាយុ៣៨ឆ្នាំមុខរបរលក់ទឹកសុទ្ធមានស្រុកកំណើត នៅភូមិកញ្ចំ ឃុំកញ្ចំ ស្រុកពារាំង ខេត្តព្រៃវែ់ង បច្ចប្បន្នរស់នៅភូមិសាលាកំរើក សង្កាត់សាលាកំរើក ក្រុងសៀមរាប។ ទី៦/ ឈ្មោះ ផាន់ សុវណ្ណនី ភេទប្រុសអាយុ២៧ឆ្នាំ មុខរបរជាងជួសជុលទូរស័ព្ទដៃ រស់នៅភូមិសាលាកន្សែង សង្កាត់​ស្វាយ​ដង្គំ ក្រុងសៀមរាប។ ទី៧/ ឈ្មោះ យ៉ង់ ចិន្តា ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរ បើកឡានដឹកទឹកកក មាន​ស្រុក​កំ​ណើតនៅភូមិកញ្ចំ ឃុំកញ្ចំ ស្រុកពារាំង ខេត្តព្រៃវែ់ង បច្ចប្បន្នរស់នៅភូមិសាលាកំរើក សង្កាត់សាលាកំរើក ក្រុងសៀមរាប។

លោក ឈួរលាង ជនរង​គ្រោះ​បាន​អោយ​អ្នក​យក​ព័ត៌មាន​យើង​ដឹងថា លោក​បាន​ជិះ​ម៉ូតូចេញ​ពី​ផ្ទះ ដែល​មាន​អាស័យ​ដ្ឋាន​ខាងលើបាន​ប្រ​ហែល​តែ​ជាង​១០ម៉ែត្រ ស្រាប់​មាន​មុស្ស​ប្រុស​ជិត​១០​នាក់​រត​សំ​ដៅ​មក​វាយ​លោក​តែម្តង ដោយ​ពួកគេ​ខ្លះ​ប្រើ​កណ្តាប់​ដៃ​ ឯខ្លះ​គេ​ប្រើ​ដំបង។ ភ្លាម​នោះ​លោក​បាន​ស្រែក​ហៅ​បង​ប្អូន​សាច់​ញាតិ​អោយ​ជួយ ទើប​ប្អូន​ថ្លៃរបស់​លោក​រត​ទៅ​ដេញ​ចាប់​ជន​ដៃដល់​​ តែ​ចាប់​មិន​បាន​ពួកគេ​បាន​រត​ឡើង​ឡាន​ហៃ​ឡេន​ដឺ​ខាង​លើ​បើក​ទៅ​បាត់។ លោក ឈួរលាង​ បាន​បន្ត​ថា​ពេល​នោះ​ងងឹតមុខ​សន្លប់​ទើប​បង​ប្អូន​សាច់​ញាតិជូន​ទៅ​សង្គ្រោះបន្ទាន់​នៅ​ឯមន្ទ្រីរពេទ្យ។ លោក ឈួរលាង បាន​អោយ​ដឹង​បន្ថែមនៅ​រសៀល​ថ្ងៃទី​០១​ថា លោក​បាន​អោយ​បង​ប្រុសរបស់​លោក ទៅ​ដាក់​ពាក្យ​បណ្តឹង​នៅ​ឯប៉េអឹម​ខេត្តសៀមរាប ពីបទ​​ហិង្សាដោយ​ចេតនា មាន​ស្ថាន​ទំ​ងន់​ទោស ដោយ​ទាមទាសំណង​ជាទឹក​ប្រាក់​ចំ​នួន​១ម៉ឺនដុល្លារអាមេរីក ហើយ​សូម​អោយ​សមត្ថ​កិច្ច​ផ្តន្ទាទោសជន​ដៃដល់​ទៅ​តាម​ផ្លូវ​ច្បាប់​ផង។

លោក តឹក​សារ៉ាវី ត្រូវ​ជាប្អូថ្លៃជន​រង​គ្រោះខាងលើ​បាន​អោយ​ដឹងថា នៅ​ពេល​បងថ្លៃលោកចេញ​ម៉ូតូពី​ផ្ទះមិន​បាន​១០​ម៉ែត្រ​ផង​ស្រាប់​លឺ​សំ​លេង​ស្រែក​អោយ​ជួយផង​ ភ្លាម​នោះ​លោក​បាន​រត​ទៅ​ដល់​ឃើញ​មនុស្ស​ជិត​១០​នាក់​ប្រ​ដាប់​ដោយ​ដំ​បង​កំ​ពុង​ព្រួត​វាយ​បង​របស់​លោក​ដែល​កំ​ពុង​ដួល​ដេក​លើដី។ លោក​វី​បន្តថា ពេល​ក្រុម​ជន​ដៃ​ដល់​ឃើញ​លោក​រត​ទៅជួយ​បង​លោក​​ ​ពួកក្រុមជន​​ដៃ​ដល់​បែក​វ៉ូង​ប្រសេក​ប្រ​សាច ហើយ​លោក​បាន​រត​តាម​ចាប់​ជន​ដៃដល់​២នាក់​ក្នុង​ចំ​ណោម​នោះ តែ​បែជាមាន​ជន​ដៃ​ដល់​បី​បួន​នាក់​ផ្សេង​ទៀត​មក​ព្រួត​វាយ​បង​របស់​លោក​បន្ថែមនៅ​មុខ​ផ្ទះម្តង​ទៀត​​ ឃើញ​ហេតុ​ការ​ណ៍​ដូច្នេះលោក​រត​បក​មក​ជួយ​បង​វិញ​ តែ​ក្រុម​ជន​ដៃ​ដល់​បាន​នាំ​គ្នា​រត​ឡើង​ឡាន​បើក​ចេញ​ទៅ​បាត់។

នៅ​រសៀល​ថ្ងៃទី០២នេះ​អ្នក​យក​ព័ត៌មាន​យើង​ពុំអាច​សុំ​ការ​បំ​ភ្លឺ​ពីលោក ​ព្រះ​រាជអាជ្ញារង និងលោក​​ចៅ​ក្រម​ស៊ើប​សួរ​ដែល​ទទួល​រឿង​ក្តី​នេះ​បាន​ទេ តែ​ប្រ​ភព​ពី​មន្ត្រី​ប៉ែអឹម​ខេត្ត​បាន​អោយ​ដឹងថា ជន​សង្ស័យទាំង០៧​នាក់​បាន​បញ្ជូន​យក​ទៅ​ផ្ញើ​នៅ​កង​រាជ​អាវិធហត្ថ​ខេត្ត​វិញសិន។

អ្នក​យក​ព័ត៌មាន​យើង​ក៏ពុំអាច​សុំ​ការ​បំភ្លឺ​ពី​ថៅ​កែ​រោង​ម៉ាស៊ីន​ទឹក​កកយី​ហោ ឈូគរដ្ឋ​ បាន​ដែរ​ព្រោះ​មិន​មាន​លេខ​ទូរស័ព្ទ​សំ​រាប់​ធ្វើ​ការ​ទំ​នាក់​ទំ​នង ពាក់​ព័ន្ធ​ករណី​ក្រុម​កម្ម​ករ​រោង​ម៉ាស៊ីន​ទឹក​កកនេះនាំ​គ្នា​ទៅ​ប្រើ​ហឹង្សា​លើ​ជន​រង​គ្រោះខាង​លើ។

គេសង្កេតឃើញថា ក្រោមការដឹកនាំរបស់លោក ប៉ោវណ្ណនិត មេប៉េអឹម​ខេត្តសៀមរាប និង​មន្ត្រី​ក្រោម​ឧវាត​របស់​លោក បទល្មើសមួយ​ចំ​នួន​កំពុង​តែត្រូវ​បាន​បង្គ្រាប​ជាហូរហែគួរអោយ​កត់​សម្គាល់៕ ដោយ​៖ ផ្លុង រ៉េត (កម្ពុជាសុវណ្ណភូមិ និង​ធ្វើ​ព័ត៌មាន​ស៊ើប​អង្កេត​មួយក្នុង​ករណី​ការ​ប្រើហឹង្សាខាងលើ សូម​រងចាំអាន)

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

អង្គការសង្គម​ស៊ីវិល​និង​ប្រជាពលរដ្ឋ​ស្នើឲ្យ​រដ្ឋាភិបាល ​ដក​កំលាំង​ប្រដាប់​អាវុធ​ចេញ​?...    អាន1610ដង ធំក្លិនស្អុយរលួយចេញពីមេបញ្ជាការប៉េអឹមស្រុកបសេដ្ឋ   អាន1543ដង អគ្គីភ័យឆាប​ឆេះផ្ទះប្រជាពលរដ្ឋ៤០-​៥០ខ្នងបណ្តាល​អោយ​មនុស្ស៧នាក់រង​របួស   អាន1591ដង សាលសម្តែងសៀកថ្មីដែលអាចស្វាគមន៍អ្នកទស្សនា រហូតដល់៤០០នាក់ចាប់បើកហើយ   អាន1541ដង លោក​ រៀម​វណ្ណរ៉ា អ្នក​យកព័ត៌មាន​អោយ​អប្សរា​ណិត​បាន​ទទួល​មរណភាព   អាន1357ដង អគ្គិភ័យបានឆាបឆេះផ្ទះពីរខ្នង ក្នុងរដូវបុណ្យចូលឆ្នាំចិន និង វៀតណាម   អាន1359ដង បុរី ប្រីលាន ស៊ីតធី ក្រោយផ្សារលើខេត្តសៀមរាប ចាប់ផ្តើមរង្គោះរង្គើហើយ   អាន1710ដង សមាគមអ្នកសារព័ត៌មានពីរ ត្រូវបានជ្រើសរើស ធ្វើជាដៃគូប្រឆាំងអំពើពុករលួយ   អាន1470ដង ក្រោម​លេសដីសម្បទាន ក្រុមហ៊ុនយួននៅតែបន្តបំផ្លាញព្រៃឈើដដែល?   អាន1343ដង ក្រសូងពត៌មានព្រមានដល់ការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹង   អាន1558ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
អង្គភាពប្រឆាំងអំពើរពុករលួយ ចេញលិខិតព្រមានប្រធានពន្ធដារក្រុងសិរីសោភ័ណ តែពន្ធដាក្រុងប៉ោយប៉ែត យកលុយ១ម៉ឺនទៅ២ម៉ឺនពីលើពន្ធអត់ព្រមានផង ក្រោយពីរកឃើញថា អង្គភាពពន្ធដានៅខេត្តបន្ទាយមានជ័យ ពិ​សេស​ពន្ធ​ដា​ក្រុង​សិរី សោភ័ណ មានភាពអសកម្មនិងអនុវត្តន៍ការងារខុសប្រកតី ដូច​ជា​ភាព​យឺត​យ៉ាវ​ក្នុង​ការ​ប្រមូល​​ពន្ធ​​ជូនរដ្ឋ ពីតាមបណ្តាក្រុមហ៊ុន សហគ្រាសត...Read more
ប៉ូលីសសេដ្ឋកិច្ចខេត្តចុះបង្ក្រាបរថយន្តដឹកឈើប្រណិតខុសច្បាប់ជំនួសមន្រ្តីជំនាញនៅក្នុងតំបន់បទល្មើស ក្រុម​ឈ្មួញ​កំ​ពុង​ធ្វើ​សកម្ម​ភាព​សម្រុក​ដឹក​ជញ្ជូន​ឈើ​យ៉ាង​អា​ណា​ធិប​តេយ្យ​ទៅ​លក់​នៅ​ប្រ​ទេស​វៀណាម​ តាម​ច្រក​របៀង​ព្រំ​ដែន​ស្រុក​អណ្តូង​មាស​ ហើយ​ការ​ធ្វើអា​ជីវកម្ម​ដោយ​ពុំ​ស្រប​ច្បាប់​នោះ​ម...Read more
ម៉ូតូបុកម៉ូតូខ្ទាតទៅកណ្តាលផ្លូវត្រូវយីឌុបកិនពីលើបន្ត បណ្តាលឲ្យស្លាប់ម្នាក់ របួសម្នាក់ មនុស្សម្នាក់ត្រូវបានស្លាប់ និងម្នាក់ទៀតបានរង របួសធ្ងន់ត្រូវគេបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យទាំងយប់ ក្រោយពីជួបគ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូបុកជាមួយម៉ូតូ ហើយត្រូវរថយន្តយីឌុបកិនពីលើបន្ថែមទៀត កាលពីវេលាម៉ោង៦...Read more
លោក សខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានសម្រេចផ្ទេរតំណែង និងបង្កើតគណៈកម្មការស្រាវជ្រាវស៊ើបអង្កេតករណីបណ្ដឹងនានាពាក់ព័ន្ធជាមួយលោក ផែងវណ្ណៈ យោង​តាម​ប្រភព​ព័ត៌មាន​ពី​បណ្តាញ​សង្គម (Facebook) ​ដែល​អាច​ជឿង​ទុកចិត្ត​នៅ​ព្រឹក​ថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៥នេះ​បាន​អោយ​ដឹងថា លោក សខេង ​ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួងម​ហាផ្ទៃ​​បាន​សម្រេច​​​ប...Read more
លោក ហ៊ុយសុជាតិ មេគយក្រុមងប៉ោយប៉ែត ត្រូវបានពលរដ្ឋចោទថាប្រព្រឹត្តអំពើពុករលួយលើសលោក ឈួន ហៃ មេគយចាស់ទៅទៀត ប្រ​ជា​ពល​រដ្ឋ ​មន្ត្រី​គយ និង​ឈ្មួញ​ធំតូច មួយចំនួនបាន​​​រអ៊ួរទាំ​ថា ចរិក​គយ​គឺ​ដូចៗ​តែ​គ្នា​ហ្នឹង​ឯង ! គឺគេ​ប្រើ​​ស្ទីល​គោះ​ថ្លៃ​បាយ ក្នុង​ការ​​ច​ចារ​ស្គាល់​គ្នា​ជា​ដំបូង​ តំលៃ​ថ្លៃ​បាយ​ទឹក​គឺ​ខ្ពស់​...Read more
ជំងឺល្មោភស្រា គេ​សង្គេត​ឃើញ​ថា នៅ​ប្រ​ទេស​កម្ពុជានាពេល​បច្ចុប្បន្ន ប្រជា​ពល​រដ្ឋ​ភាគ​ច្រើន​កំពុង​តែ​ពុលវីវគ់ ឈ្លគ់វង្វេង​ជាមួយគ្រឿង​ស្រវឹង ដោយ​រួម​បញ្ចូល​ទាំង​យុវវ័យ សិស្សសាលា ទាំងស្រី​ទាំង​ប្រុស។ ស្រាបៀរ ស្រាដប​ ប...Read more
កងរាជអាវុធហត្ថ បង្ក្រាបបានកញ្ឆាស្រស់ និងក្រៀមមួយចំនួន និងឃាត់ខ្លួនម្ចាស់បញ្ជូនទៅតុលាការ យោង​តាម​សេច​ក្តី​រាយ​ការណ៍​បាន​អោយ​ដឹង​ថា ចំការ​កញ្ឆា​ដ៏​ធំ ដែល​ត្រូវបាន​គេ​ដឹងថា​មាន​មនុស្ស​លួច​ដាំ​ ដើម្បី​លក់​ចែកចាយ ដែល​មាន​ទីតាំងស្ថិត​នៅក្នុង​ភូមិ​និម្មិត​១ សង្កាត់​និម្មិត ក្រុង​ប៉ោយប៉ែត ខេត្ត​...Read more
សេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផលនៃសម័យ​ប្រជុំលើក​ទី៦ព្រឹទ្ធសភានីតិកាលទី៣ថ្ងៃទី២៣មីនាឆ្នាំ២០១៥ សូមចុចលើរូបភាពខាងក្រោម​ដើម្បីអាច​ព័ត៌មាន​លំអិត។...Read more
រឿងប្រ​វត្ត​កម្ពុជាក្រោម ជាស្នាដៃនិពន្ធ​របស់​សម្តេចតា ថត​នៅ​ប្រ​ទេស​កូរ៉េ សូមចុចមើល​ វីដេអូ ដែល​ជាស្នាដៃ​និពន្ធ​របស់​សម្តេច​តា ថតនៅ​ប្រ​ទេសកូរ៉េ ...Read more
ក្រុមប៉ូលីសរបស់​រដ្ឋា​ភិបាល​បាន​ប្រើ​គ្រាប់​បែក​ផ្សែង ឡានបាញ់ទឹក និង​ប្រើ​អំ​ពើ​ហឹង្សា​លើ​បាតុករ ក្រុម​ប៉ូលីស​របស់​រដ្ឋា​ភិបាល​ដែល​ដឹក​នាំ​ដោយ​លោក​ ជួន​សុវណ្ណ​ ស្នង​ការ​រាជ​ធា​នី ភ្នំ​ពេញ​ បាន​ប្រើ​គ្រាប់​បែក​ផ្សែង ឡាន​បាញ់​ទឹក​ និង​ប្រើ​អំ​ពើ​ហឹង្សា ក្នុង​ការ​បង្ក្រាប​ហ្វូង​បាតុករ កាល​ពី​ថ្ងៃ​ទី...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      16នាក់
ម្សិលមិញ    14866នាក់
សប្ដាហ៍នេះ    31772នាក់
ខែនេះ    215363នាក់
ឆ្នាំនេះ   2673266នាក់
សរុប   52033192នាក់
ថ្ងៃទី 24 ខែ 05 ឆ្នាំ 2024 ម៉ោង 00:28